របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

ស្វែងរក របបអាហារ

រូបមន្តសុខភាព

៤សំណួរទាក់ទងរបបអាហារ សម្រាប់អ្នកកំពុងហាត់ប្រាណយកសាច់ដុំ

ចង់ឲ្យសាច់ដុំលូតលាស់ និង រឹងមាំល្អ​ ត្រឹមការហាត់ប្រាណមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះទេ យើងត្រូវការរបបអាហារចូលរួមផងដែរ​​ ពិសេសរបបអាហារដែលសម្បូរសារជាតិចិញ្ចឹមដូចជាពពួកប្រូតេអ៊ីន និងវីតាមីនតែម្ដង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.តើរបបអាហារមានសារៈសំខាន់យ៉ាងណាសម្រាប់ការលូតលាស់សាច់ដុំ? បន្ទាប់ពីការហាត់ប្រាណ គឺរបបអាហារពិតជាសំខាន់សម្រាប់ការលូតលាស់ម៉ាសសាច់ដុំក្នុងរាងកាយ។ របបអាហារល្អ ជួយឲ្យរាងកាយមានសុខភាពល្អ សាច់ដុំរឹងមាំ និងចរន្ដឈាមដំណើរការស្រួល។ យើងអាចជ្រើសរើសអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន ជៀសវាងពពួកអាហារដែលសម្បូរជាតិខ្លាញ់។ ដូច្នេះប្រសិនបើការហាត់ប្រាណដោយមិនមានរបបអាហារគ្រប់គ្រាន់នោះទេ កោសិកាសាច់ដុំក៏មិនអាចមានការលូតលាស់បានល្អនោះដែរ។ ២.តើអាហារអ្វីខ្លះដែលជំនួយដល់ការលូតលាស់កោសិកាសាច់ដុំ? ពពួកអាហារដែលជំនួយដល់ការលូតលាស់សាច់ដុំមានដូចជា សាច់ទ្រូងមាន់ សាច់គោ សាច់ជ្រូក សាច់ត្រី ដែលមិនមានជាប់ខ្លាញ់ គ្រាប់ធញ្ញជាតិ និងទឹកដោះគោស្រស់គ្មានខ្លាញ់ផងដែរ។ ក្រៅពីសាច់គឺត្រូវមានបន្លែផ្លែឈើ ដែលសម្បូរទៅដោយវីតាមីន រ៉ែ និង ជាតិទឹក។ ៣.តើអាហារអ្វីខ្លះដែលជួយជំរុញឲ្យសាច់ដុំលូតលាស់បានលឿន? របបអាហារសុខភាពទាំងអស់មិនសូវមានភាពខុសគ្នានោះទេ វាអាស្រ័យលើបរិមាណ នៃការញ៉ាំ និង ពេលវេលាប៉ុណ្ណោះ ប៉ុន្ដែតាមការសិក្សាបានបង្ហាញថា អាហារដែលជំនួយដល់ការលូតលាស់សាច់ដុំបានលឿនមាន ស៊ុត សាច់ទ្រូងមាន់ ត្រី ផលិតផលទឹកដោះគោ ខាត់ណាខៀវ ការ៉ុត តាសក់ និង គ្រាប់សណ្ដែកខៀវ។ យើងអាចញ៉ាំបន្លែដោយការស្ងោរ ចំហុយ ឬអាំង​ជៀសវាងការបំពង ឬចៀនដោយប្រើប្រាស់ខ្លាញ់ជាដើម។ ៤.តើការញ៉ាំអាហារត្រឹមតែ៣ពេលក្នុងមួយថ្ងៃអាចបង្កើនការលូតលាស់សាច់ដុំបានដែរទេ? ការញ៉ាំអាហារត្រឹមតែ ៣ពេលក្នុងមួយថ្ងៃក៏អាចជួយបង្កើនការលូតលាស់សាច់ដុំបាន។ ប៉ុន្ដែត្រូវប្រាកដថា របបអាហារ៣ពេលប្រចាំថ្ងៃនោះ គឺត្រូវសម្បូរទៅដោយសារជាតិចិញ្ចឹមគ្រប់គ្រាន់ ប្រូតេអ៊ីន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារទាំង៥ប្រភេទ ញ៉ាំហើយងាយធ្វើឲ្យស្បែកមុខឡើងខ្លាញ់

ស្បែកមុខឡើងខ្លាញ់ច្រើន គឺមិនមែនជារឿងល្អនោះទេ វាអាចបង្កអោយស្បែកមុខប្រឈមការរលាក និង កើតមុន។ ដូច្នេះយើងគួរតែការពារ និង រកវិធីដើម្បីកុំឲ្យស្បែកមុខឡើងខ្លាញ់បាន ដូចជាការសម្អាតមុខ និង ការគ្រប់គ្រងរបបអាហារជាដើម។ ខាងក្រោមនេះគឺជា ប្រភេទអាហារមួយចំនួនដែលយើងគួរកាត់បន្ថយប្រសិនបើមិនចង់ឲ្យស្បែកមុខឡើងខ្លាញ់ច្រើន៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.គ្រឿងស្រវឹង ការផឹកគ្រឿងស្រវឹងច្រើនប៉ះពាល់ដល់សុខភាពស្បែក ព្រោះជាតិអាល់កុលធ្វើឲ្យរាងកាយចុះជាតិទឹកបណ្ដាលឲ្យស្បែកស្ងួត និងរំញោចក្រពេញខ្លាញ់ក្នុងស្បែកផលិតជាតិខ្លាញ់ច្រើនដើម្បីផ្ដល់សំណើមដល់ស្បែក។ ដូច្នេះប្រសិនបើអ្នកផឹកគ្រឿងស្រវឹងច្រើន ក៏ត្រូវញ៉ាំទឹកឲ្យបានច្រើន​ផងដែរ ដើម្បីរក្សាជាតិក្នុងរាងកាយគ្រប់គ្រាន់។ ២.អាហារខ្លាញ់ ពពួកអាហារខ្លាញ់ដូចជា ឆា បំពង ចៀន ដែលចម្អិនដោយខ្លាញ់ចម្រាញ់ពីខ្លាញ់សត្វ ក៏បណ្ដាលប៉ះពាល់សុខភាព និង ប្រឈមការលាកផ្សេងៗ មិនតែប៉ុណ្ណោះក៏ធ្វើឲ្យស្បែកមុខរបស់យើងកើនឡើងជាតិខ្លាញ់ផងដែរ។ ដូច្នេះប្រសិនបើមិនចង់ ឲ្យស្បែកមុខកើនឡើងជាតិខ្លាញ់គួរតែ កាត់បន្ថយញ៉ាំអាហារទាំងនោះ។ ៣.ផលិតផលទឹកដោះគោ ផលិតផលទឺកដោះគោ ដូចជាពពួកប៊ឺ ឈីស ដែលសម្បូរទៅដោយអ័រម៉ូន ក៏ធ្វើឲ្យប៉ះពាល់សុខភាពស្បែក ដែរ។ អាំងស៊ុយលីនគឺជាអ័រម៉ូនមួយប្រភេទដែលរកឃើញមាននៅក្នុងផលិតទាំងអស់នោះ ហើយវាអាចជំរុញឲ្យក្រពេញខ្លាញ់ផលិតជាតិខ្លាញ់ក្នុងស្បែកច្រើន ជាហេតុ​ធ្វើឲ្យយើងងាយកើតមុនផងដែរ។ ៤.អាហារប្រៃ ញ៉ាំអាហារប្រៃច្រើន ក៏អាចប៉ះពាល់ដល់សុខភាពស្បែក ព្រោះការញ៉ាំប្រៃអាចប្រឈមឲ្យរាងកាយជួបបញ្ហាច្រាល់ជាតិទឹក​ ធ្វើឲ្យស្បែកប្រែជាស្ងួត។ ការណ៍នេះនឹងធ្វើឲ្យក្រពេញខ្លាញ់ក្នុងស្បែកបង្កើនការផលិតខ្លាញ់ច្រើនដើម្បីរក្សាសំណើមស្បែក។ ៥.អាហារផ្អែម ពពួកអាហារផ្អែមៗ ដូចជាភេសជ្ជៈ នំចំណីដែលមានកម្រិតជាតិខ្ពស់ ក៏ជាមូលហេតុធ្វើឲ្យស្បែកយើងប្រឈមកើនឡើងជាតិខ្លាញ់ច្រើន។ នៅពេលយើងញ៉ាំអាហារដែលមានជាតិស្ករខ្ពស់នឹងធ្វើឲ្យរាងកាយរបស់យើង ផលិតអាំងស៊ុយលីនច្រើន ដែលជាហេតុប៉ះពាល់ដល់មុខងារក្រពេញខ្លាញ់បង្កើនការផលិតខ្លាញ់ដូចគ្នា។ វិធីល្អបំផុតគួរតែកាត់បន្ថយការញ៉ាំពពួកអាហារទាំងនោះ។ ទឹកនោមផ្អែម អត្ថបទគួរអាន៖ នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារ​បែបណា? ជួបបញ្ហាសក់ឡើងប្រេង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ឆ្ងល់អត់? ម៉េចឲ្យតែផឹកស្រា នោមញឹកម្ល៉េះ?

គ្នាយើងជាច្រើនប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីរាល់ពេលផឹកគ្រឿងស្រវឹងតែងតែធ្វើឲ្យឈឺនោមញឹក ពិសេសពពួកស្រាបៀរតែម្ដង។ មិនខុសនោះទេ ពពួកជាតិអាល់កុលដែលត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំក្នុងសា្របៀរគឺអាចធ្វើឲ្យយើងនោមញឹក ធេងធោង និង ឈឺក្បាល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! នៅពេលយើងផឹកគ្រឿងស្រវឹង ជាតិអាល់កុលនឹងជ្រាបចូលតាមសរសៃឈាមតាមរយៈក្រពះ និង ពោះវៀនតួច ហើយបន្ដជ្រាបចូលតាមសរីរាង្គផ្សេងៗទៀត មានថ្លើម តម្រងនោម ខួរក្បាល និង បេះដូងជាដើម។ មូលហេតុដែលផឹកស្រាបៀរធ្វើឲ្យយើងនោមញឹក នោះក៏ព្រោះតែ ជាតិអាល់កុលបានរារាំងខួរក្បាលក្នុងការបញ្ចេញអ័រម៉ូនម្យ៉ាងឈ្មោះថា vasopressin។ Vasopressin គឺជាអ័រម៉ូនមានតួនាទីគ្រប់គ្រង និង ត្រួតពិនិត្យជាតិទឹកក្នុងសរសៃឈាម ឬជាប្រភេទអ័រម៉ូនម្យ៉ាងដែលគេស្គាល់ច្បាស់បំផុត គឺអ័រម៉ូនប្រឆាំងការបញ្ចុះជាតិទឹកពីក្នុងឈាមតាមរយៈតម្រង​នោម ទម្រង់ជាទឹកនោម។ អ័រម៉ូននេះធ្វើការស្និទ្ធបំផុតជាមួយ ខួរក្បាលនឹងតម្រងនោម នៅពេលខួរក្បាលរងសម្ពាធពីជាតិអាល់កុលខ្លាំង នោះដំណើរការផលិតអ័រម៉ូននេះខ្សោយ មិនអាចគ្រប់គ្រងជាតិទឹកបានល្អ ទើបតម្រងនោមបញ្ចុះជាតិទឹកច្រើន ចូលមកកាន់ប្លោកនោម ធ្វើឲ្យយើងនោមញឹក។ បន្ថែមពីនោះស្រាបៀរក្រៅពីមានជាតិអាល់កុល ក៏មានជាតិទឹកចន្លោះពី ៧៥ ទៅ ៩០%ផងដែរ។ តើការនោមច្រើនក្នុងកំលុងផឹកស្រាអាចបណ្ដាលឲ្យរាងកាយប្រឈមខ្វះជាតិទឹកដែរទេ? ការនោមច្រើនក្នុងកំលុងផឹកស្រាបៀរនឹងធ្វើឲ្យរាងកាយប្រឈមខ្សោះជាតិទឹក។ ព្រោះជាតិអាល់កុលក្នុងស្រាបៀរនឹងធ្វើយើងនោមច្រើន មិនតែប៉ុណ្ណោះ ក៏ធ្វើឲ្យរាងកាយយើងប្រឈម ផលវិបាកជាច្រើនទៀតដូចជា៖ ឈឺក្បាល វិលមុខ ស្ងួតស្បែក សម្បុរស្រអាប់ ស្ងួតបបូរមាត់ ខ្សោយការគិត ខ្សោយកម្លាំង ខ្សោយសាច់ដុំ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចំណុចដែលគួរប្រុងប្រយ័ត្ន ចំពោះការញ៉ាំទឹកឃ្មុំ

ទឹកឃ្មុំមានអត្ថប្រយោជន៍ច្រើនខ្លាំងណាស់ចំពោះសុខភាព យើងអាចច្នៃជាភេសជ្ជៈ ជាឱសថព្យាបាលជំងឺ របួសផ្សេងៗ មិនតែប៉ុណ្ណោះក៏អាចច្នៃជាគ្រឿងជំនួយដល់សុខភាពស្បែក ឲ្យស្រស់ស្អាតបានផងដែរ។ ទន្ទឹមនឹងអត្ថប្រយោជន៍ច្រើនបែបនេះ ទឹកឃ្មុំក៏មានគុណវិបត្ដិចំពោះសុខភាព ប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ចំពោះទារក ទឹកឃ្មុំមិនត្រូវបានអនុញ្ញាតឲ្យទារកក្រោមអាយុ១ខួប ឬតិចជាង១២ខែញ៉ាំនោះទេ ព្រោះប្រព័ន្ធភាពស៊ាំទារកមិនទាន់រឹងមាំល្អ បណ្ដាលឲ្យប៉ះពាល់ដល់សុខភាព។ ម្យ៉ាងវិញទៀតពពួកបាក់តេរីក្នុងទឹកឃ្មុំខ្លាំងជាងបាក់តេរីក្នុងប្រព័ន្ធរំលាយអាហារទារក ដែលអាចបណ្ដាលប៉ះពាល់ដល់សុខភាពក្រពះពោះវៀន ទារកបាន។ ២.ស្រីពពោះ ស្ដ្រីពពោះ ថ្វីដ្បិតញ៉ាំទឹកឃ្មុំមិនប៉ះពាល់ដល់សុខភាពមែន ប៉ុន្ដែក៏មិនត្រូវញ៉ាំច្រើនដូចមនុស្សទូទៅបានទេ ព្រោះការញ៉ាំច្រើនធ្វើឲ្យក្ដៅប៉ះពាល់ដល់គភ៌។ ពិភាក្សាជាមួយគ្រូពេទ្យជាមុនសិនដើម្បីច្បាស់លាស់មុនពេលសម្រេចចិត្ដញ៉ាំវា។ ៣.អាលែកហ្ស៊ី ការប្រតិកម្មអាលែកហ្ស៊ីជាមួយទឹកឃ្មុំ ករណីនេះថ្វីដ្បិតវាជាករណីកម្រ ប៉ុន្ដែក៏គួប្រុងប្រយ័ត្នផងដែរ។ អ្នកប្រតិកម្មអាលែកហ្ស៊ីទឹកឃ្មុំគឺបង្កឡើងដោយលម្អងផ្កា លម្អងពីស្លឹករុក្ខជាតិ (pollen) ដែលបណ្ដាលឲ្យអ្នកញ៉ាំប្រឈមអាការៈផ្សេងៗ ដូចជា៖ ការកណ្ដាស់ ការហៀរសំបោរ ការហៀរទឹកភ្នែក រមាស់ក និង អាការៈមួយចំនួនទៀតអាស្រ័យលើការប៉ះពាល់ទឹកឃ្មុំ។ ៤.អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ ការញ៉ាំទឹកឃ្មុំ ក៏ស្ថិតក្នុងបរិមាណតិច មិនអាចញ៉ាំដូចអ្នកមានសុខភាពធម្មតានោះទេ។ ទឺកឃ្មុំមានឥទ្ធិពលលើកម្រិតជាតិស្ករក្នុងឈាមអ្នកជំងឺ មិនខុសពីម្ហូបអាហារដែលយើងប្រើប្រាស់ស្ករនោះទេ ដូច្នេះត្រូវកំណត់បរិមាណតិចបំផុត ឬត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ទើបជាវិធីល្អ។ អត្ថបទគួរអាន៖ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ កំពុង​ព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង អ្នកជាពីជំងឺមហារីក​សុដន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ សុខភាពផ្លូវចិត្តជា​រឿងសំខាន់​ពេលកំពុងព្យាបាល ៣ ចំណុចសំខាន់​ ទាក់ទងនឹងការរកឃើញជំងឺមហារីក​ទាន់ពេល ដាក់ជ្រុលពីយប់ […]


អាហារូបត្ថម្ភ

កម្រិតជាតិដែករាងកាយកូនត្រូវការតាមវ័យ និងអាហារគួរញ៉ាំ

កម្រិត​ជាតិដែកប៉ុន្មានដែលកូនត្រូវ​ការ​ប្រចាំថ្ងៃ? ជាតិដែកជាសារធាតុ​រ៉ែដែលមាន​​មុខងារក្នុងការចូលរួមសំយោគ DNA នៅក្នុងកោសិកា ព្រមទាំង​ជាធាតុ​ផ្សំ​មួយយ៉ាងសំខាន់របស់ហេម៉ូក្លូប៊ីន (Hemoglobin) ​ដែលជាប្រូតេអ៊ីននៅក្នុង​គ្រាប់​ឈាមក្រហម។ ការ​ខ្វះ​ជាតិដែកបង្កឱ្យកូនមាន​ផលវិបាក​សុខភាព​​ផ្សេងៗ ដូច​នេះ​ហើយ​ទើប​ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការពារ​កូន​កុំ​ឲ្យ​ខ្វះជាតិ​ដែក​។​ ១. កម្រិតជាតិដែកកូនត្រូវការតាមវ័យ ជាទូទៅទារកទើបកើតរហូតដល់អាយុ ៦ ខែមានជាតិដែកស្តុកទុកក្នុងខ្លួន​គ្រប់គ្រាន់សម្រាប់​ផលិត​ឈាម​ក្រហម​ហើយ ​មិនចាំបាច់ត្រូវការជាតិដែកបន្ថែមទេ។ ចាប់ពីអាយុ ៧ ខែឡើងទៅ កម្រិត​ជាតិដែក​កូនត្រូវ​ការ​ប្រចាំថ្ងៃប្រែប្រួលតាមវ័យ៖ ទារកអាយុ ៧-១២ ខែ៖ ១១ មិល្លីក្រាមក្នុងមួយថ្ងៃ កុមារអាយុ ១-៣ ឆ្នាំ៖ ៧ មិល្លីក្រាមក្នុងមួយថ្ងៃ កុមារអាយុ ៤-៨ ឆ្នាំ៖ ១០ មិល្លីក្រាមក្នុងមួយថ្ងៃ កុមារអាយុ ៩-១៣ ឆ្នាំ៖ ៨ មិល្លីក្រាមក្នុងមួយថ្ងៃ ក្មេងស្រីអាយុ ១៤-១៨ ឆ្នាំ៖ ១៥ មិល្លីក្រាមក្នុងមួយថ្ងៃ ក្មេងប្រុសអាយុ ១៤-១៨ ឆ្នាំ៖ ១១ មិល្លីក្រាមក្នុងមួយថ្ងៃ ២. ផលប៉ះពាល់នៃការខ្វះជាតិដែកលើកុមារ លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ​បាន​​ឱ្យ​ដឹង​ថា នៅពេលខ្វះជាតិដែក កូននឹង ជួបផលវិបាកសុខភាពធំៗបីយ៉ាង៖ ក. […]


អាហារូបត្ថម្ភ

អាហារប្រភេទនេះ អាចបង្កឲ្យកើតមហារីកក្រពះពោះវៀន គ្នាយើងគួរប្រយ័ត្ន!

ម្ហូបពេញនិយមតាមផ្ទះមានដូចជាត្រីងៀត ត្រីហើម ត្រីឆ្អើរ ផ្អក ប្រហុកជាដើមដែល​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​យើង​ភាគ​ច្រើន​​ញ៉ាំតាំង​ពី​ដើម​មក​។ អាហារទាំងនេះអាចញុំាបានគ្រប់រដូវកាល ហើយផ្ទះខ្លះ​សឹងតែ​ខ្វះ​មិនបាន ឱ្យតែអស់​ដឹង​តែទិញថែមហើយ។ ទោះជាឆ្ងាញ់យ៉ាងណាក៏ដោយ យើងគួរកាត់បន្ថយខ្លះ ព្រោះតាមការសិក្សាបានឱ្យ​ដឹងថា អាហារទាំងនេះក៏អាច​ប៉ះពាល់សុខភាពដែរ​។ ១. ត្រីប្រឡាក់ លោកសាស្រ្តាចារ្យ​វេជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាមនៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​អះ​អាង​ថា ការញុំាត្រីប្រឡាក់ ត្រីហើមច្រើន​ជា​ប្រចាំអាចបង្កើន​ហានិភ័យ​កើត​មហារីក​ក្រពះ ព្រោះ​អាហារ​ទាំង​​នេះ​មានផ្ទុកជាតិប្រៃច្រើន។ លោក​លើក​ឧទាហរណ៍​ជា​ភស្តុតាង​វិទ្យាសាស្រ្គថា ​ជន​ជាតិជប៉ុនចូលចិត្ត​ញ៉ាំ​ត្រី​ប្រឡាក់​​ ដែល​ជា​ហេតុ​​ធ្វើ​ឱ្យ​ជន​ជាតិ​ជប៉ុន​មាន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើនជាង​នៅ​លើ​ពិភពលោក។ ជាងនេះទៅទៀត ការញុំាជាតិប្រៃច្រើនអាច​ធ្វើ​ឱ្យរាង​កាយ​យើង​ឡើង​ជាតិ​ប្រៃ ចាល់ជាតិទឹក បណ្តាល​ឱ្យ​កើតជំងឺលើសសម្ពាធឈាម ជំងឺ​បេះដូង និងពុកឆ្អឹង។ [embed-health-tool-bmr] ២. ត្រីឆ្អើរ តាមការសិក្សាបានឱ្យដឹងថា ការញុំាត្រីឆ្អើរច្រើនអាចបង្កើនហានិភ័យកើតមហារីក ជាពិសេស​មហារីក​ក្រពះ​ពោះវៀន ដោយសារត្រីឆ្អើរមានផ្ទុកសារធាតុ PAHs និង HCAs។ ការឆ្អើរត្រីឱ្យ​ក្រៀម​ធ្វើ​ឱ្យជាតិទឹក​និង​ខ្លាញ់​​ត្រីស្រក់លើភ្លើង បង្កើតបានជាផ្សែងដែលពោពេញទៅដោយសារធាតុ PAHs (Polycyclic aromatic hydrocarbons) ជ្រាបចូលពេញសាច់ត្រី ហើយនៅពេលសាច់ត្រី​ឆ្លងកាត់ការ​ចម្អិនរហូតក្រៀម​នឹងបង្កើត​ជាសារធាតុគីមី HCAs (Heterocyclic amines)។ ទាំង PAHs និង HCAs ធ្វើឱ្យមានការបំរែបំរួល DNA ដែលបង្កើនហានិភ័យកើតមហារីក។ ចង់គណនា BMI […]


រូបមន្តសុខភាព

ចង់បានស្បែកមានសុខភាពល្អ​ស្រស់ស្អាត​ មកស្គាល់ជីវជាតិក្នុងអាហារទាំងនេះ

របបអាហារគឺជាចំណែកមួយសំខាន់ សម្រាប់ជីវិតយើងគ្រប់គ្នា ​ មិនតែប៉ុណ្ណោះក៏ជួយឲ្យស្បែកយើងមានសុខភាពល្អប្រសើរ។ របបអាហារដែលយើងបានរៀបចំឡើយដោយខ្លួនឯង មានពពួកបន្លែ ផ្លែឈើ ត្រីសាច់ មានផ្ទុកទៅដោយសារជាតិចិញ្ចឹមច្រើន តួយ៉ាងមាន ក្រុមវីតាមីន ជាតិរ៉ែ ដែលអាចប្រឆាំងទៅនឹងអុកស៊ីតកម្ម ការពារស្បែកពីភាពជ្រីវជ្រួញ និងចាស់ជាងវ័យបាន។ ដូច្នេះហើយទើប របបអាហារមានតួនាទីជួយឲ្យស្បែកយើងមាន​សុខភាពល្អយ៉ាងនេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! របបអាហារដែលអាចជួយឲ្យស្បែកយើងមានសុខភាពល្អមានដូចជា៖ ១.បន្លែផ្លែឈើដែលសម្បូរវីតាមីន C វីតាមីន C គឺជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ស្បែក ព្រោះវាជួយរំញោចដល់ការផលិតប្រូតេអ៊ីនខូឡាជែន និង ប្រឆាំអុកស៊ីតកម្ម ពិសេសអាចជួយការពារស្បែកពីផលប៉ះពាល់ នៃពន្លឺព្រះអាទិត្យ។ បន្លែផ្លែឈើដែលសម្បូរវីតាមីន C មានដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ គីវី និង បន្លែខាត់ណាផងដែរ។ ២.ផ្លែឈើសម្បូរ polyphenols ស្រដៀងគ្នានឹងវីតាមីន C ផងដែនោះ polyphenols ក៏មានគុណសម្បត្តិចំពោះស្បែកមិនចាញ់គ្នាប៉ុន្មានដែរ ព្រោះសារជាតិមួយនេះ​ជួយប្រឆាំងអុកស៊ីតកម្ម និង កាត់បន្ថយការលាកលើស្បែក ដែលប្រឈមនឹងកម្ដៅថ្ងៃ។ ផ្លែឈើដែលសម្បូរសារជាតិមួយនេះមានដូចជា ទំពាំងបាយជួរ ប៊ឺរី ជាដើម។ ៣.បន្លែផ្លែឈើសម្បូរជាតិ beta-carotene beta-carotene ជាសារជាតិចិញ្ចឹមសំខាន់សម្រាប់សុខភាពស្បែក។ វាជួយឲ្យស្បែកមានសំណើម សុខភាពល្អ រលោង កាត់បន្ថយការរលាក […]


អាហារូបត្ថម្ភ

រាងកាយខ្វះវីតាមីន B អាចបង្ហាញរោគសញ្ញាទាំងនេះ

ការកង្វះវីតាមីន B ក្នុងរាងកាយគឺជារឿងដែលកម្រ ព្រោះថាវីតាមីនប្រភេទនេះគឺសម្បូរ នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងមិនថានៅក្នុងសាច់ បន្លែ ផ្លែឈើនោះទេ គឺយើងបានញ៉ាំជារាងរាលថ្ងៃ។ ប៉ុន្ដែក្នុងករណីមួយចំនួន រាងកាយក៏អាចប្រឈមខ្វះវីតាមីន B បានដែរ ដូចជា អ្នកគ្មានអាហារញ៉ាំគ្រប់គ្រាន់ អ្នកមានជំងឺផ្នែកប្រព័ន្ធរលាយអាហារ អ្នកកាត់បន្ថយរបបអាហារដើម្បីសម្រកគីឡូ និង អ្នកតមសាច់ប្រឈមខ្លះវីតាមីន B12 ជាងគេ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! វីតាមីន B បែងចែកជា ៨ប្រភេទសំខាន់ផ្សេងៗគ្នា ដូចជា៖ វីតាមីន B1 ជួយបង្កើនការលូតលាស់ និង មុខងារកោសិកាក្នុងរាងកាយ មិនតែប៉ុន្ដែជួយរំញោចដល់មុខងារប្រព័ន្ធប្រសាទ និង បំប្លែងជាតិស្ករទៅជាថាមពល។ វីតាមីន B2 ជំនួយការលូតលាស់កោសិកា ពង្រឹងប្រព័ន្ធប្រសាទ សុខភាពស្បែក ភ្នែក ថ្លើម និង សាច់ដុំ។ វីតាមីន B3 ជួយបំប្លែងជាតិកាបូនអ៊ីដ្រាត និង ខ្លាញ់ទៅជាថាមពល ក៏ដូចជាជួយពង្រឹងប្រព័ន្ធរំលាយអាហារ និង ប្រព័ន្ធប្រសាទ។ វីតាមីន B5 មានតួនាទីក្នុងការធ្វើមេតាប៉ូលី នៃពពួកកាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ និង […]


រូបមន្តសុខភាព

របបអាហារទាំងនេះល្អសម្រាប់អ្នកខ្សោយតម្រងនោម

តម្រងនោមមានតួនាទីសំខាន់ណាស់ក្នុងការច្រោះកាកសំណល់ក្នុងរាងកាយ បញ្ចេញមកក្រៅ ក្នុងទម្រង់ជាទឹកនោម មិនតែប៉ុណ្ណោះក៏មានតួនាទីជួយគ្រប់គ្រងជាតិទឹក ជាតិអំបិល រួមទាំងពពួករ៉ែសំខាន់មាន កាល់ស្យូម ផូស្វ័រ និង ប៉ូតាស្យូមដែលមាននៅក្នុងឈាមរបស់យើង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ដូច្នេះប្រសិនបើតម្រងនោមចុះខ្សោយ នោះសុខភាពរបស់យើងអាចប្រឈមផលវិបាកផ្សេងៗដូចជា ការចាល់ជាតិទឹក អាចបង្កឲ្យហើមជើង ហើមដៃ ការលើសសម្ពាធឈាម ទឹកចូលសួត កើនឡើងជាតិប៉ូតាស្យូមក្នុងឈាម ប៉ះពាល់ដល់បេះដូង និង អាចប៉ះពាល់ដល់ជីវិតផងដែរ។ របបអាហារសម្រាប់អ្នកខ្សោយតម្រងនោម ដូច្នេះខាងក្រោមគឺជាប្រភេទរបបអាហារដែលល្អសម្រាប់អ្នកដែលមានបញ្ហាខ្សោយតម្រងនោម៖ ១.ស្ពៃក្តោប ស្ពៃក្ដោមគឺជាបន្លែល្អសម្រាប់អ្នកខ្សោយតម្រងនោម ព្រោះស្ពៃក្ដោបមានផ្ទុកមកជាមួយសារធាតុ phytochemicals ដែលជាសារធាតុជួយប្រឆាំងនឹងពពួកបាក់តេរី និង មេរោគផ្សេងៗ។ យើងអាចញ៉ាំស្ពៃក្ដោបជាលក្ខណៈស៊ុប សាឡាត់ ឬអាចញ៉ាំឆៅក៏បានដែរ។ ២.ម្ទេសប្លោកក្រហម ម្ទេសប្លោកក្រហម មានកម្រិតប៉ូតាស្យូមទាបដែលល្អបំផុតសម្រាប់អ្នកខ្សោយតម្រងនោម។ មិនតែប៉ុណ្ណោះរសជាតិវាវិញក៏ឆ្ងាញ់ យើងអាចច្នៃជាមុខម្ហូបផ្សេងៗតាមចំណូលចិត្ដ មិនប៉ះពាល់ដល់តម្រងនោមនោះទេ។ ៣.ផ្កាខាត់ណាខៀវ ផ្កាខាត់ណាខៀវសម្បូរទៅដោយវីតាមីន C និងជាតិសរសៃ មិនតែប៉ុណ្ណោះវាក៏មានអត្ថប្រយោជន៍ជួយរាងកាយយើងកម្ចាត់ជាតិពុលបានល្អ។ ដូច្នេះយើងអាចញ៉ាំបន្លែនេះបានទាំង ឆៅ ចំហុយ ឬស៊ុប ប៉ុន្ដែគួរញ៉ាំជាចំហុយវិញ ទើបជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកមានបញ្ហាខ្សោយតម្រងនោម។ ៤.ផ្លែប៊ឺរី ផ្លែប៊ឺរីក៏មានផ្ទុកជាតិប៉ូតាស្យូមទាប ប៉ុន្ដែសម្បូរសាធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ វាអាចជួយកាត់បន្ថយការរលាកផ្សេងៗ ក៏ដូចជារសជាតិវាក៏ឆ្ងាញ់ទៀតផង។ 5. ស៊ុត ស៊ុតផ្នែកពណ៌សមានជាតិប៉ូតាស្យូមទាបគឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកខ្សោយ តម្រងនោម។ ស្រដៀងគ្នានោះដែរ ដូចជាពពួកសាច់ត្រី ប្រេងអូលីវ មានសារធាតុចិញ្ចឹមច្រើន បូករួមទាំងអាស៊ីតខ្លាញ់អូមេហ្គា៣ផងដែរ។ 6. […]


លើសទម្ងន់

កំណើនអ្នកធាត់លើពិភពលោកអាចកើនដល់៥១% ត្រឹមឆ្នាំ២០៣៥

យោងតាមរបាយការណ៍របស់សហព័ន្ធអ្នកធាត់លើសទម្ងន់លើពិភពលោក បានព្យាករថា គិតត្រឹមឆ្នាំ២០៣៥ អត្រាប្រជាជនដែលធាត់លើសទម្ងន់អាចកើនឡើងរហូតដល់៥១% ស្មើនឹងជាង ៤ ទ្រីលាននាក់ នៃប្រជាជនសរុបលើពិភពលោក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ការព្យាករបានមើលឃើញថា កំណើនអត្រាអ្នកធាត់លើសទម្ងន់នឹងកើនឡើងយ៉ាងឆាប់រហ័ស ចំពោះកុមារ និង វ័យជំទង់ ចន្លោះពី៥ឆ្នាំ ដល់១៩ឆ្នាំ។ អត្រាក្មេងប្រុសអាចកើនឡើងខ្ពស់គឺចន្លោះពី ១០ ទៅ ២០% ចំណែក ក្មេងស្រីចន្លោះពី ៨ទៅ ១៨%។ របាយការណ៍ដដែល បានសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាប្រឈម និងជំរុញឲ្យបណ្ដាប្រទេសទាំងអស់លើពិភពលោក បង្កើតវិធានការទប់ស្កាត់បញ្ហាមួយនេះ។ សហព័ន្ធអ្នកធាត់លើសទម្ងន់លើពិភពលោក បានបញ្ញាក់ថា វាគឺការព្រួយបារម្ភមួយដោយមើលឃើញពីអត្រាអ្នកធាត់កើនឡើងលឿនបំផុតក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់ ពិសេសលើបណ្ដាប្រទេសមាន GDP ទាប និង មធ្យម។ រដ្ឋាភិបាលគួរស្វែងរកនីតិវិធីឲ្យអស់ពីលទ្ធភាពដើម្បីបញ្ជៀសពីបញ្ហានេះ ដើម្បីជួយដល់សង្គមជាតិ សេដ្ឋកិច្ច និង ក្មេងជំនាន់ក្រោយ។ ទិន្ន័យព្យាករណ៍ដែលបានបង្ហាញខាងលើគឺ ពឹងផ្អែកលើរង្វាស់សន្ទស្សន៍ស្ដង់ដារកំណត់សុខភាព (BMI) ដោយផ្ដោតទៅលើ កម្ពស់ អាយុ ភេទ និង ទម្ងន់ ប្រសិនបើពិន្ទុលើសពី ២៥ នោះគេកំណត់​ថាលើសទម្ងន់ ហើយបើពិន្ទុលើសពី […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស