យើងសុទ្ធតែដឹងថា ពេលយើងមានសាច់ដុំពោះរឹងល្អ ពិសេសប្រុសៗ ច្បាស់ជាអំណោយផលច្រើន សម្រាប់រឿងលើគ្រែ។ ហាត់ប្រាណប្រភេទនេះ អាចជួយឲ្យសាច់ដុំពោះរាបស្មើ នៅពេលទទួលបានលទ្ធផល មិនមែនធ្វើឲ្យយើងពេញចិត្តក្បាលពោះស្រស់សង្ហាប៉ុណ្ណោះទេ ក៏ជាការលើកទឹកចិត្តគ្នាយើង ប្រឹងប្រែងហាត់បន្តបានយូរអង្វែងទៀតផង។
– វិធីហាត់៖ ដើម្បីបន្តឹងសាច់ដុំនៅជុំវិញដៃ ម្រាមជើង ក្បាលពោះរាបស្មើ ហេតុនេះ ស្មា និងដៃ គួរតែដាក់ឲ្យកែងគ្នាជាមួយឥដ្ឋ។ បើពិបាករក្សាលំនឹងរវាងដៃ និងម្រាមជើង អាចបន្ធូជង្គង់ និងកែងដៃដើម្បីកុំឲ្យប្រឹងខ្លាំងពេក។ ត្រូវតែចាំថា ស្មា និងកែងដៃ ត្រូវតែដាក់ឲ្យកែងជាមួយឥដ្ឋ ៩០ដឺក្រេ មិនត្រូវលើក ឬបន្ទាបគូទឡើយ។
៣- ដេកសណ្ដូកលើកជើងឡើងលើ (Lying leg raises)
អំឡុងពេលរួមភេទ យើងត្រូវប្រើកម្លាំងភ្លៅច្រើនណាស់ ដូចនេះតម្រូវឲ្យយើងមានសាច់ដុំភ្លៅរឹងមាំល្អ ទើបមិនធ្វើឲ្យដាច់ចង្វាក់រួមភេទបាន។ សាច់ដុំទាំងនោះទេ គឺស្ថិតនៅខាងមុខ និងខាងក្រោយភ្លៅ ហើយពេលយើងហាត់ប្រាណ ដោយលើកជើងឡើងលើ ជាការហាត់សាច់ដុំភ្លៅបានយ៉ាងល្អ។
– វិធីហាត់៖ គេងដាក់ខ្នងឲ្យរាបស្មើជាមួយឥដ្ឋហើយបោះដៃទៅម្ខាង លើកជើងឲ្យត្រង់ទៅរកពិដាន បន្ទាប់មក បន្ទាបបន្តិចម្ដងមករកកម្រាលវិញ។ ដើម្បីហាត់ឲ្យបានកាន់តែល្អ នៅពេលយើងបន្ទាបជើងចុះក្រោម មិនត្រូវបន្ទាបរហូតដល់ជើងប៉ះកម្រាលឡើយ ត្រូវតែលើកឲ្យខ្ពស់ជាងកម្រាលជានិច្ច។ វិធីមួយទៀត មិនចាំបាច់លើកវាឲ្យត្រង់ទៅរកពិដានទេ ត្រូវលើកឲ្យផុតរំលងក្បាល ធ្វើបានកាន់តែជិត កាន់តែល្អ។