backup og meta

រលាកថ្លើមប្រភេទ B មិនទាន់មានថ្នាំព្យាបាលទេ ម៉ាក់ប៉ាត្រូវនាំកូនតូចទៅចាក់វ៉ាក់សាំងឲ្យគ្រប់ចំនួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 15, 2020

    រលាកថ្លើមប្រភេទ B មិនទាន់មានថ្នាំព្យាបាលទេ ម៉ាក់ប៉ាត្រូវនាំកូនតូចទៅចាក់វ៉ាក់សាំងឲ្យគ្រប់ចំនួន

    មក​ពេល​នេះ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​រក​ឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ B នៅ​ឡើយ​ទេ តែ​ទោះ​បែប​នេះ​ក្តី យើង​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ឲ្យ​កូន​តូច​ទើប​នឹង​កើត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាស្ត្រាចារ្យ​មហា​បរិញ្ញា អ៊ុង ចក្រាវុធ ឯកទេស ថ្លើម ក្រពះ ពោះវៀន។

    លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​បញ្ចូល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ទៅ​ក្នុង​កម្មវិធី​ជាតិ ចាក់​ពេល​កូន​កើត​មក​ភ្លាម ដែល​នេះ​ជា​វិធី​មួយ​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B។

    តាម​គោលការណ៍ គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ឲ្យ​កូន​តូច ចំនួន២លើក៖

    លើកទី១៖ ពេល​កូន​កើត​មក​ភ្លាម ឬ​២៤​ម៉ោងក្រោយ​ពេល​កើត

    លើកទី២៖ ពេល​ទារក​អាយុ​បាន ១ខែ កន្លះ

    អត្ថបទពាក់ព័ន្ធ៖ 

    ចំពោះ​ក្មេង​ធំ ដែល​ចង់ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B លុះ​ណា​តែ​ធ្វើ​តេស្ត​ឈាម​ជា​មុន​សិន បើ​សិន​ឆ្លង​មេរោគ​ប្រភេទ​នេះ​រួច​ហើយ​ក្នុង​ខ្លួន ការ​ចាក់​វ៉ាក់សាំង​មិន​មាន​​ប្រសិទ្ធភាព​នោះ​ទេ។ ចំពោះ​ក្មេង​ធំ​ដែល​មាន​អង់ទីករ​ការពារ​រួច​ទៅ​ហើយ ការ​ចាក់​វ៉ាក់សាំង​ក៏មិន​មាន​ប្រយោជន៍​នោះ​ដែរ។

    “ បើ​សិន​ក្មេង​ធំ អាយុ​ចាប់​ពី៦-៧​ឆ្នាំ​ទៅ ខ្ញុំ​ច្រើន​តែ​ឲ្យ​មើល​ឈាម​សិន ព្រោះ​ថ្ងៃ​កើត​ដល់​អាយុ ៤-៥ឆ្នាំ ច្រើន​ឆ្លង​នៅ​ពេល​ហ្នឹង ជួនកាល​គាត់​អាយុ ៧ឆ្នាំ គាត់​ឈឺ​រួច​ទៅ​ហើយ ឬ​ក៏​មាន​អង់ទីករ​ការពារ​ពី​ធម្មជាតិ​រួច​ទៅ​ហើយ ដែល​យើង​មិន​ចាំបាច់​ចំណាយ​លុយ​ធ្វើអី​ទៀត គាត់​អាច​ខាត​លុយ’។ វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ រៀបរាប់។

    វ៉ាក់សាំង
    សាស្ត្រាចារ្យមហាបរិញ្ញា អ៊ុង ចក្រាវុធ ឯកទេស ថ្លើម ក្រពះ ពោះវៀន

    តប​នឹង​សំណួរ​ថា ក្មេង​តូច​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ទាំង​៣​លើករួច​ហើយ ចាំបាច់​ត្រូវ​​ពិនិត្យ​ឈាម​ឡើង​វិញ​ទេ ទីប្រឹក្សា​បច្ចេក​ទេស ផ្នែក​ថ្លើម ក្រពះ ពោះវៀន នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រូប​នេះ ឆ្លើយ​ថា “បាទ! ចាំបាច់​ត្រូវ​តែ​មើល​ចោល១ ព្រោះ​មាន​១០​ភាគ​រយ​​នៃ​ក្មេង ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ហ្នឹង​ទៅ អង់ទីករ​អត់​​ដុះ​ទេ ហើយ​ចាំបាច់​ត្រូវ​តែ​ចាក់​ឡើង​វិញ ចាក់​ឡើង​វិញ​ដូស្ត​ខ្លាំង​ជាង​មុន ដើម្បី​ឲ្យ​វា​ដុះ’

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម