ក្មេងតូចៗឧស្សាហ៍កើតជំងឺផ្តាសាយខ្លាំងណាស់ ជួនកាល ១ឆ្នាំ កើត ៤-៥ ដងឯណោះ ដែលនេះកង្វល់របស់ម៉ាក់ប៉ាគ្រប់រូប។ ចំពោះរោគសញ្ញានៃជំងឺដែលឆ្លងតាមរយៈផ្លូវដង្ហើម ពិសេសជំងឺផ្តាសាយ រួមមាន ហៀរសំបោរ ក្តៅខ្លួន ក្អក កណ្តាស់ ឈឺក្បាល ឈឺក និងរាករូសជាដើម។ វីដេអូនេះនឹងបង្ហាញប៉ាម៉ាក់ពីរបៀបបាញ់សេរ៉ូមប្រៃចូលច្រមុះកូន បូមសំបោរ ដើម្បីបន្ធូរអាការៈហៀរសំបោរនិងតឹងច្រមុះរបស់កូនតូច។