ការចាក់វ៉ាក់សាំងអំឡុងពពោះ ដើម្បីបង្ការការឆ្លងមេរោគ ឬជំងឺផ្សេងៗ ប៉ះពាល់ដល់សុខភាពម្តាយ និងកូនក្នុងផ្ទៃ។ ពេលពពោះ ស្រីៗត្រូវចាក់វ៉ាក់សាំងអីខ្លះ? តើវ៉ាក់សាំងនីមួយៗចាំបាច់យ៉ាងណាខ្លះចំពោះម្តាយ និងកូន?មានតែវ៉ាក់សាំង ២ មុខប៉ុណ្ណោះដែលតម្រូវឲ្យស្រីៗចាក់ពេលកំពុងពពោះ វ៉ាក់សាំងទាំងនោះមាន វ៉ាក់សាំងការពារជំងឺតេតាណុស និងវ៉ាក់សាំងផ្តាសាយ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។