ជំងឺមហារីក គឺជាជំងឺដែលស្រ្តីកម្ពុជាប្រឈមមុខខ្លាំង ក្រៅពីជំងឺស្រ្តីដទៃទៀត។ នៅក្នុងបទសម្ភាសន៍ជាមួយ លោកវេជបណ្ឌិត អ៊ាវ សុខា វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមហារីក និងឈាមបានឲ្យដឹងថា ជំងឺមហារីកស្បូន និងជំងឺមហារីកសុដន់ គឺមានការកើតឡើងលើស្រ្តីច្រើនជាងគេ ។ ក្រៅពីជំងឺមហារីកទាំងពីរនេះ លោកវេជបណ្ឌិតថា ក៏មានជំងឺមហារីកផ្សេងៗទៀតដែលកើតនៅលើស្ត្រីផងដែរ។