ជាប៉ាម៉ាក់គេ កូនទើបសម្រាលភ្លាម ច្បាស់ជាចាប់អារម្មណ៍ខ្លាំង ពិសេសរឹតតែចង់ដឹងកូនកាត់ទៅម៉ាក់ ឬកាត់ទៅប៉ា។ ចុះបើម៉ាក់ៗក៏មិនដូច ប៉ាៗក៏មិនដូច ចុះកាត់ទៅរកអ្នកណា ហេតុអី?។ អូនតូចខ្លះ កើតមកភ្លាមមើលដឹងភ្លាម ពិសេសត្រង់ ភ្នែក និងទម្រង់មុខ ប៉ុន្តែខ្លះអាចដល់វ័យ ១-២ ខួប យ៉ាងណា ជាធម្មតាទាល់តែពេញវ័យទើបមើលច្បាស់។ “Hello គ្រូពេទ្យ” នឹងពន្យល់គ្នាយើងខ្លះៗ ហេតុអីកូនមុខកាត់ទៅប៉ា តែភ្នែកកាត់ទៅម៉ាក់ និងមូលហេតុកូនមិនកាត់ដូចទាំងប៉ាទាំងម៉ាក់។