ការពន្យារកំណើតតាមបែបសម័យទំនើបមានច្រើនវិធីណាស់ ដូចជា ថ្នាំលេប ថ្នាំចាក់ កងដាក់ក្នុងស្បែក កងក្នុងស្បូន ជាដើម។ ប៉ុន្តែមានមតិមួយចំនួនលើកឡើងថា មធ្យោបាយពន្យារកំណើតទាំងនោះអាចឲ្យស្រីៗយើងធ្វើទុក្ខ មានអ្នកខ្លះធ្លាក់ឈាម ស្គមរីងរៃ ឬធាត់ខ្លាំងក៏មាន។