បច្ចុប្បន្ន ភេសជ្ជៈផ្អែមៗ ទឹកក្រូច ទឹកផ្លែឈើ ពិសេសភេសជ្ជៈប៉ូវកម្លាំង ពេញនិយមចំពោះប្រុសៗខ្លាំងណាស់ អ្នកខ្លះអត់មិនបានផង។ មិនមែនតែគ្រឿងស្រវឹងនោះទេ ប្រុសៗដែលញ៉ាំជាតិស្ករលើសកម្រិត ពិសេសពពួកភេសជ្ជៈប៉ូវកម្លាំង ក៏ប៉ះពាល់ដល់គុណភាពមេជីវិតដែរ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។