មកទល់ពេលនេះកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល មានវ៉ាក់សាំងសំខាន់ៗ សម្រាប់ចាក់ឲ្យក្មេងអាយុក្រោម ២ ឆ្នាំ នៅទូទាំងប្រទេស នៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព។ ការចាក់វ៉ាក់សាំងបង្ការបានគ្រប់មុខអាចជួយឲ្យប្រព័ន្ធការពារក្មេងរឹងមាំ មិនងាយរងការវាយប្រហារពីមេរោគ។ តើវ៉ាក់សាំងនេះមានប៉ុន្មានមុខ ហើយចាក់ពេលណាខ្លះ?