ការផ្ដល់កំណើតដោយប្រើមុខកាំបិតនេះ ជាការវះកាត់តូចមួយនៅលើពោះ និងស្បូនម្ដាយ។ ក្នុងករណីស្បូនស្ត្រីមិនបើក (បើកមិនអស់) សុខភាពម្ដាយខ្សោយ ឬមានជំងឺ ការវះកាត់ជាវិធីល្អបំផុត ក្នុងការផ្ដល់សុវត្ថិភាពទាំងម្ដាយទាំងកូន។ វះកាត់ ប្រាកដជាមិនដូចវិធីកើតបែបធម្មជាតិទេ។ បែបធម្មជាតិ ស្រីៗអាចយកកូនបានច្រើន និងញឹកបាន។ ដូច្នេះបើវះ តើគួររង់ចាំយូរប៉ុនណា ឬរយៈពេលណា ទើបអាចមានកូនបន្ទាប់ទៀតបាន?