backup og meta

ម៉េចបានឲ្យ​តែភ័យ ចេះតែចង់ជុះនោម?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 11, 2021

    ម៉េចបានឲ្យ​តែភ័យ ចេះតែចង់ជុះនោម?

    គ្នា​យើង​ប្រហែលជា​​ធ្លាប់​បាន​ឃើញ​ដែរ​ហើយ​ដូច​ជា​ក្នុង​​ភាព​យន្ត​ជា​ដើម ពេល​មនុស្ស​យើង​ភ័យ​ខ្លាច​ មាន​អ្នក​ខ្លះ​លេច​នោម ហើយ​ក្នុង​ជីវិត​ប្រ​ចាំ​ថ្ងៃ​ក៏​ដូច​គ្នា បើ​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្ម​ណ៍​ចង់​ទៅ​បត់ជើង​តូច​ដែរ​​។​

    ហេតុ​អ្វី​បាន​ជាង​ពេល​ភ័យ​មនុស្ស​យើង​ខ្លះ​មាន​អារម្មណ៍​ចង់​បត់ជើង​តូច?

    ​​ពេល​មនុស្ស​យើង​មាន​អារម្មណ៍​ធម្មតា ប្លោក​នោម​យើង​ក៏​ធ្វើ​ការ​ធម្មតា ដោយ​ផ្ដើម​បំពេញ​ទឹក​នោម​ចេញ​ពី​តម្រង​នោម​មក​ជា​រឿយៗ​រហូត​ពេញ​។ ជាទូទៅ​ប្លោក​នោម​មាន​សុខភាព​ល្អ​អាច​ដាក់​ទឹក​នោម​បាន​រហូត​ដល់​ពី​រ​ពែង ហើយ​ពេល​ថង់​ដាក់​ទឹក​នោម​ពេញ ប្លោក​នោម​នឹង​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរ​ក្បាល​ថា​យើង​ត្រូវ​ទៅ​បន្ទប់​ទឹក​ហើយ។ ទោះ​បី​ជា​មាន​ការ​បញ្ជូន​សញ្ញា​បែប​នេះ​ក៏​ដោយ សម្រាប់​មនុស្ស​យើង​ក្នុង​អារម្ម​ណ៍ធម្មតា អាច​ទ្រាំ​យូរ​បន្តិច​ចាំ​ទៅ​បត់ជើង​តូច​ក៏​បាន​។

    ប៉ុន្តែ​សម្រាប់​មនុស្ស​យើង​ពេល​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ទំនងជា​ពិបាក​ទ្រាំ​បន្តិច។ នៅ​ពេល​យើង​ចាប់​ផ្ដើម​ភ័​យ​ អ្វីៗ​នៅ​ក្នុង​រាង​កាយ​របស់​យើង​នឹង​លែង​ដំណើរ​ការ​ល្អ​ដូច​មុន។ ​ប្លោក​នោម​របស់​យើង​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ប្រព័ន្ធ​ភ័យ​ខ្លាច​ក្នុង​ខ្លួន​មនុស្ស​យើង​។ នៅ​ពេល​ដែល​ប្រ​ព័ន្ធ​នេះ​ចាប់​ផ្ដើម​ដំណើរ​ការ​ ធ្វើ​ឲ្យ​តម្រង​នោម​របស់​យើង​ផលិត​ទឹក​នោម​កាន់តែ​ច្រើន ហើយ​សាច់​ដុំ​ប្លោក​នោម​ចាប់​ផ្ដើម​កន្ត្រាក់ និង​​ដាក់​សម្ពាធ​ដល់​ប្លោក​នោម ហើយ​​ឲ្យ​សញ្ញា​មក​មនុស្ស​យើង​ថា​ត្រូវ​ទៅ​បន្ទប់​ទឹក។

    លេចនោម

    ដូច​នេះ​ហើយ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ភ័យ ប្រព័ន្ធ​ឆ្លើយ​តប​នឹង​ភាព​ភ័យ​ខ្លាច​ក្នុង​ខ្លួន​យើង​នឹង​ត្រូវ​ភ្ញោច​ខ្លាំង​ជ្រុល​ទៅ​លើ​យន្ត​ការ​នានា​របស់​ប្លោក​នោម​ក្នុង​ការ​គ្រប់​គ្រង​ទឹក​នោម ដែល​នេះ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ចង់​តែ​លេច​នោម​។ ដូច​គ្នា​ដែរ ការ​ភ័យ​ខ្លាច​នេះ​ក៏​បាន​ធ្វើ​តម្រង​នោម​ធ្វើ​ការ​ខ្លាំង​ជាង​ធម្មតា នាំឲ្យ​មនុស្ស​ដែល​ភ័យ​មាន​ទឹក​នោម​ច្រើន​ខុស​ប្រក្រតី។

    ក៏​មាន​ដែរ​​ ពេល​យើង​ភ័យ យើង​អាច​មាន​អារម្មណ៍​ចង់​ទៅ​នោម តែ​ធាតុ​ពិត​យើង​មិន​មាន​ទឹក​នោម​ច្រើន​ដែល​ត្រូវ​តែ​ទៅ​បន្ទប់​ទឹក​បន្ទាន់​នោះ​ទេ។ អ្នក​ជំនាញ​ថា​នេះ​ជា​ការ​បញ្ឆោត​របស់​ខួរ​ក្បាល​នៅ​ពេល​យើង​​កំពុង​ភ័យ​។​​

    បើ​តាម​អ្នក​ជំនាញ ពេល​យើង​មាន​អារម្មណ៍​ថា​ភ័យ​ ហើយ​ចង់​ទៅ​បត់ជើង​តូច​ទៀត​នោះ តែ​មិន​អាច​រក​កន្លែង​គួរ​សម​បាន យើង​អាច​សម្រាក​បន្តិច ធ្វើ​សមាធិ​រំងាប់​ចិត្ត និង​សាច់ដុំ ដែល​ការ​ណ៍​នេះ​អាច​ជួយ​សម្រួល​អារម្មណ៍​យើង​បាន​មួយ​ចំណែក​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម