យោងតាមទីភ្នាក់ងារព័ត៌មានរបស់ហុងគ្រី MTI បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto ឆ្លង COVID-19 ខណៈពេលដែលលោកទៅប្រទេសថៃ ហើយទើបចប់បេសកកម្មពីប្រទេសកម្ពុជា។
យោងតាមទីភ្នាក់ងារព័ត៌មានរបស់ហុងគ្រី MTI បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto ឆ្លង COVID-19 ខណៈពេលដែលលោកទៅប្រទេសថៃ ហើយទើបចប់បេសកកម្មពីប្រទេសកម្ពុជា។
រដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនោះ ដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជានេះ និងបានរកឃើញឆ្លង COVID-19 អំឡុងពេលដាក់ចត្តាឡីស័កពេលទៅដល់ប្រទេសថៃ ហើយព្រោះតែផ្ទុកមេរោគ ទើបជំនួបរវាងលោក និងនាយករដ្ឋមន្ត្រីថៃត្រូវលុបចោល។ គួរបញ្ជាក់ផងដែរថា លោក Peter Szijjarto បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ ២០២០ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន។
ចំពោះបញ្ហានេះដែរលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់នៅក្នុង Telegram ថា មិនបានទទួលព័ត៌មាននេះទេ ហើយបច្ចុប្បន្នកំពុងបេសកកម្មនៅតាមខេត្ត។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕