សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “សូមកុំមានការភាន់ច្រឡំថាខ្ញុំតម្រូវឱ្យធ្វើចត្តាឡីសក័ ១៥ថ្ងៃ។ ការធ្វើចត្តាឡីស័ក ត្រឹមតែ១៤ថ្ងៃ ប៉ុណ្ណោះ តែខ្ញុំផ្តល់ជូនថវិកាសម្រាប់ ១៥ ថ្ងៃ ក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។
តាមតារាងបែងចែកថវិកាទៅបណ្តារាជធានី និងខេត្តទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលទម្លាក់ទៅនោះ មានទឹកប្រាក់សរុបចំនួន ១,១១៧,០០០,០០០ រៀល។
ក្រៅពីផ្តល់ថវិកាដល់ពលរដ្ឋក្រីក្រក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក ប្រមុខរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋណាដែលគិតថាខ្លួនបានប៉ះពាល់ ឬពាក់ព័ន្ធជាមួយអ្នកជំងឺ COVID-19 សូមមកធ្វើតេស្ត និងធ្វើចត្តាឡីស័កជាបន្ទាន់ ដើម្បីចៀសវាងការចម្លងចូលសហគមន៍ ដោយការធ្វើតេស្តនោះមិនមានបង់ប្រាក់នោះទេ។
ខាងក្រោមជាតារាងបែងចែកថវិកាតាមបណ្តារាជធានី និងខេត្ត៖