រដ្ឋមន្រ្តីសុខាភិបាលរៀតណាម លោក Nguyễn Thị Kim Tiến ថ្មីៗនេះ បានចេញសេចក្តីណែនាំ សុំអំពាវនាវ ឲ្យគ្រប់ស្ថាប័នក្នុងវិស័យសុខាភិបាលរៀតណាម កាត់បន្ថយសំណល់ និងការប្រើប្រាស់ ប្លាស្ទិកតាមលទ្ធភាពដែលអាចធ្វើបាន។
រដ្ឋមន្រ្តីសុខាភិបាលរៀតណាម លោក Nguyễn Thị Kim Tiến ថ្មីៗនេះ បានចេញសេចក្តីណែនាំ សុំអំពាវនាវ ឲ្យគ្រប់ស្ថាប័នក្នុងវិស័យសុខាភិបាលរៀតណាម កាត់បន្ថយសំណល់ និងការប្រើប្រាស់ ប្លាស្ទិកតាមលទ្ធភាពដែលអាចធ្វើបាន។
បើតាមរដ្ឋមន្រ្តីវៀតណាមខាងលើ ដដែលបានឲ្យដឹងថា ធាតុប្លាស្ទិក មានផលប៉ះពាល់ទៅដល់ អេកូឡូហ្ស៊ី បរិស្ថាន ក៏ដូចជាសុខភាពមនុស្សផងដែរ ដោយយើងពុំអាចមើលឃើញ ដែលនេះ បង្កឲ្យមានបញ្ហា ដល់ការអភិវឌ្ឍប្រទេសរបស់ខ្លួន។
លោករដ្ឋមន្រ្តីរូបនេះ បន្តទៀតថា ត្រឹមតែវិស័យសុខាភិបាលតែមួយ សំណល់ប្លាស្ទិកកើតឡើង មកពីគ្រប់សកម្មភាព ដូចជា ការងារវេជ្ជសាស្រ្តប្រចាំថ្ងៃ ក្នុងការសង្គ្រោះអ្នកជំងឺ ការវេចខ្ចប់បរិក្ខារ ផលិតកម្ម ជាដើម។ តែយ៉ាងណា ធាតុប្លាស្ទិកដែលត្រូវប្រើប្រាស់នោះ អាចជំនួសបាន ដោយ ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានបាន បើមានការសហការចូលរួម ពីគ្រប់ផ្នែក។
តាមការណែនាំខាងលើនោះ គ្រប់ផ្នែកនៃវិស័យសុខាភិបាលវៀតណាម នឹងប្រើប្រាស់ផលិតផល ដែលមិនបង្កផលប៉ះពាល់បរិស្ថាន Environment-Friendly ឬផលិតផលដែលអាចប្រើប្រាស់បានវិញម្តងទៀតជាដើម ដើម្បីកាត់បន្ថយប្លាស្ទិក ក្នុងនោះរួមបញ្ចូលទាំង ថង់ ដប ពែង ប្រអប់ ជាដើម។
អត្ថបទពាក់ព័ន្ធ៖
អ្វីដែលកាន់តែពិសេសទៀតនោះ គឺរដ្ឋបាលវៀតណាម និងបង្កើតឲ្យមានទម្លាប់ កាត់បន្ថយប្លាស្ទិក រួមទាំងបណ្តុះបណ្តាលមន្ត្រី និងបុគ្គលិកពេទ្យឲ្យចូលរួមទាំងអស់គ្នាផងដែរ នូវយុទ្ធនាការខាងលើ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕