ជំងឺគ្រុនឈាម បានផ្ទុះឡើងយ៉ាងខ្លាំង ក្នុងតំបន់អាស៊ាន នាឆ្នាំ២០១៩ នេះ ដោយប្រទេសខ្លះ កើនឡើងករណីជំងឺនេះ ទ្វេដង ទាំងតួលេខអ្នកកើតជំងឺ និងអ្នកស្លាប់។ ជាក់ស្ដែង ម៉ាឡេស៊ី ក៏មានចំនួនអ្នកស្លាប់ដោយជំងឺគ្រុនឈាម កើនឡើងជិត ២ដងផងដែរ។

តាមការប្រកាសរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី កាលពីចុងសប្ដាហ៍មុន តួលេខអ្នកស្លាប់ដោយជំងឺគ្រុនឈាម នៅឆ្នាំ២០១៩ មានរហូដល់ ១១៣នាក់ ខណៈនៅឆ្នាំ២០១៨ មានត្រឹមតែ ៧០នាក់។
ក្រសួងដដែល ក៏បានបញ្ជាក់ទៀតថា ចាប់តាំងពីដើមឆ្នាំមក អ្នកកើតជំងឺគ្រុនឈាម មានប្រមាណ ៨ម៉ឺននាក់ កើនឡើង ២ដង បើធៀបនឹងឆ្នាំ២០១៨ ដោយ ៧០% នៃករណីជំងឺគ្រុនឈាម កើតឡើងនៅតំបន់ទីប្រជុំជន។
អត្ថបទពាក់ព័ន្ធ៖ តួលេខខ្ពស់ជាងគេ អ្នកស្លាប់ដោយជំងឺគ្រុនឈាមនៅហ្វីលីពីន កើនលើស ៦០០នាក់
គួរបញ្ជាក់ថា ករណីជំងឺគ្រុនឈាម បានធ្លាក់ចុះនៅឆ្នាំ២០១៧-២០១៨ ប៉ុន្ដែមានកើនឡើងយ៉ាងខ្លាំងវិញ នៅឆ្នាំ២០១៩ ជាពិសេសនៅតំបន់អាស៊ាន ដូចជាហ្វីលីពីន ថៃ ម៉ាឡេស៊ី វៀតណាម ឡាវ កម្ពុជា និងសិង្ហបុរី។ ក្រៅពីតំបន់អាស៊ាន ប្រទេសអូស្ត្រាលី ចិន និងបង់ក្លាដេស ក៏មានការកើនឡើងយ៉ាងខ្លាំង នៃករណីជំងឺគ្រុនឈាមផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕