ចាប់បានអាល់កុលក្លែងក្លាយជិត ៦ ម៉ឺនលីត្រ នៅភ្នំពេញ និងខេត្តកណ្តាល

    ចាប់បានអាល់កុលក្លែងក្លាយជិត ៦ ម៉ឺនលីត្រ នៅភ្នំពេញ និងខេត្តកណ្តាល

    អាល់កុល​ក្លែងក្លាយ ៥៩.៤០២ លីត្រ ត្រូវ​បាន​មន្រ្តី​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (ក.ប.ប) រក​ឃើញ និង​ឃាត់ទុក​បណ្ដោះអាសន្ន​នៅ​ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​០២ ខែ​មេសា ឆ្នាំ២០២០។

    អាល់កុល​ក្លែង​ក្លាយ​នោះ ជា​ប្រភេទ​មេតាណុល​មាន​បរិមាណ​ជិត ៦ ម៉ឺនលីត្រ ដែល​មាន ៧៦៣ ប៊ីដុង និង ២២៤ ពុយ។ អាល់កុល​ក្លែងក្លាយ (មេតាណុល) អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព របស់​អ្នក​ប្រើប្រាស់ ឯកឧត្តម ផាន អូន អគ្គនាយក អគ្គនាយកដ្ឋាន ក.ប.ប. បាន​បញ្ជា​ដល់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ជា​បន្ទាន់​ការ​ធ្វើ​ចរាចរណ៍ ចែកចាយ សារធាតុ​អាល់កុល​ក្លែងក្លាយ (មេតាណុល) ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស។

    ទីតាំង​ស្តុក​អាល់កុល​ក្លែងក្លាយ (មេតាណុល) ចំនួន ០២ កន្លែង​នោះ​រួម​មាន ទីតាំងទី១ នៅ​ផ្ទះ​លេខ ១៨៨ ផ្លូវ ១៣A ឃុំ​ត្រពាំង​សុក្រំ ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល និង​ទីតាំងទី២ ស្ថិតនៅ​ផ្ទះ​លេខ ០២ ផ្លូវ ០១A បុរី​ពិភព​ថ្មី​កំបូល​៣ ភូមិ​ស្ងួង​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានីភ្នំពេញ ។

    យុទ្ធនា​ការ​បង្ក្រាប​អាល់កុល​ក្លែងក្លាយ (មេតាណុល) សរុប​បាន​ចំនួន ៦៤.១៧៨ លីត្រ មក​រក្សា​ទុក ដើម្បី​អនុវត្ត​តាម​នីតិវិធី។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 03/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត