ក្រសួងនៅតែបន្តរឹតបន្តឹងការធ្វើដំណើរ ផ្អាកមិនឲ្យជនបរទេសមកពី៦នេះចូលកម្ពុជា

    ក្រសួងនៅតែបន្តរឹតបន្តឹងការធ្វើដំណើរ ផ្អាកមិនឲ្យជនបរទេសមកពី៦នេះចូលកម្ពុជា

    កម្ពុជា​នៅ​តែ​បន្ត​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ និង​មិន​ផ្អាក​មិន​ឲ្យ​ជនបរទេស​មក​ពី​ចំនួន៦ ក្នុងនោះមាន បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និង​អាមេរិក ចូល​កម្ពុជា។

    ក្នុង​លិខិត​របស់​ក្រសួងការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ចេញ​នៅ​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០​នេះ បាន​បញ្ជាក់​ថា ក្រៅ​ពី​ពន្យារ​សុពលភាព​នៃ​វិធានការ​ក្នុង​ការ​ផ្អាក​មិន​ឲ្យ​ជនបរទេស​ដែល​មក​ពី​ប្រទេស​ខាង​លើ ក៏​មានការ​ផ្អាក​គោលការណ៍​លើក​លែង​ទិដ្ឋាការ ការ​ផ្តល់​ទិដ្ឋាការ​ទេសចរ ទិដ្ឋាការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ទិដ្ឋាការ​នៅ​ពេល​មក​ដល់ ក៏​ដូចជា​វិធានការ​សុខាភិបាល​នានា រួម​ទាំង​តម្រូវការ​វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព និង​ឯកសារ​ធានា​រ៉ាប់រង​សុខភាព ត្រូវ​ស្ថិត​នៅ​ជា​ធរមាន​បន្ត​ទៀត។

    វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ទាំងអស់​ខាង​លើ​នឹង​ត្រូវ​បន្ត​អនុវត្ត​រហូត​ដល់​ស្ថានភាព COVID-19 ធូរ​ស្រាល ក្រោយ​ពី​មាន​ការ​វាយ​តម្លៃ​រវាង​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក។

    COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 17/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត