ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

លើកទី១នៅអង់គ្លេស ទារកកើតពីការបញ្ចូលហ្សែនមនុស្ស​បីនាក់

ទារក​ម្នាក់​កើត​មក​ដោយ​មាន​ការ​រួម​បញ្ចូល​ហ្សែន​ ឬ DNA របស់​មនុស្ស​បី​នាក់ ដែល​ការណ៍​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ករណី​ទី​មួយ​ហើយ​នៅ​ក្នុង​ចក្រភព​អង់គ្លេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​BBC កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣​។ ​បើ​តាម​សារព័ត៌មាន​BBC DNA ភាគ​ច្រើន​របស់​ទារក​បាន​មក​ពី​ម្ដាយ និង​ឪពុក​របស់​គេ ហើយ​ប្រហែល​០,១​ភាគ​រយ បាន​មក​ពី​​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​ដែល​យល់​ព្រម​បរិច្ចាគ​។ ​វិធីសាស្ត្រ​បញ្ចូល​ DNA បី​បែប​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ការ​ពារ​ទារក​​កុំឲ្យ​កើត​មក​មាន​បណ្ដុំ​ជំងឺ​កាច​សាហាវ​ម្យ៉ាង​ឈ្មោះ​ថា Mitochondrial diseases។ បណ្ដុំ​ជំងឺ Mitochondrial diseases​ ជា​បញ្ហា​សុខ​ភាព​ដែល​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​ mitochondria​​ក្នុង​រាង​កាយ​។ Mitochondria មាន​នាទី​​​បង្កើត​ថាមពល​ដល់​កោសិកា​ក្នុង​រាង​កាយ​។ នៅ​ពេល​ដែល​ mitochondria មិន​​​អាច​ផលិត​ថាមពល​ទៅ​តាម​តម្រូវ​ការ​របស់​រាង​កាយ​បាន នោះ​វា​នឹង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​សរីរាង្គ​ផ្សេងៗ​ទៀត​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ជំងឺ Mitochondrial diseases​ អាច​​ប៉ះ​ពាល់​ដល់​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ រួម​ទាំង​កោសិកា​ផង​ដែរ ដែល​រួម​មាន​ខួរក្បាល ប្រព័ន្ធ​ប្រសាទ សាច់ដុំ តម្រង​នោម បេះដូង ថ្លើម ភ្នែក ត្រចៀក និង​លំពែង​។​ ​ជំងឺ​នេះ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ ហើយ​អាច​ធ្វើ​ឲ្យ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ ឬ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​សម្រាល​។ បើ​តាម​ BBC មាន​គ្រួសារ​មួយ​ចំនួន​បាន​បាត់​បង់​កូន​ច្រើន​ដង​ដោយសារ​តែ​​ជំងឺ​មួយ​នេះ ហើយ​វិធីសាស្ត្រ​​បញ្ចូល​ហ្សែន​បី​​ប្រភេទ​បែប​នេះ​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ជួយ​ឲ្យ​កូន​ដែល​កើត​ម​ក​មាន​សុខ​ភាព​ល្អ​។ អត្ថបទគួរអាន៖ ៥ តិចនិក […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ប្រេស៊ីលថា​វ៉ាក់សាំងបង្ការកូវីដ១៩ ចិនSinovac មានប្រសិទ្ធភាពជាង៥០%

វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ១៩ ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន​ Sinovac Biotech ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​រកប្រេស៊ីល​រក​​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ជាង​៥០​ភាគរយ ខណៈ​កាលពី​សប្ដាហ៍​មុន​អាជ្ញាធរ​ប្រកាស​ថា​មាន​ប្រសិទ្ធភាព​ដល់​ជាង​៧០​ភាគរយ។ វ៉ាក់សាំង​Sinovac បាន​ធ្វើ​តេស្ត​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ហើយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អះអាង​នៅ​ថ្ងៃទី​១២ ខែ​មករា កន្លង​ទៅ​នេះ​ថា​វ៉ាក់​សាំង​នេះ​មាន​ប្រ​សិទ្ធ​ភាព​មាន​ត្រឹម​៥០,៤​ភាគ​រយ ខណៈ​សប្ដាហ៍​មុន អ្នក​ទាំង​នេះ​ថា​មាន​រហូត​ដល់​៧៨​ភាគ​រយ​។ ប្រ​ទេស​មួយ​ចំនួន​ដូចជា​ឥណ្ឌូណេស៊ី តួគី និង​សិង្ហបុរី ជា​ដើម សុទ្ធ​តែ​បាន​បញ្ជាទិញ​វ៉ាក់​សាំង​ពី​ក្រុម​ហ៊ុន Sinovac Biotech នេះ​ដែរ។ កាល​ពី​សប្ដាហ៍​មុន​ ក្រុម​អ្នក​ស្រាវ​ជា្រវ​ប្រទេស​ប្រេស៊ីល​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា​ការ​សាក​ល្បង​ក្នុង​ប្រទេស​ប្រស៊ីល វ៉ាក់សាំង​បង្ការ​កូវីដ​១៩ Sinovac មាន​ប្រសិទ្ធភាព​ប្រឆាំង​រោគសញ្ញាកូវីដ១៩ ពី​កម្រិត​ស្រាល​ទៅ​ធ្ងន់​ធ្ងរ​បាន​៧៨​ភាគ​រយ។ ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ក្រុម​​អ្នក​ស្រាវ​ជ្រាវ​ដដែល​បាន​បញ្ជាក់​ថា​តួលេខ​ខាង​លើ​មិន​បាន​បូក​បញ្ជូល​​ក្រុម​​អ្នក​ដែល​មាន​ការ​ឆ្លង​កម្រិត​ស្រាល​មែន​ទែន​ នោះ​ទេ ក្នុង​ចំណោម​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង។ ដោយ​បូក​បញ្ជូល​ក្រុម​ទាំង​នេះ​ទៀត ប្រសិទ្ធភាព​វ៉ាក់សាំង​បាន​ត្រឹម​៥០,៤​ភាគ​រយ​។ កន្លង​មក ការ​ធ្វើ​តេស្ត​វ៉ាក់សាំង​Sinovac បាន​បង្ហាញ​លទ្ធផល​ផ្សេងៗ​គ្នា​ទៅ​តាម​ប្រទេស​ផ្សេង​គ្នា។ កាលពី​ខែមុន ប្រទេស​តួគី បាន​បញ្ជាក់​ថា​វ៉ាក់សាំងSinovac មាន​ប្រ​សិទ្ធ​ភាព​រហូត​ដល់​៩១,២៥​ភាគ​រយ ខណៈ​ឥណ្ឌូណេស៊ី ដែល​បាន​ចាប់ផ្ដើម​ប្រើ​វ៉ាក់​សាំង​នេះ ថា​មាន​ប្រសិទ្ធ​ភាព​៦៥,៣​ភាគ​រយ។


ព័ត៌មាន

ជប៉ុន​រកឃើញ​វីរុសកូវីដ១៩ មាន​វ៉ារ៉្យង់ថ្មីផ្សេងទៀត​ ខុសពីនៅ​អង់គ្លេស

អាជ្ញាធរ​សុខាភិ​បាលជប៉ុន​បាន​រក​ឃើញ​វីរុស​កូវីដ១៩ប្រភេទថ្មី​មួយ​ទៀត​មាន​ប្រ​ភព​នៅ​ប្រ​ទេស​ប្រេស៊ីល ដែល​វីរុស​ប្រភេទ​នេះ​ ខុស​ពី​វីរុស​កូវីដ១៩​ប្រ​ភេទ​ថ្មី​ដែល​គេ​រក​ឃើញ​នៅ​ចក្រភព​អង់​គ្លេស​។ សារព័ត៌មាន​The Japantimesបាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​មករា នេះ​ថា វ៉ារ៉្យង់ថ្មី​របស់​វីរុស​កូវីដ​១៩ នេះ​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​បួន​រូប​​ហោះ​ចេញ​ពី​រដ្ឋ​អាម៉ាហ្សូន ក្នុង​ប្រទេស​ប្រេស៊ីល​។ មន្ត្រី​សុខា​ភិបាល​ជប៉ុន​បាន​អះអាង​ថា​វ៉ា​រ៉្យង់​របស់​វីរុស​កូវីដ​១៩​នេះ ខុស​ពី​វ៉ារ៉្យង់កូវីដ១៩​ដែល​គេ​បាន​រក​ឃើញ​នៅ​ចក្រ​ភព​អង់គ្លេស ដែល​​មាន​ការ​ឆ្លង​ខ្លាំង​នោះ។ មន្ត្រី​សុខាភិបាល​ជប៉ុន​កំពុង​តែ​សិក្សា​មើល​ដែរ​ថា​វ៉ាក់សាំង​អាច​មាន​ប្រសិទ្ធ​ភាព​ចំពោះ​វីរុស​កូវីដ១៩ ដែល​មាន​វ៉ារ៉្យង់​ថ្មី​នេះ​ដែរ​ឬ​យ៉ាងណា។​ យ៉ាងណា មន្ត្រី​បញ្ជាក់​ថា​មិន​ទាន់​មាន​ភស្តុ​តាង​បញ្ជាក់​ថា​វីរុស​កូវីដ​១៩ មាន​វ៉ារ៉្យង់​ថ្មី​មាន​ប្រភព​នៅ​ប្រេស៊ីល​​នេះ​អាច​ឆ្លង​លឿន​នោះ​ទេ។ ​ ប្រ​ភព​ដដែល​បន្ត​ថា​អាជ្ញា​ធរ​ជប៉ុន​បាន​ជួន​ដំណឹង​ពី​ការ​រក​ឃើញ​នេះ​ដល់​ភាគី​ប្រេស៊ីល​ហើយ​ដែរ ដោយ​ថា​វ៉ារ្យ៉ង់​របស់​វីរុសកូវីដ​១៩ ដែល​បាន​រក​ឃើញ​បាន​បំប្លែង​ខ្លួន​ដល់ទៅ​១២ ហើយ​មាន​មួយ​ក្នុង​ចំណោម​នោះ​ដូច​គ្នា​ទៅ​នឹង​វ៉ារ្យ៉ង់​ដែល​គេ​រក​ឃើញ​ក្នុង​ចក្រភព​អង់គ្លេស​កន្លង​មក​។


ព័ត៌មាន

ក្រោយចាក់វ៉ាក់សាំង ១-២ ឆ្នាំមុន តែឥឡូវត្រូវឆ្កែខាំទៀត គួរចាក់បន្ថែមអត់?

ពេល​យើង​ត្រូវ​ឆ្កែ​ខាំ ឬ​សត្វ​ដែល​មាន​ផ្ទុក​វីរុស​ឆ្កែ​ឆ្កួត​ខាំ ខ្វាច ឬ​ក្រញៅ យើង​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​បញ្ហា​ឆ្លង​វីរុស​ឆ្កែឆ្កួត អាច​គ្រោះ​ថ្នាក់​ដល់់​ជីវិត បើ​មិន​បាន​ព្យាបាល​ទាន់​ពេល។ ស្រប​គ្នា​នេះ​ដែរ មាន​គ្នា​យើង​មួយ​ចំនួន ធ្លាប់​បាន​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​រួច​រាល់​ហើយ តែ​បើ​មាន​ឆ្កែ​ខាំ​ក្រោយ​ពេល​ចាក់ យើង​គួរ​តែ​ចាក់​បន្ថែម​ការពារ​ទៀត ឬ​យ៉ាង​ណា? ពាក់​ព័ន្ធ​នឹង​រឿង​ឆ្កែ​ខាំ​ក្រោយ​ចាក់​វ៉ាក់សាំង​បាន​យូរ​វិញ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​យើង​ធ្លាប់​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​យូរ​ឆ្នាំ​មក​ហើយ តែ​បែរ​ជា​ត្រូវ​សត្វ​មាន​ផ្ទុក​វីរុស​ឆ្កែឆ្កួត​មក​ខាំ ខ្វាច ឬ​ក្រញៅ​វិញ យើង​ចាំបាច់ត្រូវចាក់​រំលឹកឡើងវិញ។ លោក​បន្ត​ថា អ្នក​ជំងឺ​ត្រូវ​តែ​ចាក់​វ៉ាក់សាំងរំលឹក​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្កែឆ្កួត ចៀស​វាង​មាន​បញ្ហា​ជា​យថាហេតុ​ណា​មួយ។ ដូច​គ្នា​នេះ មិន​មែន​មាន​តែ​សត្វ​ឆ្កែ​តែ​មួយ​ទេ​ដែល​អាច​ចម្លង​ជំងឺ​ឆ្កែឆ្កួត​ទៅ​ឲ្យ​មនុស្ស​យើង​បាន វីរុស​នេះ​អាច​ចម្លង​មក​យើង​ដោយ​សត្វ​ផ្សេង​ទៀត​ដូចជា៖ ឆ្មា ស្វា ប្រជៀវ សំពោច ឆ្កែព្រៃ។ល។ ក្រោយ​ពេល​ខាំ​ហើយ វីរុស​ឆ្កែឆ្កួត​នឹង​ធ្វើ​ដំណើរ​ពី​កន្លែង​ខាំ ឆ្ពោះ​ទៅ​បង្ក​រោគ​នៅ​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​រលាក​ខួរក្បាល ហើយ​បើ​ចេញ​សញ្ញា​ឆ្កែ​ឆ្កួត​វា​អាច​ហួស​ពេល​នឹង​ជួយ​សង្គ្រោះ​អ្នក​ជំងឺ។ បើ​តាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​១ឆ្នាំៗ មាន​កុមារ និង​មនុស្ស​ធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់។ បន្ថែម​ពី​លើ​នេះ ក្រោយ​ពេល​ឆ្កែ ឬ​ឆ្មាខាំ​ហើយ យើង​មិន​ត្រូវ​ដេរ ឬ​រុំ​បិទ​មុខ​របួស​ដែល​ឆ្កែ​ខាំ​នោះ​ទេ។ យើង​ត្រូវ​ដឹង​ពី​របៀប​ថែ​មុខ​ក្រោយ​ឆ្កែ​ខាំ​ដូចជា លាងដៃ​នឹង​សាប៊ូឲ្យស្អាត រួចបង្ហូរទឹកលាង​មុខ​របួសពី ១០-១៥ នាទី ប្រើថ្នាំកម្ចាត់មេរោគ […]


ព័ត៌មាន

អង់គ្លេសហាមអ្នកមានបញ្ហាអាលែកហ្ស៊ីចាក់វ៉ាក់សាំងកូវីដ១៩

បុគ្គលិក​សុខាភិបាល​អង់គ្លេស​ពីរ​នាក់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ក្រោយ​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ នាំឲ្យ​និយ័តករ​អង់គ្លេស​ចេញ​បម្រាម​​ភ្លាមៗ​ដែរ ថា​អ្នក​ទាំង​ឡាយ​ណា​មាន​បញ្ហា​អាលែកហ្ស៊ី​មិន​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​ទេ​។ ក្នុង​សប្ដាហ៍​នេះ​ចក្រភព​អង់គ្លេស​បាន​ចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង​កូវីដ១៩ របស់​ក្រុម​​ហ៊ុន​Pfizer/BioNTechដល់​ប្រជាជន​គោល​ដៅ​របស់​ខ្លួន។ យ៉ាង​ណា ក្រោយ​ចាក់​វ៉ាក់សាំង បុគ្គលិក​សុខា​ភិបាល​ចំនួន​ពី​រនាក់​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​កើត​ឡើង​ដែរ​។ សារព័ត៌មាន​ BBC បាន​ចុះ​ផ្សាយ​កាលពី​យប់​ថ្ងៃទី៩ ខែ​ធ្នូ ថា​អ្នក​ទាំងពីរ​បាន​ទទួល​វ៉ាក់​សាំង​កាលពី​ថ្ងៃអង្គារ និង​ភ្លាម​ៗ​ក្រោយ​ចាក់​វ៉ាក់សាំង​ក៏​កើត​មាន​បញ្ហា​អាលែកហ្ស៊ីនេះ​ តែ​ថា​អ្នក​ទាំង​ពីរ​ត្រូវ​បាន​សង្គ្រោះ និង​ស្ថិត​ក្នុង​សភាព​ធម្មតា​វិញ​ហើយ។ បើ​តាម​ប្រ​ភព​​ខាង​លើ មន្ត្រី​សុខា​ភិបាល​អង់គ្លេសបាន​ណែ​នាំ​ពល​រដ្ឋ​ដែល​មា​ន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​ចំណី​អាហារ ថ្នាំពេទ្យ​ឬវ៉ាក់សាំង​មិន​​ត្រូវ​ចាក់​វ៉ក់សាំង​កូវីដ​១៩ របស់​ក្រុម​ហ៊ុន​ដែល​អង់គ្លេស​កំពុង​ប្រើ​នោះ​ទេ​។​ បញ្ហា​អាលែក​ហ្ស៊ី​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ដូច​ជា​ឡើង​កន្ទួល​លើ​ស្បែក ពិបាក​ដកដង្ហើម និង​ពេល​ខ្លះធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ ដែល​អាច​គំរាម​កំហែង​ដល់​អាយុជីវិត​។ ទោះបីជា​យ៉ាង​នេះ​ក្ដី ភ្នាក់​ងារ​និយ័តករ​ឱសថ និង​ផលិតផល​សុខភាព​របស់​អង់គ្លេស​​​​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធ​ភាព​ ​គុណភាព និង​អនុលោម​ទៅ​តាម​ស្ដង់​ដារ​សុវត្ថិភាព​ទៀត​ផង ចំពោះ​បុគ្គល​ដែល​មិន​មាន​បញ្ហា​អាលែកហ្ស៊ី។


ព័ត៌មាន

ឥណ្ឌូណេស៊ី ប្រកាស​ទទួលបានវ៉ាក់សាំងកូវីដ១៩ លើកទី១ ជាង១លាន​ដូស

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ថា​ប្រ​ទេស​របស់​លោក​បាន​ទទួល​វ៉ាក់​ស៊ាំង​កូវីដ១៩ ​លើកទី១​របស់​ខ្លួន​ពី​ប្រទេស​ចិន​ហើយ និង​គ្រោងរៀបចំ​ចាក់​​វ៉ាក់សាំង​នេះ​ជា​ទ្រង់​ទ្រាយធំ​តែម្ដង​។ សារព័ត៌មាន​ channelnewsasia បាន​ចុះ​ផ្សាយ​កាលពី​យប់​មិញ​ថា​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ទទួល​វ៉ាក់សាំង​ចំនួន​១,២លាន​ដូស ពីក្រុម​ហ៊ុន​ចិន​ Sinovac Biotech ដែល​វ៉ាក់សាំង​នេះ​កន្លង​មក​ក៏​ធ្លាប់​បានធ្វើ​តេស្ត​សាក​ល្បង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែរ​កាលពី​ខែ​សីហា​។ បើ​តាម​លោក​ប្រ​ធានាធិបតី ប្រ​ទេស​ឥណ្ឌូណេស៊ី នឹង​ទទួលបាន​វ៉ាក់សាំង​កូវីដ​១៩ ចំនួន​១,៨​លាន​ដូស​ បន្ថែម​ទៀត​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២១។​ ការ​ធ្វើ​តេស្ត​សាក​ល្បង​ដំណាក់​កាល​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន Sinovac Biotech​ លើ​វ៉ាក់សាំងកូវីដ​១៩ ក៏​កំពុង​ធ្វើ​ដែរ​ក្នុង​ប្រទេស​ប្រេស៊ីល និងទួរគី ដែល​លទ្ធ​ផល​ប្រ​សិទ្ធភាព​វ៉ាក់សាំង​នៅ​ប្រេស៊ីល​នឹង​ត្រូវ​បង្ហាញនៅ​ពាក់កណ្ដាល​ខែ​ធ្នូ​នេះ។


ព័ត៌មាន

ឡានពេទ្យដឹកសំណាក COVID-19 ជួប​គ្រោះថ្នាក់តាមផ្លូវ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ឯកឧត្ដម ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ០៣ ខែ​ធ្នូ ឆ្នាំ ២០២០ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​រវាង​ឡាន និង​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា ដែល​ឡាន​នោះ​ជា​ឡាន​ពេទ្យ​ដឹក​សំណាក ៣ កេស និង​សព​ជនជាតិ​ចិន ១ នាក់។ គ្រោះ​ថ្នាក់​កើត​ឡើង​នៅ​ម៉ោង ០៦៖ ២០នាទី នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ ១២១-១២២ ស្ថិត​ក្នុង​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ។ ហេតុការណ៍​នេះ​កើត​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក MAXUSV80 ជា​ឡាន​សង្គ្រោះ​បន្ទាន់ AMBULANCE ពណ៌​ស ពាក់​ផ្លាក​លេខ រដ្ឋ ១២-២០៩១១ ដោយ​នៅ​ក្នុង​រថយន្ត​មាន​ដឹក​សព​ជនជាតិ​ចិន​ម្នាក់ ព្រម​ទាំង​សំណាក COVID-19 ចំនួន ០៣ កេស​ដើម្បី​យក​ទៅ​ធ្វើ​តេស និង​ពិនិត្យ​នៅ​ភ្នំពេញ ។ ជា​សំណាង​ល្អ​សំណាក​ទាំង ០៣ កេស​នោះ​ពុំ​មាន​ការ​បែក ឬ​ដាច់​រហែក​ទេ ក្រោយ​កើត​ហេតុ​សាកសព និង​សំណាក COVID-19 ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដឹក​បន្ត​ទៅ​ភ្នំពេញ​ហើយ។


ព័ត៌មាន

ក្រសួងបង្ហាញ ៣ ចំណុចទាក់ទងប្រភពជំងឺ COVID-19 ធ្វើឲ្យផ្ទុះព្រឹត្តិការណ៍សហគមន៍

មុន​នេះ​បន្តិច​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដី​ពី​ការ​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​ចម្លង​វីរុស COVID-19 ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។ ក្រុម​ការងារ​អន្តរ​ក្រសួង​ទទួល​បន្ទុក​រុករក​ស្រាវជ្រាវ​រួម​គ្នា​ជាមួយ​នឹង​ក្រសួង​សុខាភិបាល និង​តាម​ការ​ពិភាក្សា​ក្រុម​ការងារ​ក្រសួង​សុខាភិបាល និង​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​កម្ពុជា ព្រម​ទាំង​ផ្អែក​លើ​ការ​សិក្សា​មន្ទីរ​ពិសោធន៍​តាម​បែប​វិទ្យាសាស្ត្រ លើ​ប្រភព​វីរុស COVID-19 ដែល​ចម្លង​មក​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដោយ​ក្រុម​ការងារ​អាច​ទាញ​ការ​សន្និដ្ឋាន​ជា​បឋម​ដូច​តទៅ៖ - ប្រភព​មេរោគ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា អាច​ជា​ក្រុម​វីរុស clad 19B អាច​មកពី​តំបន់​អាស៊ី អាហ្វ្រិក និង​អូស្ត្រាលី បានចូល​មក​កម្ពុជា​អំឡុង​ខែ​តុលា ឆ្នាំ ២០២០ មក​ទល់​នឹង​ថ្ងៃ​ផ្ទុះ។ - តាម​ការ​ពិចារណា​ដោយ​ហ្មត់ចត់​លើ​លទ្ធផល​នៃ​ការ​សិក្សា​វត្ថុ​សំណាក​អ្នក​ជំងឺ​បំបែក​បន្ត​ៗ​គ្នា​រក​ភាព​ដូច​គ្នា​នៃ​វីរុស COVID-19 ទៅ​នឹង​សំណាក​រូបរាង​វីរុស COVID-19 ពី​តំបន់​ផ្សេង​ៗ​គ្នា បាន​បង្ហាញ​ថា គឺ​មិន​មាន​ការ​ទាក់​ទង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា នោះ​ទេ។ - ជំហាន​បន្ទាប់ ក្រុម​ការងារ​កំពុង​ស្រាវជ្រាវ​បន្ថែម​អំពី​ប្រភព​ចម្លង​វីរុស COVID-19 នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។


ព័ត៌មាន

គ្រូពេទ្យឥណ្ឌា៖ រាក ក្អួត ចង្អោរ ក៏ជារោគសញ្ញាកូវីដ១៩ ដែរ

គ្រូពេទ្យ​នៅ​វិទ្យស្ថាន​វេជ្ជសាស្រ្ត​មួយ​ក្នុង​ប្រ​ទេស​ឥណ្ឌា បាន​លើក​ឡើង​ថា​អាការៈ​ក្អួត ចង្អោរ និង​រាក ក៏​ជា​សញ្ញា​មួយ​របស់​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ដែរ បើ​ទោះ​បីជា​មិន​មាន​ចេញ​រោគ​សញ្ញា​ទាក់ទង​នឹង​ផ្លូវ​ដង្ហើម​ក៏​ដោយ​។ គ្រូពេទ្យ​នៅ​ All India Institute of Medical Sciences របស់​ឥណ្ឌា​បាន​លើក​ឡើង និង​ត្រូវ​ដក​ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​នៅ​លើ​វិប​សាយ​សុខភាព Healthshots ថា​អ្នក​ជំងឺ​កូវីដ​១៩ ពី​១០​ទៅ​១៥​ភាគរយ​ដែល​បាន​មក​កាន់​មន្ទីរ​ពេទ្យ​គឺ​មាន​រោគ​សញ្ញា​ដូចជា​រាក ចង្អោរ និង​ក្អួត ជា​ជាង​មាន​រោគ​សញ្ញា​ក្អក ពិបាក​ដកដង្ហើម ឬ​ឈឺ​ក​។ ក្រុម​គ្រួ​ពេទ្យ​ដដែល​ក៏​ឲ្យ​ដឹង​ទៀត​ថា​អ្នក​ជំងឺ​កូវីដ​១៩ អាច​លេច​ចេញ​​​បញ្ហា​ផ្សេងទៀត​ដូច​ជា​គាំង​បេះ​ដូង គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល បញ្ហា​កំណក​ឈាម ខ្សោយ​តម្រង​នោម ឬ​ថ្លើម ទៀត​ផង​។ គ្រូពេទ្យ​របស់​វិទ្យា​ស្ថាន​ដដែល​បន្ថែមថា៖ «ចំនួន​អ្ន​ក​ជំងឺ​កូវីដ​១៩ ចន្លោះពី​១០ ទៅ​១៥​ភាគរយ​ អាច​ចេញ​រោគ​សញ្ញា​​តែ​ទាក់​ទង​នឹង​បញ្ហា​ក្រ​ពះ​ពោះ​វៀន ហើយ​គ្មាន​ចេញ​រោគ​សញ្ញា​លើ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​ទេ។ ដូច​នេះ​វា​ជា​ការ​ចាំ​បាច់​ដែល​យើង​ត្រូវ​ធ្វើ​តេស្ត​អ្នក​មាន​រោគ​សញ្ញា​ទាក់ទង​នឹង​ក្រពះ​ពោះ​វៀន​ ប្រសិន​ជា​អ្នក​នោះ​បាន​ប៉ះពាល់​ជាមួយ​អ្នក​មាន​ឆ្លង​កូវីដ​១៩ ពីមុន​មក​»។​ ក្រៅពី​រោគ​សញ្ញា​ទាក់ទង​នឹង​ក្រពះពោះ​វៀន ក្រុម​គ្រូពេទ្យ​ក៏​បញ្ជាក់​ដែរ​ថា​ កូវីដ​១៩ ក៏​នាំ​ឲ្យ​មាន​បញ្ហា​កំណក​ឈាម បញ្ហា​លើ​បេះដូង និង​ខួរ​ក្បាល បញ្ហា​តម្រង​នោម និង​រោគ​សញ្ញា​មួយ​ចំនួន​នៅ​លើ​ស្បែក​ផង​ដែរ។


ព័ត៌មាន

សូម្បីព្រះសង្ឃនៅវត្តអធ្វា ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ឥឡូវធ្វើចត្តាឡឺស័ក ១៤ ថ្ងៃ

មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​គង់​នៅ​វត្ត​អធ្វា ត្រូវ​បាន​អាជ្ញាធរ​ខេត្ត និង ព្រះ​អនុគណ​ក្រុង​សៀមរាប សម្រេច​មិន​ឲ្យ​និមន្ត​ចេញ​ទៅ​ក្រៅ​ជា​បណ្ដោះ​អាសន្ន ព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។ ព្រះ​គ្រូ​វិជ័យ​រង្សី បណ្ឌិត ឡាច លាង ព្រះអនុគណ​​ក្រុង​សៀមរាប មាន​ថេរៈ​ដិកា​ថា អាជ្ញាធរ​ខេត្ត និង អនុគណ​ក្រុង​សៀមរាប សម្រេច​មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​គ្រប់​អង្គ​គង់​នៅ​វត្ត​អធ្វា ក្នុង​ក្រុង​សៀមរាប និមន្ត​ចេញក្រៅ ឬ​ទទួល​ការ​និមន្ត​ទៅ​សូត្រ​មន្ត​ក្នុង​ពិធី​ផ្សេង​ៗ​នៅ​ខាង​ក្រៅ​ឡើយ បន្ទាប់ពី​គ្រួសារ​ដែល​មាន​វិជ្ជមាន COVID-19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា បាន​ទៅ​រក​លោក​យាយ​ចុងភៅ​ក្នុង​វត្ត ដើម្បី​ស្រោចទឹក និង​ចង​អំបោះដៃ ទៅ​តាម​ជំនឿ​សាសនា​​របស់​ខ្មែរ ព្រោះ​ដោយ​មើល​ឃើញ​ពី​បញ្ហា​ប្រឈម​នៃ​ការ​ឆ្លង​ជំងឺ COVID-19 និង​ដើម្បី​បង្ការ​ទប់ស្កាត់​កុំឲ្យ​មាន​ការ​រីក​រាល​ដាល​ធ្ងន់ធ្ងរ​ឆ្លង​ចូល​ក្នុង​សហគមន៍ ទើប​រដ្ឋបាល​ខេត្ត​សៀមរាប មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត សុំ​ផ្អាក​ព្រះសង្ឃ​ទាំង ២៦ អង្គ រយៈពេល ១៤ ថ្ងៃ មិន​ឲ្យ​និមន្ត​ចេញ​ក្រៅ រង់ចាំ​​មាន​ការ​ណែនាំ​ជា​ថ្មី បើ​ទោះបីជា​បច្ចុប្បន្ន​នេះ ព្រះសង្ឃ​គ្រប់​អង្គ​មិន​មាន​ឆ្លង COVID-19 នេះ​ក៏​ដោយ ក៏​ត្រូវ​អនុវត្ត​តាម​វិធានការ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​មួយ​កន្លែង តាមការណែនាំរបស់អាជ្ញាធរខេត្ត និង​មន្ទីរ​សុខាភិបាល​ខេត្ត​ផង​ដែរ ។ ក្នុងឱកាសនោះដែរ ព្រះគ្រូវិជ័យរង្សី បណ្ឌិត […]


advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស