សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ​​ពិត​ណាស់​ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ទោះ​ជា​យ៉ាង​នេះ​​ក្តី​ ការ​ឡើង​ទម្ងន់​​​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ​ចំពោះ​កុមារ។ នៅ​ពេល​ដែល​កុមារ​​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​បន្ថែម​លើស​ពី​មួយ​កែវ នោះ​សន្ទស្សន៍ម៉ាស់រាងកាយ​នឹង​កើន​ឡើង​ត្រឹម​០.០៣ ប៉ុន្តែ​កត្តា​នេះ​​ក៏​អាស្រ័យ​ទៅ​លើ​​អាយុ​របស់​ក្មេង​ដូច​គ្នា ហើយ​អត្រា​នៃ​ការ​ឡើង​ទម្ងន់​នឹង​កាន់​តែ​ខ្ពស់​ចំពោះ​កុមារ​តូច​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​សិក្សា​ដដែល​​បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​មាន​អាយុ​ក្រោម​១១​ឆ្នាំ​មាន​ការ​ឡើង​ទម្ងន់​កាន់​តែ​ឆាប់​រហ័ស​នៅ​ពេល​ដែល​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ចំនួន​៨​លេខ ឬ​២៤០​មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ នេះ​មិន​មែន​បាន​ន័យ​ថា​ យើង​មិន​គួរ​បញ្ឈប់​​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ទាំង​ស្រុង​ដែរ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ យើង​គួរ​​កាត់បន្ថយ​បរិមាណ​នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​សមស្រប ។ [embed-health-tool-bmr] ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ កត្តា​ចម្បង​ដែល​នាំ​ឲ្យ​ឡើង​ទម្ងន់​នោះ គឺ​ដោយ​សារ​តែ​ទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ជាមួយ​គ្នា​នេះ​ដែរ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ ចំណុចសំខាន់ ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ពិត​ណាស់ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ប៉ុន្តែទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ទឹក​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ដូច្នេះហើយ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! […]

ស្វែងរក សុខភាពទូទៅ

ចំណេះដឹងទូទៅ

ដឹកអត់? ផឹកទឹកច្រើនជ្រុល ក៏អាចគ្រោះថ្នាក់ធ្ងន់ធ្ងរដូចគ្នា

​កោសិកា​រាងកាយ​​យើង​ត្រូវ​ការ​ទឹក​ ដើម្បី​ដំណើរ​ការ​ប្រក្រតី ប៉ុន្តែ​បើ​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល​ នោះ​នឹង​អាច​បង្ក​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៅ​វិញ។ ពិត​ណាស់​ ក្រុម​អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​​បរិមាណ​នៃ​ការ​ញ៉ាំ​ទឹក​ប្រចាំ​ថ្ងៃ​អាច​មាន​ការ​ប្រែប្រួល អាស្រ័យ​ទៅ​​លើ​កត្តា​បរិស្ថាន ការ​ហាត់​ប្រាណ លក្ខខណ្ឌ​សុខភាព​ដូចជា​ការ​មាន​ផ្ទៃពោះ ឬ​ការ​បំបៅ​ដោះ​កូន​ជា​ដើម។ នៅ​ពេល​​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល​ តើ​មាន​បញ្ហា​អ្វី​ខ្លះ​កើត​ឡើង​? ការ​ញ៉ាំ​ទឹក​ច្រើន​ពេក​ អាច​នាំ​ឲ្យ​យើង​ពុល​ទឹកឬ​រារាំង​មុខងារ​​របស់​ខួរ​ក្បាល ពីព្រោះ​នៅ​ពេល​ដែល​បរិមាណ​ទឹក​ច្រើន​ជ្រុល​នៅ​ក្នុង​កោសិកា (រួម​ទាំង​កោសិកា​ខួរ​ក្បាល) នឹង​បង្ក​ឲ្យ​មាន​ការ​ហើម​កោសិកា ដែល​ធ្វើ​ឲ្យ​យើង​វង្វេង​ស្មារតី ងងុយ​គេង និង​ឈឺ​ក្បាល។ [embed-health-tool-heart-rate] ជាក់ស្ដែង សូដ្យូម​ជា​អេឡិចត្រូលីត ដែល​មាន​ឥទ្ធិពល​ខ្លាំង​ពេល​ដែល​យើង​មាន​បរិមាណ​ជាតិ​ទឹក​ច្រើន​ជ្រុល​ ដោយ​​នាំ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​សូដ្យូម​ក្នុង​ឈាម​ចុះ​ទាប។ ក្នុង​ករណី​ជំងឺ​សូដ្យូម​ទាប​ក្នុង​ឈាម​ស្រួច​ស្រាល់ អាច​​បង្ក​ជា​​រោគ​សញ្ញា​ធ្ងន់ធ្ងរ ដូច​ជា​​ហើម​ខួរ​ក្បាល ធ្វើ​ឲ្យ​សន្លប់​ ឬ​អាច​គ្រោះ​ថ្នាក់​ដល់អាយុជីវិត​ក៏មាន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! សញ្ញា​បញ្ជាក់​ថា​យើង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល ទឹក​នោម​​មាន​ពណ៌​ថ្លា នោម​ញឹកញាប់​ជាង​ធម្មតា ចង្អោរ ឬ​ក្អួត ឈឺ​ក្បាល​ពេញ​មួយ​ថ្ងៃ ​ខ្សោយ​សាច់ដុំ​ និង​ងាយ​រមួលក្រពើ អស់​កម្លាំង និង​នឿយហត់។ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ ​ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា […]


ចំណេះដឹងទូទៅ

ឧស្សាហ៍ឈឺពេលអាកាសធាតុប្រែប្រួល អាចសាកតិចនិកទាំង ៤នេះ

ការប្រែប្រួល​អាកាសធាតុ​​ភ្លាម​ៗ អាច​នាំ​ឲ្យ​មាន​ការ​រាលដាល​នៃ​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ ដូចជា​គ្រុន​ក្ដៅ​ធ្ងន់ធ្ងរ តឹង​ច្រមុះ រមាស់​ក រលាក​ស៊ីនូស​ក្នុង​ច្រមុះ  ឬ​អាលែកហ្ស៊ី​ជា​ដើម។ បន្ថែម​ពី​នេះ ខ្យល់​ត្រជាក់​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​ផ្ដាសាយធម្មតា​ និង​ជំងឺ​ផ្ដាសាយ​ធំ​ផង​ដែរ។ ហេតុនេះ​ហើយ​ ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​​នៅ​ពេល​ដែល​អាកាសធាតុ​ប្រែប្រួល គ្នា​យើង​គួរ​អនុវត្ត​តាម​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ១. រក្សា​អនាម័យ​​ឲ្យ​បាន​ល្អ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​​ខ្ជាប់ខ្ជួន មាន​សារៈសំខាន់​ណាស់​ ដើម្បី​​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ។ ពិត​ណាស់​ ដៃ​​​​ជា​ប្រភព​នៃ​មេរោគ​​ជា​ច្រើន​ និង​បណ្ដាល​ឲ្យ​មាន​ការ​បង្ក​រោគ​នៅ​ពេល​ដែល​យើង​​ប៉ះ​ភ្នែក​ ត្រចៀក​ និង​មាត់​។ ដូច្នេះ​ហើយ​ យើង​គួរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជា​មួយ​សាប៊ូ និង​ទឹក​ ឬ​ជែល​លាង​ដៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ខ្ពុរ​មាត់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ដូច​គ្នា​នេះ​ដែរ ការ​ខ្ពុរ​មាត់​​​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​មេរោគ​​យ៉ាង​មាន​ប្រសិទ្ធភាព។ ប្រសិនបើ​យើង​ខ្ពុរ​មាត់​ជា​ប្រចាំ​ នោះ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ក៏​រឹងមាំ ព្រម​ទាំង​អាច​ជួយ​ប្រឆាំង​នឹង​មេរោគ​ខាង​ក្រៅ​បាន​​ផង​ដែរ។ បន្ថែម​ពី​នេះ គ្នា​យើង​គួរ​តែ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ជាង​ទឹក​ត្រជាក់​ ពីព្រោះ​ទឹក​ក្ដៅ​​អាច​ជួយ​សម្លាប់​មេរោគ​​។ [embed-health-tool-bmi] ​៣. ហាត់ប្រាណ​ជា​ទៀងទាត់ ការ​ហាត់ប្រាណ​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង ដូចជា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ បញ្ចៀស​បញ្ហា​បេះដូង ឬ​ធាត់​ជ្រុល​ជា​ដើម។ លើស​ពី​នេះ ការ​ហាត់ប្រាណ​ក៏​ជួយ​​បង្ការ​ជំងឺ​ផ្ដាសាយ​ធម្មតា គ្រុន​ផ្ដាសាយ​ធំ​ ឬ​គ្រុន​ក្ដៅ​។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ (ហាត់​ប្រាណ​រយៈពេល​៤៥​នាទី​ក្នុង​មួយ​ថ្ងៃ និង​៣​ទៅ​៥​ដង​ក្នុង​មួយ​សប្ដាហ៍) មាន​សមត្ថភាព​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ខាង​លើ។ អត្ថបទគួរអាន៖ […]


ចំណេះដឹងទូទៅ

ក្មេងជំទង់អាមេរិកម្នាក់ឆ្លងប៉ារ៉ាស៊ីតAmoebaក្នុងខួរក្បាលក្រោយហែលទឹក

​ក្មេង​ជំទង់​ក្នុង​រដ្ឋ​ផ្លរីដា របស់​សហរដ្ឋអាមេរិក​ម្នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ក្រោយ​​ពពួក​ប៉ារ៉ាស៊ីត​Amoeba​ចូល​ក្នុង​ខួរ​ក្បាល​ ដែល​ជា​ពពួក​ប៉ារ៉ាស៊ីត​ដ៏​គ្រោះថ្នាក់​ និង​វាយ​ប្រហារ​កោសិកា​ខួរ​ក្បាល​ ក្រោយ​ពេល​ដែល​ក្មេង​ជំទង់រូប​នោះ​ចុះ​ហែល​ទឹក​នៅ​ឆ្នេរ​សមុទ្រ​ក្នុង​តំបន់​មួយ​។ ក្មេង​នេះ​​មាន​អាយុ​១៣​ឆ្នាំ​ឈ្មោះ​ថា Caleb Ziegelbauer ​បាន​ទៅ​​ឆ្នេរ​សមុទ្រ​មួយ​កន្លែង​ ជាមួយ​គ្រួសារ​នៅ​ដើម​ខែ​កក្កដា។​ រយៈពេល​៥​ថ្ងៃ​​ក្រោយ​មក​ ក្មេង​នោះ​​មាន​អាការៈ​ឈឺ​ក្បាល​ និង​មួយ​ថ្ងៃ​បន្ទាប់​ ចាប់ផ្ដើម​ក្ដៅ​ខ្លួន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! យល់​ដឹង​ពី​បញ្ហា​ប៉ារ៉ាស៊ីត​Amoeba​ ចូល​ក្នុង​ខួរ​ក្បាល​​ ​ម្ដាយមីង​របស់​កុមារ​​ Caleb ថា​​ក្មួយ​របស់​គាត់​នៅ​អាច​ដកដង្ហើម​ដោយ​ខ្លួន​ឯង​បាន​រយៈពេល​១​សប្ដាហ៍​កន្លង​មក​នេះ ប៉ុន្តែ ​ខួរ​ក្បាល​របស់​ក្មេង​នៅ​តែ​​រង​ការ​ខូច​ខាត​នៅ​ឡើយ។ ពពួក​ប៉ារ៉ាស៊ីត​Amoeba ជា​ទូទៅ​រស់នៅ​ក្នុង​​ទឹក​សាប​ និង​ដី​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ឧណ្ហ​ៗ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង​(CDC)។ ជា​ធម្មតា យើង​អាច​ឆ្លង​ប៉ារ៉ាស៊ីត​ប្រភេទ​នេះ ក្រោយ​ហែល​ទឹក​ ឬ​ជ្រមុជ​​ទឹក​​បឹង ឬទន្លេ។ ទន្ទឹម​នឹង​នេះ​ដែរ​ ពពួក​ប៉ារ៉ាស៊ីត​Amoeba​លូតលាស់​នៅ​ក្នុង​សីតុណ្ហភាព​ក្ដៅ​ឧណ្ហ​ៗ (រហូត​ដល់​៤៦​អង្សាសេ) ព្រម​ទាំង​ចូល​ក្នុង​រាងកាយ​តាម​ច្រមុះ នៅ​ពេល​ដែល​យើង​ជ្រមុជ​ចូល​ទៅ​ក្នុង​ទឹក​។ ដោយ​សារ​តែ ​ប៉ារ៉ាស៊ីត​Amoebaស៊ី​សរីរាង្គ​ផ្សេង​ទៀត​ដូចជា​បាក់តេរី វា​អាច​វាយ​ប្រហារ​ជាលិកា​ខួរ​ក្បាល​បាន​​ ប្រសិនបើ​យើង​រក​ឃើញបាន​​មិន​​ទាន់​ពេល​ទេ​នោះ។ [embed-health-tool-bmi] ​​​​CDC បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​ដំបូង​នៃ​ការ​ឆ្លង​ពពួក​ប៉ារ៉ាស៊ីត​Amoeba គឺ​ចាប់ផ្ដើម​ក្នុង​រយៈពេល​ប្រហែល​៥​ថ្ងៃ (ចន្លោះ​ពី​១​ថ្ងៃ​ ទៅ​១២​ថ្ងៃ) ក្រោយ​បង្ក​រោគ។ រោគសញ្ញា​​ដំបូង​ ​អាច​រួម​មាន​ ឈឺ​ក្បាល​ គ្រុន​ក្ដៅ […]


ចំណេះដឹងទូទៅ

ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើនអាចធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ

គ្នា​យើង​ដឹង​អត់​ថា​ ការ​​​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ជាង​២០%​នៃ​បរិមាណ​កាល់ឡូរី​​ប្រចាំថ្ងៃ អាច​ធ្វើ​ឲ្យ​សមត្ថភាព​ខួរ​ក្បាល​​របស់​យើង​ធ្លាក់​ចុះ? ពិត​ណាស់​ អាហារ​កែច្នៃ​​ដូចជា​​ស៊ុប​បង្កក សាច់​ក្រក បឺហ្គឺ ដំឡូង​បំពង នំ​ឃេក និង​ស្ករ​គ្រាប់​ជា​ដើម​។ ថ្វី​ត្បិត​តែ​​មាន​ភាព​ងាយ​ស្រួល​​ និង​រសជាតិ​ឆ្ងាញ់​ក៏​ពិត​មែន​ ប៉ុន្តែ​អាហារ​ទាំង​នេះ​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការ​សិក្សា​បាន​បង្ហាញ​ថា អាហារ​កែច្នៃ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ធាត់​ជ្រុល​ បញ្ហា​បេះដូង ទឹក​នោម​ផ្អែម​ និង​មហារីក។ បន្ថែម​ពី​នេះ ការ​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ជ្រុល​ ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​សមត្ថភាព​ខួរ​ក្បាល​ រួម​ទាំង​ផ្នែក​​ពាក់ព័ន្ធ​នឹង​មុខងារ​ប្រតិបត្តិការ សមត្ថភាព​ក្នុង​ការ​ដំណើរការ​ព័ត៌មាន និង​ការ​សម្រេច​ចិត្ត​ផង​ដែរ​។ ជាក់ស្ដែង អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ មាន​ការ​​ថយ​ចុះ​​ការ​សមត្ថភាព​ខួរ​ក្បាល​ផ្នែក​យល់​ដឹង​​ចំនួន​​២៨%​ និង​មុខងារ​ប្រតិបត្តិ​ចំនួន​២៥%​ លឿន​ជាង​អ្នក​ដែល​មិន​សូវ​ញ៉ាំ​ពពួក​អាហារ​ទាំង​នេះ។ លោក​Rudy Tanzi សាស្ត្រាចារ្យ​ផ្នែក​សរសៃ​ប្រសាទ​នៅ​សាលា​វេជ្ជសាស្ត្រ Harvard និង​ជា​នាយក​ផ្នែក​ស្រាវជ្រាវ​ហ្សែន​ និង​វ័យ​ចំណាស់​នៅ​មន្ទីរពេទ្យ​Massachusetts ក្នុង​ទីក្រុង​Bostonមាន​ប្រសាសន៍​ថា "បញ្ហា​ចម្បង​នៅ​ក្នុង​អាហារ​កែច្នៃ​ គឺ​ដោយ​សារ​តែ​អាហារ​ទាំង​នោះ មាន​ជាតិ​ស្ករ​ អំបិល​ និង​ជាតិ​ខ្លាញ់​ខ្ពស់ ដែល​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការ​រលាក​ជា​ប្រព័ន្ធ និង​ប្រហែល​ជា​ការ​គំរាមកំហែង​ដ៏​ធំ​បំផុត​ដល់​ដំណើរការ​វិវត្តន៍​នៃ​អាយុ​​ខួរ​ក្បាល​ និង​រាងកាយ​ថែម​ទៀត​ផង​"។ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? វ៉ាក់សាំងរាកសំខាន់ចំពោះទារក […]


ចំណេះដឹងទូទៅ

ពិភពលោកអាចលុបបំបាត់ជំងឺផ្សាយសាយបាន​អត់?​

​គ្នា​យើង​ជា​ច្រើន​យល់​ថា​ ជំងឺ​​ផ្ដាសាយ​ធំ​​គ្រាន់​តែ​ជា​បញ្ហា​សុខភាព​តូចតាច​ប៉ុណ្ណោះ ហើយ​យើង​អាច​នឹង​ជា​សះស្បើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ។ ប៉ុន្តែ ​ជំងឺ​មួយ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​​ធ្លាក់​ខ្លួន​ឈឺ​ចូល​សម្រាក​នៅ​​​មន្ទីរពេទ្យ​ និង​បាត់បង់​ជីវិត​ជា​រៀង​រាល់​ឆ្នាំ​។ នៅ​ចន្លោះ​ឆ្នាំ​២០១០ និង​២០២០ អ្នក​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​ធំ​នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ដល់​៣៤២ ០០០នាក់ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង ហៅ​កាត់​ថា​ CDC របស់​អាមេរិក​។ តើ​ជំងឺ​ផ្ដាសាយ​ធំ​នេះ អាច​រលាយ​បាត់​​ពី​ផែន​ដី​ទេ? ​លោក​Mark Slifka អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាតិ​Oregon បាន​ឲ្យ​ដឹង​ថា ​ជំងឺ​ផ្ដាសាយ​ធំ​នេះ ​មិន​អាច​រលាយ​បាត់​​ជា​រៀង​រហូត​ទេ។ ជាក់​ស្ដែង នៅ​អំឡុង​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២១ យើង​ទាំង​អស់​គ្នា​ចាប់ផ្ដើម​ពាក់​ម៉ាស និង​នៅ​ដាច់​ដោយ​ឡែក​ដោយ​សារ​តែ​ជំងឺ​រាតត្បាត​កូវីដ-១៩​ ​ដែល​កត្តា​នេះ​នាំ​ឲ្យ​​ករណី​ជំងឺ​ផ្ដាសាយ​ធំ​​ធ្លាក់​ចុះ​មក​​ត្រឹម១៥០ ០០០​ករណី​​ប៉ុណ្ណោះ កាល​​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ ទិន្នន័យ​នៃ​ជំងឺ​ផ្ដាសាយ​ធំ​មាន​ចំនួន​ដល់​ទៅ​ ៣៩​លាន​នាក់​ឯ​ណោះ​។​ យ៉ាង​ណា​មិញ ក្រោយ​ស្ថានភាព​កូវីដ​-១៩​បាន​ធូរ​​ស្រាល​​ ហើយ​យើង​​ត្រលប់​មក​ធ្វើការ និង​ចូលរៀន​ដូច​​ធម្មតា ជំងឺ​ផ្ដាសាយ​ធំ​ក៏​វិល​ត្រលប់​មក​វិញ​ដូច​គ្នា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចុះ​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយ​ធំ​មាន​ប្រសិទ្ធភាព​ដែរ​ទេ? ​​​វីរុស​Influenza ដែល​បង្ក​ជា​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​​អាច​បំប្លែង​ខ្លួន​រាប់​ពាន់​ប្រភេទ​ ហើយ​នៅ​ពេល​ដែល​វ៉ារ្យង់​ណា​មួយ​បាត់​ទៅ វ៉ារ្យង់​ថ្មី​ក៏​លេច​រូបរាង​ឡើង។ មូលហេតុ​នេះ​ហើយ​ ទើប​​អ្នក​ជំនាញ​មាន​ការ​លំបាក​ក្នុង​ការ​ផលិត​វ៉ាក់សាំង។ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? វ៉ាក់សាំងរាកសំខាន់ចំពោះទារក […]


ចំណេះដឹងទូទៅ

ញ៉ាំទឹកដោយប្រើដបប្លាស្ទិកអាចប្រឈមនឹងផលប៉ះពាល់ទាំង៤នេះ

ពិត​ណាស់​ ដប​ប្លាស្ទិក​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី និង​បាក់តេរី​ផ្សេងៗ។ ដប​ទាំង​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​បរិស្ថាន​ប៉ុណ្ណោះ ​វា​ក៏ អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​របស់​យើង​យ៉ាង​ធ្ងន់ធ្ងរ​ដូច​គ្នា។ ​​​ផល​ប៉ះពាល់​​នៃ​ការ​ញ៉ាំ​ទឹក​ដោយ​ប្រើ​ដប​ប្លាស្ទិក ១. ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ គ្នា​យើង​មិន​គួរ​ដាក់​ទឹក​​សម្រាប់​ផឹក​នៅ​ក្នុង​ដប​ប្លាស្ទិក​នោះ​ទេ ពីព្រោះ​សារធាតុ​គីមី​នៅ​ក្នុង​ដប​ប្លាស្ទិក​អាច​​ឆ្លង​ចូល​ទៅ​ក្នុង​រាងកាយ​យើង ក៏​ដូចជា​អាច​រំខាន​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ​។ ២. ​ជំងឺ​មហារីក​ថ្លើម​ និង​​​​ចំនួន​មេ​ជីវិត​ឈ្មោល​ថយ​ចុះ ​សារធាតុ​គីមី​មួយ​ឈ្មោះ​ថាPhthalates ​នៅ​ក្នុង​ប្លាស្ទិក ​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ជំងឺ​មហារីក​ថ្លើម​ និង​ចំនួន​មេ​ជីវិត​ឈ្មោល​ថយ​ចុះ។ ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា មាន​កម្រិត​Microplastics​ច្រើន​លើសលប់​នៅ​ក្នុង​ដប​ទឹក​ប្លាស្ទិក ដែល​យើង​គួរ​ប្រុងប្រយ័ត្ន​ ក៏​ដូចជា​បញ្ឈប់​ការ​ប្រើប្រាស់​​ដប​ប្លាស្ទិក​ឲ្យ​​បាន​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​​​៣. បង្កើត​សារធាតុ​BPA ទន្ទឹម​នឹង​នេះ​ដែរ សារធាតុ​គីមី​ដូចជាBiphenyl A ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ដូចជា​ទឹក​នោម​ផ្អែម​ ធាត់​ជ្រុល​ បញ្ហា​អត់​កូន​ បញ្ហា​អត្តចរិត និង​ធ្វើ​ឲ្យ​ក្មេង​ស្រី​ឆាប់​មាន​រដូវ​។ [embed-health-tool-heart-rate] ៤. ការ​ផលិត​សារធាតុគីមី​​Dioxin ជាមួយ​​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ ដប​ប្លាស្ទិក​អាច​នាំ​ឲ្យ​លេច​ធ្លាយ​សារធាតុ​គីមី និង​បញ្ចេញ​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់​ដូចជា​ សារធាតុគីមី​​Dioxin ដែល​បង្កើន​ហានិភ័យ​នៃ​​ការ​កើត​ជំងឺ​មហារីក​សុដន់​។ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ ​ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ ចំណុចសំខាន់ ក្រៅ​ពី​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ ដប​ប្លាស្ទិក​ក៏​បំផ្លាញ​ដល់​បរិស្ថាន​ផង​ដែរ។ លើស​ពី​នេះ […]


ចំណេះដឹងទូទៅ

អង្គុយមុខកុំព្យូទ័រយូរម៉ោង​រាល់ថ្ងៃ ធ្វើម៉េចអាច​បង្ការ​បញ្ហារួយកបាន?

អាការៈ​រួយ​ក​ជា​ធម្មតា កើត​ឡើង​ពី​សាច់​ដុំ​ សរសៃ​ពួរ​ និង​សរសៃ​ចំណង​ ដែល​ជា​ទូទៅ​សំដៅ​លើ​ជាលិកា​ទន់​ នៅ​ខាង​ក្នុង​ និង​ជុំវិញ​ក។ ការ​រមួល​ និង​កន្ត្រាក់​សាច់​ដុំ ​​ច្រើន​តែ​បណ្ដាល​មក​ពី​បញ្ហា​ក ដូចជា​រលាក​សន្លាក់​ ឬ​ខូច​ទ្រង់ទ្រាយ​ឌីស ឬ​​អាច​មក​ពី​របួស​ដែល​កើត​ឡើង​ដោយ​មិន​ដឹង​ខ្លួន​ ឬ​ពុំ​មាន​មូលហេតុ​ច្បាស់លាស់។ មិន​ថា​ បញ្ហា​ឈឺ​ចុក​រួយ​​ក​កើត​ឡើង​ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ ឬ​​នៅ​សុខៗ​យើង​ស្រាប់​តែ​ឈឺ​​ក្រោយ​ពេល​ភ្ញាក់​ពី​គេង​នោះ​ទេ គ្នា​យើង​គួរ​តែ​អនុវត្ត​តិចនិក​ខាង​ក្រោម​ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់នេះ​​។ ​​​១. ប្រើ​ខ្នើយ​ថ្មី​ ដើម្បី​ទ្រទ្រង់​ក អំឡុង​ពេល​គេង​ យើង​គួរ​​ប្រើ​ខ្នើយ​ទ្រ​ឆ្អឹង​ក​​ឲ្យ​​ត្រង់​ល្អ​​​ ហើយ​បើ​យើង​​ទម្លាប់​រើ​ខ្លួន​ច្រើន​ដង​នៅ​ពេល​យប់​ អាច​ប្រើ​ខ្នើយ​មួយ​ ឬ​ច្រើន​ ដែល​ស័ក្ដិសម​សម្រាប់​ទីតាំង​គេង​របស់​យើង​។ ២. គេង​ផ្ងារ​ ពិត​ណាស់​ ការ​គេង​ផ្ងារ​ជា​ឥរិយាបថ​​គេង​ដ៏​ល្អ​បំផុត​ ដើម្បី​ជួយ​ឲ្យ​ឆ្អឹង​ខ្នង​សម្រាក​បាន​ស្រួល។ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​ចូលចិត្ត​គេង​ផ្អៀង​ ​មិន​ត្រូវ​ដាក់​ខ្នើយ​ឲ្យ​ខ្ពស់​ពេក​ឡើយ​ ជា​ធម្មតា​គួរ​មាន​កម្រាស់​ប្រហែល​១០​ ទៅ​១៥​សង់ទីម៉ែត្រ និង​អាស្រ័យ​ទៅ​តាម​​ចម្ងាយ​រវាង​ក និង​ស្មា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ​ដាក់​កុំព្យូទ័រ​ឲ្យ​ស្រប​ទៅ​នឹង​កម្រិត​ភ្នែក​ មួយ​វិញ​ទៀត​ យើង​គួរ​តែ​អង្គុយ​ក្នុង​ឥរិយាបថ​ប្រកប​ដោយ​​ផាសុកភាព​នៅ​មុខ​កុំព្យូទ័រ និង​សម្លឹង​មើល​​ឲ្យ​ចំ​ទៅ​ស្រ្គីន​កុំព្យូទ័រ។ ប្រសិនបើ​​ត្រូវ​សម្លឹង​ចុះ​ក្រោម​ នោះ​យើង​គួរ​តែ​លើក​កុំព្យូទ័រ​ឲ្យ​ខ្ពស់​ជាង​មុន​បន្តិច​។ ​ជាក់​ស្ដែង ពពួក​Laptop ​តម្រូវ​ឲ្យ​យើង​ត្រូវ​ឱន​ក្បាល​មើល​ចុះ​ក្រោម ដែល​​​អាច​ធ្វើ​ឲ្យ​យើង​​ចុក​រួយក​ប្រសិនបើ​យើង​​ធ្វើ​បែប​នេះ​រយៈពេល​យូរ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​តែ​ភ្ជាប់​Laptop ​ទៅ​កាន់​ស្គ្រីន​ ឬ​កុំព្យូទ័រ​ដែល​មាន​​កម្ពស់​ខ្ពស់​ល្មម។ [embed-health-tool-bmi] ៤. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ទន្ទឹម​នឹង​នេះ​ដែរ […]


ចំណេះដឹងទូទៅ

៥ សំណួរ មាន​អ្នក​សួរញឹកញាប់ទាក់ទងនឹងការចាក់វ៉ាក់សំាង

ដោយសារវ៉ាក់សាំងមានច្រើនប្រភេទ និងវ៉ាក់សាំងមួយចំនួនត្រូវការចាក់​ច្រើនដូស ហើយអាចមានផលរំខានទៀត​ ឧទាហរណ៍ វ៉ាក់សំាងកូវីដ-១៩ ក្រោយពេលចាក់ទៅអាចបណ្តាលឱ្យយើងក្តៅខ្លួន ឈឺ​ខ្លួន ឈឺសាច់ដុំជាដើម ដូច្នេះទើបមានចង្ងល់ទាក់ទងនឹងការចាក់វ៉ាក់សាំងជាច្រើន។ តើចង្ងល់​ដែល​សួរញឹកញាប់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងមានអ្វីខ្លះ? លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារនៅបន្ទប់​ពិគ្រោះ និងព្យាបាលជំងឺ​មេត្តា​សំណង់ ១២ បានបកស្រាយពី​ចម្ងល់ទាំង​ ៥ ដែលត្រូវបាន​សួរញឹកញាប់​ទាក់ទង​នឹងការ​ចាក់​វ៉ាក់សាំងដូចខាងក្រោម​៖ ១. ដើម្បីការពារផលរំខាន យើងអាចញុំាថ្នាំបំបាត់ការឈឺចាប់មុនពេល ឬបន្ទាប់ពីចាក់វ៉ាក់សាំង​ភ្លាម​បានអត់? យើងមិនចាំបាច់ញុំាថ្នាំបំបាត់ការឈឺចាប់មុនពេលចាក់វ៉ាក់សាំងទេ ហើយក្រោយពេលចាក់ហើយ បើអត់មានក្តៅខ្លួន ឈឺខ្លួន ឬឈឺកន្លែងចាក់វ៉ាក់សាំងទេ យើងក៏មិនចាំបាច់​ញុំាថ្នាំ​បំបាត់ការឈឺ​ចាប់​ដែរ ចាំមានក្តៅខ្លួន ឬធ្វើទុក្ខអី ចាំញុំា។ ២. មុន និងក្រោយចាក់វ៉ាក់សាំង យើងគួរធ្វើអ្វីខ្លះ? មុន និងក្រោយពេលចាក់វ៉ាក់សាំងមួយសប្តាហ៍ យើងគួរថែសុខភាពយើងឱ្យបានល្អដូចជា សម្រាក​ឱ្យបានគ្រប់គ្រាន់ ញុំាឱ្យបានគ្រប់គ្រាន់ តមអាហារជូរ ហឹរ ​ផ្អាប់ និង​គ្រឿង​ស្រវឹងជាដើម​ដើម្បីឱ្យ​សុខភាព​យើងល្អ ហើយប្រព័ន្ធភាពសុំារឹងមុំា។ នៅពេលចាក់វ៉ាក់សាំងប្រព័ន្ធ​ភាព​សុំា​យើងអាចឆ្លើយតបនឹងវ៉ាក់សាំងបានល្អ ឆាប់បង្កើតអង់ទីករ និងបណ្តុះអង់ទីករបានខ្លាំង និង​ច្រើន។ ៣. ចុះបើឈឺអត់ស្រួលខ្លួន ឬមករដូវអាចចាក់វ៉ាក់សាំងបានអត់? ជាទូទៅ យើងត្រូវគិតតាមភាពចាំបាច់ ឬមិនចាំបាច់ ហើយត្រូវការចាក់​បន្ទាន់អត់? បើថាវ៉ាក់សាំង​ហ្នឹង​ចាំបាច់ត្រូវចាក់ ទោះយើងមករដូវ អត់ស្រួលខ្លួន ឬក្តៅខ្លួនតិចតួចក៏យើងអាចចាក់បានដែរ […]


ចំណេះដឹងទូទៅ

មហាសេដ្ឋីផ្នែកវេជ្ជសាស្រ្ត មានជាងគេក្នុងឆ្នាំ២០២២ ជាជនជាតិឥណ្ឌា

លោក Cyrus Poonawalla ជា​ស្ថាបនិក​នៃ​វិទ្យាស្ថានSerum នៅ​ប្រទេស​ឥណ្ឌា​ ជាមនុស្ស​មានទ្រព្យ​ច្រើន​​​ជាង​គេ​បំផុត​ក្នុង​វិស័យ​វេជ្ជសាស្រ្ត គិត​​ក្នុង​ឆ្នាំ​២០២២​នេះ។​ លោក​​មាន​ទ្រព្យ​សម្បត្តិ​​រហូត​ដល់​ទៅ​២៦​ពាន់​លាន​ដុល្លារ​អាមេរិក។ លោក Poonawalla ជា​អ្នក​ដែល​មាន​បំផុត​ទី៤ ​របស់​ប្រទេស​ឥណ្ឌា ដោយ​គាត់​បាន​បង្កើន​ទ្រព្យ​សម្បត្តិ​ចំនួន​៤១​ភាគរយ​ កាល​ពី​ឆ្នាំ​មុន ជាមួយ​នឹង​ការ​ផលិត​វ៉ាក់សាំង​កូវីដ-១៩។ នៅ​ក្នុង​ឆ្នាំ​១៩៦៦ បុរស​វ័យ​ជាង​៨០​ឆ្នាំ​រូបនេះ ​បាន​បង្កើត​វិទ្យាស្ថាន​Serum ហើយ​បាន​រីក​ចម្រើន​រហូត​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ ដោយ​ផលិត​វ៉ាក់សាំង​បាន​ជាង​១,៥​ពាន់​លាន​ដូស សម្រាប់​ប្រឆាំង​នឹង​ជំងឺ​កញ្ជ្រឹល​ ជំងឺ​ស្វិត​ដៃ​ជើង​ និង​ជំងឺ​គ្រុន​ផ្ដាសាយ​​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!   អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ ​ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ អំឡុង​ពេល​ដែល​លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​ពាណិជ្ជកម្ម ​Brihan Maharashtra (BMCC) នៅ​ក្នុង​ឆ្នាំ​១៩៦៦ លោក​បាន​បង្កើត​មិត្តភាព​ដ៏​ជិតស្និទ្ធ​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់​ឈ្មោះ​ថា Sharad Pawar ​ដែល​ជា​អ្នក​នយោបាយ​ឥណ្ឌា​ដ៏​ល្បី​ឈ្មោះ និង​​ជា​រដ្ឋមន្ត្រី​នៃ Maharashtra ​ចំនួន​៣​អាណត្តិ​ថែម​ទៀត​ផង​។ ចំណុចសំខាន់ លោកCyrus […]


ចំណេះដឹងទូទៅ

ដឹង​អត់​ថា រមាស់​រន្ធ​​គូទ​បណ្ដាល​មក​ពី​កត្តា​​អ្វី​ខ្លះ? ដោះស្រាយ​បែប​ណា​?​

ជា​ទូទៅ អាការៈ​រមាស់​រន្ធ​គូទ​ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ និង​ចេះ​តែ​ចង់​អេះ​មិន​ឈប់​។ ​ពិត​ណាស់​ ទោះ​បី​ជា​អាការៈ​នេះ អាច​បណ្ដាល​មក​ពី​សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​លាមក​ក៏​ពិត​មែន​ ប៉ុន្តែ​​​ក៏​បន្សល់​ការ​រលាក​នៃ​បរិវេណ​នោះ​ដូច​គ្នា ព្រម​ទាំង​អាច​ធ្វើ​ឲ្យ​យើង​ក្រហាយ​ និង​ឈឺ​ចាប់​ថែម​ទៀត​ផង​។ រោគសញ្ញា​នៃ​ការ​រមាស់​រន្ធ​គូទ​ ជាក់​ស្ដែង​ ប្រសិនបើ​រន្ធ​គូទ​​មាន​សំណើម​ សម្ពាធ ឬ​នៅ​ពេល​ដែល​យើង​អង្គុយ​ចុះ​​ ​កម្រិត​នៃ​​ភាព​​រមាស់​នៅ​ត្រង់​បរិវេណ​រន្ធ​គូទ​​ ​នឹង​​កើន​ឡើង​ទ្វេ​ដង។ គ្នា​យើង​ខ្លះ​អាច​​មាន​រោគសញ្ញា​​ទាក់ទង​នឹង​រមាស់​រន្ធ​គូទ ដូច​ខាង​ក្រោម​៖ លាមក​មាន​ឈាម ​ហូរ​ឈាម​នៅ​ត្រង់​រន្ធ​គូទ​ រមាស់​លិង្គ​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​​​​​​​​មូលហេតុ​បង្ក​នៃ​ការ​រមាស់​រន្ធ​គូទ​ សារធាតុ​គីមី​នៅ​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ ដូចជា​​នៅ​ក្នុង​គ្រឿង​ទេស និង​​ម្ទេស​ប្លោក ការ​រលាក​​ដោយ​សារ​​សំណើម​នៅ​ក្នុង​រន្ធ​គូទ ដែល​បណ្ដាល​មក​ពី​លាមក​រាវ​ រាករូស សំណើម​បង្កើន​លទ្ធភាព​នៃ​ការ​ឆ្លង​មេរោគ​នៅ​រន្ធ​គូទ ជា​ពិសេស​មេរោគ​ផ្សិត​​​ចំពោះ​អ្នកជំងឺ​ទឹក​នោម​ផ្អែម​ ​ឬ​ជំងឺ​អេដស៍​ ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ក៏​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ផ្សិត​ និង​ការ​រលាក​រន្ធ​គូទ​ដូច​គ្នា​ ជំងឺ​ស្បែក​Psoriasis នៅ​ក្នុង​ករណី​កម្រ​ខ្លះ ដុំ​សាច់​នៃ​រន្ធ​គូទ​ (មហារីក​រន្ធ​គូទ​) ក៏​អាច​ជា​មូលហេតុ​នេះ​ការ​រមាស់​នេះ​ដែរ​ ពពួក​ប៉ារ៉ាស៊ីត​ (Pinworms) ជំងឺ​ឫស​ដូង​បាត ​ការ​រលាត់​ស្បែក​​រន្ធ​គូទ​ និង​ ការ​ដុះ​សាច់​មិន​​ប្រក្រតី​នៃ​ស្បែក​រន្ធ​គូទ​ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ? វ៉ាក់សាំងរាកសំខាន់ចំពោះទារក […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស