backup og meta

ធ្លាប់​អត់? ​ប្រុសៗ រួម​ភេទ​ដល់ចំណុចកំពូល តែមិនចេញទឹកកាម

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Dec 13, 2023

    ធ្លាប់​អត់? ​ប្រុសៗ រួម​ភេទ​ដល់ចំណុចកំពូល តែមិនចេញទឹកកាម

    ជាទូទៅ មនុស្ស​ប្រុស​ពេលរួមភេទ​ដល់​ចំណុច​កំពូល​តែង​បញ្ចេញ​ទឹក​កាម ចុះ​ប្រសិនបើ​ពេល​ដល់​ចំណុច​កំពូល​មិន​បញ្ចេញ​ទឹកកាមវិញតើយ៉ាងណាដែរ? តើ​នេះ​មក​ពី​មនុស្ស​ប្រុស​យើង​អស់​ទឹកកាម ​ឬ​យ៉ាងណា?

    នៅ​ពេល​ប្រុសៗយើង​រួមភេទ​ដល់​ចំណុច​កំពូល​ហើយ​មិន​ចេញទឹកកាម គឺ​​មិន​មាន​បង្ក​ជា​បញ្ហា​សុខភាព​អ្វី​ទេ ប៉ុន្តែ​អាច​នឹង​ប៉ះពាល់​ដល់​អ្នក​ដែល​ចង់​មាន​កូនដែរ​។ បញ្ហា​នេះ​អាច​បង្ក​ដោយ​មូលហេតុ​មួយ​ចំនួន។ សម្រាប់​ប្រុសៗ​ដែល​រួម​ភេទ​ច្រើន​ដង​​ក្នុង​មួយថ្ងៃ​ក៏អាច​ជួប​បញ្ហា​មិន​ចេញ​ទឹក​កាម​ពេល​ដល់ចំណុច​កំពូលដែរ។ ត្រង់ចំណុចនេះ​ចង់មាន​ន័យថា​គឺ​ប្រុសៗ​យើង​ទុក​ចន្លោះ​រយៈពេល​ពី​ដំណាក់កាលរួម​ភេទ​ពី​មួយ​ទៅ​មួយ​មាន​រយៈពេល​ខ្លីពេក ដែល​ធ្វើ​ឲ្យ​រាង​កាយ​មិន​អាច​ត្រឡប់ទៅ​រកភាព​ដើម​ទាន់​ពេល។​ មួយ​វិញ​ទៀត​ការ​ដល់​ចំណុច​កំពូល​ច្រើន​ដង​អំឡុង​ពេល​រួមភេទ​ក៏​អាច​បង្ក​បញ្ហា​មិន​ចេញទឹក​កាម​នេះ​​បាន​ដែរ។ ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​គួរ​ព្រួយ​បារម្ភ​ទេ​ ព្រោះ​ក្នុង​រយៈពេល​១-២​ថ្ងៃ​ រាងកាយ​នឹង​ផលិត​ទឹកកាម​ឡើង​វិញ​។

    មូលហេតុ​មួយ​ទៀត​ គឺ​បណ្ដាល​មក​ពី​ស្ថានភាព​វេជ្ជសាស្ត្រ​មួយ​ចំនួន ជាពិសេស​បុរស​ដែល​មាន​វ័យ​ចំណាស់។ បុរស​ដែល​បាន​វះកាត់​មហារីក​ក្រពេញ​ប្រូស្តាត ឬ​ក្រពេញ​ប្រូស្តាត​រីក​ធំ​ តែង​ជួប​ប្រទះ​បញ្ហា​ដល់​ចំណុច​កំពូល និង​មិន​បញ្ចេញ​ទឹក​កាម។ បញ្ហា​នេះ​ក៏​អាច​កើត​មាន​ដូចគ្នា​ទៅ​លើ​​បុរស​ដែល​វះកាត់​ប្លោកនោម​ចេញផង​ដែរ។

    ក្រៅ​ពី​មូលហេតុ​ខាង​លើ បញ្ហា​នេះ​ក៏​អាច​បណ្ដាល​មក​ពី​ជំងឺ​លើស​សម្ពាធ​ឈាម ការ​ខូចខាត​សរសៃ​ប្រសាទ​​ដោយសារ​ជំងឺ​ទឹក​នោមផ្អែម របួស​ឆ្អឹង​ខ្នង កង្វះ​អ័រម៉ូន​តេស្តូស្តេរ៉ូន ការ​វះកាត់​ព្យាបាល​មហារីក​ពងស្វាស និង​ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម​ជា​ដើម។

    Reasons Why Women Have Difficulties Orgasm Sexual Health Hello Doktor
    Reasons Why Women Have Difficulties Orgasm Sexual Health Hello Doktor

    យ៉ាងណាមិញ ក្នុង​ករណី​មួយ​ចំនួន បុរស​អាច​នឹង​មានបញ្ហា​ផ្លូវ​ទឹក​នោម​ទៅ​វិញទេ​​ដែល​នាំ​ឲ្យ​មាន​បញ្ហា​បញ្ចេញ​ទឹក​កាម ជំងឺ​នេះ​ធ្វើឲ្យ​ទឹកកាម​បញ្ចេញ​ចូល​ក្នុង​ប្លោក​នោម (Retrograde ejaculation) ដែល​ទឹកកាមទាំង​​នេះ​ នឹង​ត្រូវ​បញ្ចេញ​ពី​រាងកាយមក​វិញ​​នៅ​ពេល​នោម។

    បុរស​ដែល​មាន​បញ្ហា​ដល់​ចំណុច​កំពូល​ និង​មិនបញ្ចេញ​ទឹកកាម​អាច​មាន​ការ​ពិបាក​ក្នុង​ការ​មាន​កូន​ ប៉ុន្តែ​ពួកគេ​នៅ​តែ​មាន​ឱកាស​​បង្ក​កំណើត​បានដដែល​ ហើយ​ចំពោះ​​បុរស​ដែល​មិន​ទាន់​ចង់​មាន​កូន យក​ល្អ​គួរ​តែ​ប្រើ​ស្រោម​អនាម័យ​​បើ​ទោះ​ជា​ពេល​ខ្លះ​ខ្លួន​ជួបបញ្ហា​មិន​ចេញ​ទឹកកាម​នេះក្ដី​។ ប្រសិនជា​គ្នាយើង​ណា​ដែល​មាន​បញ្ហា​នេះ​ហើយ​មិន​ដឹង​មូលហេតុ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​រក​មូលហេតុពិត​ប្រាកដ​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Dec 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម