backup og meta

បញ្ចេញទឹកកាមញឹកញាប់ នាំឲ្យប្រុសៗកើតជំងឺមហារីកក្រពេញប្រូស្ដាត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 15, 2023

    បញ្ចេញទឹកកាមញឹកញាប់ នាំឲ្យប្រុសៗកើតជំងឺមហារីកក្រពេញប្រូស្ដាត?

    ជំងឺ​មហារីកក្រពេញ​ប្រូស្តាត គឺ​នៅតែ​ជា​បញ្ហា​ដ៏​សំខាន់​របស់​បុរស ហើយ​មូលហេតុ​របស់​វា​មិន​អាច​បកស្រាយ​បាន​ច្បាស់​ឡើយ។ វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី​នឹង​បង្ហាញ​ពី​រោគ​សញ្ញា ​និង​មធ្យោបាយ​ស្វែង​រក។

    លោក​បាន​បកស្រាយ​ថា មហារីក​ក្រពេញ​ប្រូស្តាត គឺ​កើត​ទៅ​លើ​ជាលិកា​ក្រពេញ​ប្រូស្តាត​បុរស​ដែល​អាច​បណ្ដាល​ឲ្យ​ងាប់​ការ​លូតលាស់​កោសិកា និង​មិន​មាន​របៀបរៀបរយ​នៃ​កោសិកា​ជា​ចង្កោម​ក្រពេញ​ប្រូស្តាត។ ការ​រីក​ក្រពេញ​ប្រូស្តាត​​បណ្ដាល​ឲ្យ​ពិបាក​នោម និង​ស្ទះ​ទឹកនោម ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ប្លោកនោម ផ្លូវ​បង្ហូរ​ទឹកនោម និង​តម្រង​នោម​ផង​ដែរ។

    លោក​បាន​ឲ្យ​ដឹង​តាម​អ្នក​វិទ្យាសាស្ត្រ​ថា លក្ខណៈ​ហ្សែន​ដើរ​តួនាទី​យ៉ាង​សំខាន់ តែ​យ៉ាង​ហោច​ណាស់​កត្តា​របប​អាហារ និង​របៀប​រស់​នៅ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​នេះ​ដែរ។ ដោយសារ​តែ​ប្រូស្តាត គឺជា​សរីរៈ​ទាក់ទង​ការ​បន្ត​ពូជ​ដែល​ផលិត​ទឹក​កាម (ទឹក​រម្អិល​ផលិត​ដោយ​ប្រូស្តាត មេ​ជីវិត​ឈ្មោល​ផលិត​ដោយ​ពង​ស្វាស) សម្រាប់​បាញ់​ចេញ។

    វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា បុរស​មាន​អាយុ​តិច​ជាង ៤៥ ឆ្នាំ​គឺ​កម្រ​នឹង​កើត​ជំងឺ​នេះ​ណាស់ ប៉ុន្តែ​អត្រា​កើត​មហារីក​ក្រពេញ​ប្រូស្តាតនេះ​លើអ្នក​ជំងឺ​មាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ។

    រលាកលិង្គ២

    យោង​តាម​ការ​សិក្សា​ដែល​លោក​លើក​មក​បញ្ជាក់ មហារីក​ក្រពេញ​ប្រូស្ដាត​នេះ​មិន​កើត​មកពី​ការ​បញ្ចេញ​ទឹក​កាម​ញឹក​ញាប់​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​ការ​បញ្ចេញ​ទឹក​កាម​ញឹកញាប់​ជាប់​ទាក់​ទង​នឹង​ការថយ​ចុះ​ការ​ប្រឈម​មុខ​ជំងឺ​នេះ។ ប្រៀប​នឹង​បុរស​ដែល​បញ្ចេញ​ទឹកកាម ៤-៧ ដង/ខែ នៅ​ក្នុង​ជីវិត ទៅ​នឹង​បុរស​បញ្ចេញ​ដល់​ទៅ​ច្រើន​ជាង ២១ ដង/ខែ បុរស​បញ្ចេញ​ទឹក​កាម​ច្រើន ថយ​ចុះ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​នេះ​ដល់​ទៅ ៣១%។ ដូចនេះ​​វ័យ​ត្រូវ​បញ្ចេញ​ទឹក​កាម​ច្រើន​ដង​គឺ​ចន្លោះ ២០-២៩ ឆ្នាំ។

    ចំពោះ​កត្តា​គ្រោះថ្នាក់​ទាក់ទង​នឹង​ជំងឺ​នេះ​មាន​ទាំង​ចំណី​អាហារ​មាន​ជាតិ​កូឡេស្តេរ៉ូល​ចេញ​ពី​សាច់​សត្វ​ខ្ពស់ ហើយ​មួយ​វិញ​ទៀត​គឺ​កម្រិត​អង់ដ្រូសែន​នៅ​ក្នុង​ខ្លួន​ប្រាណ​កើតឡើង។

    រោគសញ្ញា​ដែល​ជួប​ប្រទះ​ញឹកញាប់​មាន​ដូចជា៖

    – នោម​ញឹក​ទាំង​យប់​ទាំង​ថ្ងៃ

    – ទោះ​ជា​នោម​ញឹក តែ​បរិមាណ​ទឹក​នោម​តិចតួច​នៅ​ពេល​នោម​ម្តងៗ

    – ឧស្សាហ៍​រាន់​នោម ស្ទើរ​តែ​មិន​អាច​ទ្រាំ​បាន

    – នោម​ដាច់​ៗ

    – កម្លាំង​ខ្សោយ​ពេល​បញ្ចេញ​ទឹកនោម

    – មាន​អារម្មណ៍​ថា​បញ្ចេញ​ទឹក​នោម​មិន​អស់

    – ហៀរ​ទឹកនោម។

    ចំណែក​ឯ​មធ្យោបាយ​វិនិច្ឆ័យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​មាន​ដូចជា៖

    – ការ​ពិនិត្យ​ចុង​ពោះវៀន​ធំ

    – កំណត់​នៃ​ការ​បញ្ចូល​សេរ៉ូម​ជាក់លាក់​នៃ​ក្រពេញ​ប្រូស្តាត

    – ការ​ពិនិត្យ​ដោយ​សំឡេង​ខ្ពស់​ពេក

    – ពិនិត្យ X-ray

    – ពិនិត្យ​ជំងឺ​ជាលិកា

    – ពិនិត្យ CT ស្កេននិង MRI។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 15, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម