សុខភាពបុរស

សុខភាព​បុរស​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាប្រុសៗ​ដែល​ស្រីៗ​​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺក្រពេញអរ័ម៉ូន​ ​លិង្គមិនឡើងរឹង ​​សុខភាពលិង្គ ​​ ​បញ្ហាបុរសផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពបុរស

ដឹងអត់ថា នៅពេលដែលយើងកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

ស្វែងរក សុខភាពបុរស

បញ្ហាបុរសផ្សេងទៀត

ផលប៉ះពាល់ពីការជម្រុះរោមប្រដាប់ភេទដោយបាញ់ឡាស៊ែ ប្រុសៗគួរដឹង

វិធីជម្រុះរោមប្រដាប់ភេទ មានច្រើនជម្រើសដូចជា ការកោរ ប្រើជែលជម្រុះ កាត់ និងប្រើកាំរស្មីបាញ់ជម្រុះ​រោមតែម្ដង។ វិធីទាំងនោះមានអត្ថប្រយោជន៍ផ្សេងៗគ្នា ហើយផលប៉ះពាល់ក៏កើតមានផ្សេងគ្នាផងដែរ។ តួយ៉ាងការប្រើប្រាស់វិធីបាញ់ឡាស៊ែនេះតែម្ដង ដែលប្រឈមប៉ះពាល់ដល់សុខភាពស្បែក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តាមការចុះផ្សាយបង្ហាញរបស់មន្ទីរព្យាបាល mayoclinic របស់អាមេរិកបានបញ្ជាក់ថា ការជម្រុះរោមដោយបាញ់ឡាស៊ែអាចធ្វើឲ្យស្បែកប្រឈមបញ្ហាធំៗ២យ៉ាង។ ១.ការរលាកស្បែក វិធីមួយនេះអាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពស្បែកមានដូចជា ការឡើងកន្ទួលក្រហម ហើម ក្រហាយក្នុងរយៈពេលខ្លី  និងបញ្ហាប្រឈមមួយចំនួនទៀត អាចកើតមានក្រោយពេលបាញ់រួចចន្លោះពី ៣ទៅ ៥ម៉ោង។ ២.ប្រែប្រួលពណ៌ស្បែក ការបាញ់ឡាស៊ែជម្រុះរោមអាចធ្វើឲ្យស្បែកប្រឈមបញ្ហាប្រែពណ៌ បើមិនឡើងជាំខ្មៅក៏អាចឡើងពណ៌សភ្លឺ។ ករណីនេះអាចកើតឡើង ប្រសិនបើស្រាលអាចជាសះស្បើយក្នុងរយៈពេលខ្លី បើធ្ងន់គឺមិនអាចប្រែពណ៌ទៅសភាពដើមនោះទេ។ អ្នកដែលមាន​ការ​ប្រែប្រួលស្បែកទៅជាពណ៌ស ក្រោយបាញ់ឡាស៊ែគឺភាគច្រើនលើអ្នកមានស្បែកខ្មៅ ហើយ​ចំពោះអ្នកដែលជួបបញ្ហាស្បែកឡើងខ្មៅជាំ ភាគច្រើនកើតលើអ្នកមានស្បែកស។ ក្នុងករណីខ្លះ ក៏អាចបណ្តាលឲ្យស្បែកមានឡើង ពងបែក ស្នាមប្រេះ របក ស្បែកស្ងួត ស្លាកស្នាម ឬការផ្លាស់ប្តូរផ្សេងទៀតនៅក្នុងស្បែក។ ដែលទាំងនេះគឺជាផលវិបាកកើតមានក្រោយពេលជ្រើសរើសវីធីជម្រុះរោមដោយប្រើឡាស៊ែ។ មូលហេតុជ្រើសរើសវិធីបាញ់ឡាស៊ែ វីធីជម្រុះរោមប្រដាប់ភេទដោយប្រើកាំរស្មីបាញ់កម្ចាត់គល់រោម មិនជាពេញនិយមធ្វើប៉ុន្មាននោះទេ ពិសេសប្រុសៗ​តែម្ដង បើ​ធៀបទៅនឹងវិធីផ្សេងៗទៀត ប៉ុន្ដែអ្នកដែលប្រើប្រាស់វិធីនេះគឺមិនចង់រវល់ជម្រុះរោមច្រើនដង ព្រោះការជម្រុះដោយប្រើកាំរស្មីម្ដងអាចកាត់បន្ថយការដុះរហូតដល់ទៅ​ ៩០% ចំណែករោមដែលអាចដុះសារជាថ្មី មានសភាពតូចល្អិត និងទន់។ [embed-health-tool-heart-rate] តើគួរធ្វើបែបណាទើបការអនុវត្ដវិធីនេះមិនប៉ះពាល់ដល់សុខភាពស្បែក? ប្រសិនបើប្រុសៗ​ចង់ជម្រុះរោមដោយវិធីនេះ គួរស្វែងរកវេជ្ជបណ្ឌិតមានជំនាញផ្នែក រោគសើស្បែក ឬ វះកាត់​កែ​សម្ផស្ស […]


សុខភាពលិង្គ

វិធីកោររោមប្រដាប់ភេទមួយណា សុវត្ថិភាពសម្រាប់ប្រុសៗ?

បុរសៗខ្លះអត់ចូលចិត្ដទុករោមនៅបរិវេណប្រដាប់ភេទនោះទេ ព្រោះគិតថាវាមានការរំខាន ពិបាកសម្អាត ពិសេស​គឺមិនមានភាពទាក់ទាញពីដៃគូរបស់គាត់អំឡុងពេលរួមភេទ។ ប៉ុន្ដែក៏មានបុរសខ្លះទៀតចូលចិត្ដរក្សាទុកឲ្យដុះតាមដំណើរធម្មជាតិ ព្រោះយល់ថាការរក្សាទុកគឺមានប្រយោជន៍ដល់សុខភាពផ្លូវភេទ ជួយការ​ពារ​ពីការកកិតនឹងសម្លៀកបំពាក់ ម្យ៉ាងវិញទៀតវាមិនមានការរំខានអ្វីច្រើននោះទេ ដែលទាំងនេះគឺអាស្រ័យលើការយល់ឃើញរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាក់ស្ដែងណាស់ចំពោះបុរសៗដែលចូលចិត្ដភាពស្អាតរលីង គឺប្រាកដជាមិនទុកនោះទេ។ ហើយវិធីដែលប្រើច្រើនកន្លងមកនោះគឺមាន៤សំខាន់ៗដូចជា៖ ការកោរដោយប្រើឡាម៖ គឺជាវីធីមួយងាយស្រួល និង ពេញនិយមច្រើន ព្រោះវាត្រូវបានគេចាត់ទុកជាទម្លាប់ដូចគ្នាទៅនឹងការកោរពុកចង្ការប្រចាំសប្ដាហ៍ផងដែរ។ ប៉ុន្ដែអនុវត្ដវិធីនេះ ត្រូវប្រុងប្រយ័ត្ន និង ត្រូវថ្នមបំផុត ព្រោះក៏ងាយនឹងមានការមុត រលាត់ស្បែក។ ម្យ៉ាងវិញទៀត មុនពេលកោរ យើងអាចផ្សើមទឹក និង លាបជែលបន្ទន់រោមជាមុនសិនទើបមានសុវត្ថិភាព។​ ការបាញ់ឡាស៊ែ៖ ការប្រើប្រាស់ម៉ាស៊ីនបាញ់ឡាស៊ែកម្ចាត់រោម វិធីនេះបុរសៗមិនសូវធ្វើនោះទេ ព្រោះត្រូវចំណាយ​លុយ​ច្រើន និង ធ្វើការច្រើនដង។ គោលដៅក្នុងការបាញ់ឡាស៊ែ គឺកំចាត់ចោលរោម មិនឲ្យដុះមកវិញ វិធីនេះអាចធ្វើយ៉ាងហោច ចន្លោះពី៤ ដង ម្យ៉ាងវិញទៀតត្រូវធ្វើដោយអ្នកជំនាញ មិនអាចធ្វើដោយខ្លួនឯងបាននោះទេ។ ការកាត់ដោយកន្ដ្រៃ៖ ការប្រើប្រាស់កន្ដ្រៃ វិធីនេះអាចមានអ្នកធ្វើច្រើន ពិសេសសម្រាប់អ្នកដែលមិនចង់ឲ្យរោមដុះលឿន គេប្រើកន្ដ្រៃដើម្បីកាត់ឬ ច្រឹបឲ្យខ្លី។ វីធីនេះមានភាពងាយស្រួល លឿន និងសុវត្ថិភាព។ បច្ចុប្បន្នដោយ​សារមានកន្ដ្រៃអឡិចត្រនិកគឺកាន់តែមានភាពងាយស្រួល រហ័ស […]


បញ្ហាបុរសផ្សេងទៀត

ប្រុសៗរួមភេទមិនដល់ចំណុចកំពូល អាចមកពី​បញ្ហា​សុខភាពទាំងនេះ

ការរួមភេទដោយរីករាយឈានដល់ចំណុចកំពូល សម្រាប់បុរសៗដែលមានសុខភាពល្អទាំងកាយ និងចិត្ដ អាចចំណាយពេលជាមធ្យមចន្លោះពី ៥ ទៅ ១០នាទីក្នុង​មួយដងដំបូង និងលើកទី២ អាចចន្លោះពី ១០ ទៅ ២០នាទី។ ប៉ុន្ដែប្រសិនបើប្រើពេលយូរជាងនេះ អាចលើសពី ៣០នាទី ឬមិនចេញទឹកទឹកទាល់តែសោះ នោះបង្ហាញថាកំពុង​តែមានបញ្ហាសុខភាពផ្លូវភេទហើយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការរួមភេទដែលអាចឲ្យប្រុសៗចេញទឹកកាមដោយជោគជ័យ គឺជាសញ្ញាបង្ហាញថាបានទទួលបានក្ដីសុខដល់ចំណុចកំពូលពេញលេញ ប៉ុន្ដែប្រសិនជាមិនអាចបញ្ចេញបានទេ ឬប្រើពេលយូរពិបាកបញ្ចេញ ដូច្នេះគ្នា​យើង​ប្រុសៗ​ត្រូវតាម​ដាន​សុខភាពផ្លូវភេទឡើងវិញ ព្រោះបញ្ហានេះអាចជះឥទ្ធិពលអាក្រក់ដល់មិត្ដភាពដៃគូបាន។ បញ្ហា​ទាំង​នោះ​អាច​មាន​ដូច​ជា៖ ការថយចុះចំណង់ផ្លូវភេទជាមួយដៃគូ បាត់បង់ទំនុកចិត្ដពីដៃគូ កើតបញ្ហាស្មុគស្មាញ ថប់បារម្ភនឹងការរួមភេទ មិនអាចបង្កកំណើតបាន រស់នៅមិនចុះសម្រុងនឹងគ្នា តើកត្ដាអ្វីខ្លះដែលអាចបណ្ដាលឲ្យបុរសៗរួមភេទពិបាកឈានដល់ចំណុចកំពូលបាន? ការរួមភេទដែលប្រើរយៈពេលយូរ ឬមិនអាចសម្រេចបំណងទាល់តែសោះ គឺបណ្ដាលមកពីកត្ដាសំខាន់ៗដូចជា៖ កត្ដាផ្លូវចិត្ដ កត្ដាផ្លូវចិត្ដក្នុងពេលនេះសំដៅទៅលើការគ្រប់អារម្មណ៍ដែលបានកើតមានដូចជា៖ ការកើតស្ដ្រេស ថប់បារម្ភ ហត់នឿយពីការងារ មិនសប្បាយចិត្ដ ព្រួយបារម្ភច្រើន បាត់បង់ចំណូលចិត្ដរួមភេទជាមួយដៃគូ ការថយចុះភាពស្និទ្ធស្នាលជាមួយដៃគូ។ កត្ដាបង្កឡើងដោយប្រើប្រាស់ថ្នាំព្យាបាលជំងឺ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយចំនួនអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវភេទបានដែរ ដូចជា៖ ការប្រើប្រាស់ថ្នាំកាត់បន្ថយស្ដ្រេស ថ្នាំលើសសម្ពាធឈាម ថ្នាំបញ្ចុះទឹកនោម ថ្នាំប្រឆាំងមេរោគ ថ្នាំប្រឆាំងនឹងជំងឺវិកលចរឹក។ កត្ដារាងកាយ និងវ័យ កត្ដាវ័យ និងរាងកាយក៏អាចបណ្ដាលឲ្យបុរសៗជួបបញ្ហាសុខភាពផ្លូវភេទបានដូចជា៖ ការរងរបួសប៉ះពាល់ប្រព័ន្ធប្រសាទសាច់ដុំអាងត្រគៀក ការឆ្លងមេរោគបង្កឲ្យរលាកប្រព័ន្ធផ្លូវទឹកនោម ការឆ្លងកាត់ការវះកាត់ជំងឺក្រពេញប្រូស្ដាត […]


បញ្ហាបុរសផ្សេងទៀត

មានដៃគូច្រើន រួមភេទមិនបានការពារ គួរ​ជួបពេទ្យបើចេញរោគសញ្ញាទាំងនេះ

កាមរោគគឺជាជំងឺឆ្លងដែលភាគច្រើនបង្កឡើងដោយការរួមភេទមិនបានការពារឲ្យបានត្រឹមត្រូវ។ បុរសៗបានឆ្លង​កាត់ការរួមភេទដោយមិនបានការពារ មានដៃគូ​ច្រើន ឬធ្វេសប្រហែសដោយប្រការណាមួយ ក្នុងពេលរួមភេទ ហើយចេញរោគសញ្ញាទាំងនេះលើលិង្គ គួរតែជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញាសំខាន់ៗលេចឡើង​ក្រោយ​រួមភេទមិនបានការពារ ឈឺចាប់ពេលនោម៖ ប្រសិនបើមានអាការៈនោមឈឺ ក្រហាយ ក្ដៅ នោះបញ្ជាក់ថាមានបញ្ហាឆ្លងជំងឹកាមរោគ ករណីនេះអាចទើបតែចាប់ផ្ដើមនៃជំងឺកាមរោគណាមួយ។ ដូច្នេះត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យដើម្បីត្រួតពិនិត្យ។ ការហៀរខ្ទុះចេញពីក្នុងលិង្គ៖ អាការៈនេះភាគរយខ្ពស់បង្ហាញថា កំពុងតែមានជំងឺប្រមេះទឹកបាយ ប៉ុន្ដែបើហៀរទឹកមកថ្លា គឺអាចប្រមេះទឹកថ្លា។ ឡើងពងបែកលើលិង្គ៖ ជារោគសញ្ញាដែលបង្កឡើងដោយ មេរោគ herpes simplex ដែលបណ្ដាលឲ្យឡើងកន្ទួលពងបែកក្រហាយ ម្យ៉ាងវិញទៀតរោគសញ្ញាមួយនេះក៏ស្រដៀងគ្នាទៅនឹងរោគសញ្ញា នៃជំងឺស្វាយ។ ហើមពងស្វាស៖ ប្រសិនជាមានអាការៈ ហើមពងស្វាស ក៏ជារោគសញ្ញា នៃជំងឺប្រមេះទាំង២ប្រភេទ គឺប្រមេះទឹកបាយ និង ទឹកថ្លា។ ឡើងកន្ទួលរមាស់លើលិង្គ៖ ឡើងកន្ទួលក្រហមរមាស់លើលិង្គ​ ជាសញ្ញាបង្ហាញពីជំងឺកាមរោគអាចជាប្រភេទសើរស្បែក បង្កឡើងដោយពពួកបាក់តេរី មេរោគផ្សិតជាប់នៅលិង្គដែលរួមភេទមិនបានការពារ និង មិនបានអនាម័យឲ្យល្អ។ ករណីខ្លះក៏មានការរមាស់ចុងលិង្គ ធ្វើឲ្យអ្នកជំងឺពិបាកទ្រាំ។ [embed-health-tool-bmr] រោគសញ្ញាបន្ទាប់បន្សំ ដែលកើតមាននៅបរិវេណក្បែរលិង្គ បណ្ដាលមកពីជំងឺកាមរោគ រោគសញ្ញាមួយចំនួននៃជំងឺកាមរោគ ក៏អាចកើតឡើងនៅតំបន់ផ្សេងក្រៅពីលិង្គ។ រោគសញ្ញាទាំងនោះមានដូច​ជា៖ ពងបែកនៅរន្ធគូទ៖ ជំងឺកាមរោគ ក៏អាចបង្ករោគសញ្ញាមានពងបែកនៅក្បែរន្ធគូទ ក្នុងករណីនេះបណ្ដាលមកពីដៃគូជ្រើសរើសវិធីរួមភេទតាមរន្ធគូទ រោគសញ្ញានេះអាចជាជំងឺស្វាយ។ ឡើងកូនកណ្ដុរនៅត្រង់ក្រលៀន៖ […]


បញ្ហាបុរសផ្សេងទៀត

វីតាមីនល្អៗអាចរួមចំណែក​ជួយសុខភាពផ្លូវភេទបុរស​ឲ្យរឹងមាំ

អសមត្ថភាពផ្លូវភេទ ឬលិង្គមិនអាចឡើងរឹងដូចក្ដីប្រាថ្នា ជាបញ្ហារបស់បុរសៗដែលប្រឈមច្រើននៅវ័យចាប់​​ពីអាយុ៤៥ឆ្នាំឡើង។ តាមការសិក្សាបានបង្ហាញថា វីតាមីនមួយចំនួនអាចរួមចំណែក​ជួយព្យាបាល និងអាចកាត់បន្ថយការលំបាកមួយនេះបាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.វីតាមីន B9 វីតាមីន B9 មានទំនាក់ទំនងខ្លាំងជាមួយ បញ្ហាអសមត្ថភាពផ្លូវភេទបុរស ព្រោះសារធាតុមួយនេះមានមុខងារពិសេសជួយពង្រឹងទៅដល់ដំណើរការមេតាប៉ូលិសនៃសមាសធាតុ nitric oxide ក្នុងរាងកាយ។ Nitric oxide មានមុខងារ​ជួយ​សម្រួល​ចរន្ដឈាម និងជំរុញឲ្យចលនាសាច់ដុំគ្រប់ផ្នែកក្នុងរាងកាយដំណើរការប្រសើរឡើង ក្នុងនោះរួមទាំងសាច់ដុំលិង្គផងដែរ។ ការខ្វះខាត វីតាមីន B9 គឺជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់ដំណើរការបង្កើត nitric oxide ក្នុងរាងកាយ ហើយក៏ប៉ះពាល់ទៅដល់ដំណើរការគ្រប់គ្រងសាច់ដុំ និងក៏ងាយប៉ះពាល់ដល់សមត្ថភាពផ្លូវភេទផងដែរ។ ២.វីតាមីន D វិតាមីន D ក៏ជាចំណែកមួយជួយបង្កើតសមត្ថភាពលិង្គឲ្យខ្លាំងក្លាឡើងវិញបាន ព្រោះវីតាមីនមួយប្រភេទនេះមានមុខងារជួយបង្កើតកោសិកា Endothelial ដែលជាកោសិកាសំខាន់មានតួនាទីក្នុងការគ្រប់លំហូរឈាមពេញរាងកាយ។ ជាក់ស្ដែងណាស់ ការអសមត្ថភាពផ្លូវភេទគឺបណ្ដាលមកពីចុះខ្សោយចរន្ដឈាមចូលទៅក្នុងសរសៃលិង្គមិនអាចបំពេញមុខងារ ពង្រឹកសាច់ដុំបានល្អ ទើបមិនអាចធ្វើឲ្យលិង្គឡើងរឹងបាន។ ម្យ៉ាងវិញទៀត ក៏មានទាក់ទងនឹងប្រព័ន្ធប្រសាទផងដែរ។ ដូច្នេះវីតាមីន D គឺជាផ្នែកមួយជួយធ្វើឲ្យចរន្ដឈាមធ្វើការល្អ ក៏អាចជួយសុខភាពលិង្គរឹងមាំផងដែរ។ [embed-health-tool-heart-rate] ៣.វីតាមីន B3 (Niacin) ជំងឺក្រិនសរសៃឈាម (Atherosclerosis) ជាជំងឺមួយប្រភេទ ដែលបង្អាក់ដំណើរចរន្ដឈាមទៅចិញ្ចឹមរាងកាយ ហើយ​ជំងឺនេះក៏ជាចំណែកមួយធ្វើឲ្យសមត្ថភាពផ្លូវភេទចុះខ្សោយបាន […]


បញ្ហាបុរសផ្សេងទៀត

វិធីសាស្ដ្របង្កើនអ័រម៉ូនតេស្ដូស្ដេរ៉ូនតាមបែបធម្មជាតិ ប្រុសៗគួរដឹង

ភាគច្រើនបុរសៗដែលមានវ័យចាប់ពី៣០ឆ្នាំឡើងទៅ អាចប្រឈមនឹងការថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន គ្រាន់​តែតិច និង ច្រើន ដែលការថយចុះនេះ ក៏អាចធ្វើឲ្យសុខភាពរាងកាយចុះខ្សោយផងដែរ ជាពិសេសសុខភាព​ផ្លូវភេទតែម្ដង។ ជាក់ស្ដែងណាស់ថា ភាពរឹងមាំនៃសុខភាពផ្លុវភេទបុរសៗទូទៅ អាស្រ័យលើកម្រិតអ័រម៉ូនមួយនេះ ដូច្នេះខាងក្រោម​ជាវិធីសាស្ដ្រធម្មជាតិងាយៗ ដោយមិនបាច់ ប្រើប្រាស់ផលិតជំនួយ ក៏អាចបង្កើនកម្រិត​អ័រម៉ូន​នេះ​ដែរ​។​ អត្ថបទគួរអានបន្ថែម៖  បុរសៗថយចុះអ័រម៉ូនតេស្ដូស្ដេរ៉ូន អាចនឹងជួបបញ្ហាអ្វីខ្លះ? ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ការហាត់ប្រាណ ហាត់​ប្រាណ ជាវិធីសាស្រ្ដមួយមានប្រសិទ្ធភាពខ្លាំង និងងាយៗអាចធ្វើបានប្រចាំថ្ងៃពី១ម៉ោង ទៅ ១ម៉ោងកន្លះ គឺល្អបំផុតហើយ។ យើងអាចហាត់ប្រាណទៅតាមចំណូលចិត្ដ ដូចជា ការដើរ រត់ ជិះកង់ ហែលទឹក លើកទម្ងន់ សុទ្ធតែមានអត្ថប្រយោជន៍។ លើកទឹកចិត្ដសម្រាប់បុរសៗដែលមានវ័យចាប់ពី ៣៥ឆ្នាំឡើងទៅដែលស្ថិតក្នុងការប្រឈមនឹងបញ្ហាថយចុះកម្រិតអ័រម៉ូន។ ការញ៉ាំអាហារសុខភាព របបអាហារប្រចាំថ្ងៃផ្ដោតសំខាន់ទៅលើពពួកអាហារ វីតាមីន ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យូម កាបូអ៊ីដ្រាត និងជាតិខ្លាញ់អូមេហ្គា៣ ដែលពពួកអាហារទាំងនេះ ជំនួយដល់ការលូតលាស់កោសិកាក្នុងរាងកាយ […]


បញ្ហាបុរសផ្សេងទៀត

ការសិក្សា៖ ប្រុសៗងូតទឹកក្ដៅញឹកញាប់ ប្រឈមបញ្ហាអត់កូន

ការងូតទឹកក្ដៅ ត្រាំទឹកក្ដៅ ជាប្រចាំគឺជាមធ្យោបាយល្អសម្រាប់សុខភាពស្បែក និង ស្មារតី ជាពិសេសសម្រាប់បុរសៗ អាចធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ និងគេងលក់ស្រួល។ ប៉ុន្ដែទន្ទឹមនឹងអត្ថប្រយោជន៍នេះ ក៏មានគុណ​​វិបត្ដិចំពោះសុខភាពបន្ដពូជផងដែរ គឺប្រឈមនឹងការថយចុះបរិមាណមេជីវិតឈ្មោល នៅ​ពេល​ងូត​ទឹក​ក្ដៅ​លើស​ពី៣៧ អង្សាសេ​ញឹក​ញាប់​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោកវេជ្ជបណ្ឌិត Peter Atangwho នាយកប្រតិបត្តិក្លីនិក TeleMed មានប្រសាសន៍ថា ការងូតទឹកក្ដៅញឺកញាប់ មិនល្អសម្រាប់ សុខភាពបន្ដពូជបុរសនោះទេ ព្រោះឥទ្ធិពលកម្ដៅអាចបង្កផលប៉ះពាល់ទៅដល់សុខភាពពង​ស្វាស អាចថយចុះបរិមាណមេជិវិតឈ្មោល។ កោសិកាមេជីវិតឈ្មោល អាចបង្កើតឡើង និងរស់នៅបានល្អក្នុងសីតុណ្ហភាពចន្លោះ ពី២០ ទៅ ២៥ អង្សាសេ ក្រោម​​​សីតុណ្ហភាពរាងកាយធម្មតា ៣៦ ទៅ ៣៧ អង្សាសេ នេះជាមូលហេតុដែលពងស្វាស ត្រូវនៅក្រៅរាងកាយ។ ដូច្នេះកាលដែលប្រុសងូតទឹកក្ដៅអាចចន្លោះ រាប់ពី ៣៧ អង្សាសេឡើងទៅ គឺនឹងប្រឈមផលប៉ះពាល់ បាត់​បង់បរិមាណមេជីវិត​ឈ្មោល​។ សម្រាប់អ្នកដែលបារម្ភពីបញ្ហាអត់កូន អាចពិនិត្យមើលកត្ដានេះឡើងវិញ។ បន្ថែមពីនេះ កុំថាឡើយទឹកក្ដៅ សូម្បី កម្ដៅចេញពី កុំព្យូទ័រ […]


បញ្ហាបុរសផ្សេងទៀត

ទាំងនេះជាមូលហេតុបង្ហាញថាការម៉ាស្សាជួយសុខភាពច្រើនយ៉ាង

ការបង្កើតទម្លាប់ចូលម៉ាស្សាយ៉ាងហោចបាន ១ទៅ ២ដងក្នុងមួយសប្ដាហ៍ សម្រាប់សុខភាពគឺជារឿងល្អ។ បុរសៗដែលនិយមចូលកន្លែង ម៉ាស្សា ត្រាំទឹកក្ដៅ បានទៀងទាត់បង្ហាញ​ពីការយកចិត្ដទុកនឹងសុខភាពទៅ​តាម​លទ្ធភាព​ដែលល​ខ្លួន​មាន​។ ជាក់ស្ដែងណាស់ ការម៉ាស្សា គឺជាវិធីនៃការសម្រួលសុខភាពទាំងផ្នែករាងកាយ និង ផ្លូវចិត្ដ ក្រោយ​ពី​ហត់​នឿយ។ បុរសៗមួយចំនួននិយមចូលកន្លែងម៉ាស្សា ព្រោះកត្ដាមួយចំនួនដូចជា ហត់នឿយពីការងារ ស្ដ្រេសច្រើន និងចង់សម្រាកខួរក្បាល សម្រួលអារម្មណ៍។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការម៉ាស្សាមានច្រើនរបៀប ច្រើនវិធី អាស្រ័យលើចំណូលចិត្ដ ដោយសកម្មភាពថ្នមៗ ដូចជា ការចុច ការច្របាច់ ការឈ្លី ការតប់ និងការសម្រួល និងសង្កត់លើស្បែក ដោយប្រើប្រេងជំនួយជាដើម។ យោងតាមការបង្ហាញ ពីមន្ទីពេទ្យ mayo របស់អាមរិកបានបញ្ជាក់ថា ការម៉ាស្សាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនមានដូចជា៖ កាត់បន្ថយភាពតានតឹង និងសម្រួលអារម្មណ៍ កាត់បន្ថយការឈឺចាប់នៅសាច់ដុំ សម្រួលចរន្តឈាម បង្កើនថាមពល បន្ថយអត្រាង្វាក់បេះដូង និង សម្ពាធឈាម ការកែលម្អមុខងារប្រព័ន្ធភាពស៊ាំ កាត់បន្ថយបញ្ហាគេងមិនលក់ទាក់ទងនឹងភាពតានតឹង សម្រួលសុខភាពប្រព័ន្ធរំលាយអាហារ សម្រួលការឈឺសរសៃក្រោយពេលហាត់ប្រាណ ឬលេងកីឡា […]


បញ្ហាបុរសផ្សេងទៀត

ទាំងនេះជាទំនាក់ទំនងចំណង់ផ្លូវភេទ និងជំងឺមហារីកលើបុរស

មហារីកគឺជាជំងឺកាចសាហាវ និង​មិនងាយព្យាបាលជាសះស្បើយនោះដែរ​។  សម្រាប់​បុរស​ដែល​មានជំងឺមហារីកផ្នែកសំខាន់ណាមួយដូច​ជាក្រពះ ថ្លើម ពោះវៀន បេះដូង សួត ភាគច្រើនចំណង់ផ្លូវភេទក៏ត្រូវផ្លាស់ប្ដូរ។ នេះ​ក៏​ពព្រោះថាអ្នកមានជំងឺមហារីក ភាគច្រើន​ជួបអាការៈអស់កម្លាំង ហត់នឿយ សុខភាពរាងកាយត្រូវផ្លាស់ប្ដូរ ទៅជាចុះខ្សោយ និងរងការវាយប្រហារខ្លាំងផ្នែកផ្លូវចិត្ដ អាច​បណ្ដាលឲ្យអ្នកជំងឺអស់អារម្មណ៍នឹង​ក្ដីសុខផ្លូវភេទ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! យោងតាមការចុះផ្សាយរបស់ សមាគមន៍ជំងឺមហារីកអាមេរិកបានបង្ហាញថា ការផ្លាស់ប្តូរទូទៅនៃចំណង់ផ្លូវភេទ អាចមានទំនាក់ទំនងនឹងជំងឺមហារីក និងការព្យាបាល។ មនុស្សម្នាក់ដែលស្ថិតក្នុងស្ថានភាពកំពុង​សម្រាក​ព្យា​បាល តែងប្រឈមនឹង​ការ​ព្រួយ​បារម្ភ ការ​បាក់​ទឹក​ចិត្ត ចង្អោរ ឈឺ ឬ​អស់កម្លាំង​ អាច​នឹង​ធ្វើ​ឱ្យ​បាត់បង់​ចំណង់ផ្លូវ​ភេទ​។ ម្យ៉ាងវិញទៀត ការព្យាបាលជំងឺមហារីកក៏រំខានដល់តុល្យភាពអ័រម៉ូនធម្មតាក៏អាចកាត់បន្ថយចំណង់ផ្លូវភេទផង​ដែរ។ ពិតប្រាកដណាស់ អ្នកជំងឺស្ថិតក្នុងការព្យាបាលអាចមានអារម្មណ៍ ភ័យព្រួយ គិតច្រើន កើតស្ដ្រេស គឺជាកត្ដាសំខាន់ប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ ម្យ៉ាងវិញទៀត ការព្យាបាល មហារីកក្នុងរាងកាយមានវិធីព្យាបាលសំខាន់ៗ ដូចជា ការបាញ់កាំរស្មី ការចាក់សារធាតុគីមី ការព្យាបាលដោយអ័រម៉ូន និងការវះកាត់ជាដើម។ ក្នុងស្ថាន​ភាពព្យាបាល អ្នកជំងឺមានអាការៈដូចជា អស់កម្លាំង ឆាប់ខឹងឆេវឆាវ បាក់ទឹកចិត្ត ការថប់បារម្ភ បញ្ហាពោះវៀន បញ្ហា​ប្លោកនោម បញ្ហាមាត់ បញ្ហាដកដង្ហើម […]


បញ្ហាបុរសផ្សេងទៀត

វិធីសាស្ដ្រពង្រីកទំហំលិង្គ តើអាចជឿជាក់បានកម្រិតណា?

បើនិយាយទៅដល់ទំហំលិង្គបច្ចុប្បន្ន ចំពោះបុរសកម្ពុជាមានទំហំទូទៅជាមធ្យម ប្រវែង ១០,០៤ សង់ទីម៉ែត្រ​នៅពេលដែលឡើងរឹង នេះបើយោងតាមរបាយការណ៍ បង្ហាញពីទំហំលិង្គបុរសទូទាំងពិភពលោក។ ដូច្នេះសម្រាប់បុរសដែលមានប្រវែងខ្លីជាងនោះចាត់ទុកថាតូច និង វែងជាង ចាត់ទុកថាធំហើយ។ ខណៈទំហំបច្ចុប្បន្ននៅមិនទាន់ពេញចិត្ដនោះទេ អាចជារឿងពិបាក បើអ្នកមានបំណងចង់ពង្រីកបន្ថែមនោះ ព្រោះតាមរបាយការណ៍ផ្នែកវេជ្ជសាស្ដ្រ មន្ទីពេទ្យ mayoclinic របស់អាមរិក ចុះផ្សាយក្នុងឆ្នាំ ២០២០ នៅមិនទាន់មានការគាំទ្រទាំងស្រុងនឹងលទ្ធផលប្រើប្រាស់ផលិតផលមួយចំនួន និងវិធីសាស្ដ្រផ្សេងៗ ពាក់ព័ន្ធនឹងការពង្រីកទំហំលិង្គនេះ។ ១. ថ្នាំគ្រាប់ និង ឡេ ការប្រើប្រាស់ថ្នាំគ្រាប់សម្រាប់លេប ឬ ប្រើប្រាស់ឡេដើម្បីលាបនៅលើលិង្គដើម្បីពង្រីកទំហំ ជាទូទៅផលិតផលទាំងនេះ ត្រូវបានដាក់បញ្ចូលជាមួយនឹង ពពួកវីតាមីន សារធាតុរ៉ែ និងលាយបញ្ចូលជាមួយអ័រម៉ូន។ ជាលទ្ធផលគួរឲ្យស្ដាយដោយ​យោងតាមមន្ទីរពេទ្យ mayoclinic បានបង្ហាញថា ផលិត​ផលទាំងនេះ មិនអាចបំពេញក្ដីបំណងអ្នកប្រើប្រាស់បាន​ទេ ផ្ទុយទៅវិញ បើប្រើមិនត្រឹម​ត្រូវក៏អាចបង្ករផលប៉ះពាល់ដល់សុខភាពលិង្គវិញក៏មាន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. បំពង់បូម ការប្រើប្រាស់បំពង់បូមដើម្បីពង្រីកទំហំលិង្គ ជាមធ្យោបាយមួយមានការប្រើប្រាស់ច្រើន នៅប៉ែកខាងអឺរ៉ុប។ វិធីនេះជាក់ស្ដែងណាស់ត្រូវបានគេគិតថា ជាការទាញសម្ពាធឈាមចូលមកកាន់លិង្គខ្លាំងនឹងអាចជួយពង្រីកទំហំលិង្គឲ្យឡើងធំ ប៉ុន្ដែលទ្ធផលគ្មានប្រសិទ្ធគ្រប់គ្រាន់នឹងទទួលយកនោះទេ ពោលវាអាចធ្វើឲ្យលិង្គរីកមាឌក្នុងរយៈពេលខ្លី ហើយនឹងវិលត្រលប់ទៅរកទំហំដើមវិញ។ បើប្រើញឹកញាប់ទៀតអាចប៉ះពាល់ទៅដល់ជាលិការសាច់ដុំក្នុងលិង្គទៀតផង ម្យ៉ាងវិញទៀតវិធីនេះ គេប្រើសម្រាប់អ្នកដែលមានបញ្ហាលិង្គខ្សោយដែលមិនឡើងរឹងតែប៉ុណ្ណោះ។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស