backup og meta

អាហារល្អៗជួយ​បេះដូងមានសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    អាហារល្អៗជួយ​បេះដូងមានសុខភាពល្អ

    សុខភាព​បេះដូង ជារឿង​សំខាន់​បំផុត គ្នា​យើង​ទាំង​អស់ត្រូវ​យក​ចិត្ត​ទុកដាក់ឲ្យ​បាន​ច្រើន ព្រោះ​ជំងឺ​បេះ​ដូង ពិសេស ជំងឺ​ថប់​បារម្ភ បាន​ឆក់​យក​ជីវិត​មនុស្ស​​រៀង​រាល់​ឆ្នាំ ពិសេស​បើ​មាន​បញ្ហា​បេះ​ដូង​ហើយ ក៏​មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ​នោះដែរ។ យ៉ាង​ណា យើង​អាចរក្សា​សុខភាព​បេះដូង​ឲ្យ​បាន​ល្អ ដោយ​កុំជក់​បារី កុំផឹកស្រា​លើស​កម្រិត និងញ៉ាំអាហារ​ល្អ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​ក្នុង​អត្ថបទ​នេះ។

    ១- ប្រូតេអ៊ីនសណ្តែក

    សណ្តែក មិន​ត្រឹម​តែ​មាន​តម្លៃ​ទាប​នោះទេ ប៉ុន្តែ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ខ្ពស់ វីតាមីន ជាតិសរសៃ និង​សារធាតុ​រ៉ែ​​ សម្រាប់​ជំនួយ​បេះ​ដូង​។ លើល​ពី​​ទៀត​ អ្នក​ជំនាញ​បាន​សិក្សា​​រក​ឃើញ​ថា អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន ដូច​ជា​ សណ្តែក អាច​ជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់អាក្រក់​ Triglycerides ជួយឲ្យ​បេះ​ដូង​​មាន​សុខ​ភាព​ល្អ។ សណ្តែក ​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត​ខ្លះៗ​ ប៉ុន្តែសម្បូរ​ជាតិខ្លាញ់ Polyunsaturated បន្ថែម​លើ​វីតាមីន​ និង​សារធាតុ​រ៉ែ​ ដែល​មាន​ស្រាប់សម្រាប់​ជំនួយ​បេះ​ដូង។

    យើង​ងាយ​បាន​សារធាតុ​ប្រូតេអ៊ីន​​ពី​សណ្តែក ដូចជា តៅហ៊ូ ឬសណ្តែក​បារាំង។ ពេល​ញ៉ាំ​គ្រាប់ធញ្ញជាតិ​ ​គួរ​ចាក់​ទឹក​សណ្តែក​បន្ថែម ប៉ុន្តែ​ពេល​​ញ៉ាំ​សណ្តែក គួរ​​តាម​ដាន​កម្រិត​អំបិល​មាន​ក្នុង​សណ្តែកដូច​គ្នា ព្រោះ​ជាតិ​សូដ្យូម​ អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​បាន។

    ២- ផ្លែប៊ើរី

    ផ្លែ​ប៊ើរី គឺ​មាន​​ជា​ច្រើនប្រភេទ រាប់​បញ្ចូល​ទាំង Raspberry ស្ត្រប៊ើរី​ ដែល​សុទ្ធសឹងមាន​ផ្ទុក​សារធាតុ​​ប្រឆាំង​ការ​រលាក (Anti-inflammatories) ហើយ​សារ​ធាតុ​នេះ​ ​ជួយយើង​​កាត់​បន្ថយ​ការ​កកើត​ជំងឺ​មហារីក និង​ជំងឺ​បេះ​ដូង។ ផ្លែប្ល៊ូប៊ើរី (Blueberries) ត្រូវ​​គេ​ទទួល​ស្គាល់​ ​ជា​អាហារ​ប្រយុទ្ធថប្រឆាំង​ជាមួយ​ជំងឺ​ខ្លាំងក្លា​​ជាង​គេ ​ដោយ​​សារ​តែ​ជាតិ Anthocyanins មាន​ក្នុង​ផ្លែប្ល៊ូប៊ើរី ដែល​ជា​ពពួក​សារធាតុប្រឆាំង​អុក​ស៊ីត​កម្ម។ លើស​ពី​នេះ​ ផ្លែ​ឈើ​មួយប្រភេទ​នេះ​ ក៏សម្បូរវីតាមីន C និង​សារធាតុ​សរសៃ ដែល​សារធាតុ​ទាំង​ពីរ ដើរ​តួ​ជា​អ្នក​ជួយ​បន្ថែម​ថាម​ពល​ដល់​ប្រព័ន្ធ​បេះ​ដូង​ និង​សរសៃ​ឈាម​​។ ផ្លែ Raspberry សម្បូរ​ទៅ​ដោយសារធាតុប្រឆាំង​អុកស៊ីតកម្ម Polyphenols  មាន​សមត្ថភាព​កម្ចាត់ពពួក​រ៉ាឌីកាល់​សេរី ដែលជា​ភ្នាក់ងារ​ធ្វើ​ឲ្យ​រាង​កាយ​យើង​​ខូច​ខាត។

    ៣- ផ្លែ​ប៊ើ

    ផ្លែ​ប៊ើរ​ មិន​ត្រឹម​តែ​មាន​រស់​ជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​​ទេ ថែម​ទាំងសម្បូរទៅ​ដោយជាតិ Monounsaturated fats​ ​គេ​ស្គាល់​​ថា​ ជា​ពពួក​ខ្លាញ់​ល្អ ​មាន​តួនាទី​កាត់​បន្ថយ​ខ្លាញ់​អាក្រក់ LDL cholesterol ជួយ​បន្ថែម​កម្រិត​ខ្លាញ់ HDL cholesterol​ ក្នុង​ខ្លួន​យើង។ ដោយ​សារ​តែ​ផ្លែ​ប៊ើរ​ មាន​ផ្ទុក​ជាតិ​ប្រឆាំង​ការ​រលាក (Anti-inflammatories) ដូច​នេះ​ មិន​អាច​មាន​ជំងឺ​រលាក​ធ្ងន់​ធ្ងរ​ បណ្តាល​ឲ្យ​​​ខូច​សរសៃ​ឈាម​អាក់ទែ​​បាន​នោះ​ឡើយ។ ​អាច​យក​ផ្លែ​ប៊ើរ​ដាក់​ក្នុង​សាំង​វិច​ ឬ​ក្នុង​សាឡាដ លាយ​ជាមួយ​សណ្តែក​ក្រហម ឬ​​អាច​យក​ផ្លែ​ប៊ើរ​កិន​ ​ប្រើ​ជំនួស​ប៊ឺរធម្មតា ដើម្បី​ជួយ​សុខភាព​បេះ​ដូង​បាន​ល្អ។

    អត្ថបទ​ពាក់ព័ន្ធ៖

    • អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ
    • ក្រៅ​ពីហាត់​ប្រាណ កំណត់​របប​អាហារ​ត្រឹម​ត្រូវ អាយុ​កាន់​តែ​វែង

    ៤- ប្រេងអូលីវ

    ប្រេង​អូលីវ​ ជា​ជម្រើស​ល្អ​សម្រាប់​ប្រើ​ជំនួស​ខ្លាញ់​មិន​ល្អ មាន​​ក្នុង​សាច់​សត្វ ឬ​ក្នុង​គ្រឿង​ចម្អិន​អាហារ​ប្រចាំថ្ងៃ​ ដូច​ជា ​ទឹក​ដោះ​គោ​ជាដើម។ ញ៉ាំ​ខ្លាញ់​សត្វ​​ គឺ​ធ្វើ​ឲ្យ​ខ្លាញ់ LDL cholesterol កើន​ឡើង ហើយ​​ប្រមូល​ផ្តុំ​ក្នុង​សរសៃ​អាក់ទែ​ បង្ក​ឲ្យ​មាន​ ជំងឺ​សរសៃឈាម​បេះដូង

    ប្រេង​អូលីវ​ អាច​ជួយ​កាត់​បន្ថយ​ខ្លាញ់​មិន​ល្អ​ក្នុង​ខ្លួន ​ជួយ​កាត់​បន្ថយ​កត្តា​ប្រឈម​​កើត​ជំងឺ​បេះដូង​សរសៃ​ឈាម​បាន​។ នៅ​តំបន់​ មេឌីទែរ៉េណេប្រេង​មួយ​ប្រភេទ​នេះ​ ពិត​ជា​សំខាន់​សម្រាប់​ពួក​គេ​ណាស់​ ដោយ​សារ​តែ​គេ​បាន​ដឹង​អំពី​គុណ​សម្បត្តិដ៏​អស្ចារ្យ​របស់​វា។

    ៥- អាហារ​ផ្សេង​ៗ​ទៀត

    អាហារផ្សេង​ៗ ​​សម្រាប់​ជំនួយ​ដល់​សុខភាព​បេះ​ដូង​​រួម​មាន៖

    – គ្រាប់​ធញ្ញជាតិ

    – គ្រាប់​សណ្តែក​ខៀវ

    – សូកូឡា​ខ្មៅ

    – ទំពាំង​បាយ​ជូរ​ក្រហម

    – គ្រាប់​ផ្កាមួយចំនួន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម