បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

បញ្ហា​ប្រព័ន្ធផ្លូវ​​ទឹកនោមផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺប្រព័ន្ធផ្លូវ​​ទឹកនោម​ផ្សេង​ទៀត ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

វិធីសាស្រ្តមួយចំនួន ជួយការពារ​បញ្ហាខ្សោយក្រពេញលើតម្រងនោម

ការខ្សោយក្រពេញលើតម្រងនោមធ្វើឱ្យយើងអស់កម្លាំងខ្លាំង និងមានបញ្ហា​សុខភាពជាច្រើន។ ក្រពេញ​លើតម្រងនោមមានតួនាទីផលិតអ័រម៉ូនជួយគ្រប់គ្រងកម្រិតថាមពលក្នុងរាងកាយ កម្រិត​ជាតិស្ករក្នុងឈាម  សម្ពាធឈាម និងភាពតានតឹងផ្លូវកាយ ឬផ្លូវចិត្ត។ តើ​យើងត្រូវធ្វើដូចម្តេច​​ដើម្បីចៀសវាងខ្សោយក្រពេញលើតម្រងនោម? កាលណាក្រពេញលើតម្រងនោមផលិតអ័រម៉ូនណាមួយច្រើនពេក នោះ​វា​អាច​នឹងចុះខ្សោយ។ ដើម្បី​ចៀស​វាង​ខ្សោយក្រពេញលើតម្រងនោមយើងត្រូវ៖ ១. កាត់បន្ថយជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងជះឥទ្ធិពល​ដល់​ការ​គេង​ដែលធ្វើឱ្យរាងកាយ​យើងបញ្ចេញអ័រម៉ូនស្រ្តេសច្រើន។ បន្ទាប់មកក្រពេញ​លើតម្រង​នោម​នឹងប​ញ្ចេញអ័រម៉ូនទប់ទល់នឹងស្ត្រេសដូចជា epinephrine (adrenaline), norepinephrine និង cortisol។ យូរៗទៅក្រពេញលើតម្រងនោមនឹងខ្សោយ។ ២. កាត់បន្ថយជាតិស្ករ ក្រៅពីគ្រប់គ្រងភាពតានតឹង អ័រម៉ូន cortisol ក៏ជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមយើងដែរ។ ការញុំាជាតិស្ករច្រើនបង្កើនកម្រិតជាតិស្ករក្នុង​ឈាម បន្ទាប់មកក្រពេញ​លើ​តម្រងនោមនឹងផលិតអ័រម៉ូន cortisol ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ ៣. កាត់បន្ថយភាពតានតឹង ឬស្រ្តេស ពេលយើងមានភាពតានតឹង ក្រពេញលើតម្រងនោម​នឹង​ផលិត​អ័រម៉ូន cortisol ដើម្បីទប់ទល់នឹងភាពតានតឹង។ ៤. គេងឱ្យបានគ្រប់គ្រាន់ មនុស្សពេញវ័យត្រូវការគេង ៨ ម៉ោងក្នុង ១ ថ្ងៃដើម្បីមានសុខភាពល្អ។ ៥. ញុំាអាស៊ីតខ្លាញ់អូមេហ្កា ៣ អាស៊ីតខ្លាញ់អូមេហ្កា-៣ ជួយក្រពេញលើតម្រងនោមប្រស្រ័យទាក់ទងនឹង​ខួរ​ក្បាល និងជួយកាត់បន្ថយភាពតានតឹង។ ៦. ញុំាម៉ាញ៉េស្យូម ម៉ាញ៉េស្យូមជួយរំងាប់ប្រព័ន្ធសរសៃប្រសាទ ជួយឱ្យគេងលក់ស្រួល កាត់​បន្ថយ​​ភាពតានតឹង និងបង្កើនការផលិតថាមពលក្នុងរាងកាយ។ អាហារ​ទាំង​នោះមាន​ដូច​ជា​គ្រាប់​ធញ្ញជាតិ សណ្ដែង និង​ស្រូវសាឡី ជាដើម។​ ៧. ញុំាវីតាមីន B វីតាមីន B ជួយរាងកាយទប់ទល់នឹងស្ត្រេស និងផ្តល់ថាមពលដល់រាងកាយ។ […]

ស្វែងរក បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

​ចូលចិត្ត​ផឹក​តែ​ទឹកកក​ច្រើន​ ប្រឈម​កើត​ក្រួស​តម្រង​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ទឹក​កក​គឺ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​ ពីព្រោះ​វា​ផ្ដល់​ភាព​ស្រស់ស្រាយ​ និង​​មាន​កាឡូរី​ទាប​។ យ៉ាង​ណា​មិញ អ្នក​ដែល​ចូលចិត្ត​​ផឹក​តែ​ទឹកកក​ក៏​អាច​ប្រឈម​​ហានិភ័យ​ខ្ពស់​នៃ​ការវិវត្ត​ទៅ​ជា​​ក្រួស​តម្រង​នោម​​ដូច​គ្នា​។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​Loyola បាន​ពន្យល់​ថា តែ​ទឹក​កក​ផ្ទុក​កម្រិត​សារធាតុ​Oxalateខ្ពស់​ ​ជា​សារធាតុ​គីមី​ដែល​នាំ​ឲ្យ​កកើត​គ្រីស្តាល់​តូច​ៗ​​ធ្វើ​ពី​ជាតិ​រ៉ែ និង​អំបិល​នៅ​ក្នុង​ទឹក​នោម។ ទោះ​បី​ជា​គ្រីស្តាល់​ទាំង​នេះ​ មិន​បង្ក​គ្រោះថ្នាក់​ក៏​ពិតមែន​ ប៉ុន្តែ​នៅ​ពេល​ដែល​វា​កាន់​តែ​ធំ​ទៅ​ៗ​​ វា​អាច​នឹង​ជាប់​នៅ​បំពង់​តូច​ៗ​ដែលភ្ជាប់​បង្ហូរ​ទឹក​នោម​ពី​តម្រង​នោម​ទៅ​កាន់​ប្លោក​នោម​។ ដូច្នេះ​ហើយ​ សម្រាប់​អ្នក​ដែល​ងាយ​​ប្រឈម​នឹង​ការ​កើត​ក្រួស​តម្រង​នោម​ ដូចជា​​មាន​ជំងឺ​រលាក​ពោះវៀន  ​ឆ្លង​មេរោគ​​លើ​ផ្លូវ​ទឹក​នោម​​ញឹកញាប់​ ឬ​ធាត់​ជ្រុល​ មិន​គួរ​ផឹក​តែ​ទឹកកក​ច្រើន​ឡើយ​។ បុរស​ងាយ​កើត​​ក្រួស​តម្រង​នោម​ច្រើន​ជាង​ស្ត្រី?​ ​ពិត​ណាស់​ បុរស​ងាយ​កើត​ក្រួស​តម្រង​នោម​ច្រើន​ជាង​ស្ត្រី​រហូត​ដល់​៤​ដង​ ហើយ​ហានិភ័យ​នេះ​កើន​ឡើង​ចំពោះ​បុរស​ដែល​មាន​អាយុ​ច្រើន​ជាង​៤០​ឆ្នាំ​។ មួយ​វិញ​ទៀត ស្ត្រី​ដែល​អស់​រដូវ​ដែល​មាន​កម្រិត​អ័រម៉ូន​Estrogen​ទាប និង​​អ្នក​ដែល​វះកាត់​យក​ដៃ​ស្បូន​ចេញ ក៏​មាន​អត្រា​កើត​ក្រួស​តម្រង​នោម​ខ្ពស់​ផង​ដែរ​។ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ក្រួស​តម្រង​នោម​ យើង​ចាំបាច់​ត្រូវ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ដោយ​ការ​ញ៉ាំ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន​។ តិចនិក​ការពារ​ខ្លួន​ពី​ការ​កើត​ក្រួស​តម្រង​នោម គ្នា​យើង​គប្បី​​ធ្វើការ​កែតម្រូវ​តិចតួច​ទាក់ទង​នឹង​របប​អាហារ​ ដើម្បី​​បង្ការ​ក្រួស​តម្រង​នោម​​ តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម។ ​​​​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ ដោយ​ការ​ញ៉ាំ​ទឹក​ធម្មតា​យ៉ាង​ហោច​ណាស់​៨​កែវ​ក្នុង​មួយ​ថ្ងៃ​ ញ៉ាំ​អាហារ​ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ ដូចជា​ទឹកដោះ​គោ​ ទឹក​ដោះ​គោ​ជូរ និង​ឈីស​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​។ ជៀសវាង​​ញ៉ាំ​សូដ្យូម​ច្រើន ដូចជា​ពពួក​អាហារ​កែច្នៃ ស៊ុប​​កំប៉ុង បន្លែ​កំប៉ុង អាហារ​ដែល​ផ្ទុក​សារធាតុmonosodium glutamate និង​Sodium nitrate។ល។ កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរជាតិ​Oxalate ដូចជា​សូកូឡា ដំឡូង​ជ្វា កាហ្វេ ​សណ្ដែក​ដី​។ ញ៉ាំ​ពពួក​ប្រូតេអ៊ីន​ពី​សាច់​សត្វ​តិចតួច​ ដូចជា​សាច់​ជ្រូក សាច់​គោ​ជាដើម។ ជៀសវាង​ញ៉ាំ​អាហារ​បំប៉ន​វីតាមីន​C។


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ទៅបន្ទប់ទឹកញឹកញាប់ពេល​យប់ ស្វែងយល់ចំណុចទាំងនេះ

ទៅ​បន្ទប់​ទឹក​ញឹក​ញាប់​​នៅ​ពេល​យប់​ ច្បាស់​ជា​រំខាន​ដំណេក​យើង និង​ធ្វើ​ឲ្យ​ការ​គេង​មិន​បាន​ស្កប់​ស្កល់​ល្អ​ជា​មិន​ខាន។ យ៉ាងណា វិធី​សាស្ត្រ​មួយ​ចំនួន អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ដើម្បី​ឲ្យ​យើង​អាច​គេង​បាន​ស្រួល​វិញ​​។ យ៉ាងណា យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បើ​យើង​មាន​បញ្ហា​នោម​យប់​ញឹក​ញាប់​ជាង​ធម្មតា ព្រោះ​ថា​បញ្ហា​នេះ​អាច​ជា​រោគ​សញ្ញា​នៃ​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ដែរ​។ ១. កត់​ត្រា​ចំនួន​ដង​​នៃ​ការ​នោម​ប្រ​ចាំ​ថ្ងៃ​ គ្នា​យើង​អាច​សាក​ល្បង​តាម​ដាន​ការ​ផឹក​ទឹក និង​ការ​នោម​របស់​យើង​ប្រចាំ​ថ្ងៃ។ កត់ចំណាំ​មើល​ថា​តើ​យើង​នោម​ញឹក​តែ​នៅ​ពេល​ថ្ងៃ ឬ​ពេល​យប់។ បើ​សិន​ជា​យើង​នោម​​ច្រើន​ជាង​១០​ដង​ក្នុង​រយៈពេល​២៤​ម៉ោង​ នោះ​អាច​ថា​ច្រើន​ហើយ​។ យ៉ាង​ណា​ គ្នា​យើង​ក៏​​គួរ​ដឹង​ដែរ​ថា ការ​នោម​ញឹក​អាច​មកពី​យើង​ផឹក​ទឹក​ ឬ​ភេសជ្ជៈ​ច្រើន ឬ​ក៏​អាច​មក​ពី​បញ្ហា​សុខ​ភាព​ផង​ដែរ​។ ​ឧទាហរណ៍ ដូច​ជា​យើង​ប្រើ​ថ្នាំ​បញ្ចុះ​នោម វា​ក៏​បង្ក​ឲ្យ​នោម​ញឹក​ផង​ដែរ​។ មួយ​វិញ​​ទៀត​កត្តា​វ័យ​ក៏​ជា​មូល​ហេតុ​មួយ​ដែរ ពេល​យើង​វ័យ​កាន់​តែ​ចាស់ ថ្វី​បើ​សមត្ថភាព​ប្លោក​នោម​មិន​បាន​ថយ​ចុះ តែ​សភាព​ទូទៅ​នៃ​សកម្មភាព​ប្លោក​នោម​បែរ​ជា​កើន​ឡើង​ទៅ​តាម​វ័យ​ដែរ​។ បើ​យើង​មាន​វ័យ​ចន្លោះ​ពី​៦៥​ទៅ​៧០​ឆ្នាំ ហើយ​ត្រូវ​ក្រោក​ទៅ​បន្ទប់​ទឹក​នៅ​ពេល​យប់​ញឹក​ជាង​ពីរ​ដង​ក្នុង​មួយ​យប់ គួរ​តែ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​។ ដូច​គ្នា​ដែរ បើ​យើង​វ័យ​លើស​ពី​៧០​ឆ្នាំ និង​ទៅ​បន្ទប់​ទឹក​លើស​ពី​បី​ដង​ក្នុង​មួយ​យប់ ក៏​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែរ​។ ​​​​​​​២. ផឹក​ទឹក​ពីរ​ម៉ោង​មុន​ចូលគេង​​ បើ​យើង​ផឹក​ទឹក​ជិត​​នឹង​ម៉ោង​ចូល​គេ​ង​ពេក នឹង​ធ្វើ​ឲ្យ​យើង​ត្រូវ​ឡើង​នោម​​នៅ​ពេល​យប់​ដែរ​​។ ដូច​គ្នា​ដែរ យើង​ក៏​ត្រូវ​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ដូច​គ្នា ដែល​អ្វី​ទាំង​នេះ​ភ្ញោច​ដល់​ប្លោក​នោម​បាន​ពេញ​មួយ​ថ្ងៃ​។ បើ​គ្នា​យើង​ជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង ហើយ​ត្រូវ​ឡើង​នោម​ពេល​យប់​ញឹក​ញាប់ គួរ​តែ​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង ព្រម​ជាមួយ​នឹង​ការ​កាត់​បន្ថយ​ការ​ផឹក​កាហ្វេ​ផង​ដែរ​។ ​​៣. ពិនិត្យ​បញ្ហា​ដំណេក ពេល​​គេង​លក់​ស្កប់​ស្កល់​ រាង​កាយ​យើង​​ ផលិត​អ័រម៉ូន​ប្រឆាំង​ការ​បញ្ចេញ​ទឹក​នោម​ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​រាង​កាយ​អាច​រក្សា​ទឹក​ក្នុង​រាង​កាយ​បាន​ពេញ​មួយ​យប់​។ សម្រាប់​អ្នក​មាន​បញ្ហា​ដំណេក​ ដូច​ជា​ដេក​បាត់​ដង្ហើម​ ដែល​មិន​អាច​គេង​លក់​ស្កប់​ស្កល់​បាន នាំ​ឲ្យ​រាង​កាយ​មិន​អាច​ផលិត​អ័រម៉ូន​នេះ​គ្រប់​គ្រាន់​នោះ​ទេ​។ បន្ថែម​ពី​នេះ ការ​ធ្លាក់​ចុះ​កម្រិត​អុកស៊ីសែន ពេល​គេង​បាត់​ដង្ហើម ភ្ញោច​ឲ្យ​តម្រង​នោម​បញ្ចេញ​ជាតិ​ទឹក​ពី​រាង​កាយ​កាន់​តែ​ច្រើន​។ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ក្អក ឬសើច នាំឲ្យ​លេចនោមមិនដឹងខ្លួន មានការពន្យល់បែបនេះ

​នៅ​ពេល​​ក្អក​​​លេច​នោម​ដោយ​អចេតនា​ វា​ជា​លទ្ធផល​នៃ​សកម្មភាព​រាងកាយ​ ឬ​សកម្មភាព​​ដែល​ដាក់​សម្ពាធ​លើ​ប្លោក​នោម​ នាំឲ្យមាន​អាការៈ​លេច​នោម​  ហើយ​មនុស្ស​ស្រីវ័យ​ចំណាស់​មានភាគរយ​កើត​ច្រើន​ជាង​ស្រ្តីវ័យក្មេង​។ ចំពោះ​អ្នក​ដែល​មាន​អាការៈ​លេច​នោម​ អាច​លេច​ចេញ​​នៅ​ពេល​​ក្អក​ ឬ​​ធ្វើ​សកម្មភាព​ដូច​​ក្រោម​នេះ កណ្ដាស់​ រត់​ ឬ​លោត​ រួម​ភេទ​ សើច​ លើក​វត្ថុ​ធ្ងន់​ៗ​ ក្អួត​ ក្រោក​​ឈរ​ អំឡុង​ពេល​ធ្វើ​សកម្មភាព​ទាំង​នេះ​ អ្នក​ខ្លះ អាច​លេច​នោម​នៅ​ក្នុង​បរិមាណ​តិចតួច​។ មូលហេតុ​នៃ​អាការៈ​លេច​នោម​ ​ការ​លេច​នោម​កើត​ឡើង​នៅ​ពេល​ដែល​សាច់ដុំ​ និង​ជាលិកា​អាង​ត្រគាក​ ដែល​ទ្រទ្រង់​ប្លោក​នោម​ និង​គ្រប់គ្រង​បំពង់​ទឹក​នោម​​ចុះ​ខ្សោយ​ ហើយ​សាច់ដុំ​នឹង​មិន​អាច​ទ្រទ្រង់​ប្លោក​នោម​បាន​ត្រឹមត្រូវ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ទឹក​នោម​លេច​ចេញ​មក​ក្រៅ​។ មាន​កត្តា​ជា​ច្រើន​ដែល​អាច​បំផ្លាញ​សាច់ដុំ​ទាំង​នេះ​​ ហើយ​វា​មាន​លក្ខណៈ​ខុស​ៗ​គ្នា​រវាង​បុរស​ និង​​ស្ត្រី​។ ចំពោះ​ស្រី​ៗ​យើង មូលហេតុ​ទូទៅ​ដែល​បំផ្លាញ​សាច់ដុំ​បាត​អាង​ត្រគាក​ គឺ​​ការ​មាន​ផ្ទៃពោះ​ និង​ការ​សម្រាល​កូន​។ ចំណែក​ឯ​បុរស​វិញ​​ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​លេច​នោម​នេះ​ គឺ​ដោយ​សារ​តែ​ការ​វះកាត់​ក្រពេញ​ប្រូស្តាត​​។ កត្តា​ហានិភ័យ​នៃ​ការ​លេច​នោម​ កត្តា​មួយ​ចំនួន ​អាច​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​ជួប​ប្រទះ​បញ្ហា​លេច​នោម​​ខណៈ​ពេល​ក្អក​។​ យ៉ាង​ណា​មិញ​ ស្រី​ៗ​យើង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មាន​អាការៈ​នេះ​។ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ១៣%​នៃ​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​១៩​ដល់​៤៤​ និង​២០%​នៃ​ស្ត្រី​ដែល​មាន​អាយុ​ចាប់​ពី​៤៥​ឆ្នាំ​ ដល់​​៦៤​ឆ្នាំ​​​នឹង​វិវត្តន៍​ទៅ​ជា​អាការៈ​លេច​នោម​។ ទន្ទឹម​នឹង​នេះ​ដែរ​​ ស្រីៗ​ដែល​សម្រាល​កូន​តាម​ធម្មជាតិ​អាច​វិវត្ត​ទៅ​ជា​អាការៈ​លេច​នោម​ខ្លាំង​ជាង​ស្រី​ៗ​ដែល​សម្រាល​កូន​ដោយ​ការ​វះកាត់​។ កត្តា​ហានិភ័យ​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​វិវត្តន៍​ទៅ​ជា​ការ​លេច​នោម​ រួម​មាន​៖ អាយុ​ច្រើន​ជាង​៧០​ឆ្នាំ​ ធាត់ ធ្លាប់​ធ្វើ​ការ​វះកាត់​អាង​ត្រគាក​ពី​មុន​ ជក់​បារី​ មាន​បញ្ហា​សុខភាព​ដូចជា​ប្លោក​នោម​​សកម្ម​ជ្រុល​ ​ប្រឈម​នឹង​ការ​ទល់​លាមក​រ៉ាំរ៉ៃ​ ស្រុត​ចុះ​សរីរាង្គ​អាង​ត្រគាក មាន​ប្រវត្តិ​ឈឺ​ឆ្អឹង​ខ្នង​ផ្នែក​ខាង​ក្រោម​ ​មាន​ជំងឺ​ណា​មួយ​ដែល​បណ្ដាល​ឲ្យ​កណ្ដាស់​ ឬ​ក្អក​រ៉ាំរ៉ៃ​ ​មាន​ប្រវត្តិ​លេង​កីឡា​ដែល​ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ការ​ព្យាបាល​ ​ជាក់ស្ដែង មាន​ជម្រើស​ជា​ច្រើន​ក្នុង​ការ​​ព្យាបាល​អាការៈ​លេច​នោម​នេះ រួម​មាន​៖ ការ​ផ្លាស់ប្ដូរ​បែបបទ​រស់​នៅ មាន​ដូច​ជា​ ឈប់​ជក់​បារី​ សម្រក​ទម្ងន់​ ឬ​រក្សា​ទម្ងន់​ខ្លួន​សមស្រប​ និង​ជៀសវាង​ ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​។ ការ​​ព្យាបាល​ដោយ​ចលនា​ ដូចជា​​ការ​ធ្វើ​លំហាត់​ប្រាណ ការ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ និង​ ការ​វះកាត់ ជាដើម​​។


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

នោមញឹកពេលកំពុង​ស្ថិតក្នុង​ផែនការសម្រកទម្ងន់ គួរបារម្ភអត់?

​នៅ​ពេល​​យើង​សម្រេច​ចិត្ត​សម្រក​ទម្ងន់​ ​របប​អាហារ​ និង​បែប​បទ​រស់​នៅ​របស់​យើង​ក៏​កំពុង​តែ​ផ្លាស់ប្ដូរ​​ដូច​គ្នា។​ ​​ជាមួយ​គ្នា​នេះ​ដែរ​ គ្នា​យើង​អាច​នឹង​កត់​សម្គាល់​ឃើញ​ថា​ យើង​នោម​ញឹកញាប់​ជាង​ធម្មតា​។​ តើ​អាការៈ​នោម​ញឹកញាប់​នេះ​ មាន​ទំនាក់ទំនង​នឹង​ការ​ស្រក​ទម្រន់​ដែរ​ឬ​ទេ? ហើយ​តើ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ឬ​យ៉ាង​ណា​? ​ការ​ស្រក​ទម្ងន់​ និង​ការ​នោម​ញឹកញាប់​ នៅពេល​ជាតិ​ខ្លាញ់​ត្រូវ​បាន​បំបែក​ចេញ​ វា​នឹង​បញ្ចេញ​សារធាតុ​រាវ​ដែល​ត្រូវ​កម្ចាត់​ចេញ​ពី​រាងកាយ​​តាម​រយៈ​​ញើស​ និង​ទឹក​នោម​។ជាក់​ស្ដែង​ កោសិកា​ខ្លាញ់​ផ្ទុក​ជាតិ​ខ្លាញ់​ ហើយ​នៅ​ពេល​ដែល​យើង​មាន​ខ្លាញ់​តិច​ជាង​មុន​ ដោយ​សារ​តែ​កង្វះ​កាឡូរី កោសិកា​ខ្លាញ់​នឹង​បញ្ចេញ​ជាតិ​ខ្លាញ់​ដែល​ស្តុក​ទុក​ទៅ​ក្នុង​រាងកាយ​​ដើម្បី​ប្រើប្រាស់​សម្រាប់​មុខងារ​ទូទៅ​។ ​ប្រសិនបើ​គ្នា​យើង​បំពេញ​កាឡូរី​តិចតួច​ វា​នឹង​មិន​មាន​ខ្លាញ់​បន្ថែម​ដើម្បី​បំពេញ​កោសិកា​ខ្លាញ់​ឡើយ​ ដូច្នេះ​ហើយ​​បរិមាណ​ខ្លាញ់​​នឹង​ថយ​ចុះ​។ ចុង​ក្រោយ​ កោសិកា​ខ្លាញ់​ដែល​ថយ​ចុះ​ទាំង​នោះ​នឹង​បំបែក​ដោយ​រាងកាយ​ ដើម្បី​ប្រែ​ក្លាយ​ជា​ប្រភព​ថាមពល​ ហើយ​ថាមពល​ត្រូវ​បាន​បញ្ចេញ​ជា​ទម្រង់​​​កាបូនឌីអុកស៊ីត​ដែល​យើង​ដកដង្ហើម​​ចេញ​ និង​ទឹក​ នៅ​ពេល​ដែល​យើង​បែក​ញើស​ ឬ​នោម​។ មូល​ហេតុ​នោម​ញឹក​ពេល​សម្រកទម្ងន់​ក៏អាច​មកពី​៖​ ផ្លាស់ប្ដូរ​របប​អាហារ ដោយ​ការ​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​ច្រើន​ជាង​មុន​ ញ៉ាំ​ទឹក​ច្រើន​​ ញ៉ាំ​ជាតិ​កាហ្វេ​ច្រើន ភាព​ខុស​គ្នា​រវាង​បុរស​ និង​ស្ត្រី​ ទាំង​​បុរស​ និង​ស្ត្រី​អាច​ប្រឈម​នឹង​ការ​នោម​ញឹកញាប់​ នៅ​ពេល​ដែល​ស្រក​ទម្ងន់​ ប៉ុន្តែ​មាន​ចំណុច​ខុស​គ្នា​បន្តិចបន្តួច​។ ដោយ​សារ​តែ​កម្រិត​នៃ​ម៉ាស​សាច់ដុំ​គ្មាន​ខ្លាញ់​ខ្ពស់​ បុរស​​អាច​ស្រក​ទម្ងន់​​ក្នុង​អត្រា​លឿន​ជាង​ស្ត្រី​​ភាគ​ច្រើន​ ដែល​អាច​បណ្ដាល​ឲ្យ​បាត់បង់​ជាតិ​ខ្លាញ់​យ៉ាង​ឆាប់​រហ័ស​ និង​បង្កើន​ការ​នោម​ច្រើន​។ ផ្ទុយ​ទៅ​វិញ​ ស្រី​ៗ​យើង​​មាន​ម៉ាស​ខ្លាញ់​ច្រើន​ជាង​បុរស​ ដូច្នេះ​ហើយ​​យើង​អាច​​នោម​ញឹកញាប់​​រយៈពេល​យូរ​​នៅ​ពេល​ដែល​យើង​ស្រក​ទម្ងន់​។ ​ពេល​ណា​​យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​? រាល់​ការ​​នោម​ញឹកញាប់​​ ​ដែល​ជា​លទ្ធផល​នៃ​ការ​សម្រក​ទម្ងន់​​​នឹង​​មិន​បញ្ចប់​ឡើយ​ ដរាប​ណា​យើង​បន្ត​ការ​សម្រក​ទម្ងន់​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​មិន​ព្យាយាម​សម្រក​ទម្ងន់​ទេ​នោះ ហើយ​សង្កេត​ឃើញ​ការ​កើន​ឡើង​នៃ​ការ​នោម​ គ្នា​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​។​ នៅ​ក្នុង​ករណី​នេះ​​ ការ​នោម​ញឹកញាប់​​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​។


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ទឹក​នោម​ល្អក់​ អាច​បណ្ដាល​មក​ពី​ញ៉ាំ​ទឹក​ដោះ​គោ​ដែរ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ​ទឹក​នោម​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ ដែល​គ្នា​យើង​មិន​ធ្លាប់​ដឹង​ពី​មុន​មក​។​ តាម​រយៈ​ពណ៌ ក្លិន​ pH និង​​ទម្ងន់ជាក់លាក់​ វា​​ធ្វើ​ឲ្យ​យើង​ដឹង​ពី​សុខភាព​រាងកាយ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ មិន​មែន​រាល់​ការ​ប្រែប្រួល​ទឹក​នោម​ សុទ្ធ​តែ​ជា​សញ្ញា​ព្រមាន​អំពី​​បញ្ហា​សុខភាព​នោះ​ទេ​។ ទឹក​នោម​ធម្មតា​ ទឹក​នោម​ភាគ​ច្រើន​មាន​ពណ៌​ថ្លា​ ពណ៌​លឿង​ ឬ​ពណ៌​លឿង​ទុំ​ អាស្រ័យ​លើ​កំហាប់​នៃ​សូលុយស្យុង​។​ សារធាតុ​Urochrome គឺ​ជា​សារធាតុ​​ដែល​ផ្ដល់​ពណ៌​ដល់​​ទឹក​នោម​ឲ្យ​មាន​ពណ៌​លឿង​។ ការ​ប្រែប្រួល​ពណ៌​ទឹក​នោម​ដែល​យើង​នឹង​ស្មាន​មិន​ដល់​ អាច​​បង្ក​ជា​ការ​រំខាន​ ប៉ុន្តែ​វា​ពុំ​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។​ ជាក់​ស្ដែង​ ខណៈ​​ទឹក​នោម​ពណ៌​ក្រហម​ ឬ​ផ្កា​ឈូក​ អាច​​បង្ហាញ​ពី​វត្តមាន​នៃ​ឈាម​ និង​អាច​​​​​ជា​​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន​ ពណ៌​ទឹក​នោម​ល្អក់​​​អាច​បណ្ដាល​មក​ពី​អាហារ​ដែល​យើង​ញ៉ាំ​ប៉ុណ្ណោះ​។ ​ទឹក​ដោះ​គោ​ និង​ផូស្វាត​ ​ផូស្វាត​ជា​អេឡិចត្រូលីត​សំខាន់​មួយ​នៅ​ក្នុង​រាងកាយ​របស់​យើង​ ដែល​ទទួល​បាន​ពី​អាហារ​។ របប​អាហារ​ និង​ជាតិ​ទឹក​ប៉ះពាល់​ដល់​កំហាប់​អេឡិចត្រូលីត​នៅ​ក្នុង​ឈាម​។​ ការ​រក្សា​លំនឹង​អេឡិចត្រូលីត​ឲ្យ​បាន​ត្រឹមត្រូវ​ គឺ​ចាំបាច់​បំផុត​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​។​ ផូស្វាត​ដែល​កើត​ឡើង​លក្ខណៈ​ធម្មជាតិ​ គឺ​ជា​សមាសធាតុ​ផ្សំ​នៃ​ទឹក​ដោះ​​របស់​សត្វ​ ក៏​ដូចជា​ពពួក​​សណ្ដែក​ជា​ច្រើន​ប្រភេទ​។ ​រី​​ឯ​ការ​ញ៉ាំ​ទឹក​ដោះ​គោ​គួប​ផ្សំ​នឹង​ជាតិ​ទឹក​ អាច​បណ្ដាល​ឲ្យ​ផូស្វាត​ក្នុង​ឈាម​កើន​ឡើង​។​ ដូច្នេះ​ហើយ​​ ផូស្វាត​ដែល​លើស​នេះ​ ត្រូវការ​សម្អាត​ចេញ​ពី​ឈាម​តាម​រយៈ​តម្រង​នោម​ និង​ការ​បញ្ចេញ​ទឹក​នោម​។ ការ​បញ្ចេញ​ផូស្វាត​លើស​​ក្នុង​ទឹក​នោម​ និង​ទឹក​នោម​ល្អក់​ ​ទឹក​នោម​ល្អក់​មាន​មូលហេតុ​​មួយ​​ចំនួន​ ដូច​ជា​វត្តមាន​កោសិកា​ឈាម​ស​ដែល​កើត​ឡើង​នៅ​ពេល​​មាន​ការ​បង្ក​រោគ​តាម​ផ្លូវ​ទឹក​នោម​​។ល​។ យ៉ាង​ណា​មិញ វា​ក៏​​អាច​បង្ក​ឡើង​​ដោយ​វត្តមាន​​​សំបោរ​ ខ្លាញ់​ ឬ​កោសិកា​Epithelial​ផង​ដែរ​។​ នៅ​ក្នុង​ករណី​​ខ្លះ​​ លទ្ធផល​នៃ​ការ​បញ្ចេញ​ផូស្វាត​ដែល​លើស​នៅ​ក្នុង​ទឹក​នោម​ គឺ​ជា​រឿង​​​ធម្មតា ដែល​កើត​ឡើង​បន្ទាប់​ពី​ញ៉ាំ​ទឹក​ដោះ​គោ​ ឬ​អាហារ​ដែល​មាន​ជាតិ​ផូស្វាត​ ហើយ​កត្តា​នេះ​បណ្ដាល​ឲ្យ​ទឹក​នោម​មាន​ពណ៌​ល្អក់​​​ជា​បណ្ដោះអាសន្ន​។ ការ​ព្យាបាល​ នៅ​ក្នុង​ករណី​បញ្ចេញ​ផូស្វាត​លើស​នៅ​ក្នុង​ទឹក​នោម​​ដោយ​សារ​តែ​របប​អាហារ​មួយ​ចំនួន​ គឺ​ពុំ​ចាំបាច់​ធ្វើការ​ព្យាបាល​ឡើយ​។​ នៅ​ពេល​ដែល​​គ្រីស្តាល់​លើស​ត្រូវ​បាន​បញ្ចេញ​ចោល​តាម​រយៈ​ទឹក​នោម​ ពណ៌​ទឹកនោម​​នឹង​អាច​ត្រលប់​មក​សភាព​ធម្មតា​វិញ​។​ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ឆ្ងល់​អត់​ នោម​ច្រើន​​នៅ​ពេល​យប់​បណ្ដាល​មក​ពី​អ្វី​? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជា​ធម្មតា​ បរិមាណ​នៃ​ការ​ផលិត​​ទឹក​នោម​នៅ​ក្នុង​រាងកាយ​របស់​យើង​នឹង​​ថយ​ចុះ​នៅ​ពេល​យប់​ ​ជា​ហេតុ​នាំ​ឲ្យ​គ្នា​យើង​​អាច​គេង​បាន​៦​ទៅ​៨​ម៉ោង​ ដោយ​​មិន​ចាំបាច់​នោម​ឡើយ​។ យ៉ាង​ណា​មិញ​ មនុស្ស​មួយ​ចំនួន​ភ្ញាក់​ពី​គេង​ញឹកញាប់​ ដើម្បី​ទៅ​នោម​នៅ​ពេល​យប់​ ដែល​កត្តា​នេះ​ប៉ះពាល់​​ដល់​វដ្ដ​ដំណេក​​យ៉ាង​ខ្លាំង​។ មូលហេតុ​ ​​ការ​ផឹក​​ជាតិ​ទឹក​ច្រើន​ជ្រុល​ នៅ​អំឡុង​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​យើង​នោម​ញឹកញាប់​នៅ​ពេល​យប់​។​ ចំណែក​ឯ​ការ​ញ៉ាំ​ជាតិ​​កាហ្វេអ៊ីន​ និង​គ្រឿង​ស្រវឹង​ក្រោយ​អាហារ​​ពេល​ល្ងាច​ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​នេះ​ដែរ​។ ​​មូលហេតុ​​នៃ​ការ​នោម​​យប់​ដទៃ​ទៀត​ រួម​មាន​៖ ការ​ឆ្លង​មេរោគ​នៃ​ប្លោក​នោម​ ឬ​បំពង់​ទឹក​នោម​ ផឹក​គ្រឿង​ស្រវឹង​ កាហ្វេ​អ៊ីន​ ​ឬ​សារធាតុ​រាវ​ផ្សេង​ៗ​មុន​ពេល​ចូល​គេង​ ក្រពេញ​ប្រូស្តាត​រីក​ធំ​ (BPH) ​មាន​ផ្ទៃពោះ​ លក្ខខ័ណ្ឌ​ផ្សេង​ទៀត​ ដែល​អាច​នាំ​​ឲ្យ​មាន​បញ្ហា​រួម​មាន​៖ ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ​ ជំងឺ​ទឹក​នោម​ផ្អែម​ ផឹក​ទឹក​ច្រើន​ជ្រុល​ ជំងឺ​ខ្សោយ​បេះដូង​ កម្រិត​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​ខ្ពស់​ ​ថ្នាំ​មួយ​ចំនួន​ រួម​មាន​ថ្នាំ​បញ្ចុះ​ទឹក​នោម​ ហើម​ជើង​ ​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ភ្ញាក់​ញឹកញាប់​នៅ​ពេល​យប់​ដើម្បី​បត់​ជើង​តូច​ ក៏​អាច​​​ផ្សារ​​ភ្ជាប់​ទៅ​នឹង​ការ​គេង​​មិន​ដក​ដង្ហើម​ និង​បញ្ហា​ដំណេក​ផ្សេង​ទៀត​។​ ​ការ​នោម​ច្រើន​នៅ​ពេល​យប់ ​អាច​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​បញ្ហា​នៃ​ការ​គេង​​អាច​គ្រប់គ្រង​បាន​។​ ស្រ្តេស​ និង​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាល​ឲ្យ​យើង​ភ្ញាក់​នៅ​ពេល​យប់​ដែរ​។ ​ការ​ថែទាំ​នៅ​ផ្ទះ​ ដើម្បី​តាមដាន​បញ្ហា​នេះ យើង​គប្បី​៖ កំណត់​​បរិមាណ​ទឹក​ដែល​យើង​ផឹក​ប្រចាំ​ថ្ងៃ​ ​​ភាព​ញឹកញាប់​ និង​បរិមាណ​នៃ​ការ​នោម​។ កត់ត្រា​ទម្ងន់​រាងកាយ​របស់​យើង​ជា​ប្រចាំ​​។ ពេល​ណា​​យើង​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​? គ្នា​យើង​គួរ​ទាក់ទង​ទៅ​​កាន់​គ្រូពេទ្យ​ ប្រសិនបើ​៖ ភ្ញាក់​​ព្រោះ​ឈឺ​នោម​ញឹកញាប់​ ដែល​​បន្ត​រយៈ​ពេល​ច្រើន​ថ្ងៃ​។ ​ធុញ​ថប់​នឹង​ចំនួន​ដង​នៃ​ការ​នោម​នៅ​ក្នុង​ពេល​យប់​។ ​មាន​អារម្មណ៍​ក្រហាយ​នៅ​ពេល​នោម​។​​​​​


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

តែ ជា​ភេសជ្ជៈ​មួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចធ្វើ​ឲ្យ​នោម​ញឹកញាប់

មាន​អាហារ​មួយ​ចំនួន​​អាច​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ រួម​ទាំង​ភេសជ្ជៈ​មួយ​ប្រភេទ​ គឺ​តែ។​ ​ជាក់​ស្ដែង ​តែ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​​វា​ក៏​មាន​ផ្ទុក​សមាសធាតុ​​បញ្ចុះ​ទឹក​នោម​ ដែល​ធ្វើ​ឲ្យ​យើង​នោម​ញឹក​ញាប់​ផង​ដែរ​។ អាហារ​​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ តែ​គឺ​ជា​ក្រុម​ភេសជ្ជៈ​ដែល​មាន​​ផ្ទុក​សារធាតុ​គីមី​ ឬ​សារធាតុ​ផ្សំ​ដែល​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ ដោយ​វា​មាន​ផ្ទុក​កាហ្វេអ៊ីន​ និង​ថ្នាំ​បញ្ចុះ​ទឹក​នោម​​ធម្មជាតិ​។​ ​សមាសធាតុ​ផ្សំ​ទាំង​២​នេះ​ អាច​ធ្វើ​ឲ្យ​យើង​នោម​ញឹកញាប់​។​ អាហារ​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ រួម​មាន​៖ កាហ្វេ​ ប៉េងប៉ោះ​ គ្រឿង​ស្រវឹង​ ​ទឹក​ខ្មេះ ​​ផ្លែឈើ​មាន​ជាតិ​អាស៊ីដ​ និង​ទឹក​ផ្លែឈើ​ សូកូឡា​ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូន​ ប្រសិនបើ​យើង​នោម​ញឹកញាប់​ ឬ​​មាន​បញ្ហា​ទាក់ទង​នឹង​ប្លោក​នោម​ ដូចជា​រលាក​​ប្លោក​នោម​ យើង​គប្បី​កាត់​បន្ថយ​អាហារ​ដែល​បណ្ដាល​ឲ្យ​រលាក​មួយ​រយៈ​​។​ ​​​ការ​រលាក​ប្លោក​នោម​​នឹង​ថយ​ចុះ​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ។​ នៅ​ពេល​ដែល​ប្លោក​នោម​​លែង​​រលាក​ យើង​ក៏​មិន​នោម​ញឹកញាប់​ដូច​គ្នា។​ បន្ថែម​ពី​នេះ​ គ្នា​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ប្រសិនបើ​មាន​រោគ​សញ្ញា​រលាក​ប្លោក​នោម​។​ ជាតិ​កាហ្វេអ៊ីន​ និង​ការ​នោម​ ​តែ​ជា​ច្រើន​​​មាន​ផ្ទុក​ជាតិ​​កាហ្វេអ៊ីន​ ដែល​ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ធម្មជាតិ​​។​ ​ខណៈ​ដែល​តែ​មាន​​បរិមាណ​កាហ្វេអ៊ីន​ខុស​ៗ​គ្នា​ ​បរិមាណ​ណា​មួយ​ក៏​អាច​ធ្វើ​ឲ្យ​យើង​នោម​ញឹក​ញាប់​​ដែរ​។​ ​យោង​តាម​Cleveland Clinic កាហ្វេអ៊ីន​ធ្វើ​ឲ្យ​​ប្លោក​នោម​កន្ត្រាក់​ញឹកញាប់ ហើយ​​​ការ​កន្ត្រាក់​នេះ​​ធ្វើ​ឲ្យ​យើង​ឈឺ​នោម​។​ ការ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​របប​អាហារ​អាច​ជួយ​កាត់​បន្ថយ​ការ​នោម​ញឹកញាប់​បាន​។​ ថ្នាំ​បញ្ចុះ​ទឹក​នោម​ធម្មជាតិ​ ផលិតផល​តែ​ធម្មជាតិ​​ជា​ច្រើនប្រភេទ ក៏​​​​មិន​មាន​ជាតិ​កាហ្វេអ៊ីន​ដែរ​​ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​យើង​នោម​ញឹកញាប់​ ពីព្រោះ​វា​​ផលិត​ចេញ​ពី​ថ្នាំ​បញ្ចុះ​ទឹក​នោម​ធម្មជាតិ​។​ ជាក់​ស្ដែង​ ​តែ​បៃតង​ គឺ​ជា​ភេសជ្ជៈ​សុខភាព​ដ៏​ពេញ​និយម​ និង​​​​គ្មាន​​ជាតិ​កាហ្វេអ៊ីន​ ប៉ុន្តែ​​វា​ក៏​អាច​​ធ្វើ​ឲ្យ​យើង​នោម​ញឹកញាប់​។ មូលហេតុ​ដទៃ​ទៀត​​ធ្វើ​ឲ្យ​​នោម​ញឹកញាប់ ​​​​​​ខណៈ​ដែល​ការ​ញ៉ាំ​តែ​អាច​បណ្ដាល​ឲ្យ​យើង​នោម​ញឹកញាប់​ ​មូលហេតុ​ដទៃ​ទៀត​ក៏​​​​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នោម​ញឹកញាប់​នេះ​​ដែរ​ ប៉ុន្តែ​វា​​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា៖ ទឹក​នោម​ផ្អែម​ ជាតិ​កាល់ស្យូម​ច្រើន​ពេក​ និង​តិច​ពេក​នៅ​ក្នុង​រាងកាយ ការ​បង្កររោគ​លើ​ផ្លូវ​ទឹក​នោម ខូចតម្រង​នោម​ ក្រពេញ​ប្រូស្តាត​រីក​ធំ ការ​ប្រើប្រាស់​ថ្នាំ​ដែល​មាន​សារធាតុ​បញ្ចុះ​ទឹក​នោម។


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ទម្លាប់​ខុស​ឆ្គង​ពេល​នោម​ទាំង​នេះ​ អាច​ប៉ះពាល់​អាង​ត្រគាក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​យើង​អនុវត្ត​​ទម្លាប់​ល្អ​រាល់​ពេល​នោម​ ​សាច់​ដុំ​បាត​អាង​ត្រគាក​របស់​យើង​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​។​ បន្ថែម​ពី​នេះ​ វា​ក៏​មាន​សារសំខាន់​ក្នុង​ការ​ថែទាំ​ប្លោក​នោម​ឲ្យ​មាន​សុខភាព​ល្អ​ផង​ដែរ​។​ ពិត​ណាស់​ ការ​ចំណាយ​ពេល​ដើម្បី​សម្រាក​សាច់​ដុំ​​បាត​អាង​ត្រគាក​ឲ្យ​បាន​ពេញលេញ​ ខណៈ​ពេល​នោម​ នឹង​​ជួយ​ឲ្យ​ប្លោក​នោម​​ទំនេរ​ ​ហើយ​វា​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​​ការ​ឆ្លង​មេរោគ​​ប្លោក​នោម​ និង/​ឬ​ការ​ចុះ​ខ្សោយ​សាច់​ដុំ​នៅ​​​បាត​អាង​ត្រគាក​។​ ​​យ៉ាង​ណា​មិញ​​ ស្រី​ៗ​​មួយ​ចំនួន​បាន​បង្កើត​កំហុស​ឆ្គង​នៅ​ពេល​នោម​​ដូច​ខាង​ក្រោម​ ដែល​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​អាង​ត្រគាក​។ ​១. ជូត​ពី​ខាង​​ក្រោយ​មក​ខាង​មុខ​ ប្រសិនបើ​យើង​ជូត​ ឬ​លាង​ពី​ផ្នែក​ខាង​ក្រោយ​ទៅ​ខាង​មុខ​ វា​អាច​​ធ្វើ​ឲ្យ​លាមក​ ​និង​សារធាតុ​​រាវ​ខិត​ជិត​ទៅ​ក្បែរ​បង្ហួរ​នោម​ ឬ​រន្ធ​ទឹក​នោម​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​។​ ដូច្នេះ​ហើយ​ នៅ​រាល់​ពេល​ដែល​យើង​ប្រើ​​បន្ទប់​ទឹក​ ​យើង​គប្បី​ជូត​ពី​ផ្នែក​ខាង​មុខ​ទៅ​ខាង​ក្រោយ​ ទើប​ជា​ការ​ប្រសើរ​។ ២. ​ប្រឹង​នោម​ ការ​​ខំ​ទប់​ដង្ហើម​​ ខណៈ​ពេល​នោម​ ឬ​រុញ​សាច់​ដុំ​ពោះ​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​នោម​មិន​បង្ក​ជា​ផល​ប៉ះពាល់​ឡើយ​ ប្រសិនបើ​យើង​ធ្វើ​វា​ម្ដងម្កាល​។​ ប៉ុន្តែ​​ប្រសិនបើ​ក្លាយ​ជា​​ទម្លាប់​វិញ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ប្លោក​នោម​របស់​យើង​ចុះ​ខ្សោយ​ ហើយ​ថែម​ទាំង​​​ទាញ​សរីរាង្គ​អាង​ត្រគាក​។​ កត្តា​នេះ​អាច​បង្ក​ឲ្យ​កើត​មាន​បញ្ហា​ជា​ច្រើន​ រួម​ទាំង​​ស្រុត​ចុះ​នៃ​សរីរាង្គ​អាង​ត្រគាក​ ពិបាក​ក្នុង​ការ​ធ្វើ​ឲ្យ​ប្លោក​នោម​ទំនេរ ​និង​​អាច​រួម​ចំណែក​ដល់​ការ​កើត​មាន​ជំងឺ​ឫស​ដូង​បាត​ថែម​ទៀត​ផង​។ ស្រីៗ​យើង​គប្បី​បន្ធូរ​​សម្ពាធ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ឲ្យ​ចរន្ត​ទឹក​នោម​របស់​យើង​ហូរ​ចេញ​តាម​ល្បឿន​ធម្មតា​​។ ៣. ​នោម​ប្រញាប់ប្រញាល់​ ​​​​​​​ទោះ​បី​ជា​យើង​មិន​មាន​ពេល​ច្រើន​ ប៉ុន្តែ យើង​មិន​គួរ​ប្រញាប់ប្រញាល់​ ខណៈ​ពេល​ប្រើប្រាស់​បង្គន់​​ឡើយ​។​ ការ​នោម​ប្រញាប់​ពេក នឹង​​ធ្វើ​ឲ្យ​​​ប្លោក​នោម​​មិន​ទំនេរ​ ដែល​អាច​ឈាន​ដល់​ការ​លេច​ធ្លាយ​នោម​ ឬ​កើត​មាន​​បញ្ហា​ផ្សេង​ៗ​។​ ជំនួស​មក​វិញ​ យើង​​គួរ​តែ​ចំណាយ​ពេល​​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​រាល់​ពេល​ប្រើប្រាស់​បន្ទប់​ទឹក​​។ ៤. ​ប្រឹង​ទប់​នោម​យូរ​​ ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​​មិន​អើពើ​នឹង​​ការ​ឈឺ​នោម​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្លោកនោម​របស់​យើង​ ក៏​ដូចជា​ធ្វើ​ឲ្យ​មុខងារ​ធម្មតា​​ថយ​ចុះ​។​ ប្រសិនបើ​យើង​ចង់​នោម​ ប៉ុន្តែ​យើង​ព្យាយាម​​ទប់​វា​រយៈពេល​យូរ​ម៉ោង​ (៥​ម៉ោង​ ឬ​ច្រើន​ជាង​នេះ​) យើង​អាច​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ចុះ​ខ្សោយ​​ក្នុង​ការ​​ទទួល​ដំណឹង​នៅ​ពេល​ដែល​ផ្លោក​នោម​ពេញ​ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

​ការ​ធ្វើ​​​​លំហាត់​ប្រាណ​​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​ទឹក​នោម​ដែរ​ឬ​ទេ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រព័ន្ធ​ទឹក​នោម​​​​មាន​តម្រង​នោម​ និង​​ប្លោក​នោម​ រួម​ទាំង​បំពង់​បង្ហូរ​នោម ​ និង​​បង្ហួរ​នោម​។​ ​វា​មាន​មុខងារ​ច្រើន​ ដូចជា​បញ្ចេញ​ជាតិ​ពុល​ពី​រាង​កាយ​ ​រក្សា​បរិមាណ​ជាតិ​ទឹក​ក្នុង​រាងកាយ​ និង​តុល្យភាព​អាស៊ីដ​ កំណត់​កម្រិត​អេឡិចត្រូលីត​ ព្រម​ទាំង​​បញ្ចេញ​អ័រម៉ូន​សំខាន់​ៗ​មួយ​ចំនួន​។​ ពិត​ណាស់​ ការ​ធ្វើ​លំហាត់​ប្រាណ​ជះ​​​ឥទ្ធិពល​​​​​ដល់​​ប្រព័ន្ធ​ទឹក​នោម​តាម​វិធី​ទាំង​នេះ​។ ១. លំហូរ​ឈាម​ទៅ​កាន់​តម្រង​នោម​ នៅ​ពេល​ដែល​យើង​ហាត់​ប្រាណ​ លំហូរ​ឈាម​ទៅ​កាន់​តម្រង​នោម​នឹង​ថយ​ចុះ​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​សកម្មភាព​របស់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ស្វយ័ត។​ ការ​កាត់​បន្ថយ​លំហូរ​ឈាម​នេះ​ គឺ​ចាំបាច់​ក្នុង​ការ​រក្សា​សម្ពាធ​ឈាម​ នៅ​ពេល​ដែល​សរសៃ​ឈាម​រីក​រាលដាល​នៅ​ក្នុង​សាច់​ដុំ​​កំពុង​ដំណើរ​ការ​។​ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​លំហូរ​ឈាម​នេះ​ បរិមាណ​សារធាតុ​រាវ​ត្រូវ​បាន​ច្រោះ​ដោយ​តម្រង​នោម​ក៏​ត្រូវ​បាន​កាត់​បន្ថយ​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​ពី​កម្រិត​មធ្យម​ទៅ​ខ្លាំង​ ដែល​ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​ការ​ផលិត​ទឹក​នោម​ថយ​ចុះ​។ ២. រក្សារ​ សូដ្យូម​ និង​តុល្យភាព​អង្គធាតុ​រាវ​ ជា​មួយ​គ្នា​នេះ​ដែរ​ យើង​អាច​បាត់បង់​បរិមាណ​សារធាតុ​រាវ​សំខាន់​ៗ​ ដូចជា​សូដ្យូម​មួយ​ចំនួន​​ទៅ​ក្នុង​ញើស​ ​ពេល​​យើង​ធ្វើ​លំហាត់​ប្រាណ​។​ ដើម្បី​រក្សា​លំនឹង​សារធាតុ​រាវពេល​យើង​ហាត់​ប្រាណ​​ ​តម្រង​នោម​បាន​រក្សា​ជាតិ​សូដ្យូម​ និង​​ស្រូប​យក​ជាតិ​ទឹក​ម្ដង​ទៀត​ ​ដែល​​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ការ​ផលិត​ទឹក​នោម​។ ទោះ​បី​ជា​បរិមាណ​សារធាតុ​រាវ​​ដែល​បាន​បម្រុង​ទុក​តាម​វិធី​នេះ​​ ​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​មាន​ចំនួន​តិចតួច​ បើ​ប្រៀបធៀប​ទៅ​នឹង​បរិមាណ​ដែល​យើង​បែក​ញើស​ ប៉ុន្តែ​តម្រង​នោម​នៅ​តែ​បន្ត​រក្សា​ជាតិ​សូដ្យូម​រយៈពេល​ច្រើន​ម៉ោង​ ឬ​ច្រើន​ថ្ងៃ​ បន្ទាប់​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា​ ដើម្បី​ស្តា​​កម្រិត​ធម្មតា​វិញ​​។ ៣. ផល​ប៉ះពាល់​អ័រម៉ូន​លើ​តម្រង​នោម​ អ័រម៉ូន​សំខាន់​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រក្សា​តុល្យភាព​ជាតិ​ទឹក​ ក្នុង​ពេល​ធ្វើ​លំហាត់​ប្រាណ​គឺ​អ័រម៉ូន​​Antidiuretic ឬ​ADH ដែល​បណ្ដាល​ឲ្យ​តម្រង​នោម​រក្សា​ជាតិ​សូដ្យូម​។​ ADH​ក៏​បណ្ដាល​ឲ្យ​ទឹក​នោម​ប្រមូលផ្ដុំ​កាន់​តែ​ច្រើន​។​ អ័រម៉ូនAldosteron និង​Angiotensin II ​ទទួល​ខុសត្រូវ​ក្នុង​ការ​ស្តា​តម្រង​នោម​​អេឡិចត្រូលីត​ធម្មតា​បន្ទាប់​ពី​ធ្វើ​លំហាត់​ប្រាណ។​ ​Angiotensin II​នឹង​ធ្វើ​ការ​កំណត់​តុល្យភាព​នៃ​​ជាតិ​សូដ្យូម​ ដែល​ត្រូវ​បាន​ផលិត​ចេញ​ពី​រីទីន​ ​ជា​អ័រម៉ូន​ដែល​បញ្ចេញ​ដោយ​តម្រង​នោម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​រំញោច​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ស្វយ័ត​ ​នៅ​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​។ ៤. ផល​ប៉ះពាល់​ដទៃ​ទៀត​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​លើ​​តម្រង​​នោម​ អំឡុង​ពេល​​ធ្វើ​លំហាត់​​ប្រាណ​ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ពណ៌​ទឹក​នោម​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​​បាន​​​​ច្រើនយ៉ាង

​ជាទូទៅ​ ទឹក​នោម​មាន​ពណ៌​លឿង​ស្រាល​ ដោយ​សារ​តែ​​ជាតិ​​ពណ៌​ម្យ៉ាង​ឈ្មោះ​ថា Urochrome ហើយ​​ពណ៌​ទឹក​នោម​ធម្មតា​គឺ​មាន​​ភាព​​​ខុសៗ​គ្នា​​ចំពោះ​មនុស្ស​ម្នាក់​ៗ​ ​អាស្រ័យ​លើ​បរិមាណ​នៃ​​ទឹក​ដែល​យើង​ញ៉ាំ។ ជា​មួយ​គ្នា​នេះ​ដែរ​​ ជាតិ​ពណ៌​ និង​សមាសធាតុ​ផ្សំ​ដទៃ​ទៀត​នៅ​ក្នុង​អាហារ​ ព្រម​ទាំង​​ថ្នាំ​ ក៏​អាច​​ផ្លាស់​ប្តូរ​ពណ៌​ទឹក​នោម​របស់​យើង​ឲ្យ​ទៅ​ជា​ពណ៌​ផ្សេង​​បាន​ផង​​ដែរ​​។ យ៉ាង​ណា​មិញ ​ប្រសិនបើ​​ទឹក​នោម​មាន​ពណ៌​​ខុស​ប្រក្រតី​ វា​​អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន​​ដែល​យើង​​មិន​ធ្លាប់​ដឹង​។ ១.ពណ៌លឿង​ចាស់ ទឹក​នោម​ផ្ទុក​ទៅ​ដោយ​ទឹក​ និង​​​កាក​សំណល់​ ដែល​តម្រង​នោម​យើង​បាន​ច្រោះ​ចេញ​ពី​ឈាម​​។ ប្រសិន​បើ​ទឹក​នោម​មាន​ពណ៌​លឿង​ចាស់​ វា​អាច​បង្ហា​ញ​ថា យើង​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់​ និង​មាន​​កាក​សំណល់​ច្រើន​ជាង​ធម្មតា​​។​ ២. ពណ៌​​ក្រហម ទឹក​នោម​ពណ៌​ក្រហម​ ​អាច​ប្រែប្រួល​ពី​ពណ៌​ផ្កាឈូក​ទៅ​ជា​ពណ៌​ក្រហម​ចាស់​។ យើង​អាច​ដឹង​បាន​ថា​យើង​មាន​រោគ​សញ្ញា​នោម​ឈាម​ឬ​អត់​នោះ​​ ​តាម​រយៈ​​ការ​ធ្វើ​តេស្ត​ដ៏​សាមញ្ញ​មួយ​។ តាម​ពិត​ទៅ​ ទឹក​នោម​ក៏​អាច​ប្តូរ​ទៅ​ជា​ពណ៌​ក្រហម​ដែរ​​ នៅ​ពេល​ដែល​វា​មាន​ផ្ទុក​មីយ៉ូក្លូប៊ីន (Myoglobin) ដែល​ជា​​ប្រភេទ​ប្រូតេអ៊ីន​​ភ្ជាប់​អុកស៊ីសែន​​នៅ​ក្នុង​កោសិកា​សាច់ដុំ។ ​មួយ​វិញ​ទៀត​ វា​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​បញ្ហា​មួយ​ចំនួន​ ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ទឹក​នោម​​ផង​ដែរ​ ដូចជា​គ្រួស​តម្រង​នោម​ ការ​ឆ្លង​មេរោគ​​នៅ​ប្លោក​នោម​ ឬ​មហារីក​ប្លោក​នោម​ជាដើម​។​ ដូច​គ្នា​នេះ​ដែរ​ ការ​ធ្វើ​លំហាត់​ប្រាណ​ធ្ងន់ធ្ងរ​ ក៏​អាច​បណ្ដាល​ឲ្យ​​ទឹក​នោម​មាន​ពណ៌​ក្រហម​ផង​ដែរ​ ដោយ​សារ​តែ​កោសិកា​សាច់​ដុំ​បាក់បែក​ ហើយ​បញ្ចេញ​នូវ​មីយ៉ូក្លូប៊ីន​ក្នុង​បរិមាណ​សម​ល្មម​​មួយ​។​ កត្តាជំងឺ​ស្លេកស្លាំង​  និង​ជំងឺតាឡាសេមៀ​  ក៏​អាច​បង្ក​ទៅ​​ជា​រោគ​​នោម​​ឈាម​​ដូច​គ្នា​ដែរ​។ ៣. ពណ៌​ត្នោត​ ឬ​ខ្មៅ នៅ​ពេល​ខ្លះ​ សារធាតុ​ប៊ីលីរូប៊ីន​ក្នុង​ទឹក​ប្រម៉ាត់​បង្ក​ឡើង​នៅ​ក្នុង​ឈាម​ ពីព្រោះ​តែ​ជំងឺ​ថ្លើម​ ដូចជា​ជំងឺ​រលាក​ថ្លើម​ ​រោគ​ក្រិន​ថ្លើម​ ឬ​ដុំ​សាច់​ជាដើម​។ ​នៅ​ក្នុង​ករណី​ដែល​ប៊ីលីរូប៊ីន​ក្នុង​ទឹកប្រម៉ាត់​​នេះ​ ជ្រាប​ចូល​ទៅ​ក្នុង​ទឹក​នោម​ វា​នឹង​ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​ត្នោត​។ រីឯ​ជំងឺ​មហារីក​ស្បែក​ដ៏​គ្រោះថ្នាក់​មួយ​ប្រភេទ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស