backup og meta

ក្អក ឬសើច នាំឲ្យ​លេចនោមមិនដឹងខ្លួន មានការពន្យល់បែបនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 15, 2021

    ក្អក ឬសើច នាំឲ្យ​លេចនោមមិនដឹងខ្លួន មានការពន្យល់បែបនេះ

    ​នៅ​ពេល​​ក្អក​​​លេច​នោម​ដោយ​អចេតនា​ វា​ជា​លទ្ធផល​នៃ​សកម្មភាព​រាងកាយ​ ឬ​សកម្មភាព​​ដែល​ដាក់​សម្ពាធ​លើ​ប្លោក​នោម​ នាំឲ្យមាន​អាការៈ​លេច​នោម​  ហើយ​មនុស្ស​ស្រីវ័យ​ចំណាស់​មានភាគរយ​កើត​ច្រើន​ជាង​ស្រ្តីវ័យក្មេង​។ ចំពោះ​អ្នក​ដែល​មាន​អាការៈ​លេច​នោម​ អាច​លេច​ចេញ​​នៅ​ពេល​​ក្អក​ ឬ​​ធ្វើ​សកម្មភាព​ដូច​​ក្រោម​នេះ

  • កណ្ដាស់​
  • រត់​ ឬ​លោត​
  • រួម​ភេទ​
  • សើច​
  • លើក​វត្ថុ​ធ្ងន់​ៗ​
  • ក្អួត​
  • ក្រោក​​ឈរ​
  • អំឡុង​ពេល​ធ្វើ​សកម្មភាព​ទាំង​នេះ​ អ្នក​ខ្លះ អាច​លេច​នោម​នៅ​ក្នុង​បរិមាណ​តិចតួច​។

    មូលហេតុ​នៃ​អាការៈ​លេច​នោម​

    ​ការ​លេច​នោម​កើត​ឡើង​នៅ​ពេល​ដែល​សាច់ដុំ​ និង​ជាលិកា​អាង​ត្រគាក​ ដែល​ទ្រទ្រង់​ប្លោក​នោម​ និង​គ្រប់គ្រង​បំពង់​ទឹក​នោម​​ចុះ​ខ្សោយ​ ហើយ​សាច់ដុំ​នឹង​មិន​អាច​ទ្រទ្រង់​ប្លោក​នោម​បាន​ត្រឹមត្រូវ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ទឹក​នោម​លេច​ចេញ​មក​ក្រៅ​។

    មាន​កត្តា​ជា​ច្រើន​ដែល​អាច​បំផ្លាញ​សាច់ដុំ​ទាំង​នេះ​​ ហើយ​វា​មាន​លក្ខណៈ​ខុស​ៗ​គ្នា​រវាង​បុរស​ និង​​ស្ត្រី​។ ចំពោះ​ស្រី​ៗ​យើង មូលហេតុ​ទូទៅ​ដែល​បំផ្លាញ​សាច់ដុំ​បាត​អាង​ត្រគាក​ គឺ​​ការ​មាន​ផ្ទៃពោះ​ និង​ការ​សម្រាល​កូន​។ ចំណែក​ឯ​បុរស​វិញ​​ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​លេច​នោម​នេះ​ គឺ​ដោយ​សារ​តែ​ការ​វះកាត់​ក្រពេញ​ប្រូស្តាត​​។

    ក្អកលេចនោម

    កត្តា​ហានិភ័យ​នៃ​ការ​លេច​នោម​

    កត្តា​មួយ​ចំនួន ​អាច​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​ជួប​ប្រទះ​បញ្ហា​លេច​នោម​​ខណៈ​ពេល​ក្អក​។​ យ៉ាង​ណា​មិញ​ ស្រី​ៗ​យើង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មាន​អាការៈ​នេះ​។ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ១៣%​នៃ​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​១៩​ដល់​៤៤​ និង​២០%​នៃ​ស្ត្រី​ដែល​មាន​អាយុ​ចាប់​ពី​៤៥​ឆ្នាំ​ ដល់​​៦៤​ឆ្នាំ​​​នឹង​វិវត្តន៍​ទៅ​ជា​អាការៈ​លេច​នោម​។ ទន្ទឹម​នឹង​នេះ​ដែរ​​ ស្រីៗ​ដែល​សម្រាល​កូន​តាម​ធម្មជាតិ​អាច​វិវត្ត​ទៅ​ជា​អាការៈ​លេច​នោម​ខ្លាំង​ជាង​ស្រី​ៗ​ដែល​សម្រាល​កូន​ដោយ​ការ​វះកាត់​។

    កត្តា​ហានិភ័យ​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​វិវត្តន៍​ទៅ​ជា​ការ​លេច​នោម​ រួម​មាន​៖

    • អាយុ​ច្រើន​ជាង​៧០​ឆ្នាំ​
    • ធាត់
    • ធ្លាប់​ធ្វើ​ការ​វះកាត់​អាង​ត្រគាក​ពី​មុន​
    • ជក់​បារី​
    • មាន​បញ្ហា​សុខភាព​ដូចជា​ប្លោក​នោម​​សកម្ម​ជ្រុល​
    • ​ប្រឈម​នឹង​ការ​ទល់​លាមក​រ៉ាំរ៉ៃ​
    • ស្រុត​ចុះ​សរីរាង្គ​អាង​ត្រគាក
    • មាន​ប្រវត្តិ​ឈឺ​ឆ្អឹង​ខ្នង​ផ្នែក​ខាង​ក្រោម​
    • ​មាន​ជំងឺ​ណា​មួយ​ដែល​បណ្ដាល​ឲ្យ​កណ្ដាស់​ ឬ​ក្អក​រ៉ាំរ៉ៃ​
    • ​មាន​ប្រវត្តិ​លេង​កីឡា​ដែល​ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​

    ការ​ព្យាបាល​

    ​ជាក់ស្ដែង មាន​ជម្រើស​ជា​ច្រើន​ក្នុង​ការ​​ព្យាបាល​អាការៈ​លេច​នោម​នេះ រួម​មាន​៖

    • ការ​ផ្លាស់ប្ដូរ​បែបបទ​រស់​នៅ មាន​ដូច​ជា​ ឈប់​ជក់​បារី​ សម្រក​ទម្ងន់​ ឬ​រក្សា​ទម្ងន់​ខ្លួន​សមស្រប​ និង​ជៀសវាង​ ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​។
    • ការ​​ព្យាបាល​ដោយ​ចលនា​ ដូចជា​​ការ​ធ្វើ​លំហាត់​ប្រាណ
    • ការ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ និង​
    • ការ​វះកាត់ ជាដើម​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម