backup og meta

ទៅបន្ទប់ទឹកញឹកញាប់ពេល​យប់ ស្វែងយល់ចំណុចទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 24, 2021

    ទៅបន្ទប់ទឹកញឹកញាប់ពេល​យប់ ស្វែងយល់ចំណុចទាំងនេះ

    ទៅ​បន្ទប់​ទឹក​ញឹក​ញាប់​​នៅ​ពេល​យប់​ ច្បាស់​ជា​រំខាន​ដំណេក​យើង និង​ធ្វើ​ឲ្យ​ការ​គេង​មិន​បាន​ស្កប់​ស្កល់​ល្អ​ជា​មិន​ខាន។ យ៉ាងណា វិធី​សាស្ត្រ​មួយ​ចំនួន អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ដើម្បី​ឲ្យ​យើង​អាច​គេង​បាន​ស្រួល​វិញ​​។ យ៉ាងណា យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បើ​យើង​មាន​បញ្ហា​នោម​យប់​ញឹក​ញាប់​ជាង​ធម្មតា ព្រោះ​ថា​បញ្ហា​នេះ​អាច​ជា​រោគ​សញ្ញា​នៃ​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ដែរ​។

    ១. កត់​ត្រា​ចំនួន​ដង​​នៃ​ការ​នោម​ប្រ​ចាំ​ថ្ងៃ​

    គ្នា​យើង​អាច​សាក​ល្បង​តាម​ដាន​ការ​ផឹក​ទឹក និង​ការ​នោម​របស់​យើង​ប្រចាំ​ថ្ងៃ។ កត់ចំណាំ​មើល​ថា​តើ​យើង​នោម​ញឹក​តែ​នៅ​ពេល​ថ្ងៃ ឬ​ពេល​យប់។ បើ​សិន​ជា​យើង​នោម​​ច្រើន​ជាង​១០​ដង​ក្នុង​រយៈពេល​២៤​ម៉ោង​ នោះ​អាច​ថា​ច្រើន​ហើយ​។ យ៉ាង​ណា​ គ្នា​យើង​ក៏​​គួរ​ដឹង​ដែរ​ថា ការ​នោម​ញឹក​អាច​មកពី​យើង​ផឹក​ទឹក​ ឬ​ភេសជ្ជៈ​ច្រើន ឬ​ក៏​អាច​មក​ពី​បញ្ហា​សុខ​ភាព​ផង​ដែរ​។

    ​ឧទាហរណ៍ ដូច​ជា​យើង​ប្រើ​ថ្នាំ​បញ្ចុះ​នោម វា​ក៏​បង្ក​ឲ្យ​នោម​ញឹក​ផង​ដែរ​។ មួយ​វិញ​​ទៀត​កត្តា​វ័យ​ក៏​ជា​មូល​ហេតុ​មួយ​ដែរ ពេល​យើង​វ័យ​កាន់​តែ​ចាស់ ថ្វី​បើ​សមត្ថភាព​ប្លោក​នោម​មិន​បាន​ថយ​ចុះ តែ​សភាព​ទូទៅ​នៃ​សកម្មភាព​ប្លោក​នោម​បែរ​ជា​កើន​ឡើង​ទៅ​តាម​វ័យ​ដែរ​។ បើ​យើង​មាន​វ័យ​ចន្លោះ​ពី​៦៥​ទៅ​៧០​ឆ្នាំ ហើយ​ត្រូវ​ក្រោក​ទៅ​បន្ទប់​ទឹក​នៅ​ពេល​យប់​ញឹក​ជាង​ពីរ​ដង​ក្នុង​មួយ​យប់ គួរ​តែ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​។ ដូច​គ្នា​ដែរ បើ​យើង​វ័យ​លើស​ពី​៧០​ឆ្នាំ និង​ទៅ​បន្ទប់​ទឹក​លើស​ពី​បី​ដង​ក្នុង​មួយ​យប់ ក៏​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែរ​។

    ឈឺនោម១

    ​​​​​​​២. ផឹក​ទឹក​ពីរ​ម៉ោង​មុន​ចូលគេង​​

    បើ​យើង​ផឹក​ទឹក​ជិត​​នឹង​ម៉ោង​ចូល​គេ​ង​ពេក នឹង​ធ្វើ​ឲ្យ​យើង​ត្រូវ​ឡើង​នោម​​នៅ​ពេល​យប់​ដែរ​​។ ដូច​គ្នា​ដែរ យើង​ក៏​ត្រូវ​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ដូច​គ្នា ដែល​អ្វី​ទាំង​នេះ​ភ្ញោច​ដល់​ប្លោក​នោម​បាន​ពេញ​មួយ​ថ្ងៃ​។ បើ​គ្នា​យើង​ជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង ហើយ​ត្រូវ​ឡើង​នោម​ពេល​យប់​ញឹក​ញាប់ គួរ​តែ​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង ព្រម​ជាមួយ​នឹង​ការ​កាត់​បន្ថយ​ការ​ផឹក​កាហ្វេ​ផង​ដែរ​។

    ​​៣. ពិនិត្យ​បញ្ហា​ដំណេក

    ពេល​​គេង​លក់​ស្កប់​ស្កល់​ រាង​កាយ​យើង​​ ផលិត​អ័រម៉ូន​ប្រឆាំង​ការ​បញ្ចេញ​ទឹក​នោម​ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​រាង​កាយ​អាច​រក្សា​ទឹក​ក្នុង​រាង​កាយ​បាន​ពេញ​មួយ​យប់​។ សម្រាប់​អ្នក​មាន​បញ្ហា​ដំណេក​ ដូច​ជា​ដេក​បាត់​ដង្ហើម​ ដែល​មិន​អាច​គេង​លក់​ស្កប់​ស្កល់​បាន នាំ​ឲ្យ​រាង​កាយ​មិន​អាច​ផលិត​អ័រម៉ូន​នេះ​គ្រប់​គ្រាន់​នោះ​ទេ​។ បន្ថែម​ពី​នេះ ការ​ធ្លាក់​ចុះ​កម្រិត​អុកស៊ីសែន ពេល​គេង​បាត់​ដង្ហើម ភ្ញោច​ឲ្យ​តម្រង​នោម​បញ្ចេញ​ជាតិ​ទឹក​ពី​រាង​កាយ​កាន់​តែ​ច្រើន​។ ក្នុង​ករណី​នេះ គ្នា​យើង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ការ​ថែទាំ​លើ​បញ្ហា​ដំណេក​នេះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម