backup og meta

ចង់ឲ្យ​ពោះវៀនមាន​សុខភាពល្អ កុំរំលងដំឡូងជ្វាពីរបបអាហារ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 20, 2021

    ចង់ឲ្យ​ពោះវៀនមាន​សុខភាពល្អ កុំរំលងដំឡូងជ្វាពីរបបអាហារ​

    ដំឡូង​ជ្វា​មិន​ត្រឹម​តែ​មាន​ជា​អាហារ​សម្បូរ​ទៅ​ដោយ​​សារធាតុ​ចិញ្ចឹម​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​​​តម្លៃ​ធូរ​ថ្លៃ​អាច​ស្រួល​រក​ទិញ​បាន​ផង​ដែរ​។ ​រុក្ខជាតិ​មើម​មួយ​ប្រភេទ​នេះ​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អាហារ​ល្អ​ចំពោះ​សុខ​ភាព ពិសេស​សុខ​ភាព​ប្រ​ព័ន្ធ​រំលាយ​អាហារ​។​

    ១. ដំឡូង​ជ្វា​ និង​ប្រ​ព័ន្ធ​រំលាយអាហារ​

    ដំឡូង​ជ្វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក និង​មាន​ជាតិ​សរសៃ​ល្អ​ចំពោះ​បាក់តេរី​ក្នុង​ពោះ​វៀន​ផង​ដែរ​។​ កាក​សរសៃ​រលាយ​នៅ​ក្នុង​ដំឡូងជ្វា​អាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល និង​រក្សា​លំនឹង​ជាតិ​ស្ករ។ ចំណែក​ជាតិ​សរសៃ​មិន​រលាយ​របស់​ដំឡូង​ជ្វា​វិញ ជួយ​រក្សា​សុខភាព​ពោះ​វៀន​ឲ្យ​នៅ​ល្អ និង​ដំណើរ​ការ​ជា​ប្រក្រតី​។ ​ជាតិ​សរសៃ​របស់​ដំឡូង​ជ្វា​ក៏​ជួយ​សម្រួល​ដល់​ការ​បន្ទោ​បង់ និង​ជួយ​ទប់​ស្កាត់​បញ្ហា​ទល់​លាមក​ដែរ​។​

    អត្ថបទពាក់ព័ន្ធ៖

    ដំឡូង​ជ្វា ក៏​ជា​ប្រភព​នៃ​prebiotics ដែល​ជួយ​ពង្រឹង​តុល្យ​ភាព​នៃ​បាក់តេរី​ក្នុង​ពោះ​វៀន និង​សុខ​ភាព​ទូទៅ​របស់​ពោះ​វៀន​។ ដើម្បី​ជំរុញ​ដល់​សុខភាព​ប្រ​ព័ន្ធ​រំលាយ​អាហារ​ គ្នា​យើង​គួរ​បន្ថែម​ដំឡូង​ជ្វា​ចូល​ក្នុង​របប​អាហារ​ឲ្យ​បាន​ពីរ​បី​ដង​ក្នុង​មួយ​សប្ដាហ៍។ ដូច​គ្នា​ដែរ បើ​យើង​ចង់​ដំឡូង​ជ្វា​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែ​ខ្លាំង គួរ​ញ៉ាំ​ដំឡូង​ជ្វា​រាល់​ថ្ងៃ​។

    ញ៉ាំដំឡូងជ្វា

    ២. គុណ​ប្រយោជន៍​ផ្សេង​ទៀត​របស់​ដំឡូង​ជ្វា

    ក្រៅ​ពី​មាន​ប្រយោជន៍​ចំពោះ​ប្រ​ព័ន្ធ​រំលាយ​អាហារ ដំឡូង​ជ្វា​នៅ​មាន​ផ្ទុក​វីតាមីន D មាន​ប្រយោជន៍​ដល់​សុខ​ភាព​ស្បែក ឆ្អឹង ​ធ្មេញ​ និង​ប្រព័ន្ធ​ប្រសាទ​។ ដំឡូងជ្វា​ក៏​មាន​ផ្ទុក​សារធាតុ​ Beta-carotene ដែល​ជា​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​កាត់​បន្ថយ​បញ្ហា​ឈឺ​សន្លាក់ និង​ការ​ពារ​ការ​លូត​លាស់​ដុំ​សាច់​នៅ​ក្នុង​សួត និង​សុដន់ ដែល​អាច​នាំ​ឲ្យ​មាន​ជំងឺ​មហារីក។ មួយ​វិញទៀត​Beta-carotene ក៏​ជា​អ្នក​ជួយ​ផលិត​វីតាមីន A ដែល​វីតាមីន​នេះ​ជួយ​ពង្រឹង​ដល់​សុខ​ភាព​ភ្នែក​ និង​ប្រព័ន្ធ​ភាព​ស៊ាំ​ដែរ​។

    ក្រៅ​ពី​នេះ ដំឡូង​ជ្វា​នៅ​មា​ផ្ទុក​អាស៊ីដ​ហ្វូលិក​ដែល​ល្អ​ចំពោះ​ស្ដ្រី​មាន​ផ្ទៃ​ពោះ និង​កូនក្មេង​ផ​ង​ដែរ​។ អាស៊ីដ​ហ្វូលិក​អាច​ជួយ​បង្កើត​កោសិកា​ឈាម​ក្រហម និង​ជួស​ជុល​កោសិកាDNA។ បន្ថែម​ពី​នេះ ដំឡូង​ជ្វា ក៏​មាន​ផ្ទុក​វីតាមីន C និង​ប៉ូតាស្យូម​ ដែល​សុទ្ធ​សឹង​ជា​រ៉ែ និង​វីតាមីន ល្អ​ចំពោះ​សុខ​ភាព​យើង​ទាំងអស់​គ្នា​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម