backup og meta

ផឹកទឹកក្រោយភ្ញាក់ពីគេងភ្លាម ជួយកម្ចាត់ជាតិពុលពីរាងកាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 06, 2021

    ផឹកទឹកក្រោយភ្ញាក់ពីគេងភ្លាម ជួយកម្ចាត់ជាតិពុលពីរាងកាយ

    ការ​​គេង​អស់​ពេល​ប្រាំ​មួយ​ទៅ​ប្រាំ​បី​ម៉ោង​ក្នុង​មួយ​យប់ ជា​ពេល​វេលា​មួយ​ដែល​រាង​កាយ​យើង​មិន​បាន​ទទួល​ជាតិ​ទឹក​បន្ថែម​នោះ​ទេ​។ ការ​ផឹក​ទឹក​មួយ​កែវ​ក្រោយ​ពី​ភ្ញាក់​ពី​គេង​ភ្លាម​នឹង​ជួយ​​បំពេញ​ជាតិ ទឹក​ដល់​រាង​កាយ​ ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​ និង​ប្រយោជន៍​ផ្សេងៗ​ទៀត​។​

    ១. ជួយ​ប្រព័ន្ធ​រំលាយអាហារ និង​កម្ចាត់​ជាតិ​ពុល

    ការ​ផឹក​ទឹក​​ភ្លាម​ៗ​ក្រោយ​ភ្ញាក់​ពី​គេង​មិនបាន​ជួយ​អ្វី​ច្រើន​ដល់​ការ​ដុត​កាឡូរី​នោះ​ទេ តែ​វា​ពិត​ជា​បាន​ជួយ​ដល់​ដំណើរ​ការ​មេតាប៉ូលិស​ក្នុង​រាង​កាយ ឲ្យ​​ដំណើរ​ការ​បាន​ល្អ​។

    អ្នក​ជំនាញ​​ផ្នែក​អាហារូបត្ថម្ភ​បាន​លើក​ឡើង​ថា​ក្រៅពី​ការ​បំពេញ​ជាតិ​ទឹក​ឲ្យ​រាង​កាយ ការ​ញ៉ាំទឹក​មួយ​កែវ​ក្រោយ​ភ្ញាក់​ពី​គេង ក៏​ជួយ​កម្ចាត់​បាក់តេរី​អាក្រក់​ចេញពី​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​។ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​លូតលាស់​បាន​ល្អ​​។​ ក្រៅពី​នេះ ការ​ផឹក​ទឹក​ក៏​ជួយ​ឲ្យ​​យើង​បត់ជើង​តូច​ច្រើន និង​បទ​ជើង​ធំ​បាន​ច្រើន​ដែរ ដែល​អ្វី​ទាំង​នេះ​ជា​វិធី​បញ្ចេញ​កាក​សំណល់​ពី​រាង​កាយ​។ ការ​បញ្ចេញ​កាក​សំណល់​ពី​រាង​កាយ គឺ​ជា​ការ​កម្ចាត់​ជាតិ​ពុល​ពី​ប្រព័ន្ធ​រំលាយ​អាហារ​​។

    ២. ជួយ​ពង្រឹង​ភាព​ស្វាហាប់​

    ​ពេល​យើង​មាន​អារម្មណ៍​អស់កម្លាំង គ្មាន​ថាមពល​ក្នុង​ខ្លួន អាច​មកពី​យើង​ខ្វះ​ជាតិទឹក​។ ជាតិទឹក​ជួយ​គ្រប់​គ្រង​ដំណើរ​ការ​រាង​កាយ និង​ខួរក្បាល​។ ដូច​គ្នា​ដែរ ជាតិទឹក​ក៏​ជួយ​រក្សា​លំនឹង​ផ្នែក​អារម្មណ៍​​ផង​ដែរ​។

    បន្ទាប់​ពី​មិន​មាន​អ្វី​ចូល​ពោះ​អស់​ជា​ច្រើន​ម៉ោង ការ​ញ៉ាំ​អ្វី​ចូល​ពោះ​ដំបូង​គេ​នឹង​ពញ្ញាក់​ដល់​រាង​កាយ ហើយ​ការ​ផឹក​ទឹក​នឹង​ជួយ​ជំរុញ​​ដល់​ភាព​ស្វាហាប់​របស់​យើង​។

    ញ៉ាំទឹកពេលព្រឹក

    ​​៣. ផ្ដល់​ថាមពល​ដល់​ខួរក្បាល

    ​ផឹក​ទឹក​ភ្លាម​ក្រោយ​ភ្ញាក់​ពី​គេង​ ក៏​ជួយ​ផ្ដល់​ថាមពល​ដល់​ខួរ​ក្បាល​ដែរ​។ ខួរ​ក្បាល​​យើង​កើត​ឡើង​ពី​ជាតិទឹក​​រហូត​ដល់​៧៣ភាគ​រយ ដូច​នេះ​ហើយ​បាន​ជា​ការ​រក្សា​ជាតិ​ទឹក​បាន​គ្រប់​គ្រាន់​ចាំ​បាច់​ក្នុង​ការ​ជួយ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ​។​

    ៤. ការពារ​ជំងឺ​

    ​ពេល​យើង​កំពុង​គេង រាង​កាយ​ក៏​ចាប់​ផ្ដើម​ជួស​ជុល​ឡើង​វិញ និង​ស្ដារ​អារម្មណ៍​ឡើង​វិញ​ដែរ​។ អំឡុង​ពេល​គេង ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​ពិបាក​ក្នុង​ការ​កម្ចាត់​ជាតិពុល​ចេញ​ពី​រាង​កាយ​។ ការ​ផឹកទឹក​បាន​គ្រប់​គ្រាន់ អាច​ជួយ​បង្កើន​ល្បឿន​​ដំណើរ​ការ​រាង​កាយ​ឲ្យ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​។

    ​ក្រៅពី​ខួរ​ក្បាល ការ​បំពេញ​ជាតិទឹក​ក៏​មាន​ប្រយោជន៍​ដល់​បេះដូង​ តម្រង​នោម និង​សួត។ កាលណា​អ្វី​ទាំង​នេះ​មាន​សុខ​ភាព​ល្អ ដំណើរ​ការ​បាន​ល្អ នោះ​រាង​កាយ​ក៏​មាន​សុខ​ភាព​ល្អ​ មិន​ឈឺ​ដូច​គ្នា​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម