backup og meta

ពិតឬយ៉ាងណាដែលថាកាត់​ថង់​ទឹក​ប្រមាត់​ចេញងាយពុល​ចំណី​អាហារ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 31, 2022

    ពិតឬយ៉ាងណាដែលថាកាត់​ថង់​ទឹក​ប្រមាត់​ចេញងាយពុល​ចំណី​អាហារ?

    កន្លង​ម​កមាន​មតិ​ជា​ច្រើន​តែង​តែ​លើក​ឡើង​ថា អ្នក​កាត់​​ថង់​ទឹក​ប្រមាត់ ងាយ​ពុល​ចំណី​អាហារ​ណាស់ ព្រោះ​​​បាត់​សរីរាង្គ​ជួយ​​សម្រួល​ការ​​​រំលាយអាហារ។ តើ​ករណី​ណាខ្លះ​តម្រូវ​ឲ្យ​កាត់​ថង់​ទឹក​ប្រមាត់​ចេញ​? អត់​ថង់​ទឹក​ប្រមាត់​ពិត​​ជា​អាច​ឲ្យ​យើង​ងាយ​ពុល​អាហារ​មែន​ឬយ៉ាងណា?

    បើ​តាម​ការ​ពន្យល់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយ​កាត់ថង់​ទឹក​ប្រមាត់​ចេញ ថ្លើម​នៅ​តែ​បញ្ចេញ​ទឹក​ប្រមាត់​ទៅ​កាន់​ពោះវៀន​ដើម្បី​រំលាយ​អាហារ គ្រាន់​តែ​គ្មាន​ការ​បម្រុង​ទឹក​ប្រមាត់​ទុក​ប៉ុណ្ណោះ។ ឯ​ការ​ញ៉ាំ​ចំណី​អាហារ​ប្រព្រឹត្ត​ទៅ​ធម្មតា ពុំ​មាន​ការ​ពុល ឬ​ផល​ប៉ះពាល់​អ្វី​ទៀត​ផ្សេង​ឡើយ ព្រោះ​ថ្លើម​ជា​អ្នក​បញ្ចេញថង់​ទឹក​ប្រមាត់។

    កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​

    ថង់ទឹកប្រមាត់ថ្លើម និងថង់ទឹកប្រមាត់

    ថង់​ទឹក​ប្រម៉ាត់​ជា​សរីរាង្គ​តូច​មួយ ស្ថិត​នៅ​ខាង​ស្តាំ​ពោះ ជាប់​នឹង​ថ្លើម ប្រវែង​ជា​មធ្យម ១០ សង់ទីម៉ែត្រ ត​ភ្ជាប់​ទៅ​ផ្លូវ​ទឹក​ប្រម៉ាត់ ដែល​ហូរ​ពី​ថ្លើម​ទៅ​ពោះវៀន។ ថង់​ទឹក​ប្រមាត់​ជា​កន្លែង​ផ្ទុក​ទឹក​ប្រមាត់​បម្រុង ដែល​បញ្ចេញ​ដោយ​ថ្លើម ជួយ​សម្រួល​បន្ថែម​ដល់​ការ​រំលាយ​អាហារ និង​សារធាតុ​ខ្លាញ់​មួយ​ចំនួន។

    មាន​ករណី​មួយ​ចំនួន​តម្រូវ​ឲ្យ​យើង​កាត់​ថង់​ទឹក​ប្រមាត់​ចេញ ដូចជា ការ​រលាក​ថង់​ទឹក​ប្រមាត់ ឬ​ដុំ​ក្រួស មាន​ដុំសាច់​នៅ​ថង់​ទឹក​ប្រមាត់ និង​ជំងឺ​មហារីក​ថង់​ទឹក​ប្រមាញ់។ ករណី​កាត់ថត់​ទឹកប្រមាត់​ចោល អាច​បង្ក​ជា​ផលលំបាកមួយចំនួន​ដល់​រាងកាយ។

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 31, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម