backup og meta

រាកញឹក ក្រពះពោះវៀនខ្សោយ យកល្អគួរបន្ថយញ៉ាំអាហារទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 13, 2022

    រាកញឹក ក្រពះពោះវៀនខ្សោយ យកល្អគួរបន្ថយញ៉ាំអាហារទាំងនេះ

    ក្រពះ​ពោះវៀន​ខ្សោយ នាំ​ទុក្ខ​ដល់​យើង​ណាស់ បើ​ដាក់​អាហារ​ចូល​មិន​ទំនង​នឹង​កើត​រាករូស ចុក រមួល​ពេញ​ពោះ ទម្រាំ​បាត់​ទៅ​វិញ​រាប់​ម៉ោង។ អាហារ​ដែល​គ្នា​យើង​ញ៉ាំ​ចូល​ទៅ​ក្នុង​ខ្លួន​វា​សំខាន់​ណាស់ ព្រោះ​បើ​ញ៉ាំ​ចំណី​មិន​ចេះ​គិត អាការៈ​ឈឺ​ចុក​ពោះ រាករូស​កាន់​តែ​ឈឺ​ខ្លាំង ដូច​នេះ​យើង​ត្រូវ​ដឹង​អាហារ​ណា​គួរ​ចៀសវាង ពិសេស​ប្រភេទ​អាហារ​ខាង​ក្រោម​នេះ។

    អាហារ​គួរ​ចៀសវាង ​បើ​ក្រពះ​ពោះវៀន​ខ្សោយ

    ១. ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ

    ទឹក​ដោះ​គោ ឈីស និង​ការ៉េម ធ្វើ​ឲ្យ​រាងកាយ​យើង​ពិបាក​រំលាយ​ដោយ​សារ​វា​សម្បូរ​ជាតិ​ខ្លាញ់ ហេតុ​នេះ​យើង​គួរ​ចៀស​វាង​ទឹក​ដោះ​គោ​ពេល​ឈឺ​ពោះ ឬ​រាក​រូស។ ប៉ុន្តែយើង​អាច​ញ៉ាំ​យ៉ាអួ៊រ​គ្មាន​រសជាតិ (Plain yogurt) តិច​តួច​បាន ព្រោះ​ក្នុង​យ៉ាអួ៊រ​មាន​ផ្ទុក​Probiotic ដែល​ល្អ​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ

    ២. អាហារ​សម្បូរ​ជាតិ​អាស៊ីដ

    ពពួក​ផ្លែ​ក្រូច ឬ​ប៉េង​បោះ ជា​អាហារ​មាន​ជាតិ​អាស៊ីដ​ខ្ពស់ ងាយ​ធ្វើ​ឲ្យ​ពោះ​យើង​ឈឺ និង​ចាល់​អាស៊ីដ​ក្រពះ ពិសេស​បើ​យើង​មាន​សញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន។ អាហារ​ប្រភេទ​នេះ អាច​បណ្ដាល​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ដូច​ជា​ក្រហាយ​ទ្រូង និង​ចង្អោរ​ជាដើម។

    ៣. កាហ្វេអ៊ីន និង​ជាតិ​អាល់កុល

    ជាតិ​កាហ្វេអ៊ីន និង​ជាតិ​អាល់កុល អាច​បង្កើន​កម្រិត​អាស៊ីដ​នៅ​ក្នុង​ក្រពះ បណ្ដាល​ឲ្យ​យើង​ចង្អោរ​ឡើង។ ជាតិ​កាហ្វេអ៊ីន អាច​ធ្វើ​ឲ្យ​បញ្ហា​រាករូស​កាន់​តែ​ធ្ងន់ធ្ងរ ហេតុ​នេះ​គ្នា​យើង​គួរ​កាត់​បន្ថយ ឬ​បើ​អាច ចៀសវាង​ភេសជ្ជៈ​ទាំង​ពីរ​មុខ​នេះ​បាន​ច្រើន​កាន់​តែ​ល្អ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    កាហ្វេ Hello គ្រូពេទ្យ

    ៤. អាហារ​បំពង

    ចំពោះ​អាហារ​បំពង​សម្បូរ​ជាតិ​ខ្លាញ់ និង​ប្រេង និយាយ​រួម​ទៅ​​ធ្វើ​ឲ្យ​ក្រពះ​យើង​ពិបាក​រំលាយ ជា​ហេតុ​យើង​គួរ​កាត់​បន្ថយ​អាហារ​បំពង​ពេល​ក្រពះ​ពោះវៀន​មិន​ស្រួល ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ក្រពះ​ពោះវៀន​បាន​សម្រាក​ខ្លះ ចៀសវាង​ថែម​អាហារ​ពិបាក​រំលាយ​ចូល​ពោះ។

    ៥. បន្លែ និង​ផ្លែ​ឈើ​ឆៅ

    គ្នា​យើង​ប្រហែល​ឆ្ងល់​ហើយ ហេតុ​អី​បាន​ត្រូវ​ចៀសវាង​ពី​បន្លែ ផ្លែ​ឈើ​ដែរ ក្រែង​បន្លែ ផ្លែ​ឈើ​ល្អ​ចំពោះ​សុខភាព​ហ្អី? មែន​ហើយ បន្លែ ផ្លែ​ឈើ​ល្អ ប៉ុន្តែ​វា​សម្បូរ​ដោយ​ជាតិ​កាក​សរសៃ សម្រួល​ដល់​ក្រពះ​យើង​រំលាយ​អាហារ​បាន​ល្អ ហេតុ​នេះ​បើ​យើង​កំពុង​មាន​បញ្ហា​រាករូស យក​ល្អ​ចៀស​ឲ្យ​ឆ្ងាយ​ពី​បន្លែ ផ្លែ​ឈើ​សិន ចាំ​ស្រួល​ពោះ​វិញ ចាំ​ញ៉ាំ។

    ក្រពះពោះវៀនខ្សោយ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម