ជំងឺឫសដូងបាត

ជំងឺឫសដូងបាត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជាជំងឺឫសដូងបាត​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺឫសដូងបាត

ព្យាបាលឫសដូងបាតដោយវះកាត់រួចអាចដុះឡើងវិញ ឫអត់?

ទប់​លាមក អង្គុយ​យូរ ឬ​មិន​សូវ​ញ៉ាំ​បន្លែ ផ្លែឈើ ជា​មូល​ហេតុ​បង្ក​ឲ្យ​គ្នា​យើង​ប្រឈម​នឹង​ជំងឺ​ឫសដូងបាត​ទាំង​ប្រុស​ទាំង​ស្រី បើ​ស្រីៗ​មួយ​ចំនួនវិញ​ច្រើន​កើត​នៅ​ពេល​ពពោះ។ ឫសដូង​បាត អាច​ព្យាបាល​ដោយ​ថ្នាំ​លាប ញ៉ាំ​អាហារ​បំប៉ន​សម្បូរ​ជាតិ​កាក​សរសៃ ឬ​វះ​កាត់​ចោល​តែ​ម្ដង។ បើ​យើង​សម្រេច​ព្យាបាល​ឫសដូងបាត​ដោយ​វះកាត់​ហើយ វា​អាច​កើត​ឡើង​បាន​ម្ដង​ទៀត ឬ​អត់? កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ គ្នា​យើង​សាក​ទាយ​មើល៍ បើ​វះកាត់​ព្យាបាល​ឫសដូងបាត​រួច អាច​កើត​វិញ​បាន​អត់? ចម្លើយ​នោះ​គឺ អាច។ ជា​ធម្មតា ការ​ព្យាបាល​ឫសដូងបាត​ដោយ​វះកាត់​អាច​ជា​ជម្រើស​ព្យាបាល​ល្អ​មួយ ប៉ុន្តែ​ការ​កើត​ឡើង​វិញ ឬ​មិន​កើត​នោះ អាស្រ័យ​ទៅ​លើ​ថា តើ​យើង​អាច​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ដូច​ជា​អាហារ និង​ទម្លាប់​បន្ទោរ​បង់​បាន​ល្អ​ប៉ុនណា​ដោយ​ចៀសវាង​បញ្ហា​ទល់លាមក ឬ​ប្រឹង​ជុះ។ ទន្ទឹម​នឹង​នេះ មនុស្ស​ប្រហែល ៥ នាក់​ក្នុង​ចំណោម ១០០ នាក់​កើត​ជំងឺ​នេះ​​ឡើង​វិញ​ក្រោយ​ព្យាបាល​ឫសដូងបាត​ដោយ​វះ​កាត់។ កុំ​បារម្ភ! ឫសដូងបាត​កើត​ឡើង​វិញ​ក្រោយ​ព្យាបាល អាច​គ្រប់​គ្រង​បាន ដោយ​មិន​គិត​ពី​វិធី​ព្យាបាល​ណា​មួយ​ឡើយ អ្នក​ជំងឺ​ខ្លួន​ឯង​ផ្ទាល់​ជា​អ្នក​អាច​គ្រប់​គ្រង​នៃ​ការ​កើត​ឡើង​វិញ​នៃ​ជំងឺ​ឫសដូងបាត។ ដើម្បី​ចៀស​វាង​ជំងឺ​ឫសដូងបាត​កើត​ឡើង​វិញ​ក្រោយ​វះ​កាត់ មាន​ការ​ណែនាំ​ពី​របប​អាហារ និង​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ ប៉ុន្តែ​យើង​ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ដូច​ជា៖ ១. ការពារ​ទល់លាមក​ដោយ​ញ៉ាំ​ផ្លែឈើ បន្លែ និង​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ផ្សេង​ទៀត។ អាហារ​ទាំង​មាន ខាត់ណាខៀវការ៉ុត សណ្ដែក ឬ​ប្រើ​ជា​ថ្នាំ​បំប៉ន​ជាតិ​សរសៃ​ជា​ប្រចាំ​ក៏​បាន។ ២. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ យ៉ាង​ហោច​ណាស់ ៦-៨កែវ/ថ្ងៃ ៣. ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ឬ​បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន ៤. ព្យាយាម​បន្ទោរ​បង់​ភ្លាមៗ​បើ​មាន​អារម្មណ៍​ថា​ឈឺ​ពោះ កុំ​ទប់ ៥. ព្យាយាម​កុំ​ប្រឹង​ខ្លាំង​ពេល​ជុះ ឬ​អង្គុយ​មួយ​កន្លែង​យូរ​ពេក ចំណាំ៖ ក្នុង​ករណី​ព្យាបាល​ឫសដូងបាត​រួច​ […]

ស្វែងរក ជំងឺឫសដូងបាត

ជំងឺឫសដូងបាត

កើតជំងឺឫសដូងបាតគួរធ្វើម៉េចខ្លះ ទើបល្អ?

កើតជំងឺឫសដូងបាតទាមទារឲ្យមានការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស និងការចូលរួមរបស់អ្នកជំងឺដែរ មិនដូច្នេះទេការព្យាបាលមិនមានប្រសិទ្ធភាព ឬអ្នកជំងឺអាចលាប់ឡើងវិញ។ លោកវេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា បន្ថែមលើការព្យាបាលត្រឹមត្រូវ អ្នកជំងឺឫសដូងបាត ត្រូវតែផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួនខាងក្រោម ទើបការព្យាបាលជំងឺឫសដូងបាតមានប្រសិទ្ធភាព។ ១. ផឹកទឹកឲ្យច្រើន ក្នុងមួយថ្ងៃគួរតែផឹកទឹកយ៉ាងតិចណាស់ ២ លីត្រ ឬយ៉ាងហោចណាស់ ១២ កែវ ដើម្បីបំបាត់ការស្រេក និងផ្គត់ផ្គង់រាងកាយ។ ការផឹកទឹកច្រើនពិតជាល្អសម្រាប់សុខភាព សម្រស់ និងជួយឲ្យអារម្មណ៍ស្រស់ស្រាយ។ មិនតែប៉ុណ្ណោះ គ្រាន់តែផឹកទឹកអាចជួយបន្សាបជាតិពុលក្នុងពោះវៀន ជួយសម្រួលដល់ការបន្ទោបង់ និងសម្រួលដល់ប្រព័ន្ធរំលាយអាហារឲ្យមានដំណើរការល្អ។ ២. ញ៉ាំអាហារសម្បូរជាតិកាកសរសៃ ការញ៉ាំសាច់ច្រើនក៏មានផលប៉ះពាល់ដល់ជំងឺឫសដូងបាតដែរ។ អ្នកជំងឺឬសដូងបាតត្រូវតែញ៉ាំអាហារមានតុល្យភាពរវាងបន្លែ ត្រី សាច់ ពិសេសញ៉ាំអាហារដែលសម្បូរជាតិកាកសរសៃឲ្យបានច្រើន ដូចជាបន្លែ និងផ្លែឈើ។ អាហារជាតិកាកសរសៃ (Fiber) ធ្វើឲ្យលាមកទន់ និងមិនសូវមានបញ្ហាទល់លាមកឡើយ។ ក្នុងករណីដែលយើងរាករូស ជាតិសរសៃ នឹងជួយធ្វើឲ្យលាមកទៅជារឹង ដោយវានឹងបឺតជាតិទឹក ធ្វើឲ្យលាមកប្រែទៅជាដុំៗវិញ។ ៣. ហាត់ប្រាណជាប្រចាំ អ្នកកើតជំងឺឫសដូងបាតមិនគួរអង្គុយយូរពេកទេ ត្រូវធ្វើសកម្មភាពឲ្យបានច្រើន និងហាត់ប្រាណឲ្យទៀងទាត់។ ការហាត់ប្រាណជួយបង្កើនចលនាពោះវៀន និងជួយសម្រួលការបន្ទោបង់ ដែលអាចឈានទៅកាត់បន្ថយអាការៈទល់លាមក និងសម្ពាធលើសរសៃឈាមឫសដូងបាត។ ៤. […]


ជំងឺឫសដូងបាត

មកចាប់អារម្មណ៍ពីដំណាក់កាលទាំង ៤ នៃជំងឺឫសដូងបាត

ឫសដូងបាត​គឺជា​បណ្តុំ​សរសៃ​ឈាម​ធម្មតា។ ប៉ុន្តែ​កាលណា​សរសៃ​ឈាម​ទាំង​នេះ​រីកធំ​ វា​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ឫសដូង​បាត​ខាង​ក្នុង (ទីតាំង​នៅ​ខាង​ក្នុង) ឬ​ជំងឺ​ឫសដូងបាត​ខាង​ក្រៅ (នៅ​ជុំវិញ​ទ្វារ​ធំ)។ ដោយសារ​ភាព​ជា​សរសៃ​ឈាម និង​ទីតាំង​របស់ឫសដូងបាត កត្តាហានិភ័យ​មួយ​ចំនួន ដូច​ជា​ការ​ទល់​លាមក ការ​អង្គុយ​យូរ​នៅ​លើ​ចាន​បង្គន់ ការ​មាន​ផ្ទៃពោះ​ញឹកញាប់​ពេក អាច​បង្កើន​សម្ពាធ​របស់​សរសៃ​ឈាម​វ៉ែន ​និង​ធ្វើ​ឲ្យ​សរសៃឈាម​រីក​ប៉ោង​ខុស​ធម្មតា ដែល​នាំ​ឲ្យ​មាន​រោគសញ្ញា​នៃ​ជំងឺ​ឫសដូងបាត​ដូច​ជា កា​រហូរឈាម ហើម និង​ឈឺចាប់។ វេជ្ជបណ្ឌិត Jonathan Foo ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ មក​ពី​ប្រទេស សិង្ហបុរី បាន​ឲ្យ​ដឹង​ថា គេ​បែង​ចែក​ជំងឺ​ឫសដូងបាត ជា ៤ ដំណាក់​កាល។ ដំណាក់កាលទី១៖ ជា​ដំណាក់កាល​ដំបូង ដែល​កញ្ចុំ​សរសៃ​ឈាម​នៅ​ទ្វារធំ​​មាន​ការ​ហើម និង​រីក​ធំ ស្ថិត​នៅ​ផ្នែក​ខាងក្នុង មិន​ធ្លាក់ ឬ​លយ​ចេញ​មក​ក្រៅ។ ដំណាក់កាលទី២៖ កញ្ចុំ​សរសៃ​ឈាម​នៅ​ទ្វារធំ (សាច់ឫសដូង) ចាប់​ផ្តើម​លយ​ចេញ​មក​ក្រៅ​​​ តិចៗ និង​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ដំណាក់កាលទី៣៖ ជា​ដំណាក់កាល​ដែល​សាច់​ឫសដូង​នៅ​ទ្វារធំ ​លយ​ចេញ​មក​ខាង​ក្រៅ ប៉ុន្តែ​អាច​រុញ​ចូល​ទៅ​ក្នុង​ទ្វារ​ធំ​វិញ​បាន។ ដំណាក់កាលទី៤៖ ជា​ដំណាក់​កាល​ធ្ងន់ធ្ងរ ដែល​សាច់​ឫសដូង​លយ​ចេញ​មក​ក្រៅ​កាន់​តែ​ខ្លាំង ហើយ​មិន​អាច​រុញ​ចូល​ទៅ​ក្នុង​វិញ​បាន​ទេ។ អ្នក​ជំងឺ​ឫសដូង​បាត​ជា​ច្រើន​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ទៅ​ជួប​គ្រូពេទ្យ ដោយសារ​តែ​ការ​ភ័យ​ខ្លាច ពិសេស​គឺ​ខ្មាស​អៀន​តែ​ម្តង។ ទាល់​តែ​ដល់​ដំណាក់​ធ្ងន់ធ្ងរ​ឈឺ​ទ្រាំ​លែង​បាន ទើប​អ្នក​ជំងឺរត់​ទៅ​រក​ពេទ្យ។   បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ការ​ព្យាបាល​ជំងឺ​ឫសដូងបាត​ធ្វើ​ឡើង​ទៅ​តាម​ដំណាក់​កាល​នីមួយៗ។​ បើ​អ្នក​ជំងឺ​កើត​ឫស​ដូង​បាត​​នៅ​ដំណាក់កាល​ដំបូងៗ ត្រឹម​តែ​លាប ឬ​លេប​ថ្នាំ​ប៉ុណ្ណោះ។ ឯ​ដំណាក់​កាល​ទី៣ […]


ជំងឺឫសដូងបាត

សញ្ញា និងផលប៉ះពាល់នៃជំងឺឫសដូងបាត កុំខ្មាសអៀនអី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ឬឱសថការី

មនុស្សភាគច្រើនកាលណាកើតជំងឺឫសដូងបាតតែងតែភ័យខ្លាច និងខ្មាសអៀនណាស់ សុខចិត្តលាក់លាំង មិនហ៊ានទៅជួបគ្រូពេទ្យភ្លាមៗនោះទេ។ បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ជំងឺឫសដូងបាត ជាជំងឺដែលឧស្សាហ៏កើតមានលើមនុស្សទាំងប្រុសទាំងស្រី។ ប៉ុន្តែស្ត្រីមានផ្ទៃពោះ និងអ្នកមានបញ្ហាទល់លាមក ឬរាករ៉ាំរ៉ៃ ប្រឈមកើតជំងឺនេះច្រើនជាងធម្មតា។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ មនុស្ស​ជាង ១ នាក់ ក្នុង​ចំណោម ៤ នាក់ រង​ផល​ប៉ះពាល់​ពី​ជំងឺ​ឫសដូងបាត។ ខាង​ក្រោមនេះ​ជា​រោគ​សញ្ញា​ជំងឺឫសដូងបាត ប្រភេទ​ជំងឺ​ឫសដូងបាត ផលប៉ះពាល់ និង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ នៃជំងឺឫសដូងបាត។ ១. រោគសញ្ញាជំងឺឫសដូងបាត​ - ហូរឈាមក្រហមស្រស់នៅទ្វារធំ - ឈឺចាប់ទ្វារធំ - រមាស់ទ្វារធំ - រលាក ក្រហាយនៅទ្វារធំ - មានសើម ឬហូរទឹករងៃនៅទ្វារធំ - មានលៀនចេញប៉ោងសរសៃឫសដូងបាត។ រោគ​សញ្ញា​ជំងឺ​ឫសដូងបាត​មាន​ច្រើន​ដូចការ​រៀបរាប់​ខាងលើ តែ​ក្នុង​នោះ​ការ​ហូរឈាម​ជា​រោគសញ្ញា​ដែល​កើត​ញឹកញាប់ ដែល​ឈាម​នោះមាន​ពណ៌​ក្រហម​ស្រស់តិចតួច​បន្ទាប់​ពី​បន្ទោបង់​ហើយ។ ២. ប្រភេទជំងឺឫសដូងបាត គេបែងចែកជំងឺឫសដូងបាតជា ៣ ប្រភេទ៖ - ជំងឺឫសដូងបាតនៅខាងក្នុង (Internal hemorrhoids)៖ ជំងឺឫសដូងបាតប្រភេទនេះនៅខាងក្នុងចុងពោះវៀនធំ។ ជំងឺឫសដូងបាតនៅខាងក្នុង ជាទូទៅមិនមានឈឺចាប់ទេ ប៉ុន្តែវាធ្វើឲ្យយើងបត់ជើងធំចេញឈាម។ - ជំងឺឫសដូងបាតខាងក្រៅ (External hemorrhoids)៖ ជំងឺឫសដូងបាតប្រភេទនេះ មាននៅខាងក្រៅ ជុំវិញរន្ធគូទ ហើយអាចធ្វើឲ្យរមាស់ ឬឈឺចាប់ […]


ជំងឺឫសដូងបាត

ជិះកង់ធ្វើឲ្យឫសដូងបាតកាន់តែធ្ងន់ធ្ងរឬយ៉ាងណា?

ជំងឺ​ឫសដូងបាត​គឺជា​ការ​រីក​ប៉ោង​នៃ​សរសៃ​វ៉ែន​នៅ​ផ្នែក​ខាង​ក្រោម​រន្ធ​គូទ​ដែល​អាច​រលាក និង​ហើម ហើយជំងឺ​ឫសដូងបាត​មាន ​២​ប្រភេទ។ ប្រភេទ​ទី១​ គឺ​ជំងឺ​ឫសដូងបាត​ខាង​ក្នុង​មាន​ទីតាំង​ក្នុង​រន្ធ​គូទ​ដែល​ពេល​ខ្លះ​អាច​លៀន​ចេញ​មកក្រៅ​។ ចំណែក​ប្រភេទ​ទី២​ គឺ​ជំងឺ​ឫសដូងបាត​ខាងក្រៅ​ដែល​ដុំ​អ្វី​មួយ​នៅ​រន្ធ​គូទ និង​បង្ក​ការ​ឈឺចាប់។ ជំងឺ​ឫសដូងបាត​ទាំង​ពីរ​ប្រភេទ​សុទ្ធ​តែ​បង្ក​​ឲ្យ​ហូរ​ឈាម​​ពេល​បត់​ជើង​ធំ និង​អាច​កើត​លើ​ទាំង​ស្រី​ទាំង​ប្រុស​មិនថា​ចាស់ ឬ​ក្មេង។ ចុះបើយើងមានជំងឺឫសដូងបាត ការ​ជិះកង់ហាត់ប្រាណ​ធ្វើឲ្យអាការៈកាន់តែ​ធ្ងន់ធ្ងរ?​ ជំងឺ​ឫសដូងបាត​ភាគច្រើន​បង្ក​ដោយសារ​ការ​ចំណាយ​ពេល​យូរ​ និង​ប្រឹង​ខ្លាំង​ពេល​បត់​ជើង​ធំ ឬ​អាច​មក​ពី​រាករូស​ និង​ទល់លាមក​ញឹកញាប់។ បញ្ហា​នេះ​បង្ក​ដោយ​ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​មិន​គ្រប់គ្រាន់​។ ក្រៅ​ពី​មូលហេតុ​ទាំង​នេះ ជំងឺ​ឫសដូងបាត​ក៏​កើត​​មាន​អំឡុង​ពេល​ពពោះ​ ព្រោះ​មាន​ការ​សង្កត់​ពី​ស្បូន។ មនុស្ស​វ័យ​ចំណាស់​ងាយ​​ប្រឈម​នឹង​ជំងឺ​នេះ​ ព្រោះ​ជាលិកា​នៅ​រន្ធ​គូទ​ចុះ​ខ្សោយ​ពេល​ចាស់​ទៅ។​ នៅ​ពេល​មាន​ជំងឺ​នេះ សកម្មភាព​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​អាការៈ​ឈឺចាប់​កាន់តែ​ធ្ងន់ធ្ងរ​សូម្បី​លំហាត់​ប្រាណ​។ ការ​ហាត់ប្រាណ​ជា​ប្រចាំ​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​ឫសដូងបាត​កាន់តែ​ធ្ងន់ធ្ងរ​ប្រសិនជា​យើង​ធ្វើ​លំហាត់​ប្រាណ​មួយ​ចំនួន​ដូចជា​ការ​ជិះ​កង់ និង​លើក​ទម្ងន់។ ការ​ជិះកង់​អាច​បង្ក​ការ​ឈឺចាប់​ អាការៈ​ហើម​កាន់តែ​ខ្លាំង​ និង​អាច​ហូរឈាម​បាន​ ​ព្រោះ​ការ​អង្គុយ​លើ​កែប​កង់​បន្ថែម​សម្ពាធ​ទៅ​លើ​តំបន់​ឫសដូងបាត។ ចំណែក​ឯ​ការ​លើក​ទម្ងន់​ក៏​អាច​បង្ក​បញ្ហា​ដែរ​ព្រោះ​វា​ប៉ះពាល់​ដល់​ខ្នង​ផ្នែក​ខាង​ក្រោម​ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ឫសដូងបាត​កាន់តែ​ធ្ងន់ធ្ងរ។ បើ​យើង​មានជំងឺឫសដូងបាត​ យកល្អ​គួរ​ជ្រើស​រើស​លំហាត់​ប្រាណ​ស្រាលៗ​ដូចជា​ដើរ រត់ ហែលទឹក ឬ​យ៉ូហ្កាវិញ​។ ប៉ុន្តែ​យើង​អាច​សម្រាល​អាការៈ​ឈឺចាប់​ក្រោយ​ជិះ​កង់​បាន​ដោយ​អង្គុយ​ត្រាំ​ទឹកក្ដៅ​ឧណ្ហៗ ឬ​ប្រើ​គ្រីមពពួក ករទីកូស្តេរ៉យ (corticosteroid) ដើម្បី​បន្ថយ​អាការៈ​រមាស់​បាន។


ជំងឺឫសដូងបាត

មានជំងឺឫសដូងបាតគួរថែទាំខ្លួន និងព្យាបាលដូចម្ដេចខ្លះ?

ជំងឺ​ឫសដូងបាត គឺជា​ការ​រីក​ប៉ោង​នៃ​សរសៃ​ឈាម​វ៉ែន​នៅ​ផ្នែក​ខាង​ក្រោម​រន្ធ​គូទ ហើយ​ការ​រីក​ប៉ោង​ដែល​កើត​ឡើងដោយសារ​តែ​មាន​សម្ពាធ​ក្នុង​សរសៃ​ឈាម​នោះ​កើន​ឡើង។ ភាគ​ច្រើន​បណ្ដាល​មកពី​ការ​ប្រឹង​បញ្ចេញ​លាមក និង​អំឡុង​ពេល​មាន​ផ្ទៃពោះ ព្រោះ​មាន​ការ​សង្កត់​ពី​ស្បូន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ជំងឺ​ឫសដូងបាត​មាន ២ ប្រភេទ​ដោយ​ប្រភេទ​ទី ១ ជា​ឫសដូងបាត​នៅ​ខាង​ក្នុង​ មាន​ទីតាំង​នៅ​ក្នុង​រន្ធ​គូទ​ដែល​យើង​មិន​អាច​មើល​ឃើញ​ទេ ជា​ធម្មតា​មិន​មាន​ការ​ឈឺ និង​បង្ក​ជា​ការ​ហូរ​ឈាម​ក្នុង​ពេល​បត់​ជើង​ធំ។ ឫសដូង​ខាង​ក្នុង​បែប​នេះ​អាច​លៀន ឬ​ប្រលាត់​ចេញ​ទៅ​ក្រៅ​រន្ធ​គូទ​បាន ហើយ​វិធី​ថែទាំ​ខ្លួន ការ​ព្យាបាល និង​ការ​បង្ការ​របស់​ជំងឺ​ឫសដូងបាត​ដែល​យើង​អាច​ធ្វើ​បានមាន៖ - អង្គុយ​ត្រាំ​ទឹក​ក្ដៅ ២ ទៅ ៣ /ថ្ងៃជាប់គ្នា ម្តង​រយៈពេលពី ១៥-២០នាទី អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​ឫសដូងបាត ហើយ​យក​ល្អ​គួរ​តែ​សម្អាត​តំបន់​នៅ​រន្ធ​គូទ​ឲ្យ​បាន​ស្ងួត​ល្អ​ក្រោយ​ពី​ត្រាំ​ទឹក​ក្តៅ​រួច ដើម្បី​កុំ​ឲ្យ​រលាក​ដល់​ស្បែក​ជុំវិញ​រន្ធ​គូទ។ - ផឹក​ទឹក និង​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ការ​ទល់​លាមក និង​សម្ពាធ​ក្នុង​រន្ធ​គូទ​ក្នុង​ពេល​បត់​ជើង​ធំ។ ថ្នាំ អាហារ​បំប៉ន​មាន​ជាតិ​សរសៃ​ក៏​ជួយ​ឲ្យ​លាមក​ទន់ ងាយស្រួល​បន្ទោបង់​បាន​ដែរ។ - ថ្នាំ​បន្ទន់​លាមក​មាន​ប្រយោជន៍​ចំពោះ​យើង ប៉ុន្តែ​នៅ​ពេល​មាន​ជំងឺ​ឫសដូងបាត លាមក​ដែល​សុទ្ធតែ​ទឹក ក៏អាច​បណ្ដាល​ឲ្យ​រលាក និង​មាន​មេរោគ​នៅ​លើ​រន្ធ​គូទ។ - ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើន ព្រោះ​អ្នក​កើត​ឫសដូងបាត​មិន​គួរ​អង្គុយ​យូរ​ពេក​ទេ ដូចនេះ​ហើយ​ត្រូវ​ហាត់ប្រាណ​ទើប​មាន​ប្រយោជន៍​ចំពោះ​ការ​កាត់​បន្ថយ​អាការៈ​ទល់លាមក និង​សម្ពាធ​ទៅ​លើ​សរសៃឈាម Hemorrhoid។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ​ក្រែម​លាប​ជាច្រើន​ប្រភេទ​អាច​បំបាត់​រោគ​សញ្ញា និង​ធ្វើ​ឲ្យ​យើងមាន​អារម្មណ៍​ល្អ​វិញ​បាន តែ​ទោះបីជា​យ៉ាង​ណា​វា​មិនមែន​អាច​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជា​បាន​នោះ​ទេ។ ជា​ធម្មតា​ថ្នាំ​បែប​នេះ​ច្រើន​តែ​មាន​សារធាតុ​ស្ពឹក​ៗ ឬ Corticosteroid […]


ជំងឺឫសដូងបាត

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

​ឫសដូង​បាត សំដៅ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​មួយ ​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​នៅ​ជុំវិញរន្ធ​គូទ និង​​ក្រោម​រន្ធ​គូទហើម និង​រីក​ធំ។ ជំងឺ​ឫសដូង​បាត អាច​បណ្ដាល​ឲ្យ​រមាស់ ឈឺ និង​មាន​ហូរ​ឈាម​នៅ​ពេល​បន្ទោបង់​លាមក។ ក្នុង​កិច្ច​ពិភាក្សា​អប់រំ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ សិង្ហបុរី កាល​ពី​ពេលកន្លងទៅ នៅ​ទីក្រុង​ភ្នំពេញ លោក​វេជ្ជបណ្ឌិត Jonathan Foo ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ មក​ពី​ប្រទេស សិង្ហបុរី បាន​ពន្យល់លម្អិតអំពីរោគសញ្ញា មូលហេតុ និង​ដំណាក់កាល​ទាំង​៤ នៃ​ជំងឺ​ឫស​ដូងបាត។ ១- រោគ​សញ្ញា​ជំងឺ​ឫសដូងបាត – ពិបាក​បន្ទោរ​បង់​លាមក (រាក ទល់លាមក និង​ធ្លាក់​ឈាម) – លាមក​មាន​រាង​សំប៉ែត​ស្តើង – រមាស់នៅជំុវិញរន្ធគូថ – ហើមពោះ ឆ្អល់ពោះ – ឈឺចាប់ រមាស់ ​ក្រហាយ​នៅ​ទ្វារ​លាមក – ឈឺ​ចង្កេះ​ខ្នង ចុក​រួយ​ដៃជើង រសេះរសោះ​អស់​កម្លាំង។ ២- មូលហេតុ​នាំ​ឲ្យ​កើត​ឫស​ដូងបាត ជំងឺ​ឫស​ដូង​បាត កើត​ឡើង​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ត្រង់​ផ្នែក​ខាង​ចុង​នៃ​ពោះវៀន​ធំ ដោយ​មាន​មូល​ហេតុ​ជាច្រើន​ដូចជា៖ – រាក និង​ទល់​លាមក​ញឹកញាប់ – អង្គុយ​យូរ – មាន​ផ្ទៃពោះ (ការ​ប្រឹង​នៅ​ពេល​សម្រាល​កូន) – ញ៉ាំ​អាហារ​ហឹរ – ផឹក​គ្រឿង​ស្រវឹង​ច្រើន។ បើ​តាម​លោក​វេជ្ជបណ្ឌិត Jonathan Foo ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ មក​ពី​ប្រទេស សិង្ហបុរី គេ​បែង​ចែក​ជំងឺ​ឫសដូងបាត ជា ៤ ដំណាក់​កាល។ ដំណាក់កាលទី១៖ […]


ជំងឺឫសដូងបាត

Hemorrhoids (ជំងឺឫសដូង​បាត)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺឫសដូង​បាត? ឫសដូង​បាត មក​ពី​ពាក្យបច្ចេកទេស Hemorrhoids សំដៅ​លើ​ការ​ហើម​ និង​រលាក​សរសៃ​វ៉ែន​នៅ​ជុំវិញ រន្ធ​គូទ និង​ដំបន់​ខាង​ក្រោម​ចុង​ពោះ​វៀន​ធំ (Rectum) ។ វា​អាច​នៅ ឃើញ​នៅ​ក្នុង​ចុង​ពោះ​វៀន​ធំ ឬ​នៅ​ជុំវិញ​រន្ធ​គូទ ​ហើយ​បញ្ហា​នេះ​ ជាទូទៅ​ធ្វើ​ឲ្យ​ពិបាក​បន្ទោរ​បង់​ ខណៈប្រភេទជំងឺ​​ឫសដូង​បាត ​គឺ​អាស្រ័យ​លើ​ទីតាំង​ដែល​កើតដូច​ជា៖ – ឫសដូង​បាត​នៅ​ខាង​ក្នុង (Internal hemorrhoids)៖ ឫសដូង​បាតប្រភេទ​នេះ នឹង​រក​ឃើញ​នៅ​ខាង​ក្នុង​ចុង​ពោះវៀន។ ឫសដូង​បាត​នៅ​ខាង​ក្នុង ជាទូទៅ​ ​មិនមាន​​ឈឺ​ចាប់​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​យើង​បត់​ជើង​ធំ​ចេញ​ឈាម​ ទាំង​មិន​មាន​ការ​ឈឺ​ចាប់។ – ឫសដូង​បាតខាង​ក្រៅ (External hemorrhoids)៖ ឫសដូង​បាត ប្រភេទ​នេះ មានឃើញ​នៅ​ខាង​ក្រៅ ​ជុំវិញ រន្ធ​គូទ ហើយ​អាច​ធ្វើ​ឲ្យ​រមាស់ ឬ​ឈឺ​ចាប់ ​ពេល​ខ្លះ​អាច​ដាច់​រហែកទៀត​ផង។ ជំងឺឫសដូង​បាត មិនមែន​ជា​ជំងឺ​ឆ្លងទេ ហើយ​ក៏​មិន​ធ្ងន់​ធ្ងរ​អ្វី​ដែរ។ បញ្ហា​ទាំង​នេះ​អាច​នឹង​ជា​ដោយ​ខ្លួន​ឯង ឬ​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ។ ២- ជំងឺឫសដូង​បាតកើត​មាន​ញឹក​ញាប់ដែរ​ទេ? ជំងឺ​ឫសដូង​បាត កើត​មាន​ញឹក​ញាប់​ណាស់។ យោង​តាម​ការ​ស្រាវ ទៅ​លើ​មនុស្ស អាយុ ៥០​ឆ្នាំ ជាង​ពាក់​កណ្ដាល​ធ្លាប់​មាន​កើត​ជំងឺឫសដូង​បាត យ៉ាង​ហោច​ណាស់​ម្ដង​​ក្នុង​ជីវិត។ ជំងឺឫសដូង​បាត អាច​កើត​ទាំង​ប្រុស​ទាំង​ស្រី ប៉ុន្តែ​ស្រីៗ​មាន​ផ្ទៃ​ពោះ​ និង​គ្នា​យើង​មាន​បញ្ហាទល់​លាមក​រ៉ាំរ៉ៃ ឬ​រាក​រ៉ាំរ៉ៃ​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស