backup og meta

ជិះកង់ធ្វើឲ្យឫសដូងបាតកាន់តែធ្ងន់ធ្ងរឬយ៉ាងណា?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 11, 2020

    ជិះកង់ធ្វើឲ្យឫសដូងបាតកាន់តែធ្ងន់ធ្ងរឬយ៉ាងណា?

    ជំងឺ​ឫសដូងបាត​គឺជា​ការ​រីក​ប៉ោង​នៃ​សរសៃ​វ៉ែន​នៅ​ផ្នែក​ខាង​ក្រោម​រន្ធ​គូទ​ដែល​អាច​រលាក និង​ហើម ហើយជំងឺ​ឫសដូងបាត​មាន ​២​ប្រភេទ។ ប្រភេទ​ទី១​ គឺ​ជំងឺ​ឫសដូងបាត​ខាង​ក្នុង​មាន​ទីតាំង​ក្នុង​រន្ធ​គូទ​ដែល​ពេល​ខ្លះ​អាច​លៀន​ចេញ​មកក្រៅ​។ ចំណែក​ប្រភេទ​ទី២​ គឺ​ជំងឺ​ឫសដូងបាត​ខាងក្រៅ​ដែល​ដុំ​អ្វី​មួយ​នៅ​រន្ធ​គូទ និង​បង្ក​ការ​ឈឺចាប់។ ជំងឺ​ឫសដូងបាត​ទាំង​ពីរ​ប្រភេទ​សុទ្ធ​តែ​បង្ក​​ឲ្យ​ហូរ​ឈាម​​ពេល​បត់​ជើង​ធំ និង​អាច​កើត​លើ​ទាំង​ស្រី​ទាំង​ប្រុស​មិនថា​ចាស់ ឬ​ក្មេង។ ចុះបើយើងមានជំងឺឫសដូងបាត ការ​ជិះកង់ហាត់ប្រាណ​ធ្វើឲ្យអាការៈកាន់តែ​ធ្ងន់ធ្ងរ?​

    ជំងឺ​ឫសដូងបាត​ភាគច្រើន​បង្ក​ដោយសារ​ការ​ចំណាយ​ពេល​យូរ​ និង​ប្រឹង​ខ្លាំង​ពេល​បត់​ជើង​ធំ ឬ​អាច​មក​ពី​រាករូស​ និង​ទល់លាមក​ញឹកញាប់។ បញ្ហា​នេះ​បង្ក​ដោយ​ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​មិន​គ្រប់គ្រាន់​។ ក្រៅ​ពី​មូលហេតុ​ទាំង​នេះ ជំងឺ​ឫសដូងបាត​ក៏​កើត​​មាន​អំឡុង​ពេល​ពពោះ​ ព្រោះ​មាន​ការ​សង្កត់​ពី​ស្បូន។ មនុស្ស​វ័យ​ចំណាស់​ងាយ​​ប្រឈម​នឹង​ជំងឺ​នេះ​ ព្រោះ​ជាលិកា​នៅ​រន្ធ​គូទ​ចុះ​ខ្សោយ​ពេល​ចាស់​ទៅ។​

    នៅ​ពេល​មាន​ជំងឺ​នេះ សកម្មភាព​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​អាការៈ​ឈឺចាប់​កាន់តែ​ធ្ងន់ធ្ងរ​សូម្បី​លំហាត់​ប្រាណ​។ ការ​ហាត់ប្រាណ​ជា​ប្រចាំ​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​ឫសដូងបាត​កាន់តែ​ធ្ងន់ធ្ងរ​ប្រសិនជា​យើង​ធ្វើ​លំហាត់​ប្រាណ​មួយ​ចំនួន​ដូចជា​ការ​ជិះ​កង់ និង​លើក​ទម្ងន់។ ការ​ជិះកង់​អាច​បង្ក​ការ​ឈឺចាប់​ អាការៈ​ហើម​កាន់តែ​ខ្លាំង​ និង​អាច​ហូរឈាម​បាន​ ​ព្រោះ​ការ​អង្គុយ​លើ​កែប​កង់​បន្ថែម​សម្ពាធ​ទៅ​លើ​តំបន់​ឫសដូងបាត។ ចំណែក​ឯ​ការ​លើក​ទម្ងន់​ក៏​អាច​បង្ក​បញ្ហា​ដែរ​ព្រោះ​វា​ប៉ះពាល់​ដល់​ខ្នង​ផ្នែក​ខាង​ក្រោម​ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ឫសដូងបាត​កាន់តែ​ធ្ងន់ធ្ងរ។ បើ​យើង​មានជំងឺឫសដូងបាត​ យកល្អ​គួរ​ជ្រើស​រើស​លំហាត់​ប្រាណ​ស្រាលៗ​ដូចជា​ដើរ រត់ ហែលទឹក ឬ​យ៉ូហ្កាវិញ​។

    ប៉ុន្តែ​យើង​អាច​សម្រាល​អាការៈ​ឈឺចាប់​ក្រោយ​ជិះ​កង់​បាន​ដោយ​អង្គុយ​ត្រាំ​ទឹកក្ដៅ​ឧណ្ហៗ ឬ​ប្រើ​គ្រីមពពួក ករទីកូស្តេរ៉យ (corticosteroid) ដើម្បី​បន្ថយ​អាការៈ​រមាស់​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម