ដំបៅកក្រពះ

ដំបៅក​ក្រពះ​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​ដំបៅក​​ក្រពះ​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ដំបៅកក្រពះ

ធ្លាយក្រពះ បណ្តាលមកពីកត្តាអ្វីខ្លះ?

គ្នា​យើង​ធ្លាប់​តែ​​ឮថា អ្នក​នេះ​ធ្លាយ​ក្រពះ ឬ​អ្នក​នោះ​ធ្លាយ​ក្រពះ តែ​មាន​ដឹង​អត់​ថា ការ​ធ្លាយ​ក្រពះ​នេះ បណ្តាល​មក​ពី​មូលហេតុ​អី​ឲ្យ​ប្រាកដ? ឆ្លើយ​តប​នឹង​សំណួរ​នេះ លោក​សាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ឯកទេស​ជំងឺក្រពះ ថ្លើម ពោះវៀន បាន​ឲ្យ​ដឹង​ថា ស្ទើរតែ​៩០% នៃ​ការ​ធ្លាយ​ក្រពះ​គឺ​កើត​ឡើង​ដោយសារការ​ញ៉ាំ​ថ្នាំ​ផ្សំ​ដែល​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។ ប្រភេទ​ថ្នាំ​ដែល​បណ្តាល​ឲ្យ​ធ្លាយ​ក្រពះ ភាគ​ច្រើន​គឺថ្នាំ​សរសៃ (non steroidal anti inflammatory drugs) ដូចជា ពពួក​ថ្នាំ Voltaren Ibuprofen ។ល។ លោក​វេជ្ជបណ្ឌិត បន្ត​ថា អ្នក​ដែល​ប្រឈម​នឹង​ការ​ធ្លាយ​ក្រពះ​ភាគ​ច្រើន​គឺ មាន​បញ្ហា​ដំបៅ​ក្រពះ​ស្រាប់​ដោយ​មិន​ដឹង​មុន ហើយ​ទៅ​ផ្សំ​ថ្នាំ​ញ៉ាំ​ផ្តេសផ្តាស​ដើម្បី​បំបាត់​ការ​ឆ្អល់​ពោះ ឬ​បំបាត់​ការ​ឈឺ​ជង្គង់ ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​ធ្លាយ​ក្រពះ​កើត​ឡើង។ មួយ​វិញ​ទៀត លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ញ៉ាំ​ស្រា ក៏​អាច​បណ្តាល​ឲ្យ​ធ្លាយ​ក្រពះ​បាន​ដែរ តែ​បើ​ប្រៀប​នឹង​ធ្លាយ​ក្រពះ​ដោយ​សារ​ប្រើ​ថ្នាំ​ខុស​បច្ចេកទេស គឺ​មាន​ភាគ​រយ​ក្នុង​ការ​ធ្លាយ​ក្រពះ​ទាប​ជាង។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត​ថា ទោះ​យ៉ាង​ណាការ​ធ្លាយ​ក្រពះ​នេះ ក៏​បង្ការ​មិន​ឲ្យ​កើត​ឡើង​បាន​ដោយ៖ ទី១.ចៀសវាង​កុំឲ្យ​មាន​ដំបៅ​ក្រពះ ទី២. ចៀសវាង​ប្រើ​ថ្នាំសរសៃ​ផ្តេស​ផ្តាស ក្នុង​ករណី​ដែលអ្នក​ជំងឺ​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​សរសៃ គឺ​ត្រូវ​ទៅពិភាក្សាជាមួយ​គ្រូពេទ្យ​ជំនាញ​ត្រឹម​ត្រូវ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ថា អាច​ប្រើ​បាន​ដោយ​មិន​មាន​ផល​ប៉ះពាល់់​អី​ដល់​សុខភាព ឬ​ព្យាបាល​តាម​វេជ្ជបញ្ជាពេទ្យ​ត្រឹម​ត្រូវ​ទៅ​លើ​ជំងឺ​ដែល​មាន​នោះ។ ​​ អត្ថបទពាក់ព័ន្ធ៖ ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ ដំណឹង​ល្អ! វ៉ាក់សាំង​រលាក​ក្រពះ ពោះវៀន កំពុង​​ស្រាវជ្រាវ​ផលិត​ហើយ អាហារទាំងនេះ អ្នកឈឺក្រពះគួរតម […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស