backup og meta

ជំងឺដំបៅក្រពះផ្តល់ផលពិបាកធំៗ ២យ៉ាង ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 02, 2021

    ជំងឺដំបៅក្រពះផ្តល់ផលពិបាកធំៗ ២យ៉ាង ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ

    ហេតុ​ផល​ចម្បង​ដែល​បណ្ដាល​ឲ្យ​យើង​កើត​ជំងឺ​ដំបៅ​ក្រពះ​មាន​២​ធំ​ៗ​គឺ កើត​មេរោគ​ក្នុង​ក្រពះ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​ឈឺ​សន្លាក់​ដោយ​មិន​មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។ ជំងឺ​ដំបៅ​ក្រពះ ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ដែល​ផ្ដល់​ផល​វិបាក ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​​ផង​ដែរ។

    ​ដំបៅ​ក្រពះ ជា​ជំងឺ​នៃ​ការ​បាត់​នូវ​ស្រទាប់​កោសិកា​នៃ​ក្រពះ។ វា​បណ្ដាល​មក​ពី​ការ​បាត់​លំនឹង​នៃ​ស្រទាប់​ការពារ​នៃ​ក្រពះ និង​ការ​បញ្ចេញ​នូវ​អាស៊ីដ​ក្រពះ។ ជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​សម្រាក​ពេទ្យ មិន​អាច​ធ្វើ​ការងារ​បាន និង​អាច​ធ្វើឲ្យ​អ្នក​ជំងឺ​បាត់​បង់​ជីវិត​បាន។ នេះ​បើ​តាម​ការ​បកស្រាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត

    ផល​ពិបាក​នៃ​ជំងឺ​ដំបៅ​ក្រពះ

    ១. ការ​ហូរ​ឈាម​ក្រពះ- អ្នក​ជំងឺ​ដំបៅ​ក្រពះ​ដល់​កម្រិត​ក្រពះ​ហូរ​ឈាម ​នឹង​បញ្ចេញ​រោគ​សញ្ញា​ដូច​ជា ក្អួត​ឈាម បត់​ជើង​លាមក​មាន​ឈាម​ខ្មៅ ស្លេក​ស្លាំង វិល​មុខ។ល។ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ត្រូវ​បញ្ជូន​មក​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ឃាត់ឈាម​ដែល​ហូរ តាម​រយៈ​ការ​ឆ្លុះ​ក្រពះ និង​ប្រើ​ថ្នាំ និង​បញ្ចូល​ឈាម​ឲ្យ​បាន​ត្រឹម​ត្រូវ។

    ២. ការ​ធ្លាយ​ក្រពះអ្នក​ជំងឺ​មាន​អាការៈ​ដូច​ជា ឈឺ​ចាប់​ខ្លាំង អត់​ផោម អត់​បន្ទោ​បង់ ពេល​ស្ទាប​ពោះ​មាន​សភាព​រឹង​ដូច​ឈើ។ អ្នក​ជំងឺ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ព្រោះ​អ្នក​ជំងឺ​អាច​ស្លាប់​ភ្លាម​ៗ បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលា​ទេ​នោះ។

    ដើម្បី​កំណត់​ចំណាំ​ពី​ជំងឺ​ដំបៅ​ក្រពះ គ្នា​យើង​អាច​សង្កេត​មើល​តាម​រោគ​សញ្ញា​ទូទៅ​របស់​ជំងឺ​នេះ​បាន​ដូច​ខាង​ក្រោម​រួម​មាន៖

    • ឈឺ​ចាប់​ពោះ​ផ្នែក​ចុង​ដង្ហើម ឬ​ផ្នែក​ខាង​ស្ដាំ​ខាង​លើ
    • ឈឺ​ចាប់​នៅ​លើ​ខ្នង កន្លែង​បោះ​ដៃ​ផុត
    • ឈឺ​ពេល​ឃ្លាន ហើយ​ថយ​ការ​ឈឺ​ចាប់​ពេល​ញ៉ាំ​អាហារ​រួច
    • អាច​មាន​ការ​ក្អួត​ចង្អោរ
    • ពិបាក​ក្នុង​ការ​រំលាយ​អាហារ។ល។

    ដំបៅក្រពះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម