backup og meta

ទាំងនេះជាតិចនិកខ្លះៗដើម្បីជួយឲ្យពោះវៀនមានសុខភាពល្អ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 04, 2020

    ទាំងនេះជាតិចនិកខ្លះៗដើម្បីជួយឲ្យពោះវៀនមានសុខភាពល្អ

    សុខភាព​ពោះវៀន​គឺ​សំខាន់​ណាស់​ព្រោះ​ជាង​ពាក់​កណ្ដាល​នៃ​ប្រព័ន្ធ​ភាពស៊ាំ​មាន​នៅ​ក្នុង​ក្រពះ​ពោះវៀន។ អ្នក​ជំនាញ​ជឿ​ថា​សុខភាព​ក្រពះ​ពោះវៀន​មាន​ទំនាក់ទំនង​នឹង​ជំងឺ​ជាច្រើន ដូចនេះ​ហើយ​ការ​រក្សា​សុខភាព​ពោះវៀន​គឺ​ជា​វិធី​មួយ​ដើម្បី​បង្ការ​ជំងឺ​ធ្ងន់ធ្ងរ។ ដើម្បី​ឲ្យ​សុខភាព​ពោះវៀន​ល្អ​ជាង​មុន យើង​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម។

    . ហាត់ប្រាណ

    ការ​ហាត់​ប្រាណ​អាច​ជួយ​ឲ្យ​ពោះវៀន​ធំ​ធ្វើ​ចលនា​ដែល​ជួយ​ដល់​ការ​បន្ទោរ​បង់​បាន​​ទៀងទាត់​។ ការ​ហាត់​ប្រាណ​ក៏​ជួយ​គ្រប់គ្រង​រោគសញ្ញា​រលាក​ពោះវៀន​ដែរ។

    . របបអាហារ

    សម្រាប់​របប​អាហារ​គួរ​ញ៉ាំ​អាហារ​ស្រស់ និង​មិន​មាន​កែច្នៃ។ អាហារ​កែច្នៃ​ងាយ​នឹង​បំបែក​ទៅ​ជា​ស្ករ​ដែល​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​សុខភាព​ក្រពះ​ពោះវៀន។ ក្រៅ​ពី​អាហារ​កែច្នៃ​ យើង​ក៏​គួរ​បន្ថយ​ការ​ញ៉ាំ​អាហារ​ជាតិស្ករ និង​ជាតិខ្លាញ់​ច្រើន​ដែរ។

    . ញ៉ាំ​អាហារ​បរិមាណ​តិច​តែ​ច្រើន​ដង

    ដើម្បី​កុំ​ឲ្យ​ក្រពះពោះវៀន​ធ្វើ​ការ​ខ្លាំង​ពេក យក​ល្អ​គ្នាយើង​គួរ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច ​តែ​ញ៉ាំ​ច្រើន​ដង​វិញ ហើយ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ យើង​គួរ​ទំពារ​អាហារ​ឲ្យ​បាន​ម៉ត់​​ល្អ។

    . គ្រប់គ្រង​ភាព​តានតឹង

    ភាព​តានតឹង​ច្រើន​ពេក​អាច​ប៉ះពាល់​ដល់​សុខភាព​ពោះវៀន​។ ការ​ហាត់​យ៉ូហ្គា ឬ​ធ្វើសមាធិ​អាច​កាត់បន្ថយ​ភាព​តានតឹង និង​ការ​ថប់បារម្ភ។

    . ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ

    គ្នាយើង​គួរ​ញ៉ាំ​អាហារ​មាន​ជាតិសរសៃ​២៥ក្រាម​ក្នុង​មួយ​ថ្ងៃ។ អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​មាន​ដូចជា​ពពួក​សណ្ដែក ផ្លែ​ចេក និង​ពពួក​បឺរី​ជាដើម។

    . ញ៉ាំ​ពពួក​ probiotics

    Probiotics បង្កើន​បរិមាណ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន។ Probiotics មាន​នៅ​ក្នុង​យ៉ាអួ kefir បន្លែជ្រក់ និង​គីមឈី​ជា​ដើម។

    . ផឹកទឹក​ឲ្យ​ច្រើន​

    ការ​ផឹក​ទឹក​ច្រើន​មាន​ប្រយោជន៍​ដល់​សុខភាព​ពោះវៀន​ដោយ​រក្សា​លំនឹង​បាក់តេរី​ល្អ​ក្នុង​ពោះវៀន។ យក​ល្អ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ពីរ​លីត្រ​ក្នុង​មួយ​ថ្ងៃ។

    . កាត់បន្ថយ​គ្រឿងស្រវឹង និង​ជាតិ​កាហ្វេអ៊ីន

    គ្រឿងស្រវឹង​ និង​ជាតិ​កាហ្វេអ៊ីន​សុទ្ធតែ​ជា​សារធាតុ​រំញោច​ប្រព័ន្ធ​រំលាយអាហារ និង​អាច​រំខាន​ដល់​ដំណើរការ​រំលាយ​អាហារ​បាន។

    . ពិនិត្យ​មើល​ការ​អាលែកហ្ស៊ី​អាហារ

    ប្រសិនជា​យើង​មាន​អាការៈ​ចុកពោះ ហើមពោះ រាករូស ឡើង​កន្ទួល​ក្រហម​ ចង្អោរ អស់​កម្លាំង និង​ចាល់​អាស៊ីដ យើង​អាច​នឹង​អាលែកហ្សី​នឹង​អាហារ​ណា​មួយ។ ដូចនេះ​បើ​យើង​អាច​ដឹង​ថា​អាហារ​ណា​ដែល​យើង​អាលែកហ្សី និង​ដក​អាហារ​ប្រភេទ​នោះ​ចេញពី​របប​អាហារ យើង​នឹង​ឃើញ​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​នៃ​សុខភាព​ក្រពះ​ពោះវៀន​របស់​យើង។

    ១០. ពិគ្រោះ​ជាមួយ​គ្រូពេទ្យ

    ប្រសិន​ជា​យើង​មាន​ឧស្សាហ៍​រាករូស ឬទល់លាមក យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ព្រោះថាអាការៈ​ទាំង​នោះ​អាច​បង្ហាញ​ថា​យើង​អាច​នឹង​មាន​រោគសញ្ញា​រលាក​ពោះវៀន។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម