backup og meta

ដឹងអត់! ព្រីងមានប្រយោជន៍ច្រើនដល់ប្រព័ន្ធរំលាយអាហារ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 14, 2021

    ដឹងអត់! ព្រីងមានប្រយោជន៍ច្រើនដល់ប្រព័ន្ធរំលាយអាហារ​

    រដូវ​នេះ​ ប្រទេស​កម្ពុជា​យើង​កំពុង​តែ​សម្បូរ​ព្រីង​ ហើយ​គ្នា​យើង​មិន​តិច​នាក់​ទេ​ ទំនង​ជា​ចូល​ចិត្ត​ញ៉ាំ។ ផ្លែ​ឈើ​​តាម​រដូវ​មួយ​ប្រភេទ​នេះ មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​បែប​ណា​ដែរ? ខាង​ក្រោម​នេះ​ជា​ផល​ប្រយោជន៍​ផ្លែ​ព្រីង​ចំពោះ​សុខភាព​ដែល​គ្នា​យើង​ទំនង​មិន​សូវ​បាន​ដឹង​​ទាកទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​

    ១. ផល​ប្រយោជន៍​ប្រព័ន្ធ​រំលាយ​អាហារ​

    ព្រីង​ត្រូវ​បាន​អ្នក​ជំនាញ​ជឿ​​ថា​មាន​ប្រយោជន៍​ដល់​ការ​សម្រក​ទម្ងន់ ព្រោះ​ថា​ផ្លែឈើ​ប្រភេទ​នេះ​មាន​មាន​កាឡូរី​ទាប និង​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗផ្សេង​ទៀត​​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​បញ្ចេញ​ខ្លាញ់​ដែល​លើស​ចេញ​ពី​រាង​កាយ​បាន​យ៉ាង​ល្អ។ ព្រីង​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​រាក​រ៉ាំរ៉ៃ​ផង​ដែរ។ មួយ​វិញ​ទៀត ព្រីង​ ក៏​ជួយ​ដោះស្រាយ​បញ្ហា​ហើម​ពោះ ឬ​ហ្គាស​ក្នុង​ពោះ​ដូច​គ្នា​។

    បន្ថែម​ពី​នេះ​ព្រីង ក៏​អាច​ជួយ​ព្យាបាល​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ។ ផ្លែឈើ​ប្រភេទ​នេះ​មាន​ផ្ទុក​សារ​ធាតុ​បញ្ចុះ​នោមជួយ​ឲ្យ​រាង​កាយ និង​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ល្អ និង​បន្ថយ​អាការៈ​ទល់លាមក​ ជួយ​ឲ្យ​បត់ជើង​បាន​ស្រួល​។

    ផ្លែព្រីង

    ២. ព្រីង​មាន​ផ្ទុក​សារធាតុចិញ្ចឹម​អ្វី​ខ្លះ?​

    ព្រីង​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ និង​មាន​កាឡូរី​ទាប​នោះ​ទេ តែ​ផ្លែ​នេះ​មាន​ផ្ទុក​វីតាមីន C ជាតិ​ដែក កាល់ស្យូម ម៉ាញ៉េស្យូម និង​អាស៊ីត​ហ្វូលិក​។ ដូច​គ្នា​ដែរ ព្រីង ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំ​ង​អុកស៊ីត​កម្ម សារធាតុ​បញ្ចុះ​នោម និង​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​។

    ​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ផ្លែ​ព្រីង​ទាំង​នេះ ក្រៅពី​មាន​ប្រយោជន៍​ដល់​សុខភាព​ប្រព័ន្ធ​រំលាយអាហារ ក៏​នៅ​មាន​ប្រយោជន៍​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​មហារីក និង​បញ្ហា​ថ្លើម​ផ្សេង​ទៀត។ ដូច​គ្នា​ដែរ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ក៏​អាច​ញ៉ាំ​ផ្លែ​ព្រីង​នេះ​បាន​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម