backup og meta

អ្នកជំនាញណែនាំវិធីការពារក្រពះពោះវៀន មានសុខភាពល្អកុំឲ្យ​ជួបបញ្ហា​ធ្ងន់​ធ្ងរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 04, 2021

    អ្នកជំនាញណែនាំវិធីការពារក្រពះពោះវៀន មានសុខភាពល្អកុំឲ្យ​ជួបបញ្ហា​ធ្ងន់​ធ្ងរ

    ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រពះ​ពោះ​វៀន​ធ្វើ​ការ​ច្រើន​ណាស់​ក្នុង​រាងកាយ​យើង ពិសេស​ពេល​យើង​ញ៉ាំ​ចំណី​អាហារ​ចូល​ទៅ​ក្នុង​ខ្លួន។ ដូច​នឹង​សរីរាង្គ​ផ្សេង​ៗ​ដែរ ក្រពះ​ពោះ​វៀន​សុទ្ធ​តែ​អាច​ប្រឈម​នឹង​កើត​ជំងឺ​កាច​ ឬ​ស្លូត​ច្រើន​មុខ​ដែរ ហេតុ​នេះ​ហើយ​យើង​ចាំ​បាច់​ថែ​រក្សា​ក្រពះ​ពោះ​វៀន​​ឲ្យ​បាន​ល្អ។

    បើ​តាម​បទ​ពិសោធន៍​ចែក​រំលែក​ដោយ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ និង​ជំងឺ​កុមារ ដើម្បី​ថែ​រក្សា​ក្រពះ​ពោះ​វៀន​យើង​ល្អ យើង​គួរ​ញ៉ាំ​ទឹក​មួយ​កែវ​ភ្លាម​ក្រោយ​ក្រោក​ពី​គេង ពេល​មុន និង​ក្រោយ​ងូតទឹក និង​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក ដើម្បី​បន្សាប​អាស៊ីដ​ក្រពះ និង​ដើម្បី​ផ្ដល់​ជាតិ​ទឹក​ដល់​រាងកាយ​យើង​ដែល​មិន​បាន​ទទួល​ជាតិ​ទឹក​ពេញ​មួយ​យប់។ លើស​ពី​នេះ នៅ​មាន​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​ទៀត​ដូច​ជា៖

    ១. ព្យាយាម​ញ៉ាំ​អាហារ​ឲ្យ​ទៀង​ពេល និង​ទៀងទាត់ ដើម្បី​ឲ្យ​ក្រពះ​មាន​រេផ្លិច​បញ្ចេញ​ជាតិ​អាស៊ីដ​បាន​ត្រឹម​ត្រូវ​ល្អ។ បើ​រវល់​មិន​បាន​ញ៉ាំ​អាហារ យើង​អាច​ញ៉ាំ​ទឹក ភេសជ្ជៈ ឬ​អាហារ​សម្រន់​ជំនួស​បាន ដើម្បី​កុំ​ឲ្យ​អាស៊ីដ​ក្រពះ​ខ្លាំង និង​ធ្វើ​យ៉ាង​ណាកុំ​ទុក​ក្រពះ​ឲ្យ​ទំនេរ​លើស​ពី ៤ ម៉ោង (លើក​លែង​តែ​ពេល​គេង)។

    ២. ក្រោយ​ញ៉ាំ​បាយ​ភ្លាមៗ មិន​គួរ​ញ៉ាំ​ទឹក​ច្រើន ឬ​ញ៉ាំ​ផ្លែ​ឈើ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រពះ​ពិបាក​រំលាយ​អាហារ ។

    ៣. ដើម្បី​រក្សា​ក្រពះ​ពោះ​វៀន​ឲ្យ​ល្អ ចៀស​វាង​ញ៉ាំ​អាហារ​ដែល​មាន​រសជាតិ​ធ្ងន់​ញឹក​ញាប់ (ដូច ការី ម្ជូរ​គ្រឿង ដែល​មាន​រមៀត រំដេង ឬ​គល់​ស្លឹក​គ្រៃ​ជាដើម)។

    ៤. ចៀស​វាង​ញ៉ាំ​កាហ្វេ ស្រា បារី។ ចំពោះ​កាហ្វេ អាច​ញ៉ាំ​ក្រោយ​បាយ ១កែវ/ថ្ងៃ គ្រប់​គ្រាន់​ហើយ។

    ៥. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ និង​អាហារ​ដែល​​សម្បូរ​កាក​សរសៃ ឬ​វីតាមីន​គ្រាប់​ជា​រៀង​រាល់​ថ្ងៃ។

    ៦. ចៀស​វាង​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ពិសេស​គឺ ពពួក NSAID ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។

    ៧. បំបាត់​ស្ត្រេស

    ៨. ពិគ្រោះ និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ បើ​សង្ស័យ ឬ​ដឹង​ថា​មាន​បញ្ហា​ក្រពះ​ពោះវៀន។

    ថែ​រក្សា​ក្រពះ​ពោះ​វៀន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម