អាការៈហើមពោះ និងមានខ្យល់ក្នុងពោះជារោគសញ្ញាគួរឲ្យធុញទ្រាន់មួយដែរសម្រាប់អ្នកមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃ។ ការសិក្សាកន្លងមកបានលើកឡើងថារោគសញ្ញានេះអាចបង្កឡើងដោយបាក់តេរី។ អ្នកជំនាញខ្លះយល់ថាបរិមាណហ្គាសច្រើននៅក្នុងពោះ នាំឲ្យមានអាការៈហើមពោះ។ អ្នកមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃ អាចមានហ្គាសក្នុងពោះច្រើនហួសកម្រិត ដោយហេតុថារាងកាយមានការលំបាកក្នុងការបញ្ចេញហ្គាស ឬខ្យល់ទាំងនោះចេញពីក្នុងពោះ។
អ្នកមានបញ្ហាហ្គាសច្រើនក្នុងពោះ និងហើមពោះ គួរកាត់បន្ថយអាហារមួយចំនួនដូចជាពពួកសណ្ដែក ខាត់ណាខៀវ ស្ពៃក្ដោប និងទំពាំងបាយជូរក្រៀម។
សម្រាប់អ្នកមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃកម្រិតស្រាល Mayo Clinic ពន្យល់ថា ការផ្លាស់ប្ដូរបែបបថរស់នៅ របបអាហារ និងគ្រប់គ្រងស្ត្រេសបានល្អនឹងជួយសម្រួលអាការៈបាន។ សម្រាប់អ្នកមានបញ្ហានេះ ធ្ងន់ធ្ងរត្រូវទៅជួបពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយប្រើប្រាស់ថ្នាំបានត្រឹមត្រូវ។