backup og meta

ភើ ញឹកញាប់ពេកនាំខ្មាសគេ គួរដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 02, 2021

    ភើ ញឹកញាប់ពេកនាំខ្មាសគេ គួរដោះស្រាយបែបណា?

    ភើ​ ជា​អាការៈ​ធម្មជាតិ​មួយ និង​ជា​រឿង​ទូទៅ​មួយ​ដែរ​​។ បើ​ភើ​ច្រើន​ដង​ និង​មាន​ទាំង​ហើម​ពោះ និង​ឈឺ​​ក្នុង​ពោះ​ផង​នោះ វា​នឹង​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​សកម្មភាព​ប្រ​ចាំ​ថ្ងៃ និង​អាច​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​ផង​ដែរ​។ យ៉ាងណា បើ​គ្រាន់​តែ​ភើ​ មិន​បង្ហាញ​ពី​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​ទេ ហើយ​អាច​ដោះ​ស្រាយ​បាន​ដោយ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​មួយ​ចំនួន​។​

    ភើ ជា​វិធី​មួយ​ដែល​រាង​កាយ​យើង​បញ្ចេញ​ខ្យល់​លើស​ពី​ប្រព័ន្ធ​រំលាយអាហារ​ផ្នែក​ខាង​លើ។ ភើ ភាគ​ច្រើន​បង្ក​ឡើង​ដោយ​សារ​ការ​ស្រូប​ខ្យល់​ចូល​ក្នុង​​ពោះ​ច្រើន​តាម​រយៈ​ការ​ញ៉ាំ​អាហារ​លឿន​ ឬ​ច្រើន​ពេក ឬ​ផឹក​ភេសជ្ជៈ ទំពា​ស្ករ​កៅស៊ូ ឬ​ញ៉ាំ​បណ្ដើរ​និយាយ​បណ្ដើរ​ជា​ដើម​។ ខ្យល់​ទាំង​នោះ​ កម្រ​នឹង​ទៅ​ដល់​ក្រពះ​ ប៉ុន្តែ​នៅ​ក​ច្រើន​ក្នុង​បំពង់​អាហារ​។

    បញ្ហាភើ

    ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ដោះ​ស្រាយ​ភើ​៖

    ​​​ញ៉ាំ ឬ​ផឹក​យឺត​ៗ​៖ ការ​ញ៉ាំ​យឺត​ៗ​អាច​ជួយ​ឲ្យ​យើង​លេប​ខ្យល់​ចូល​ក្នុង​ពោះ​តិច​ដែរ។ ដូច​នេះ គ្នា​យើង​គួរ​ចំណាយ​ពេល​វេលា​សមរម្យ​មួយ​ក្នុង​ការ​ញ៉ាំ​អាហារ ជា​ជាង​ញ៉ាំ​លឿន ប្រញាប់ នាំឲ្យ​ខ្យល់​ចូល​ក្នុង​ពោះ​ច្រើន​។

    ចៀសវាង​ភេសជ្ជៈកាបូន និង​ស្រាបៀរ​៖ ស្រាបៀរ​ និង​ភេសជ្ជៈ​ប្រភេទ​នេះ អាច​បញ្ចេញ​កាបូឌីអុកស៊ីត​។ ភេសជ្ជៈ​កាបូន ​សម្ដៅ​ដល់​ភេសជ្ជៈ​កំប៉ុង​ដូច​ជា​ទឹកក្រូច ទឹក​សូដា ឬ​ភេសជ្ជៈ​ផ្អែម​ផ្សេង​​ទៀត​។

    ចៀសវាង​ទំពា​ស្ករ​កៅស៊ូ​៖ ពេល​យើង​ទំពា​ស្ករ​កៅស៊ូ ឬ​ជញ្ជក់​ស្ករ​គ្រាប់ អាច​ធ្វើ​ឲ្យ​យើង​ស្រូប​ខ្យល់​ចូល​ក្នុង​រាង​កាយ​ច្រើន​ជាង​ធម្មតា​។

    ធ្វើ​ចលនា​៖ ក្រោយ​ញ៉ាំ​អាហារ​ហើយ គ្នា​យើង​គួរ​ដើរ​ចុះ​ឡើង​បន្តិច​ដើម្បី​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។

    កុំ​ជក់​បារី៖ ពេល​ស្រូប​ផ្សែង​បារី អ្នក​ជក់​បារី​ក៏​ស្រូប​ខ្យល់​ចូល​ក្នុង​ពោះ​ដូច​គ្នា​។​

    ក្នុង​ករណី​ភើ​ ​នៅ​តែ​បន្ត​កើត​មាន បូក​រួម​ទាំង​អាការៈ​ហើម​ពោះ​ បង្ក​ការ​រំខាន​ដល់​សកម្មភាព​ប្រ​ចាំ​ថ្ងៃ​ញឹក​ញាប់ នោះ​អាច​ថា​យើង​មាន​បញ្ហា​សុខភាព​ណាមួយ​ផ្សេង​ទៀត​ហើយ​ដែរ។ ការណ៍​នេះ​ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ប្រឹក្សា​យោបល់ និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម