backup og meta

គួរញ៉ាំអាហារពេលល្ងាចនៅម៉ោងណា ល្អចំពោះក្រពះពោះវៀន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 10, 2023

    គួរញ៉ាំអាហារពេលល្ងាចនៅម៉ោងណា ល្អចំពោះក្រពះពោះវៀន?

    ទម្លាប់​ញ៉ាំ​អាហារ​យប់​ជ្រៅ​ពេក​មិន​ល្អ​ចំពោះ​សុខ​ភាព​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​នោះ​ទេ ដោយ​ថា​អាច​ធ្វើ​ឲ្យ​យើង​ហើប​ពោះ ឬ​ក្រហាយ​ទ្រូង​ជា​ដើម។ ជាមួយ​គ្នា​នេះ​ដែរ​​ទម្លាប់​ញ៉ាំ​អាហារ​ពេល​យប់​ក៏​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ​ដូច​គ្នា​។

    ១. ពេល​វេលា​ស័ក្ដិសម​សម្រាប់​អាហារ​ពេល​យប់

    ​ជា​ការ​ណែនាំ​យើង​មិន​គួរ​ចូល​គេង​ភ្លាម​ៗ​ក្រោយ​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​​រួច​នោះ​ទេ​។ ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​​គួរ​តែ​ធ្វើ​ឡើង​ឲ្យ​បាន​ពីរ​ទៅ​បី​ម៉ោង​មុន​យើង​ចូល​គេង​។ ពេល​វេលា​ដែល​ល្អ​បំផុត​សម្រាប់​អាហារ​ពេល​ល្ងាច​អាច​ចន្លោះ​ពី​ម៉ោង​៦​ទៅ​៧និង៣០​នាទី​យប់។

    មូលហេតុអ្នកជំងឺទឹកនោមផ្អែមមិនគួររំលងមិនញុំាអាហារហើមពោះ

    ២. ញ៉ាំ​អាហារ​ពេល​ល្ងាច​យប់ជ្រៅ​ពេក​អាច​ធ្វើ​ឲ្យ​ហើមពោះ ឬ​ក្រហាយ​ទ្រូង​

    ពេល​យើង​ញ៉ាំ​អាហារ​យប់​ជ្រៅ​ពេក វា​នឹង​នាំ​ឲ្យ​យើង​មាន​បញ្ហា​ក្រពះ​ពោះ​វៀន។ បញ្ហា​នេះ កើត​ឡើង​ដោយ​សារ​តែ​អាហារ​មិន​បាន​រំលាយ​បាន​ល្អ នាំ​ឲ្យ​កើត​មាន​អាស៊ីដ​នៅ​ក្នុង​ក្រពះ មាន​ហ្គាស​នៅ​ក្នុង​ពោះវៀន និង​ក្រពះ។ ​

    រាង​កាយ​របស់​យើង​ត្រូវ​ពេល​វេលា​ខ្លះ​ដើម្បី​រំលាយ​អាហារ ពេល​យើង​នៅ​អង្គុយ​ ឬ​ដើរ​ចុះ​ឡើង ជួយ​ឲ្យ​អាហារ​ដែល​យើង​ញ៉ាំ​អាច​រំលាយ​បាន​ល្អ តែ​បើ​យើង​ញ៉ាំ​ហើយ​ចូល​គេ​ភ្លាម​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​រំលាយ​អាហារ​។ ដូច​គ្នា​ដែរ ការ​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​ហើយ មាន​ទំនាក់ទំនង​នឹង​ធ្វើ​ឲ្យ​មាន​ច្រាល​អាស៊ីដ​ក្រពះ​ដែរ​។

    ​បើ​សិន​ជា​យើង​មាន​បញ្ហា​រំលាយ​អាហារ​​នៅ​ពេល​យប់ សូម​សាក​ល្បង​ញ៉ាំ​អាហារ​ មុន​ចូល​គេង​ឲ្យ​បាន​ច្រើន​ម៉ោង​បន្តិច​ដូច​បាន​បញ្ជាក់​ខាង​លើ។ ការ​ទុល​ពេល​វេលា​ពីរ​ឬ​បី​ម៉ោង​បន្ទាប់​ពី​ញ៉ាំ​អាហារ​ ទើប​ចូល​គេង អាច​ធ្វើ​ឲ្យ​អាហារ​មាន​ពេល​ធ្វើ​ចលនា​ចូល​ទៅ​ក្នុង​ក្រ​ពះ និង​បន្ត​ចូល​ទៅ​ក្នុង​ពោះវៀន​តូច​។​

    ដូច​គ្នា​ដែរ ការ​ញ៉ាំ​អាហារ​យប់​ជ្រៅ​ពេក ក៏​អាច​ធ្វើ​ឲ្យ​គ្នា​យើង​ឡើង​ទម្ងន់​ផង​ដែរ ដោយ​សារ​តែ​រាង​កាយ​របស់​យើង​ធ្វើ​មេតាប៉ូលិស​យឺត​នៅ​ពេល​យប់។ ដូច​នេះ ការ​ដុត​កាឡូរី​ក៏​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ដូច​ពេល​ថ្ងៃ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​បាន។

    ញ៉ាំអាហារឆ្អិនជ្រុល

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម