backup og meta

ខ្វះវីតាមីន D នាំឲ្យមានជំងឺបាក់ទឹកចិត្ត តើពិតទេ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 05, 2020

    ខ្វះវីតាមីន D នាំឲ្យមានជំងឺបាក់ទឹកចិត្ត តើពិតទេ?

    អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​គិត​ថា​ការ​ទទួល​បាន​វីតាមីន D មិន​គ្រប់គ្រាន់​អាច​មាន​ចំណែក​ក្នុង​ការ​បង្ក​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​ការ​សិក្សា​ថ្មី​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ខែសីហា​ បាន​ឲ្យ​ដឹង​ថា​មិន​មាន​ភស្តុតាង​ណា​បញ្ជាក់​ថា​វីតាមីន D អាច​បង្ការ​ជំងឺ​បាក់ទឹក​ចិត្ត​​ទេ។

    ការ​សិក្សា​ថ្មី​នេះ​បានធ្វើ​នៅ​សហរដ្ឋអាមេរិក ដោយ​សិក្សា​ទៅ​លើ​មនុស្ស​​ជាង ១៨ ០០០​នាក់ មាន​​វ័យ​៥០​ឆ្នាំ​ឡើង​​។ ពាក់​កណ្ដាល​​នៃ​អ្នក​​ចូលរួម​ដែល​មិន​មាន​រោគសញ្ញា​បាក់ទឹកចិត្ត​នៅ​ពេល​ចាប់ផ្ដើម​ការសិក្សា​បាន​ផឹក​វីតាមីន D3 ក្នុង​បរិមាណ ២០០០IU​ ក្នុង​មួយ​​ថ្ងៃ​ និង​ពាក់​កណ្ដាល​ទៀត​គឺ​ផឹក​ថ្នាំ​បញ្ឆោត (placebo) ។ អ្នក​ចូលរួម​ទាំង​អស់​ត្រូវ​បាន​តាមដាន​ជា​មធ្យម​រយៈពេល​៥,៣ឆ្នាំ។

    ជា​លទ្ធផល អ្នក​ស្រាវជ្រាវ​មិន​បាន​រក​ឃើញ​ភាព​ខុសគ្នា​នៃ​រោគសញ្ញា​ជំងឺ​បាក់ទឹកចិត្ត​រវាង​អ្នក​ផឹក​វីតាមីន D និង​អ្នក​ផឹក​ថ្នាំបញ្ឆោត (placebo) នោះ​​ទេ​។

    ការ​សិក្សា​បាន​លើក​ឡើង​ថា​ អាហារ​បំប៉ន​វីតាមីន D3 មិនបាន​​ជួយ​ដល់​ជំងឺ​បាក់ទឹកចិត្ត​​សម្រាប់​មនុស្ស​ពេញ​វ័យ​ទេ។ ក្នុង​ការ​សិក្សា​នេះ​មាន​ករណី​អ្នកបាក់ទឹកចិត្ត​ ឬ​មាន​រោគសញ្ញា​ទាក់​ទង​នឹង​ជំងឺ​បាក់ទឹកចិត្ត​​ ចំនួន​៦០៩ករណី​ សម្រាប់​​ក្រុម​អ្នក​ផឹក​វីតាមីន D3 និង​៦២៥​ករណី​ក្នុង​ក្រុម​អ្នក​ផឹក​ថ្នាំ​បញ្ឆោត។

    យ៉ាង​ណាមិញ​ ការ​សិក្សា​នេះ​នៅ​មាន​កម្រិត​ដោយ​អ្នក​ចូលរួម​បំពេញ​នូវ​សំណួរ​ទាក់ទង​នឹង​រោគសញ្ញា​ជំងឺ​បាក់ទឹកចិត្ត​មួយ​ឆ្នាំ​ម្ដង​ ហើយ​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​សម្ភាសន៍​ទៅ​លើ​អ្នក​ចូលរួម​ចំនួន ១ ០០០​នាក់​ប៉ុណ្ណោះ។ ម៉្យាងទៀត ការ​រកឃើញ​នេះ​គឺ​មិន​អាច​ប្រើ​ទៅ​លើ​មនុស្ស​​វ័យ​ក្មេង ឬ​កូន​ក្មេង​ទេ។

    វេជ្ជបណ្ឌិត Brian Power អ្នក​ជំនាញ​ផ្នែក​របប​អាហារ​បាន​លើកឡើង​ថា ការសិក្សា​នេះ​គឺ​ជា​លទ្ធផល​ល្អ​មួយ​។ លោក​បាន​ហៅ​ការ​រក​ឃើញ​នេះ​​ថា អាច​ជួយ​មិន​ឲ្យ​មនុស្ស​យើង​ខ្ជះខ្ជាយ​ធនធាន​នៅ​ថ្ងៃ​អនាគត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម