backup og meta

ជំងឺ OCD មានអាការៈម៉េច? ធ្លាប់ឮដែរឬអត់?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Aug 14, 2020

    ជំងឺ OCD មានអាការៈម៉េច? ធ្លាប់ឮដែរឬអត់?

    Obsessive compulsive disorder (OCD)  គឺ​ជាជំងឺម្យ៉ាង​​ប៉ះ​ពាល់​ទាំង​រាង​កាយ​ និង​ផ្លូវ​ចិត្ដ​របស់​អ្នក​ជួប​បញ្ហានេះ។ ជំងឺ​មួយ​នេះ គេ​ឲ្យ​និយម​ន័យ​តាម​ពាក្យ​របស់​វាថា​ គឺ​អ្នក​ជំងឺ​​ព្យាយាម​ធ្វើ​រឿង​ដដែល​ៗ តែង​តែ​មិន​អស់​ចិត្ដ​ជាមួយ​រឿង​ដែលខ្លួន​​ធ្វើ​រួច។ សញ្ញា​ជាក់​លាក់​ជុំ​វិញ​ជំងឺ​មួយ​នេះ មាន​ភាព​​ទូលំទូលាយ​ពេក ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​ពិបាក​យល់​ពី​វា​ អាច​ថាអ្នកជំងឺខ្លួន​ឯង​​មិន​អាច​ដឹង​ថា​ខ្លួន​មាន​ជំងឺ OCD ​ផង​ នៅពេល​ខ្លះ។

    ១- OCD មិន​មែនជាអត្ដចរិតរបស់អ្នកជំងឺនោះទេ

    ជំងឺនេះ​មិន​មែន​ទាក់​ទង​ជាមួយ​តែ​រឿង​ចូល​ចិត្ដ​សម្អាត ឬ​រៀប​របស់​របរ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​នោះ​ទេ  ហើយ​ក៏​មិន​មែន​ជា​ជំងឺ​មាន​សកម្មភាប​បែប​ឃ្យូត​ៗ​នោះ​ទេដែរ​។ ជំងឺ​នេះ​​អាច​មាន​លក្ខណៈ​ឈឺ​ចាប់​ និង​ងងឹត​សូន្យ​សម្រាប់​អ្នក​ជំងឺ​មួយ​ចំនួន។ មនុស្ស​ស្រី​ដែល​មាន​ជំងឺ​ OCD ភាគ​ច្រើន​​ផ្ដោត​អារម្មណ៍​លើ​រឿង​ចាក់​សោរ​ខ្លាំង​ជាង​គេ។ រាល់​ថ្ងៃ​គាត់​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ឆែក​មើល​ថា តើ​គាត់​បាន​ចាក់​សោរ​ក្នុង​ផ្ទះ​គ្រប់​កន្លែង​អស់​ហើយ​ឬ​នៅ។ អ៊ីចឹង​​ហើយ​គាត់​តែង​តែ​ទៅ​ធ្វើការ​យឺត​ជា​ប្រចាំ។ ប្រសិន​បើ​គាត់​​មិន​បាន​មក​ពិនិត្យ​មើល​ឡើង​វិញទេ គាត់​នៅ​មិន​សុខ ចាប់​ផ្ដើម​ភ័យ​ខ្លាច រហូត​គាត់​មិន​អាចធ្វើ​ការ​អ្វី​បាន។​

    អត្ថបទពាក់ព័ន្ធ៖ 

    ២- អ្នកកើត OCD មិនមែនជាមនុស្សឡប់សតិនោះទេ

    OCD ជា​ជំងឺ​ថប់​បារម្ភ វា​មិន​មែន​ជា​ជំងឺ​សរសៃ​ប្រសាទទេ។ មនុស្ស​កើត OCD មិន​បាន​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​សង្គម​ពិត​ខាង​ក្រៅ​​ទេ។ ពួក​គាត់​គ្រាន់​តែ​ភ័យ​ខ្លាច​ខ្លាំង និង​ខ្លាច​មាន​អ្វី​កើត​ឡើង​មិន​ល្អ​លើ​ខ្លួន ដែល​ធ្វើ​ឲ្យ​អ្នក​ផ្សេង​គិត​ថា គាត់​ឆ្កួត ឬមាន​សតិ​​មិន​ប្រក្រតី​។ អ្នកមាន​ជំងឺនេះ​​​ក៏​ដឹង​ដែរ​ថា ភាព​ភ័យ​ខ្លាច​ដែល​គាត់​មាន​ គឺ​មិន​សម​ហេតុ​ផល តែ​គាត់​មិន​អាច​បញ្ឈប់​វា​បាន​ទេ​។

    ៣​- OCD មិនមែនជាជំងឺដូចពពួកបាក់តេរីនោះទេ

    OCD លេច​ចេញ​ក្នុង​ទម្រង់​ខុស​គ្នា​ជា​ច្រើន។ មនុស្ស​មួយ​ចំនួន​ខ្លាច​ពពួក​បាក់​តេរី និង​សារធាតុ​រាវ​ក្នុង​ខ្លួន ហើយ​មាន​អ្នក​ខ្លះ​ទៀត​គិត​ដល់​រឿងធ្វើ​បាប​ខ្លួន​ឯង​ច្រើន តែ​ក៏​មាន​អ្នក​ខ្លះ​ក៏​រស់​នៅ​បាន​ល្អ មិន​សូវ​ខ្វល់​ខ្វាយ​អ្វី​ ហើយ​ក៏​មាន​ខ្លះ​ទៀត​​ជឿ​លើ​ជំនឿ​​ផ្ដេស​ផ្ដាស់​អ៊ីចឹង​ដែរ​។

    ៤- OCD អាចកើតលើមនុស្សគ្រប់វ័យ

    មិន​ថា​ក្មេង មិន​ថា​មនុស្ស​ធំទេ​​ សុទ្ធ​តែ​អាច​កើត OCD បាន​ទាំង​អស់។ មាន​អ្នក​ខ្លះ​ជួប​ញ្ហា​នេះ​នៅ​មុន​ពេល​ពេញ​វ័យ ឬ​ពេល​ទើប​ពេញ​ជំទង់​ដំបូង។ មនុស្ស​ស្រី​ខ្លះ​ចាប់​ផ្ដើម​កើត OCD ពេល​មាន​ផ្ទៃ​ពោះ ឯ​​អ្នក​ខ្លះ​កើត​ក្រោយ​ពេល​សម្រាល​កូន​រួច។ ក្មេង​ៗ​ក៏​អាច​កើត OCD បាន​ដែរ តែ​គេ​មិន​បាន​ចាប់​អារម្មណ៍ ហើយ​ទៅ​គិត​រឿង​ផ្លូវ​ងងឹត​អី​ទៅ​វិញ ឬ​ទុក​គ្នា​ចោល​ដោយ​គិត​ថា វា​មិន​​មែន​​ជា​បញ្ហា​អី​ធ្ងន់​ធ្ងរ។  ដូច​នេះ​កុំ​ឆាប់​វាយ​តម្លៃ​លើ​ជំងឺ​នេះ​​ខ្លាំង​ពេក។

    ៥- កុំប្រាប់ឲ្យអ្នកកើត OCD ឈប់ខ្វល់ពីវា

    OCD ជា​ប្រភេទ​ជំងឺ​ផ្លូវ​ចិត្ដ។ ទោះ​បី​ជា​មាន​ការ​ព្យាបាល​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​យ៉ាង​ណា​ក្ដី ក៏​ជំងឺ​នេះ​នៅ​តែ​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​ដែរ។ ដូច​នេះ​កុំ​ទៅ​ប្រាប់​អ្នក​កើត OCD ឲ្យ​ឈប់់​គិត​ពី​បញ្ហាជំងឺនេះ  ហើយ​បំ​ភ្លេច​វា​ចោល​អី គឺ​​មិន​មែន​ជា​អ្វី​ដែល​អ្នក​ជំងឺ​​អាច​​គ្រប់​គ្រង​​បាន​​ទេ​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Aug 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម