backup og meta

សម្ពាធពីការសិក្សា គ្រួសារ និងសង្គម យុវវ័យគួរចេះរកវិធីបន្ធូរភាពតានតឹងខ្លះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 26, 2020

    សម្ពាធពីការសិក្សា គ្រួសារ និងសង្គម យុវវ័យគួរចេះរកវិធីបន្ធូរភាពតានតឹងខ្លះ

    មនុស្ស​យើង​ម្នាក់ៗ ពេល​វ័យ​ឈាន​កាន់​តែ​ធំ​ទៅៗ យើង​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ច្រើន ទាំង​ក្នុង​ការ​សិក្សា បញ្ហា​ពី​សង្គម។ ជួន​កាល​នៅ​ក្នុង​គ្រួសារ​ក៏​មាន​បញ្ហា​ទៀត ដែល​រឿង​អស់​នេះ​សុទ្ធ​តែ​ដាក់​សម្ពាធ​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​របស់​យើង។

    លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា បាន​ពន្យល់​ឲ្យ​ដឹង​ថា ទាក់​ទង​នឹង​សម្ពាធ​ដែល​ទទួល​បាន​ពី​បញ្ហា​សង្គម ឬ​បញ្ហា​ផ្ទាល់​ខ្លួន មនុស្ស​គ្រប់​វ័យ​អាច​ជួប​ទាំង​ចាស់ ទាំង​ក្មេង គ្រាន់​តែ​យុវវ័យ​ងាយ​ប្រឈម​នឹង​វិបត្តិ​ផ្លូវ​ចិត្ត​ជាង​គេ ដោយ​សារ​ការ​ទទួល​សម្ពាធ​ច្រើន​ពេក​នេះ។ ប៉ុន្តែ យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​សម្ពាធ​ទាំង​អស់​នោះ មក​ញាំញី​ក្នុង​ជីវិត​រស់​នៅ​សព្វថ្ងៃ​របស់​យើង​ទេ ដូច​នេះ​ហើយ​យើង​ត្រូវ​ចេះរក​វិធី​រំសាយ​ភាព​ស្មុគស្មាញ​ទាំង​នោះ​ចោល​ខ្លះ កុំ​ទុក​នៅ​ក្នុង​ខ្លួន​ច្រើន​ពេក​នាំ​តែ​ពិបាក​ខ្លួន​ឯង​កាន់​តែ​ខ្លាំង។ សម្រាប់​យុវវ័យ ត្រូវ​ចំណាយ​ពេល​ទំនេរ​ខ្លះ ហើយ​យើង​គួរ​តែ​រក​វិធី​ដោះ​ស្រាយ​ភាព​តាន​តឹង​ពី​សម្ពាធ​ទាំង​នោះ​ដោយ៖

    – ញ៉ាំ​អាហារ​គ្រប់​គ្រាន់ និងបន្ថែមពពួកវីតាមីន

    – ​ហាត់​ប្រាណ​ជា​ប្រចាំ​ (លំហាត់​ប្រាណ​ដែល​ជួយ​សម្រួល​អារម្មណ៍ មាន យូហ្គា តាំង​សមាធិ។ល។)

    – គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ត្រូវ​មាន​ទម្លាប់​នៃ​ការ​គេង​ត្រឹម​ត្រូវ

    – ចៀស​វាង​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន (ជាតិ​កាហ្វេ​អ៊ីន​អាច​បង្កើន​ការ​ថប់​បារម្ភ)

    – ​ចៀស​វាង​ការ​ផឹក​គ្រឿង​ស្រវឹង ជក់​បារី និង​ប្រើ​គ្រឿង​ញៀន​ដាច់​ខាត

    – កាត់​បន្ថយ​ការ​គិត ការ​និយាយ​អវិជ្ជមាន​ពី​ខ្លួន​ឯង​

    – រក​ពេល​រៀន​ជំនាញ​ផ្សេងៗ ខ្លីៗ​ដែល​ខ្លួន​ស្រលាញ់​ដូច រៀន​ធ្វើ​ម្ហូប រៀន​ហែល​ទឹក វាយ​សី ជាដើម

    – បង្រៀន​ខ្លួន​ឯង​ឲ្យ​មាន​អារម្មណ៍​ចំពោះ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ទៅ​តាម​សមត្ថភាព ចៀស​វាង​ទាម​ទារ​ភាព​ល្អ​ឥត​ខ្ចោះ​ពី​ខ្លួន​ឯង

    – ដក​ខ្លួន​ពី​ស្ថាន​ការ​ស្មុគ​ស្មាញ ដែល​បង្ក​ឲ្យ​ស្ត្រេស​លើស​ដើម​ខ្លះ ហើយ​រក​ពេល​សម្រាក​ខួរ​ក្បាល​ដោយ​ការ​ដើរ​លំហែ​កាយ ស្ដាប់​ចម្រៀង ជា​ដើម

    – ចំណាយ​ពេល​ជាមួយ​មិត្ត​ភក្តិ ឬ​សមាជិក​គ្រួសារ ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​យើង​បាន និង​មនុស្ស​ដែល​ជួយ​ឲ្យ​យើង​សប្បាយ​ចិត្ត។ល។

    ក្រៅ​ពី​វិធី​ដោះ​ស្រាយ​អារម្មណ៍​តាន​តឹង​ខាង​លើ​អស់​នេះ យើង​អាច​ជ្រើស​យក​វិធី​ផ្សេង​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​យើង​ដែល​ជួយ​សម្រួល​អារម្មណ៍​ឲ្យ​បាន​ធូរ​ស្រាល​វិញ។

    វេជ្ជបណ្ឌិត​ឯកទេស​វិកល​វិទ្យា​រូប​នេះ បញ្ជាក់​ថា ប្រសិន​បើ​ធ្វើ​តាម​តិចនិក​ខាង​លើ​នេះ​ហើយ ប៉ុន្តែ​នៅ​តែ​មិន​អាច​រក​ភាព​សប្បាយ​រីក​រាយ​ឲ្យ​ខ្លួន​ឯង​បាន គួរ​ណា​តែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ចិត្តសាស្ត្រ ដើម្បី​ពិគ្រោះ​រក​មធ្យោបាយ​ដោះ​ស្រាយ​ឲ្យ​បាន​លឿន ចៀសវាង​វា​ក្លាយ​ទៅ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ដូច​ជា​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​អាច​គិត​ដើរ​ផ្លូវ​អាក្រក់​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម