សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

ស្វែងរក សុខភាពផ្លូវចិត្ត

បញ្ហាផ្លូវចិត្តផ្សេងទៀត

គន្លឹះ​ ៥យ៉ាង យក​ឈ្នះ​ជំងឺ​បាក់ស្បាត​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នា​យើង​មួយ​ចំនួន​អាច​​ជួប​ប្រទះ​ព្រឹត្តិការណ៍​ ឬ​រឿងរ៉ាវ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ភ័យ​ខ្លាច និង​បាក់ស្បាត​ជា​មិន​ខាន​​។ ពិត​ណាស់ គ្មាន​អ្នក​ណា​ដែល​មិន​ចង់​រស់នៅ​​ប្រកប​ដោយ​ភាព​រីករាយ​ និង​សុភមង្គល​ឡើយ​ ដូច្នេះ​ហើយ​ មិន​ថា​យើង​ធ្លាប់​ជួប​បញ្ហា​​បែប​ណា​ក៏​ដោយ​ ​ចាំបាច់​ត្រូវ​តាំង​ចិត្ត​ឲ្យ​មុតមាំ និង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ ដើម្បី​កម្ចាត់​ជំងឺ​បាក់ស្បាត​​​នេះ​ផង​ដែរ​។ ១. ស្វែង​រក​ជំនួយ​ដ៏​ត្រឹមត្រូវ​ ការ​ជ្រើសរើស​ជំនួយ​ដ៏​ត្រឹមត្រូវ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​មួយ​នេះ។ ដូច្នេះ​ហើយ​ យើង​អាច​ទទួល​សេវា​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ ឬ​ចូលរួម​នៅ​ក្នុង​ក្រុម​ផ្ដល់​ជំនួយ​ដែល​មាន​បទពិសោធន៍​នៅ​ក្នុង​ស្ថានការណ៍​ស្រដៀង​គ្នា​នេះ​ ទើប​ជា​ការ​ប្រសើរ​។ ២. ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ​ ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ​​ មាន​សារសំខាន់​ណាស់​​ក្នុង​ការ​ទទួល​បាន​សេចក្ដី​សុខ​​​ផ្នែក​ផ្លូវ​ចិត្ត​។ ផ្ទុយ​ទៅ​វិញ បើ​យើង​ដោះស្រាយ​នឹង​ជំងឺ​បាក់ស្បាត​នេះ​តែ​ម្នាក់​ឯង វា​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អវិជ្ជមាន​ផ្សេង​ៗ ដូចជា​ជំងឺ​បាក់​ទឹក​ចិត្ត​ជា​ដើម។ ដូច​នេះ ចូរ​ចំណាយ​ពេល​ជាមួយ​នឹង​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ពិបាក​ចិត្ត​ កើត​ទុក្ខ ស្រេ្តស ឬ​ភ័យ​ខ្លាច​ ក៏​ដូចជា​ចែករំលែក​បទពិសោធន៍​ជាមួយ​​នឹង​អ្នក​ទាំង​នោះ​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ​​៣. ហាត់​ប្រាណ ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ហាត់​ប្រាណ​អាច​ជួយ​ឲ្យ​រោគសញ្ញា​នៃ​ជំងឺ​បាក់ស្បាត​កាន់​តែ​ប្រសើរ​ឡើង ហើយ​ក៏​​​ធ្វើ​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ថា Endorphins ដែល​​មាន​ឥទ្ធិពល​ជួយ​ឲ្យ​​អារម្មណ៍​រីករាយ​។ ប៉ុន្តែ​ បើ​គ្នា​យើង​មិន​ចូលចិត្ត​បញ្ចេញ​សកម្មភាព​ខ្លាំង​ក្លា​ទេ​នោះ​ យើង​អាច​ជ្រើសរើស​ការ​ជិះ​កង់​ ដើរ​ ឬ​រត់​ត្រឹក​ៗ​​​ជំនួស​វិញ​។​​ ​​​​​​​៤. សម្រាក​ខ្លះ​​ អំឡុង​ពេល​នៃ​ដំណើរការ​ព្យាបាល​ យើង​អាច​នឹង​មាន​អារម្មណ៍​នឿយហត់​ជាង​ធម្មតា ពីព្រោះ​ជំងឺ​បាក់ស្បាត​​​នេះ អាច​ទាញ​យក​ថាមពល​ពី​រាងកាយ​របស់​យើង​យ៉ាង​ច្រើន​។ ការ​សម្រាក​ខ្លះ ឬ​ធ្វើ​រឿងរ៉ាវ​ណា​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ ​​អាច​រក្សា​កម្រិត​ថាមពល​​របស់​យើង​បាន​ល្អ​ និង​មិន​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ជ្រុល​ឡើយ​។ គួរអាន៖ អារម្មណ៍ប្រែ​ប្រួល អាច​បង្កការ​រំខានដល់​សរីរាង្គក្នុង​រាងកាយ ៤ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ទម្លាប់​ទាំង ​៥យ៉ាង ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​​កាន់​តែ​រឹងមាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ សុខភាព​ផ្លូវ​ចិត្ត​ក៏​មាន​សារសំខាន់​ដូច​ទៅ​នឹង​សុខភាព​ផ្លូវ​កាយ​របស់​យើង​ដែរ​ ហើយ​នៅ​ពេល​ដែល​​សុខភាព​ផ្លូវ​ចិត្ត​រឹងមាំ ​យើង​​នឹង​មាន​អារម្មណ៍​រីករាយ​ ពោរពេញ​ទៅ​ដោយ​ក្តី​ស្រលាញ់​ មាន​សុខភាព​ល្អ ក៏​ដូចជា​បំពេញ​ការងារ​កាន់​តែ​ប្រសើរ​ជាង​មុន​។ ​ដូច្នេះ​ហើយ​​​ គ្នា​យើងគួរអនុវត្ត​ទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ដើម្បី​បំពេញ​ថាមពល​ដល់​សុខភាព​ផ្លូវ​ចិត្ត​។ ១. ចាប់ផ្ដើម​រត់លំហាត់​ប្រាណ​ ការ​រត់​មាន​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង​ ពីព្រោះ​វា​ជួយ​បំបាត់​គំនិត និង​អារម្មណ៍​ដែល​រង​សម្ពាធ​ជា​ច្រើន​។ ក្រៅ​ពី​នេះ ការរត់ក៏អាច​ជួយ​បង្ហាត់​ចិត្ត​របស់​យើង​ឲ្យ​ផ្តោត​អារម្មណ៍​កាន់​តែ​ប្រសើរ​ឡើង។ មិន​តែ​ប៉ុណ្ណោះ ការ​រត់​ក៏​អាច​ជួយ​ឲ្យ​យើង​មាន​ភាព​ច្បាស់លាស់​ក្នុង​ចិត្ត​គំនិត​កាន់​តែ​ល្អ​ជាង​មុន​ផង​ដែរ​។ ២. សម្រាក​១០​នាទី​​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​មិន​ធ្វើ​អ្វី​ទាំង​អស់​ ការ​មិន​ប្រើ​កុំព្យូទ័រ ទូរស័ព្ទ ឬ​អាន​សៀវភៅ អាច​ឲ្យ​យើង​​នៅ​​ជាមួយ​ខ្លួន​ឯង ក៏​ដូចជា​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់​។ ទម្លាប់​មួយ​នេះ ​នឹង​នាំ​​ឲ្យ​យើង​ទទួល​បាន​សន្តិភាព​ផ្លូវ​ចិត្ត​ជាក់​ជា​មិន​ខាន​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ៣. ចំណាយ​ពេល​១​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​នៅ​ជាមួយ​អ្នក​ដែល​យើង​ស្រលាញ់​ ទន្ទឹម​នឹង​នេះ ការ​ចំណាយ​ពេល​នៅ​ជាមួយ​នឹង​មនុស្ស​ដែល​យើង​ស្រលាញ់​​មិន​ថា​ជា​គ្រួសារ មិត្តភក្ដិ​ ឬ​គូស្នេហ៍​នោះ​ទេ វា​នឹង​​អាច​ឲ្យ​យើង​មាន​អារម្មណ៍​សុវត្ថិភាព ក៏​ដូចជា​អាច​ព្យាបាល​របួស​ផ្លូវ​ចិត្ត​ទាំង​ឡាយ​ដែល​យើង​ធ្លាប់​ជួយ​ប្រទះ​កន្លង​មក​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ៤. ជំរុញ​ទឹក​ចិត្ត​ ការ​បំផុស​គំនិត ក៏​ដូចជា​ការ​​​ហ៊ាន​សាកល្បង​អ្វី​​ថ្មី​ៗ អាច​នាំ​​ឲ្យ​យើង​​​ចាកចេញ​ពី​តំបន់​​ដែល​គ្មាន​ផាសុកភាព​ តែអាច​ទទួល​បាន​បទពិសោធន៍​ជីវិត​ថ្មី​មួយ​ទៀត​។ យើង​គប្បី​សកម្ម ក៏​ដូចជា​​រីករាយ​ជាមួយ​នឹង​ភាព​ស្រស់​ស្អាត ភាព​សម្បូរ​បែប​ និង​ភាព​រស់រវើក​ដែល​នៅ​ជុំវិញ​ខ្លួន​​។​​ ​​​៥. ចាប់ផ្ដើម​ធ្វើ​សមាធិ​ ការ​ធ្វើ​សមាធិ​អាច​មាន​ការ​លំបាក​នៅ​ពេល​ដំបូងៗ​ ដែល​ទាមទារ​ឲ្យ​យើង​មាន​ភាព​អំណត់​អត់ធ្មត់​ច្រើន​។ ប៉ុន្តែ​ ទម្លាប់​មួយ​នេះ អាច​ឲ្យ​យើង​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងៀម​​ជាមួយ​ខ្លួន​ឯង និង​​​អាច​​ស្វែង​យល់​ ក៏​ដូចជា​ស្រលាញ់​​ខ្លួន​ឯង​កាន់​តែ​ច្រើន​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​សាកល្បង​ធ្វើ​សមាធិ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ ទើប​ជា​ការ​ប្រសើរ​។ គួរអាន៖ អារម្មណ៍ប្រែ​ប្រួល អាច​បង្កការ​រំខានដល់​សរីរាង្គក្នុង​រាងកាយ ៤ យ៉ាងជួយអ្នកចង់សម្លាប់ខ្លួនបានកាន់តែឆាប់កាន់តែល្អ […]


ការធ្លាក់ចុះផ្នែកអារម្មណ៍

អារម្មណ៍ប្រែ​ប្រួល អាច​បង្កការ​រំខានដល់​សរីរាង្គក្នុង​រាងកាយ

តាមក្បួនឱសថបុរាណចិន (TCM) អារម្មណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងសុខភាពរាងកាយ។ តើអារម្មណ៍របស់យើងអាចប៉ះពាល់ដល់សរីរាង្គខាងក្នុងយ៉ាងម៉េចខ្លះ? ១. ការរំភើបខ្លាំង ឬរន្ធត់ អារម្មណ៍​បែប​នេះ ធ្វើឱ្យប៉ះពាល់ដល់បេះដូង​ ព្រោះធ្វើឱ្យបេះដូងលោតលឿនខុសប្រក្រតី ឬខុសចង្វាក់។ ពេលណាយើងកាន់តែរំភើបខ្លាំង ឬរន្ធត់ យើងអាច​​ញ័រ​ទ្រូង ញ័រ​បេះដូង គេង​មិន​លក់ យល់សប្តិច្រើន ឬក្តៅខ្លួន។ ២. សោកសៅ ឬថប់បារម្ភ ការក្រៀមក្រំ ឬកើតទុក្ខប៉ះពាល់ដល់សួត និងធ្វើឱ្យយើង​ថប់ដង្ហើម តឹងទ្រូង ចាញ់អាកាសធាតុ មាន​បញ្ហាស្បែក គេងភ្ញាក់នៅចន្លោះម៉ោង ៣-៥ ភ្លឺជាដើម។ ពេលសួតរងផលប៉ះពាល់រយៈពេលយូរ អាច​ប៉ះពាល់ដល់ពោះវៀន​ធំ និងអាចបណ្តាលឱ្យមានបញ្ហាទល់លាមក ចុកពោះ ហើមពោះ និង​រាក ជាដើម​។ ៣. ការខឹង ការខឹង ​ឬមួម៉ៅប៉ះពាល់ដល់ថង់ទឹកប្រមាត់ និងថ្លើម។ ជាលទ្ធផលវាបណ្តាល​​ឱ្យយើងវិលមុខ ឈឺក្បាល ខ្សោយ រមាស់ មានបញ្ហាស្បែក ប្រែប្រួលសម្ពាធឈាម ឬគេងភ្ញាក់នៅ​ចន្លោះម៉ោង ១-៣ ភ្លឺជាដើម។ ៤. ការព្រួយបារម្ភ ឬគិតច្រើន ប៉ះពាល់ដល់មុខងារសរីរាង្គអណ្តើក និងក្រពះដែលបណ្តាលឱ្យយើងអស់កម្លាំង មិនឈ្លាន មានបញ្ហាក្នុង​រំលាយ​អាហារ ​​ហើមពោះ រាក និងប៉ះពាល់ដល់ការមករដូវជាដើម។ ចង់ស្វែងយល់ពីប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៥. ភាពភ័យខ្លាច អារម្មណ៍​ភ័យ​ខ្លាច​ប៉ះពាល់ដល់តម្រងនោម […]


វិធីបញ្ចៀសការសម្លាប់ខ្លួន

វិធីសាស្រ្តជួយសង្រ្គោះអ្នកមានបំណងគិតខ្លី

ប្រសិនបើយើងដឹងថា មិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់ចង់សម្លាប់ខ្លួន ឬបង្ហាញសញ្ញាព្រមាន ចង់​សម្លាប់ខ្លួន យើងត្រូវជួយពួកគាត់ភ្លាម កាន់តែឆាប់កាន់តែល្អ ព្រោះពួកគាត់កំពុងស្ថិត​ក្នុង​ដំណាក់​កាលទន់ខ្សោយបំផុត និងត្រូវការជំនួយភ្លាមៗ។ ខាងក្រោមនេះជាវិធីសាស្រ្ត​មួយចំនួន​ក្នុង​ការជួយអ្នកចង់សម្លាប់ខ្លួន។ ប្រសិនបើយើងសង្ស័យថា ថាមិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់ចង់សម្លាប់ខ្លួន យើងត្រូវសួរពួក​គាត់​តាមត្រង់ថា “ពួកគាត់ចង់សម្លាប់ខ្លួនមែនទេ?” ព្រោះការសួរនេះអាចធ្វើឱ្យយើងដឹង និង​អាច​ឱ្យយើងជួយ​សង្គ្រោះជីវិតរបស់​ពួកគាត់ទាន់ពេល។ ប្រសិនបើពួកគាត់ឆ្លើយថា ”មែន!” យើងត្រូវ៖ ១. និយាយជាមួយ៖ ក្នុងការនិយាយជាមួយអ្នកចង់សម្លាប់ខ្លួន យើងត្រូវនិយាយ​ដោយទន់ភ្លន់ មាន​ភាព​អាណិតអាសូរ និងមិនត្រូវវាយពីតម្លៃគំនិត ឬអារម្មណ៍របស់ពួកគេទេ។ យើងត្រូវ​ឱ្យពួក​គេដឹងថា យើងយកចិត្តទុកដាក់នឹងពួកគេ ហើយមានបំណងជួយ។ អ្វីដែល​សំខាន់​នោះ​គឺ​ត្រូវ​ស្តាប់ពួកគេរៀបរាប់ពីទុក្ខលំបាក ក៏ដូចជាអារម្មណ៍ និងត្រូវ​ផ្តល់​ក្តី​សង្ឃឹម​ដល់​ពួក​គេ​។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនក្នុងការនិយាយជាមួយអ្នកទាំងនោះ៖ “ ថ្មីៗនេះខ្ញុំសង្កេតឃើញថា បង/ប្អូនដូចជាប្លែកៗ ហើយខ្ញុំបារម្ភពីបង/ប្អូនខ្លាំងណាស់។” “ បង/ប្អូនចាប់ផ្តើមមានអារម្មណ៍ចង់សម្លាប់ខ្លួនតាំងពីពេលណា?” “ មានរឿងអីកើតឡើងទើបធ្វើឱ្យបង/ប្អូនចាប់ផ្តើមមានអារម្មណ៍បែបនេះ?” “ មានអីដែលខ្ញុំអាចជួយបានទេ ឬបង/ប្អូនត្រូវការជំនួយពីអ្នកផ្សេងទៀតទេ?” “ កុំបារម្ភបងនៅមានខ្ញុំ មានសមាជិកគ្រួសារ ឬអ្នកផ្សេងទៀតដែលចាំជួយ និងជួយ​រក​វិធី​ជួយ​។” ២. កុំទុកឱ្យពួកគេនៅតែឯង៖ យើងត្រូវនៅជាមួយពួកញេឬត្រូវមាននរណាម្នាក់​នៅជាមួយ​ពួក​គេ​រហូតដល់យើងប្រាកដថាពួកគេលែងមានបំណងសម្លាប់ខ្លួន។ ៣. យករបស់ដែលអាចបង្កគ្រោះថ្នាក់ចេញ៖ យើងត្រូវយក ថ្នាំ កាំបិត ឡាម […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ឧស្សាហ៍​គិត​ច្រើន​គេង​មិន​លក់​ពេល​យប់​ សាក​តិចនិក​ទាំង​៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ថប់បារម្ភ គិត​ច្រើន​ ជា​ទូទៅ​ច្រើន​តែ​កើត​ឡើង​នៅ​ពេល​យប់​ ដោយ​សារ​តែ​យើង​មិន​រវល់ការងារ​​ ហើយ​ផ្ដោត​លើ​រឿងរ៉ាវ​ផ្សេង​ៗ​។ ជា​រួម​ ភាព​ស្ងៀមស្ងាត់​នៅ​ពេល​គេង អាច​នាំ​ឲ្យ​យើង​មាន​​ការ​ព្រួយបារម្ភ និង​ខ្វល់ខ្វាយ​​ច្រើន​អំពី​រឿង​ដែល​កន្លង​ទៅ និង​អនាគត​។ តើ​យើង​អាច​បញ្ឈប់​ការ​គិត​ទាំង​នេះ​នៅ​ពេល​គេង​ដោយ​វិធី​ណា​? ដើម្បី​កម្ចាត់​អាការៈ​ថប់បារម្ភ​អំឡុង​ពេល​គេង​ គ្នា​យើង​អាច​អនុវត្ត​តិចនិក​​ងាយ​ៗ​ទាំង​នេះ។ ១. ដោះស្រាយ​បញ្ហា​អំឡុង​ពេល​ថ្ងៃ​ នៅ​ពេល​ខ្លះ ខួរ​ក្បាល​យើង​​​ដំណើរការ​មិន​ឈប់​នៅ​ពេល​យប់​ ដោយ​សារ​តែ​យើង​មិន​បាន​ដោះស្រាយ​បញ្ហា​ កង្វល់​ ឬ​ការ​ថប់បារម្ភ​ផ្សេង​ៗ​នៅ​ពេល​ថ្ងៃ​ឲ្យ​រូចរាល់​​។ ដូច្នេះ​ហើយ​ ការ​ចំណាយ​ពេល​ខ្លះ​អំឡុង​ពេល​ថ្ងៃ ដើម្បី​​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​​ការ​គិត​​ រាងកាយ​ ក៏​ដូចជា​អារម្មណ៍​របស់​យើង ​គឺ​ជា​រឿង​សំខាន់​ណាស់​។ ប្រសិនបើ​យើង​កម្ចាត់​រាល់​បញ្ហា​ស្មុគស្មាញ​ឲ្យ​ចប់​សព្វ​គ្រប់​នៅ​ពេល​ថ្ងៃ នោះ​​យើង​ច្បាស់​ជា​អាច​គេង​លក់​ស្រួល​នៅ​ពេល​យប់​ជា​មិន​ខាន​។ ២. បន្ធូរ​អារម្មណ៍​មុន​ពេល​ចូល​គេង ប្រព័ន្ធ​ប្រសាទ​ត្រូវការ​បញ្ជូន​សញ្ញា​ទៅ​ឲ្យ​រាងកាយ​​ថា​វា​ជា​ពេល​ដែល​ត្រូវ​គេង។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​​បន្ធូរ​អារម្មណ៍ និង​បន្ថយ​ភាព​តានតឹង ដោយ​បញ្ឈប់​ការ​ប្រើប្រាស់​​ឧបករណ៍​​អេឡិចត្រូនិក​យ៉ាង​ហោច​ណាស់​៣០​នាទី​ និង​ធ្វើ​​សកម្មភាព​បន្ធូរ​អារម្មណ៍​មុន​ពេល​គេង​ ដូចជា​សមាធិ អាន​សៀវភៅ ឬ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ ៣. ប្រើ​ប្រេង​Essential Oil​​ ជាមួយ​គ្នា​នេះ​ដែរ​ ​ពពួក​ប្រេង​ក្រអូប​​​ដែល​មាន​ក្លិន​ផ្កា​ឡាវែនឌ័រ​ (Lavender oil) អាច​ជួយ​​ឲ្យ​យើង​គេង​លក់​ស្រួល​ និង​បង្កើន​គុណភាពដំណេក​ ក៏​ដូចជា​រយៈពេល​នៃ​ការ​គេង​ ដោយ​សារ​តែ​សមាសធាតុ​Sedative និង​Hypnoticរបស់​វា​។ គ្នា​យើង​អាច​សាកល្បង​បន្តក់​ប្រេង​ផ្កា​ឡាវែនឌ័រ​​នៅ​លើ​ខ្នើយ​ចំនួន​​១​ទៅ​២​តំណក់​ ដើម្បី​ឲ្យ​ការ​គេង​កាន់​តែ​ប្រសើរ​។ ៤. ធ្វើ​លំហាត់​ប្រាណ​ដក​ដង្ហើម​វែង​ៗ ​ដូច​គ្នា​នេះ​ដែរ ​ការ​ដក​ដង្ហើម​វែង​ៗ​អាច​ជួយ​ឲ្យ​រាងកាយ​​របស់​យើង​ទទួល​បាន​អារម្មណ៍​សុវត្ថិភាព​ ហើយ​នៅ​ពេល​ដែល​យើង​ដក​ដង្ហើម​វែង​ៗ​ ​វា​​នឹង​​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​parasympathetic ​សកម្ម​ ជា​ហេតុ​ធ្វើ​​ឲ្យ​រាងកាយ​សម្រាក​​បាន​​ស្ងប់​ល្អ​។ ៥. កត់ត្រា​បញ្ហា​ផ្សេង​ៗ ការ​កត់ត្រា​រាល់​កង្វល់​របស់​យើង​នៅ​លើ​សៀវភៅ​ អាច​ជួយ​ឲ្យ​យើង​កម្ចាត់​វា​ពី​ចិត្ត​គំនិត […]


វិធីបញ្ចៀសការសម្លាប់ខ្លួន

មានគំនិតគិតខ្លី សូមសាកល្បងវិធីសាស្រ្ត​ទាំង ៥ នេះ

មាន​គំនិត​ចង់គិតខ្លីមែនទេ? ប្រសិនបើយើងមានគំនិតបែបនេះ មាន​ន័យ​ថាការឈឺចាប់ ឬការប្រឈម​របស់យើងខ្លាំងណាស់ហើយដែលធ្វើឱ្យ​សុញ​​ គិតមិនចេញ ហើយចង់បញ្ចប់​ខ្លួនឯងដើម្បី​ផុត​ទុក្ខ​។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនក្នុងការទប់ទល់នឹងការមានគំនិតចង់គិតខ្លី និងយកឈ្នះការ​ឈឺ​ចាប់។ ប្រសិនបើយើងមានគំនិតចង់គិតខ្លី សូមសាកល្បងវិធីសាស្រ្ត​ទាំង ៥ នេះ៖ ១. ទុកពេលវេលាឱ្យខ្លួនឯង៖ ទោះបីជានៅពេលនេះយើងកំពុងឈឺចុកចាប់​ខ្លាំង មិនអាចទ្រាំបាន ហើយ​ចង់គិតខ្លីឱ្យផុតទុក្ខក៏ដោយ សូមទុកពេលវេលា​ឱ្យខ្លួនឯងយ៉ាង​ហោចណាស់​មួយ​សប្តាហ៍ ឬ ១ ឆ្នាំ។ ការទុកពេលវេលាឱ្យខ្លួនឯង​គឺផ្តល់ឱកាសឱ្យខ្លួនឯង​ក្នុងការទប់ទល់នឹងការ​ឈឺ​ចាប់របស់យើង ព្រោះពេលវេលាអាចព្យាបាលរបួស និងការឈឺចាប់បាន។ ថ្ងៃនេះយើង​អាចមាន​អារម្មណ៍ថា យើងមិនអាចប្រឈមមុខនឹងការឈឺចាប់ ​ឬបញ្ហាប្រឈមរបស់យើងបាន តែយូរៗ​យើង​អាចសុំានឹងពួកវា។ ២. ចៀសវាងការសេពគ្រឿងញៀន និងគ្រឿងស្រវឹង៖ ការសេពគ្រឿងញៀន និងគ្រឿងស្រវឹង​ធ្វើឱ្យ​យើង​ចង់គិតខ្លីកាន់តែខ្លាំង។ គ្រឿងស្រវឹង​ជះឥទ្ធិ​ដល់ផ្នែកខ្លះ​នៃខួរក្បាលដែលគ្រប់​គ្រងការ​វិនិច្ឆ័យ ការផ្តោតអារម្មណ៍ អាកប្បកិរិយា និងអារម្មណ៍របស់យើង។ ឯគ្រឿងញៀនប៉ះ​ពាល់ដល់ការ​គិត និងអារម្មណ៍របស់យើង។ គ្រឿងញៀនខុសគ្នាមានឥទ្ធិពលខុសៗគ្នា។ ឧទាហរណ៍ កូកាអ៊ីន​អាច​ធ្វើឱ្យយើងមានអារម្មណ៍រីករាយ និងចង់ផ្សងគ្រោះ​ថ្នាក់។ ប៉ុន្តែយើងនឹង​មានអារម្មណ៍​បាក់​ទឹក​ចិត្ត បន្ទាប់ពីឥទ្ធិពលរបស់​វាអស់។ ថ្នាំញៀនផ្សេងទៀតអាចធ្វើឱ្យយើងច្របូកច្របល់ និង​វង្វេង​ស្មារតី​។ ៣. នៅកន្លែងដែលមានសុវត្ថិភាព៖ ត្រូវយករបស់ដែលយើងអាចប្រើដើម្បីធ្វើបាបខ្លួនឯងដូចជា ថ្នាំ កាំបិត ឡាម ឬកាំភ្លើងជាដើមទៅលាក់ទុក ឬយកចេញពីផ្ទះឱ្យអស់។ ប្រសិនបើអាច យើង​ទៅ​កន្លែង​ដែលមានសុវត្ថិភាពដូចជា ផ្ទះមិត្តភ័ក្ត ផ្ទះបងប្អូន […]


វិធីបញ្ចៀសការសម្លាប់ខ្លួន

WHO៖ មនុស្ស ៣ ប្រភេទនេះងាយសម្លាប់ខ្លួនជាងគេ

ការធ្វើអត្តឃាត (ការសម្លាប់ខ្លួន) គឺជាការបញ្ចប់ជីវិតខ្លួនឯងដើម្បី​គេច​វេះ​​ពីភាពឈឺចាប់ និងការប្រឈម​នានា។ ជារៀងរាល់ឆ្នាំមានមនុស្សជាង ៧ សែននាក់សម្លាប់ខ្លួនទូទាំងពិភពលោក ក្នុងនោះ​ការសម្លាប់ខ្លួន ៧៧% កើតឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និង មធ្យម។ យោង តា​មធនាគាពិភពលោកបានឱ្យដឹងថា អត្រាសម្លាប់ខ្លួននៅក្នុងប្រទេស​កម្ពុជានៅឆ្នាំ ២០១៩ មាន​ ៤,៩% ក្នុងចំណោមប្រជាជន ១ សែននាក់។ តើមនុស្សប្រភេទណាខ្លះងាយសម្លាប់ខ្លួនជាងគេ? យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ភាគច្រើនអ្នក​ដែលសម្លាប់​ខ្លួនគឺជា​អ្នក​ដែលមានវិបត្តិដូចជា៖ ១. ហិរញ្ញវត្ថុ៖ ការជំពាក់បំណុលច្រើនដោះមិនរួច ការបាត់បង់ការងារ ការបាត់បង់ចំណូល ការក្ស័យ​ទុន​សុទ្ធតែប៉ះពាល់ដល់ផ្លូវចិត្តយើង។ ជារឿយៗវិបត្តិហិរញ្ញវត្ថុធ្វើឱ្យយើងបាត់បង់ការគោរពខ្លួនឯង មានអារម្មណ៍ខ្មាស់អៀន ឬអស់សង្ឃឹម។ យើងអាចគិតខ្លួនឯងជាមនុស្សឥតបានការ ឬជាបន្ទុក​ដល់​គ្រួសារ។ បន្ទាប់មកក៏មានជំងឺបាក់ទឹកចិត្ត ថប់បារម្ភ និងយល់ថា​ឯកោ​ដែលកត្តាទាំងអស់នេះ​គឺជា​កត្តាហានិភ័យធ្ងន់ធ្ងរនៃការសម្លាប់ខ្លួន។ ជំងឺកូវីដ-១៩ ២. បែកបាក់ទំនាក់ទំនង៖ អ្នកដែលបាត់បង់ស្នេហា ឬបែកបាក់គ្រួសារ​មានអត្រាចង់​សម្លាប់ខ្លួនខ្ពស់​ព្រោះមិនអាចប្រឈមមុខនឹងការឈឺចាប់ពីបាត់បង់មនុស្សជាទីស្រឡាញ់។ យោងតាម​ទ្រឹស្តី​ទំនាក់​ទំនង មនុស្សពេញវ័យមាន​អារម្មណ៍ចំពោះដៃគូស្នេហារបស់​ពួកគេខ្លាំងដូចការ​ផ្សារភ្ជាប់​ដែល​ទារក​មានចំពោះម្តាយ។  មនុស្សចាត់ទុកដៃគូស្នេហា​ជាអ្នកផ្តល់សុវត្ថិភាព ផ្តល់ការ​លួងលោម និងផ្តល់​ទំនាក់​ទំនងជិតស្និទ្ធ។ ចំណងទំនាក់ទំនង​ប្រភេទនេះក្លាយជាផ្នែកសំខាន់មួយនៃអារម្មណ៍របស់ពួកគេ ជាពិសេសបើទំនាក់ទំនងនោះកើតមានជាច្រើនឆ្នាំ។ ៣. មានជំងឺព្យាបាលមិនជា និងមានការឈឺចាប់រុំារ៉ៃ៖ វេជ្ជបណ្ឌិតចិត្តសាស្រ្ត Laurie Ferguson នាយក​ផ្នែកអភិវឌ្ឍការអប់រំនៅ Global Healthy […]


វិធីបំបាត់ស្ត្រេស

ក្លិនពីរុក្ខជាតិទាំង ៤ នេះអាចកាត់បន្ថយភាពតានតឹងបាន

ភាពតានតឹង (ស្ត្រេស) គឺជាការឆ្លើយតបរបស់រាងកាយទៅនឹងសម្ពាធផ្លូវចិត្ត ឬអារម្មណ៍។ ពេល​មាន​ភាពតានតឹង រាងកាយយើងនឹងបញ្ចេញអ័រម៉ូនដែលធ្វើឱ្យបេះដូងយើងដើរលឿន ដកដង្ហើម​ញាប់​ និងធ្វើឱ្យសាច់ដុំឡើង​តឹង ។ យូរៗទៅវាអាចបង្កឱ្យមានជំងឺដូចជា បេះដូង ធាត់ ឈឺក្បាល គេង​មិនលក់ ថប់អារម្មណ៍ បាក់ទឹកចិត្តជាដើម។ យើងអាចកាត់បន្ថយភាពតានតឹងតាមវីធីជាច្រើន ក្នុង​នោះការព្យាបាលដោយក្លិនក៏ជាជម្រើសមួយដ៏មានប្រសិទ្ធភាពដែរ។ តាមការសិក្សាបានឱ្យដឹងថាក្លិនពីរុក្ខជាតិងាយរកទាំង ៤ ខាងក្រោមនេះអាចកាត់បន្ថយភាពតានតឹងបាន៖ ១. ផ្លែឈើអម្បូរក្រូច៖ ការស្រាវជ្រាវពីបណ្ណាល័យ​វេជ្ជសាស្ត្រជាតិអាមេរិកបានបង្ហាញ​ថាក្លិនពី​​សម្បក​ផ្លែឈើ​អម្បូរ​ក្រូចដូចជា ក្រូចឆ្មា ក្រូចឈ្វិច ក្រូច ឬក្រូចថ្លុង​ជាដើមអាចជួយកាត់​បន្ថយភាព​តានតឹង និង​រំងាប់​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ពេលយើងច្របាច់សម្បកផ្លែឈើអម្បូរក្រូចណាមួយ វា​នឹង​បញ្ចេញក្លិនក្រអូប ហើយ​ធ្វើឱ្យយើងមានអារម្មណ៍ល្អភ្លាមៗ។ ២. ជីរអង្កាម៖ យោងតាមវិទ្យាស្ថាន Sense of Smell ក្លិន​ប្រហើរ​របស់ជីរអង្កាម​​អាចជួយ​បង្កើន​ការ​ចង​ចាំ ជំរុញទឹកចិត្ត សម្រួលដល់ការដកដង្ហើម កាត់បន្ថយអារម្មណ៍សោកសៅ និងភាពតាន​តឹង​ផ្លូវ​ចិត្ត។ ៣. ផ្កាម្លិះ៖ ក្លិនក្រអូបរបស់ផ្កាម្លិះធ្វើឱ្យអារម្មណ៍របស់យើងល្អ និងកាត់បន្ថយ​​ការថប់បារម្ភ ព្រមទាំង​ជួយ​ឱ្យយើងគេងលក់ស្រួល ។ ការហិតក្លិនផ្កាម្លិះបង្កើនឥទ្ធិពលរបស់សារធាតុ GABA ដែល​ជួយរា​រាំង​ ​ឬកាត់​​បន្ថយសកម្មភាព​របស់ណឺរ៉ូន ឬកោសិកាប្រសាទ នៅពេលមានអារម្មណ៍​រំជួល​ខ្លាំង។ គណនា BMR ៤. ផ្កាកូលាប៖ ផ្កាកូលាបមិនត្រឹមតែស្រស់ស្អាត និងមានភាពទាក់ទាញទេ […]


ជំងឺថប់បារម្ភ

ជំងឺ​ថប់​បារម្ភ បើ​ប្រហែស​អាច​នឹង​មាន​ហានិភ័យ​សុខភាពខ្លាំង

គ្នា​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ជំងឺ​ថប់​បារម្ភ​ គឺ​ជា​ជំងឺ​ដែល​អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ។ នៅ​ពេល​ដែលយើង​​មាន​អារម្មណ៍​ធុញថប់​ ព្រួយ​បារម្ភ​ហួស​ប្រមាណ​ ឬ​ភ័យ​ស្លន់​ស្លោ​នឹង​បញ្ហា​អ្វី​មួយ​ ទាំង​អស់​នេះ​ហើយ​ដែល​ជា​កត្តា​​រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក និង​អាច​ថា​យើង​មាន​ជំងឺ​ថប់​បារម្ភ​។ រោគ​សញ្ញា​នៃ​ជំងឺ​ថប់​បារម្ភ រោគ​សញ្ញា​នៃ​ជំងឺ​ថប់​បារម្ភ​ទូទៅ​មាន៖ មាន​អារម្មណ៍​ភ័យ មិន​ស្រួល​ឬ​មាន​ភាព​តាន​តឹង កើត​មាន​អារម្មណ៍​ថា​មាន​គ្រោះ​ថ្នាក់​ជិត​មក​ដល់ ​ភ័យ​ស្លន់​ស្លោ ចង្វាក់បេះដូងកើនឡើង​ ដក​ដង្ហើម​ញាប់​ បែក​ញើស ញ័រ មាន​អារម្មណ៍​ខ្សោយ ​ឬ​អស់​កម្លាំង កើត​មាន​បញ្ហា​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ ឬ​គិត​អំពី​អ្វី​ផ្សេង​ក្រៅ​ពី​កង្វល់​បច្ចុប្បន្ន មាន​បញ្ហា​ក្នុង​ការ​គេង ជួប​ប្រទះ​បញ្ហា​ក្រពះ​ពោះវៀន ពិបាក​ក្នុង​ការ​គ្រប់​គ្រង​អារម្មទុក្ខព្រួយ ឬចង់រត់គេច​បញ្ហា តើ​គួរ​ទៅ​​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា? ប្រសិនបើគ្នា​យើងចេះ​តែ​​គិត​ថា៖ មាន​អារម្មណ៍​​​ព្រួយ​បារម្ភ​ច្រើន​​រំខាន​ដល់​ការងារ ​ទំនាក់​ទំនង ​ឬ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ជីវិត មាន​ការ​ភ័យ​ខ្លាច​ ការ​ព្រួយ​បារម្ភ​ ឬ​ការ​ថប់​បារម្ភ​ធ្វើឱ្យ​​តូច​ចិត្ត​ និង​ពិបាក​គ្រប់​គ្រង មាន​អារម្មណ៍​ក្រៀម​ក្រំ​ មាន​បញ្ហា​នឹងការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ​ឬ​គ្រឿង​ញៀន​លើសកម្រិត ឬ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុខភាព​ផ្លូវ​ចិត្ត​ ​គិត​ថា​ការ​ថប់​បារម្ភ​អាច​ជាប់​ទាក់​ទង​នឹង​បញ្ហា​សុខភាព​រាង​កាយ ឬ​ មាន​គំនិត​គិត​ចង់​ធ្វើ​អត្តឃាត​ ប្រសិន​បើគ្នា​យើង​​មាន​រោគ​សញ្ញា​ដូច​ដែល​រៀប​រាប់​ខាង​លើ​សូប​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ ឬ​អ្នក​ផ្ដល់​សេវា​សុខភាព​ផ្លូវ​ចិត្ត​មុន​ពេល​ជំងឺ​ថប់​បារម្ភ​​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ វា​អាច​និង​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​ប្រសិន​បើ​យើង​​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​។ ៣. ផល​វិបាក បើ​យើង​មាន​បញ្ហា​ថប់​បារម្ភ ហើយ​មិន​ស្វែង​រក​ការព្យាបាល​ទាន់ពេល អាច​ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​បាក់ទឹក​ចិត្ត ឬ​ជំងឺ​ផ្លូវ​ចិត្ត​ អាច​ឈាន​ដល់ប្រើ​ប្រាស់សារធាតុ​ញៀន ពិបាក​គេង ជួប​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ ឈឺក្បាល ឬឈឺក្បាល​រ៉ាំរ៉ៃ ពិបាកធ្វើ​ការ ចង់តែ​នៅ​ម្នាក់​ឯង និង​អា​ច​ឈាន​ដល់​សម្លាប់​ខ្លួន​ទៀត​ផង​។​


បញ្ហាផ្លូវចិត្តផ្សេងទៀត

ជំងឺ​បាក់​ទឹក​ចិត្ត​ អាច​ប៉ះពាល់​ផ្នែក​​សំខាន់​ៗ​​ទាំង​នេះ​នៃ​រាងកាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​​ប៉ះពាល់​ដល់​មនុស្ស​ចំនួន​២៦៤​លាន​នាក់​នៅ​ជុំវិញ​ពិភព​លោក​។ ជាក់​ស្ដែង ជំងឺ​នេះ​មិន​ត្រឹម​តែ​​ផ្លាស់ប្ដូរ​ដល់​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​សុខភាព​រាងកាយ​ផង​ដែរ។ តើ​ជំងឺ​បាក់​ទឹក​​ចិត្ត​ប៉ះពាល់​ផ្នែក​សំខាន់​អ្វី​ខ្លះ​នៃ​រាងកាយ​ទាំង​មូល​? ១. មុខងារ​​តម្រង​នោម​ចុះ​ខ្សោយ​ ជា​ទូ​ទៅ ជំងឺ​បាក់​ទឹក​ចិត្ត​ប៉ះពាល់​​ដល់​ទាំង​អ្នក​ដែល​មាន​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​ និង​អ្នក​ដែល​មាន​សុខភាព​តម្រង​នោម​ល្អ​។ វា​ក៏​បង្កើន​​​ការវិវត្ត​នៃ​ជំងឺ​​តម្រង​នោម​ផង​ដែរ​។ មូលហេតុ​ចម្បង​មួយ​​​ដែល​បណ្ដាល​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ​ គឺ​មក​ពី​ការ​កើន​ឡើង​នៃ​ប្រូតេអ៊ីន​រលាក​ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង​ដំណើរការ​។ ២. បញ្ហា​រលាក​ក្រពះ​ពោះវៀន​ ខួរ​ក្បាល​របស់​យើង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​បំពង់​រំលាយ​អាហារ​។ ជាក់​ស្ដែង ការ​បាក់​ទឹក​ចិត្ត​អាច​ជះ​ឥទ្ធិពល​ដល់​ការ​កន្ត្រាក់​ និង​ចលនា​នៅ​ក្នុង​បំពង់​​រំលាយ​អាហារ ហើយ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​​ប្រព័ន្ធ​រំលាយ​អាហារ​ស្រាប់​ អាច​នឹង​មាន​​អាការៈ​ឈឺ​ពោះ​កាន់​តែ​ខ្លាំង​​ថែម​ទៀត​។ ៣. ជំងឺ​ទឹក​នោម​ផ្អែម​ ជាមួយ​គ្នា​នេះ​ដែរ ជំងឺ​បាក់​ទឹក​ចិត្ត​អាច​បង្កើន​អ័រម៉ូន​ស្រ្តេស ដែល​អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ភាព​ធន់​នឹង​អាំងស៊ុយ​លីន​ ។ ចំណែក​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​នេះ​ដែរ​។ ៤. បង្កើន​ហានិភ័យ​នៃ​អាការៈ​គាំង​បេះដូង​ ចំពោះ​អ្នក​ដែល​មាន​​ជំងឺ​បាក់​ទឹក​ចិត្ត​ក៏​អាច​ប្រឈម​នឹង​សម្ពាធ​ឈាម​ខ្ពស់​ ក៏​ដូចជា​​ចង្វាក់​បេះដូង​កើន​ឡើង​។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​បេះដូង​។ ពិត​​ណាស់​ អ័រម៉ូន​ស្រ្តេស​ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​បេះដូង​របស់​យើង​ដូច​គ្នា​។ ៥. បញ្ហា​ការ​ចងចាំ និង​ឈឺ​ក្បាល​ បន្ថែម​ពី​នេះ​ ជំងឺ​បាក់​ទឹក​ចិត្ត​ក៏​អាច​បណ្ដាល​ឲ្យ​បាត់​ការ​ចងចាំ​រយៈ​ពេល​ខ្លី និង​វង្វេង​ស្មារតី។​ ស្ថានភាព​នេះ​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​ភ្លេចភ្លាំង និង​មិន​មាន​សមត្ថភាព​ក្នុង​ការ​ផ្ដោត​អារម្មណ៍​បាន​ល្អ។ វា​ក៏​អាច​នាំ​ឲ្យ​យើង​ឈឺ​ក្បាល​រ៉ាំរ៉ៃ ។ ​​​​ ​៦. ជំងឺ​​រលាក​សន្លាក់​ ស្ថានភាព​ជំងឺ​ទាំង​​២​នេះ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ជំងឺ​បាក់​ទឹក​ចិត្ត​អាច​បង្ក​ជា​ជំងឺ​​រលាក​​សន្លាក់​ ហើយ​អ្នក​ដែល​​មាន​ជំងឺ​​រលាក​សន្លាក់​នេះ​ ក៏​ងាយ​នឹង​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ​​ ហើយ​កត្តា​ចម្បង​​នៃ​ជំងឺ​ទាំង​នេះ ​គឺ​ការ​រលាក។​ នៅ​ពេល​ដែល​យើង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត វា​អាច​​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​ជំងឺ​រលាក​សន្លាក់​កាន់​តែ​ធ្ងន់ធ្ងរ​ទ្វេ​ដង​។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស