backup og meta

សម្ពាធឈាមខ្ពស់ប៉ះពាល់​សុខភាព ចុះសម្ពាធឈាមទាបម៉េចដែរ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 08, 2022

    សម្ពាធឈាមខ្ពស់ប៉ះពាល់​សុខភាព ចុះសម្ពាធឈាមទាបម៉េចដែរ?

    គ្នាយើង​ទំនង​​តែង​គិត​ថា​ ​​ការ​មាន​សម្ពាធ​ឈាម​ខ្ពស់​ធ្វើ​​គ្រោះ​ថ្នាក់​ដល់​សុខភាព​។ ប៉ុន្តែ​ គ្នា​យើង​ដែល​ដឹង​ទេ​ថា​ការ​មាន​សម្ពាធ​​ឈាម​ទាប​ ក៏​ធ្វើ​ឲ្យ​យើង​មាន​​បញ្ហា​សុខភាព​មិន​ចាញ់​គ្នា​ដែរ​?

    យោង​តាម​សមាគម​​ផ្នែក​បេះដូង​​អាមេរិក​ (AHA) សម្ពាធ​​ឈាម​ធម្មតា​ គឺ​ធ្វើ​ឡើង​ដោយ​ការ​វាស់​សម្ពាធ​​ឈាម​​ចំនួន​ពីរ គឺ​សម្ពាធ​​ឈាម​លើ (Systolic) និង​សម្ពាធ​ឈាម​ក្រោម(Diastolic)។​​ ជាមួយ​គ្នា​នេះ​ដែរ​ សម្ពាធ​​ឈាម​ធម្មតា​ គឺ​នៅ​ពេល​ដែល​សម្ពាធ​ឈាម​លើ​ស្ថិត​ក្រោម​១២០ និង​សម្ពាធ​ឈាម​ក្រោម​ស្ថិត​ក្រោម​៨០​។ រី​ឯ​អ្នក​មាន​សម្ពាធ​ឈាម​ទាប​វិញ​ គឺ​មាន​​តួ​លេខ​ត្រឹម​តែ​៩០/៦០​ប៉ុណ្ណោះ​។

    សម្ពាធ​ឈាម​ទាប​បណ្ដាល​មក​ពី​អ្វី?

    វិទ្យាស្ថាន​ឈាម​ សួត​ និង​បេះដូង​ថ្នាក់​ជាតិ​​អាមេរិក​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ខ្លះ​មាន​សម្ពាធ​ឈាម​ទាប​​នៅ​គ្រប់​ពេល​ទាំងអស់​ ដែល​នេះ​គឺ​ជា​រឿង​ធម្មតា​សម្រាប់​ពួក​គាត់​ទៅ​ហើយ​ ពី​ព្រោះ​វា​មិន​មាន​រោគ​សញ្ញា​ និង​​គ្រោះថ្នាក់​ណា​មួយ​ឡើយ​។ ជាទូទៅ​ អ្នក​ដែល​មាន​រូបរាង​ស្គម​ និង​សកម្ម​ច្រើន​តែ​មាន​សម្ពាធ​ឈាម​ទាប​។​ ប៉ុន្តែ​ ក្នុង​ករណី​ខ្លះ​ សម្ពាធ​ឈាម​​ទាប​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ​ តួយ៉ាង​ដូច​ជា​នៅ​ក្នុង​លក្ខខ័ណ្ឌ​ខាងក្រោម​នេះ​៖

    • ការ​ឆ្លង​មេរោគ ជា​ពិសេស ​នៅ​ក្នុង​ករណី​ដែល​បាក់តេរី​ចូល​ក្នុង​​​ចរន្ត​ឈាម​
    • រោគ​ខ្វះ​គ្រាប់​ឈាម​ក្រហម​
    • អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​
    • ចង្វាក់​បេះដូង​ដើរ​មិន​ទៀង
    • ជំងឺ​ខ្សោយ​បេះដូង
    • ការ​ថយ​ចុះ​បរិមាណ​ឈាម​
    • ខូច​ក្រពេញ​អង់ដូគ្រីន​ និង​អ័រម៉ូន​ទីរ៉ូអ៊ីត​ថយ​ចុះ ក៏​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម​។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ជំងឺលើសសម្ពាធឈាម

    ​​​​​​តើ​មាន​រោគសញ្ញា​អ្វី​ខ្លះ​?

    អ្នក​មាន​សំពាធ​ឈាម​ទាប​ គឺ​ច្រើន​តែ​វិល​មុខ​ និង​ដួល​សន្លប់​ ដែល​បណ្ដាល​មក​ពី​សម្ពាធ​ឈាម​លើ​​មាន​កម្រិត​ទាប​ខ្លាំង​​ និង​មិន​មាន​លំហូរ​ឈាម​គ្រប់គ្រាន់​ទៅ​កាន់​​ខួរ​ក្បាល​។

    លើស​ពី​នេះ​ ​អ្នក​ជំងឺ​ក៏​អាច​មាន​រោគ​សញ្ញា​ដូច​​ខាងក្រោម​នេះ​ផង​ដែរ​។

    • ចេះ​តែ​ចង់​ក្អួត
    • ស្រេក​ទឹក​ខុស​ធម្មតា​
    • ស្រវាំងភ្នែក​
    • ស្បែក​មាន​សភាព​ស្លេកស្លាំង​
    • ដក​ដង្ហើម​ញាប់​ៗ​
    • អស់​កម្លាំង​ និង​ថប់​បារម្ភ​

    អត្ថបទគួរអាន៖

    ​​​​​​​​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរបណ្ដាល​មក​ពី​​សម្ពាធ​​ឈាម​ទាប

    សម្ពាធ​ឈាម​ទាប​កម្រិត​ធ្ងន់​​ ​អាច​​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​យើង​ផង​ដែរ​​ ហើយ​ហានិភ័យ​សុខភាព​ទាំង​នោះ​​​មាន​ដូចជា៖​

    . បញ្ហា​បេះដូង

    ពិត​ណាស់ ​នៅ​ពេល​ដែល​យើង​មាន​សម្ពាធ​ឈាម​ទាប​​នៅ​ក្នុង​កម្រិត​មួយ​​ធ្ងន់ធ្ងរ ​វា​នឹង​អាច​ទៅ​បំផ្លាញ​ដល់​បេះដូង​ ដោយ​រាំង​ស្ទះ​​អុកស៊ីហ្សែន​ចូល​ទៅ​ក្នុង​បេះដូង​។ ប្រសិនបើ​​យើង​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង​ផង​នោះ​ វា​នឹង​បង្កើន​នូវ​ហានិភ័យ​ទ្វេដង​ ដែល​​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ការ​គាំង​បេះដូង​​ភ្លាម​ៗ​។

    . ខូច​តម្រង​នោម

    ​​​​​​​​យោង​តាម​វេជ្ជបណ្ឌិតLajoie ​ អ្នកជំងឺ​មួយ​ចំនួន​ដែល​មាន​ជំងឺ​ខ្សោយ​តម្រង​នោម អាច​ប្រឈម​នឹង​ មុខងារ​តម្រង​នោម​កាន់តែ​អាក្រក់​ទៅ​​ ប្រសិនបើ​សម្ពាធ​ឈាម​ពួកគាត់​ទាប​ពេក។

    . ធ្វើ​ឲ្យ​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល​កាន់​តែ​ធ្ងន់ធ្ងរ

    បន្ថែម​ពី​នេះ​ ​អ្នក​ធ្លាប់​មាន​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល​ពីមុន​ ​អាច​មាន​ឱកាស​លាប់​ឡើង​វិញ​ខ្ពស់​ ប្រសិន​បើ​សម្ពាធ​ឈាម​របស់​អ្នកជំងឺ​មាន​កម្រិត​ទាប​ពេក​។

    ការ​ព្យាបាល​​

    ការ​ព្យាបាល​​សម្រាប់​អ្នក​មាន​សម្ពាធ​ឈាម​​ទាប​ គឺ​អាស្រ័យ​លើ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​នូវ​ជំងឺ​នេះ។ ប៉ុន្តែ​ ការ​ព្យាបាល​ដែល​យើង​តែង​តែ​ជួប​ជារឿយៗ​នោះ​ មាន​ដូចជា​៖

    . ការ​ផ្លាស់​ប្ដូរ​របប​អាហារ

    នៅ​ក្នុង​ស្ថានភាព​ខ្លះ​ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​យើង​ញ៉ាំ​អំបិល​ឲ្យ​ច្រើន​ជាង​មុន​ ដើម្បី​បង្កើន​សម្ពាធ​ឈាម​ ប៉ុន្តែ​ករណី​នេះ​ មិន​មែន​សម្រាប់​អ្នក​ដែល​កំពុង​តែ​មាន​ជំងឺ​ខ្សោយ​បេះដូង​ឡើយ​។ ចំណែក​ឯ​អ្នក​ដែល​ខ្វះ​ឈាម​ក្រហម​ គួរ​ទទួល​ទាន​វីតាមីន​B12 និង​អាស៊ីដ​ហ្វូលិក​ជាដើម​។ ដូចនេះ​ ចូរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជាមុន​សិន​ មុន​នឹង​ផ្លាស់​ប្តូរ​របប​អាហារ​។

    .ធ្វើ​ចលនា

    នៅ​ពេល​ដែល​យើង​អង្គុយ​ធ្វើការ​ច្រើន​ម៉ោង​ ដោយ​​នៅ​នឹង​​មួយ​កន្លែង​ វា​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​។ ហេតុ​នេះ​ហើយ​ យើង​​គួរ​តែ​រំកិល​ជើង​ចុះឡើង​ ដើរ​ទៅ​វិញ​ទៅ​មក ក៏​ដូចជា​ក្រោក​ឡើង​យឺត​ៗ​ និង​ធ្វើ​លំហាត់​ប្រាណ​ជើង​ឲ្យ​បាន​ទៀង​ទាត់​។

    . ញ៉ាំ​ទឹក​​ឲ្យ​គ្រប់​គ្រាន់​

    យើង​បាន​ដឹង​ហើយ​ថា​ ទឹក​មាន​សារប្រយោជន៍​ជាច្រើន​ដល់​សុខភាព​​​ ក៏​ដូចជា​សម្រស់​។​ លើស​ពី​នេះ​ ការ​ញ៉ាំ​ទឹក​គ្រប់​គ្រាន់​ ក៏​ជួយ​រក្សា​នូវ​សម្ពាធ​ឈាម​ឲ្យ​មាន​សុខភាព​ល្អ​ផង​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 08, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម