backup og meta

បើ​មាន​ជំងឺទាំងនេះ ​អាច​​លើស​ឈាម​ដោយ​ស្វ័យប្រវត្តិ មិន​ថា​ចាស់ ក្មេង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jun 13, 2022

    បើ​មាន​ជំងឺទាំងនេះ ​អាច​​លើស​ឈាម​ដោយ​ស្វ័យប្រវត្តិ មិន​ថា​ចាស់ ក្មេង

    ពី​មុន លើសឈាម អាច​ថា​ជា​ជំងឺ​រ៉ាំរ៉ៃ​របស់​ចាស់ៗ ប៉ុន្តែ​កុំ​ច្រឡំ ជំងឺ​នេះ​មិន​រើស​អើង​ចាស់​ក្មេង​ទេ គឺ​យើង​អាច​កើត​គ្រប់​ពេល បើ​មិន​ចេះ​ថែ​សុខភាព។ ចង់​ដឹង​មូលហេតុ​អី​បណ្តាល​ឲ្យ​លើស​ឈាម “Hello គ្រូពេទ្យ” បក​ស្រាយ​ខាង​ក្រោម។

    លើសឈាម អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន ដូចជា ហ្សែន របប​អាហារ (ញ៉ាំប្រៃ) ប៉ុន្តែ​យើង​នឹង​លើក​យក​​កត្តា​ជំងឺ​មួយ​ចំនួន ដែល​​ជា​ហានិភ័យ​ខ្ពស់​បង្ក​ឲ្យ​យើង​ទាំង​អស់​គ្នា​អាច​លើសឈាម​គ្រប់​ពេល​ដូចជា៖

    ១- ជំងឺពាក់ព័ន្ធតម្រងនោម

    ទឹកនោមផ្អែម៖ ផល​វិបាក​ជំងឺ​នេះ គឺ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​មុខងារ​តម្រង​នោម ដោយសារ​តែ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ពេក ធ្វើ​ឲ្យ​ខូច​កោសិកា​តម្រង​ចម្រោះ បង្ក​ឲ្យ​ជាតិ​ទឹក​ក្នុង​រាងកាយ​គ្មាន​លំនឹង។

    ជំងឺ​កោសិកា​តម្រង​នោម៖ ពេល​​កោសិកា​តម្រង​នោម​ខូច​ខាត អាច​បង្ក​ឲ្យ​កើន​សម្ពាធ​ឈាម។

    ជំងឺ​ដុំគីស​ទឹក​លើ​តម្រង​នោម៖ ដោយសារ​ដុំគីស​ច្រើន​លើ​តម្រង​នោម នឹង​ធ្វើ​ឲ្យ​ដំណើរការ​មុខងារ​តម្រង​នោម​ថយ​ចុះ។

    កើន​សម្ពាធ​ក្នុងសរសៃឈាមតម្រងនោម៖ កកស្ទះដុំ​ខ្លាញ់ និង​កើន​មាឌ​សាច់ដុំ​ខុស​ប្រក្រតី អាច​ឲ្យ​ប្រហោង​សរសៃ​ឈាម​រួម​តូច បង្ក​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    លើសម្ពាធឈាម

    អានបន្ថែម៖

    ២- ជំងឺពាក់ព័ន្ធអ័រម៉ូនផ្សេងៗ

    ជំងឺឃូសស៊ីង (Cushing)៖ ជា​ជំងឺវិបត្តិ​ក្រពេញ​លើ​តម្រងនោម មាន​ន័យ​ថា ធ្វើ​ឲ្យ​បញ្ចេញ​អ័រម៉ូន​ គ័រទីសុល ច្រើន​លើស​លប់ ធ្វើ​ឲ្យ​ប៉ះពាល់​សរសៃ​ឈាម។

    ជំងឺអាល់ដូស្តេរ៉ូនីស៊ីម (Aldosteronism)៖ ក៏​ជា​វិបត្តិ​ក្រពេញ​លើ​តម្រង​នោម​ដូច​គ្នា តែ​ជំងឺ​នេះ​មាន​ការ​បញ្ចេញ​អ័រម៉ូន​ អាល់ដូស្តេរ៉ូន ច្រើន​ខុស​ប្រក្រតី ក៏​ប៉ះពាល់​សម្ពាធ​ឈាម​ផង​ដែរ។

    ជំងឺដុំសាច់លើតម្រងនោម (Pheochromocytoma)៖ ធ្វើ​ឲ្យ​ការ​បញ្ចេញ​អ័រម៉ូន អាដ្រេណាលីន (Adrenaline) និង​ណអាដ្រេណាលីន (Noradrenaline) មិន​ប្រក្រតី បង្ក​ឲ្យ​មាន​ការ​កើន​សម្ពាធ​ឈាម​យ៉ាង​គំហុក។

    វិបត្តិក្រពេញទីរ៉ូអ៊ីត (Thyroid problems)៖ ពេល​ក្រពេញ​ទីរ៉ូអ៊ីត បាត់បង់​សមត្ថភាព ការ​បញ្ចេញ​អ័រម៉ូន​អា​ច​ខ្វះខាត​ ឬ​លើស​ខុស​ធម្មតា ជា​ហេតុ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ចុះ​ខុស​ប្រក្រតី។

    វិបត្តិក្រពេញអមទីរ៉ូអ៊ីត (Parathyroidism)៖ ក្រពេញ​ប្រភេទ​នេះ មាន​តួនាទី​គ្រប់គ្រង​ជាតិ​កាល់ស្យូម និងហ្វូស្វ័រក្នុង​ឈាម។ ពេល​មាន​បញ្ហា ជាតិ​កាល់ស្យូម​ក្នុង​ឈាម នឹង​កើន​ឡើង​បង្ក​ឲ្យ​សម្ពាធ​ឈាម​ឡើង។

    បញ្ហាដង្ហើម៖ ពេល​ដេក​ក៏​អាច​បង្ក​ឲ្យ​លើស​ឈាម​ផង​ដែរ ដោយសារ​តែ​រាល់​ពេល​ដង្ហើម​ស្ទះ​អំឡុង​គេង​លក់​ម្ដងៗ បង្ក​ឲ្យ​ខ្វះ​អុកស៊ីហ្សែន នាំ​ឲ្យ​​សម្ពាធ​ឈាម​ឡើង​ខ្ពស់។

    ក្រៅ​ពី​នេះ ចំពោះ​គ្នា​យើង​លើសទម្ងន់ ងាយ​មាន​ជំងឺ​លើស​ឈាម ដោយសារ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​ច្រើន​លើស​កម្រិត​ បណ្ដាល​ឲ្យ​មុខងារ​សរីរាង្គ​មួយ​ចំនួន​ដំណើរ​ការ​មិន​បាន​ល្អ ព្រោះ​ជាតិ​ខ្លាញ់​អាក្រក់ ទៅ​ទុំ​លើ​សរសៃ​ឈាម​ធ្វើ​ឲ្យ​កក​ស្ទះ ជាហេតុ​សម្ពាធ​ឈាម​កើន​ឡើង។

    ចំណែក​ការ​ព្យាបាល​ជំងឺ​លើសឈាម​ដោយ​រោគ​បន្ទាប់បន្សំ​នេះ​វិញ គឺ​គេ​ព្យាបាល​រោគ​បង្ក​ជា​សះ​ស្បើយ​ជា​មុន។ មាន​ន័យ​ថា លើស​ឈាម​បង្ក​ដោយ​ជំងឺ​ផ្សេងៗ ត្រូវ​រក​មូលហេតុ​ដែល​បង្ក​ឲ្យ​ឃើញ​ ទើប​ការ​ព្យាបាល​ទទួល​បាន​ជោគជ័យ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jun 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម