backup og meta

ផលិតផលកម្ចាត់មេរោគ ​អាចបង្កបញ្ហារ៉ាំរ៉ៃដល់សួត គួរប្រយ័ត្ន!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Dec 08, 2021

    ផលិតផលកម្ចាត់មេរោគ ​អាចបង្កបញ្ហារ៉ាំរ៉ៃដល់សួត គួរប្រយ័ត្ន!

    ពេល​ដក​ដង្ហើម​ ដោយ​​​​មាន​ស្រូប​ចូល​ក្លិន​​ចេញ​ពី​ផលិត​ផល​សម្អាត​ ដូច​ជា​សម្ភារៈ​​បរិក្ខារ​សម្អាត​អនាម័យ​របស់​​ពេទ្យ ឬ​ផលិត​ផល​កម្ចាត់​មេរោគ​ ផ្សេង​ៗ អាច​បង្ក​​បញ្ហា​ដល់​សួត ក្នុង​រយៈ​ពេល​យូរ​។

    ផ្អែក​តាម​​លទ្ធផល​ស្រាវជ្រាវ​​ថ្មី​ៗ ដែល​​សហការ​ធ្វើ​ឡើង​ដោយ សាកលវិទ្យាល័យ​បារាំង De Versailles និង​សាកលវិទ្យាល័យ​អាមេរិក Harvard បាន​រក​ឃើញ​ថា អ្នក​​​ឧស្សាហ៍​នៅ​ក្បែរ​ផ្ទាល់​ស្រូប​ក្លិន​ផលិត​ផល​​​​​អនាម័យ​ទាំង​នោះ ដូច​ជា ថ្នាំ​លាប​ផ្ទះ ទឹក​ថ្នាំ​កម្ចាត់​មេរោគ Peroxide អាល់កុល ទឹក​​​អនាម័យ​ដែល​មាន​ជាតិ​អាស៊ីត Ammoniumពិសេស​គឺ​ទឹក​ថ្នាំ​លាង​សម្អាត​អនាម័យ​ ដែល​ភាគ​ច្រើន​ជា​បរិក្ខារ​ពេទ្យ នឹង​ជួប​ហានិភ័យ​​ជំងឺ​​​រលាក​សួត​​រ៉ាំ​រ៉ៃ​រហូត​ដល់​៣៨​% និង​បង្ក​ជា​ជំងឺ​ហឺត​ផង​ដែរ។

    សុខភាពសួត១

    ជា​ដើម​ហេតុ​គឺ​ដោយ​សារ ពពួក​ថ្នាំ​សម្អាត​ខាង​លើ​នេះ ធ្វើ​ឲ្យ​កាត់​ (បំផ្លាញ​ជាលិកា) ពេល​ដក​ដង្ហើម​ស្រូប​ចូល ដោយ​បង្ក​ឲ្យ​​មាន​អាការៈ​ឈឺ​ក្បាល និង​ពិ​​បាក​ដក​ដង្ហើម ហើយ​ក៏​ធ្វើ​ឲ្យ​មាន​បញ្ហា រលាក​ភ្នែក និង​បំពង់​ក​ផង​ដែរ។

    សម្រាប់​បញ្ហា​នេះ គឺ​​ច្រើន​ជា​ហានិភ័យ​ទៅ​លើ​​គ្រូ​ពេទ្យ ដែល​ជា​ញឹក​ញាប់​​គឺ​នៅ​ក្បែរ​របស់​ទាំង​នោះ ដោយ​តម្រូវ​ឲ្យ​មាន​​វិធី​​ការពារ​ខ្លួន ជាប់​​ជា​និច្ច ហើយ​​ក៏​កើត​​ឡើង​ដូច​គ្នា ចំពោះ​អ្នក​ជា​និច្ច​ជា​កាល​ឧស្សហ៍​​ប្រើ​ប្រាស់​ផលិត​ទាំង​នោះ។

    ផ្អែក​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យHarvard ​ នៅ​សហរដ្ឋអាមេរិក មាន​មនុស្ស​ប្រមាណ​ ១៦​លាន​នាក់ បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​​តែ​បញ្ហា​ខាង​លើ ហើយ​ពិសេស​ធ្វើ​ឲ្យ​ពួក​គេ​មាន​បញ្ហា​សួត និង​ពិបាក​ដក​ដង្ហើម​ជាប់​រយៈ​ពេល​យូរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Dec 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម