ស្រីៗធ្វើអនាម័យកន្លែងសម្ងាត់ឲ្យបានទៀងទាត់ និងត្រឹមត្រូវតាមក្បួនពេទ្យ អាចបង្ការពីការកើតរោគផ្សិត មិនធុំក្លិនអាក្រក់ កាន់តែមានទំនុកចិត្តថែមទៀត។ ៤ ចំណុចខាងក្រោមនេះ ជាប្រការគួរចៀសវាង ពេលធ្វើអនាម័យទ្វារមាស។
ស្រីៗធ្វើអនាម័យកន្លែងសម្ងាត់ឲ្យបានទៀងទាត់ និងត្រឹមត្រូវតាមក្បួនពេទ្យ អាចបង្ការពីការកើតរោគផ្សិត មិនធុំក្លិនអាក្រក់ កាន់តែមានទំនុកចិត្តថែមទៀត។ ៤ ចំណុចខាងក្រោមនេះ ជាប្រការគួរចៀសវាង ពេលធ្វើអនាម័យទ្វារមាស។
១- ប្រើទឹកអនាម័យមានកម្រិត PH ខ្ពស់
ជាធម្មតាប្រដាប់ភេទស្រីៗមានច្រើនស្រទាប់ ងាយនឹងឆ្លងមេរោគ ឬបាក់តេរី ធ្វើឲ្យមានក្លិន បើយើងមិនបានធ្វើអនាម័យទៀងទាត់ទេនោះ។ យើងត្រូវលាងសម្អាតទ្វារមាសជាប្រចាំ ២ដង/ថ្ងៃ ដោយទឹកស្អាត ទឹកក្តៅឧណ្ហៗ ឬទឹកអនាម័យ តែត្រូវជ្រើសរើសទឹកអនាម័យដែលមានកម្រិត PH ទាប ចន្លោះពី ៣,៨-៤,៨។
២-ប្រើផលិតផលបំបាត់ក្លិន
ដោយហេតុថា ទ្វារមាសឆាប់មានក្លិន ទើបស្រីៗមួយចំនួនប្រើម្សៅ ឬផលិតផលបំបាត់ក្លិនយកមកលាប ដើម្បីឲ្យមានក្លិនក្រអូប តែការធ្វើបែបនេះត្រឹមត្រូវឡើយ ព្រោះអាចឆ្លងមេរោគផ្សិតទៅវិញទេ។ ទ្វារមាសមានក្លិនតិចតួចជារឿងធម្មតា លើកលើងតែមានធ្លាក់សធុំក្លិនឆ្អាបខ្លាំង ឬស្អុយ នោះទើបមានការបង្ករោគ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
៣-ប្រើសាប៊ូដើម្បីលាងសម្អាត
សាប៊ូមានក្លិនក្រអូប និងជាតិកាត់ខ្លាំង ធ្វើឲ្យបាត់បង់បាក់តេរីល្អ ដែលមានតួនាទីផ្សើមទ្វារមាស ការពារការឆ្លងមេរោគផ្សេងៗ។ អាចប្រើម្តងម្កាលប៉ុណ្ណោះ ចំពោះសាប៊ូដែលមានក្លិនស្រាល ឬមានជាតិកាត់តិច។
៤-ប្រើក្រដាសអនាម័យមានក្លិនក្រអូប
ការប្រើក្រដាសអនាម័យដើម្បីជូតសម្អាតទ្វារមាស ក៏ត្រូវតែប្រយ័ត្នដែរ មិនត្រូវប្រើក្រដាសអនាម័យដែលមានក្លិនក្រអូបខ្លាំងនោះទេ ឯប្រភេទក្រដាសអនាម័យផុយ/ហុយខ្លាំង ឬរឹងខ្លាំងពេកក៏គួរចៀសវាងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕