backup og meta

គូស្នេហ៍នឹងបានអារម្មណ៍ពិសេសពេលអីៗ បើចេះតិចនិកនេះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Nov 06, 2020

    គូស្នេហ៍នឹងបានអារម្មណ៍ពិសេសពេលអីៗ បើចេះតិចនិកនេះ

    ដើម្បី​ជួយ​ប្រតិបត្តិការ​លើគ្រែ​កាន់​តែ​រោល​រាល អស្ចារ្យ ជួយ​ស្រីៗ​មាន​អារម្មណ៍​ល្អ​ដូច​យើង ខាងប្រុស ត្រូវ​​ចេះ​វិធី​សាស្ត្រ​ខាង​ក្រោម​នេះ​សិន មុខ​ពេល​ចាប់​ផ្តើម​បើក​ឆាក​ប្រយុទ្ធ។

    ១- និយាយពិភាក្សាគ្នាពេលគេង

    ក្រោយ​រួម​រស់​នៅ​ជាមួយ​គ្នា​រាប់​ឆ្នាំ បើ​និយាយ​គ្នា​ចំ​ៗរឿង​លើ​គ្រែ ​នឹង​មាន​ភាព​ងាយ​ស្រួល​ច្រើន ជា​ជាងការ​​ប្រើ​កាយវិការ​ផ្សេងៗ ​ដើម្បី​បង្ហាញពី​អ្វីយើងទាំង​សង​ខាង​​​ចង់​បាន​អំឡុង​ពេល​បើក​ឆាក​ប្រយុទ្ធ។ ពេទ្យឯកទេស​​ផ្លូវភេទអាមេរិក វេជ្ជបណ្ឌិត Williams Lucena ណែនាំ​​ថា គ្នា​យើង​​មិន​ត្រូវ​អៀន​ខ្មាស​ច្រើនទេ ត្រូវ​និយាយ​ឲ្យ​ចំ​ៗ​ ប្រាប់ពី​អ្វីយើង​ចង់​បាន។ អាច​សួរ​គ្នាទៅ​វិញ​ទៅ​មក ​ដូច​ជា “​អូន​ចូល​ចិត្ត​ឲ្យ​បង​ធ្វើ​ម៉េច?” ឬ​និយាយ​តាម​បែ​បយើង​ធ្លាប់​និយាយ​ទៅ​កាន់​គ្នាក៏​បាន។

    ២- ញ៉ាំអាហារល្អសម្រាប់សុខភាព

    បើ​ស្ដាប់​ទៅ ​មិន​ដូច​ជា​តិច​និច​ល្អ​សម្រាប់រួម​ភេទ​ទេ ប៉ុន្តែ​ញ៉ាំអាហារ​មាន​ថាម​ពល​គ្រប់​គ្រាន់ ​​ជួយ​ចំណង់​ផ្លូវ​ភេទយើង​បាន​ដូច​គ្នា។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី Debbie Mandel ជា​អ្នក​ជំនាញ​បញ្ហា​ស្រ្តេស និងជា​កវីនិពន្ធ​សៀវភៅ Addicted to Stress។ អាហារ​សុខភាព​ល្អ នឹង​​ជួយ​ដល់​ចរន្ដ​ឈាម​រត់បាន​កាន់​តែ​ល្អ អំឡុង​ពេល​រួមភេទ។

    ៣- បង្កើតបរិយាកាសរីករាយ

    ដៃគូទាំង​ពីរ​ គួរ​​សរសេរការ​​​ស្រមើ​ស្រមៃ​រឿង​លើ​គ្រែ​របស់​យើង ឲ្យ​បាន​ប្រាំ​ចំណុច លើ​ក្រដាស​ប្រាំសន្លឹក​​ផ្សេង​ពីគ្នា។ បន្ទាប់​មក​បបួល​គ្នា​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច និង​រើស​យក​កន្លែង អាច​អង្គុយ​តែ​ពីរ​នាក់។ អំឡុង​ពេល​ញ៉ាំ​អាហារ​ និង​ក្រេប​រសជាតិស្រា​ និយាយ​គ្នា យើង​យក​ក្រដាស់ទាំង​អស់​ចេញ សរសេរ​ចម្លើយ​ ៣ ដូចជា “Yes’ ឬ “ចាំមាន​ពេល​សាក​មើល’ ឬ “មិនចូល​ចិត្ត’ ហើយ​ឲ្យ​ដៃ​គូសង​ខាង​គូស​​លើ​ចម្លើយណា​មួយ។ មានន័យ​ថា យើង​អាច​បញ្ចេញ​អារម្មណ៍​យើង​ចង់​ធ្វើទៅ​កាន់​ដៃ​គូ​ហើយ។

    ៤- ហាត់បា្រណរួមគ្នា

    ​ពង្រឹង​សាច់​ដុំ​ស្មា សាច់​ដុំ​ដើម​ដៃ និង​សាច់​ដុំ​ទ្រូង​ ​ជួយ​ឲ្យខាង​ប្រុស ទាំង​ខាងស្រី ងាយ​ស្រួល​ទ្រ​ដង​ខ្លួន​បាន​ល្អអំឡុង​ពេល​កំពុង​រួមភេទ នឹង​ចង់​រួម​ភេទ​ឲ្យ​បាន​យូរ។ ​រួម​ភេទជាមួយ​​ភាព​ស្រើប​ស្រាល ​ពេល​ខ្លះអាស្រ័យ​លើ​ភាពមាំ​របស់​សាច់​ដុំ និង​សកម្មភាព​យើង​ផ្ទាល់។ ការ​ហាត់​ប្រាណ​ ជា​​វិធី​មួយ ស្រដៀង​គ្នា​ជាមួយ​ទៅនឹង​ការ​​អត់​ធ្មត់​អំឡុង​កំពុង​បញ្ចេញសកម្មភាព​​រួម​ភេទ ​ការ​ពារបញ្ហា​ខ្សោយ​សាច់​ដុំ ពិសេស​ចំពោះ​ប្រុសៗ ​អាច​​ទ្រាំ​ទ្រ និង​ធ្វើ​សកម្មភាព​​បាន​យូរ​បន្ថែម​ទៀត។

    តិចនិករួមភេទ Hello គ្រូពេទ្យ

    ៥- កុំធ្វើអ្វី​ឲ្យ​ហួសកម្លាំង

    ​ហាត់​ប្រាណ​ខ្លាំង​ហួស​កម្រិត​ នឹង​ធ្វើ​ឲ្យ​មាន​ផល់​ប៉ះ​ពាល់​ទៅ​វិញ​ទេ។ យោង​តាម​ការ​លើក​ឡើងពី​ជំនាញ​ខាង​ចិត្ដ​សាស្រ្ដ​ផ្នែក​ហាត់​ប្រាណ លោក Pete McCall និង​​ក្រុម​ប្រឹក្សាហាត់​ប្រាណ​នៅ​អាមេរិក (American Council on Exercise) ​ការ​ហាត់​ប្រាណ​ច្រើន​ពេក​ ធ្វើ​ឲ្យ​យើងមាន​អារម្មណ៍​ហត់​អស់​កម្លាំង ប៉ះ​ពាល់​ដល់​ដំណេក ក៏​ដូច​ជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​យើង​ដូច​គ្នា។ ​ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​យើង​​ទាំងសងខាង ​មិន​សូវ​ល្អ​ផង​ដែរ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៦- រកឲ្យ​ឃើញតំបន់ G-Spot របស់ខាង​ស្រី

    ប្រើ​ម្រាម​ដៃសង្កត់​លើ​តំបន់ G-spot ដូច​យើង​​កំពុង​ផ្ដិត​មេដៃ​លើ​ជញ្ជាំង​ទ្វារ​មាស​ ហើយ​ត្រូវ​ផ្ដោត​ទៅ​រក​តំបន់​ខាង​ក្រៅ​រន្ធ​ទ្វារ​មាស​ប្រហែល ៣សង់​ទីម៉ែត្រ នៅ​ផ្នែក​ខាងលើ។ តើ​​ចង់​ដឹង​បន្ថែម​អំពី​ការ​ភ្ញោច​នៅ​ត្រង់​តំបន់​សម្ងាត់​មនុស្ស​ស្រី​មួយ​នេះ​ដែរ​ទេ? អត្ថបទនេះ​នឹង​បង្ហាញ​ប្រាប់ “តំបន់ ៦ កន្លែងលើរាងកាយ ដាស់អារម្មណ៍រួមភេទកាន់តែស្រើបស្រាល“។

    ៧- ដកថយបន្តិច

    ការ​ដក​ថយ​ ជា​តិច​និកល្អ​មួយ​​សម្រាប់​រឿង​លើ​គ្រែ​ដែរអត់? ទោះ​បី​ជា​យើង​ជឿ​ ឬ​មិន​ជឿ​ក្ដី តែ​វាពិត​ជា​ វិធី​ជួយ​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ និង​ជួយ​ឲ្យ​រឿង​លើ​គ្រែយើង​​កាន់​តែ​ប្រសើរ​ឡើង។ សាក​ល្បង​កាត់​បន្ថយ​ការ​រួម​ភេទ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ ចាំ​ដល់​ចុង​សប្ដាហ៍ ឬ​មិន​រួមភេទ​សោះ​ពេញមួយ​សប្ដាហ៍ សុទ្ធ​តែ​អាច​ដុត​អារម្មណ៍​ឲ្យ​ពុះ​កញ្ជ្រោល​ខ្លាំង​បាន។ បញ្ឈប់​សកម្មភាព​ផ្លូវ​ភេទ​មួយ​រយៈ ​ធ្វើ​ឲ្យ​បេះ​ដូង​កាន់​តែ​ញាប់​ញ័រ និង​ធ្វើ​ឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​ កាន់​តែ​កើន​ឡើង​ បន្ទាប់​ពី​មិន​បាន​ប្រតិបត្ដិ​ការ​អស់​មួយ​រយៈ​មក។

    ៨- ធ្វើតាមសម្រួល

    ​រួម​ភេទ​ មិន​មែន​ជា​ការ​ប្រកួត​ប្រណាំង​គ្នា​ទេ អាច​ប្រើ​ពេល​ឲ្យ​ច្រើន ​សិក្សា​ពី​ដង​ខ្លួន​ខាងស្រី​បន្ថែម។ ត្រូវ​ផ្ដោត​អារម្មណ៍​លើ​តំបន់​ភ្លៅ និង​តំបន់​ពោះ​ផ្នែក​ខាង​ក្រោមខាង​ស្រីឲ្យ​បាន​​ច្រើន​បន្តិច។ ត្រូវ​ថើប​តំបន់​ជុំ​វិញ​កន្លែង​ពិសេសរបស់នាង និង​មិន​គួរ​​ថើប​ ឬ​ប្រើ​អណ្ដាត​លិត​កន្លែង​ផ្សេង​លើស​ពី​នេះ​ឡើយ។

    ៩- ធ្វើសរសៃដើម្បីរំញោចដាស់អារម្មណ៍

    ម៉ាស្សា​បែប​ស្រើប​ស្រាល ​អាច​ជួយ​ឲ្យ​ដង​ខ្លួន​​ដៃ​គូខាង​ស្រី ​ឈាន​ទៅ​រក​ការ​ស្រើប​ស្រាល​ដល់​ចំណុច​កំពូល​បាន​កាន់​តែ​ប្រសើរ និង​ធ្វើ​ឲ្យ​រឿង​លើ​គ្រែ​បញ្ចប់​ទៅ​កាន់​តែ​រលូន។ ​ដើម្បី​ធ្វើ​ឲ្យ​ដៃ​គូយើង ទទួល​បាន​អារម្មណ៍​បែប​នេះ គឺ​អាស្រ័យ​លើ​ថ្វី​ដៃប្រុសៗ​ប៉ុណ្ណោះ ដូច​គ្នា​នៅ​ពេល​ខាង​ស្រី​ប្រើ​តិចនិក​នេះ​មក​លើ​យើង។ ភាព​ខុស​គ្នា​នៃ​អារម្មណ៍​ស្រើប​ស្រាល​របស់​យើង អាស្រ័យ​ទៅ​តាម​​ថ្វី​ដៃយើង និង​ដៃគូ ប៉ុន្តែ​មិន​គួរ​ម៉ាស្សា​រហូត​ធ្វើ​ឲ្យខាង​ស្រីគេង​លក់ទេ នាំ​ឲ្យ​ខូច​អារម្មណ៍​អស់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Nov 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម